ខុមហ្រ្វែល - COMFREL
Статистикаនេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 20
- Всего постов
- 28
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 202
- 1/48двое суток
- 231
- 1/72трое суток
- 249
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ពលរដ្ឋភៀសសឹកប្រមាណជាង ១ម៉ឺននាក់អាចជួបការលំបាកក្នុងការចុះឈ្មោះ និងពិនិត្យឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ក្នុងកាលៈទេសៈដែលការចុះឈ្មោះបោះឆ្នោតបានខិតជិតមកដល់ ពលរដ្ឋបន្តភៀសសឹកនៅតែអាចចុះឈ្មោះ និងពិនិត្យឈ្មោះបានដដែល នៅតាមឃុំ-សង្កាត់ដែលខ្លួនកំពុងតាំងទីលំនៅ។ https://www.facebook.com/photo/?fbid=1556331489869307&set=a.492095336292933
សហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យក្រសួងដែនដីបញ្ចប់នីតិវិធីដើម្បីប្រគល់ដីជាង៧០០ហិកតា ជូនពួកគាត់វិញ និងថាដីទាំងនោះត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយយក។ https://www.facebook.com/photo/?fbid=1556220473213742&set=a.492095336292933
ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះបាននិយាយថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីការតម្រង់ទិសសិក្សា ដើម្បីកសាងភាពធន់ សមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន៕ https://www.facebook.com/photo/?fbid=1556110556558067&set=a.492095336292933
ចិនបានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការលើសម្ភារការពារជាតិរបស់ខ្លួនជាមួយកម្ពុជា និងថៃ មិនសំដៅលើការលម្អៀងទៅកាន់ភាគីណាមួយឡើយ ខណៈមន្ត្រីយោធាថៃបន្តលើកឡើងពីការព្រួយបារម្ភចំពោះការកើនឡើងនៃសម្ភារយោធាផលិតដោយចិនលើទឹកដីកម្ពុជា ដែលថ្មីៗនេះផ្តោតលើនាវាចម្បាំងប្រភេទ Corvette ថ្មីរបស់កងទ័ពជើងទឹកកម្ពុជា។ https://www.facebook.com/photo/?fbid=1556053139897142&set=a.492095336292933
សារព័ត៌មាន Mongabay បានចុះផ្សាយអត្ថបទស្រាវជ្រាវដែលបង្ហាញថា អាជីវកម្មបូមខ្សាច់សមុទ្រ នៅប្រទេសកម្ពុជាលក់ទៅឱ្យប្រទេសសិង្ហបុរី ហាក់ចាប់ដំណើរការឡើងវិញ ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។ សារព័ត៌មាន Mongabay បានសម្ភាសប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដោយបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានទទួលគោលការណ៍ពីថ្នាក់ជាតិ ដើម្បីអនុញ្ញាតឲ្យមានដំណើរការអាជីវកម្មបូមខ្សាច់សមុទ្រលក់នាំចេញទៅប្រទេសសិង្ហបុរី។ https://www.facebook.com/photo/?fbid=1555419873293802&set=a.492095336292933
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្រោយច្បាប់នេះត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើរាជក្រមដាក់ឱ្យប្រើប្រាស់កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យនេះមាន ៨ជំពូក និង ៤១មាត្រា ដោយកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេលចូលបំពេញកាតព្វកិច្ចជាដើម។ គួរជម្រាបថា គ្រប់យោធិនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់ៗចំនួន ៤០ម៉ឺនរៀល បូកនឹងរបបគោលផ្សេងៗទៀតដូចយោធិនអាជីពដែរ។ https://www.facebook.com/photo/?fbid=1555314746637648&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖ បច្ចុប្បន្នភាពនៃលំហការងារសង្គមស៊ីវិល វាគ្មិនកិត្តិយស៖ 1. លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ 2. លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/19DALTMR3j/
លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរខេត្តស្ទឹងត្រែងបន្តពង្រឹងការទប់ស្កាត់បទល្មើសឆ្លងព្រំដែន ដើម្បីធានាថាខេត្តនេះមិនពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ https://www.facebook.com/photo/?fbid=1555152603320529&set=a.492095336292933
អ៊ីស្រាអែលបាននាំយកដ្រូនឃ្លាំមើល មកសាកល្បងនៅតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃដើម្បីបង្ហាញប្រាប់ពីបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនទៅកាន់កងទ័ពថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Defence Blog នៅថ្ងៃអង្គារទី១១សីហា។ គួរកត់សម្គាល់ថា ការសាកល្បងសមត្ថភាពយានគ្មានមនុស្សបើករបស់អ៊ីស្រាអែលពេលនេះ ធ្វើឡើងអំឡុងព្រំដែនថៃ និងកម្ពុជាបន្តស្ថិតក្នុងស្ថានភាពជម្លោះជាងមួយឆ្នាំមកហើយ។ https://www.facebook.com/photo/?fbid=1554524420050014&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖ បច្ចុប្បន្នភាពនៃលំហការងារសង្គមស៊ីវិល វាគ្មិនកិត្តិយស៖ 1. លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ 2. លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1J3PUCf6og/
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិអះអាងថា លោកនឹងបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីទាមទារសេរីភាពនិងយុត្តិធម៌ បន្ទាប់ក្រសួងយុត្តិធម៌ខកខានមិនបានឆ្លើយតបទៅតាមការស្នើសុំរបស់លោកឱ្យពិនិត្យសើរើលើសាលដីការបស់តុលាការកំពូល។ https://www.facebook.com/photo/?fbid=1554399450062511&set=a.492095336292933
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា AOT-KH ដឹកនាំដោយហ្វីលីពីន ចុះទៅទីតាំងផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែលរងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន នៅខេត្តព្រះវិហារ។ https://www.facebook.com/photo/?fbid=1554274990074957&set=a.492095336292933
ពីរឆ្នាំក្រោយបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្ដោយផ្លូវដែលត្រូវជីកព្រែកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដោយសារតែការសងសំណងនៅពន្យារពេល និងបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ បើទោះបីជាចិនទើបបានផ្ដល់ជំនួយហិរញ្ញប្បទានដល់គម្រោង១,២ពាន់លានដុល្លារនេះក៏ដោយ។ https://www.facebook.com/photo/?fbid=1554229306746192&set=a.492095336292933
យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាកាលពីថ្ងៃទី ១០ ខែសីហា លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង បានជួបជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ជាលើកដំបូង ចាប់តាំងពីលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ចំពោះការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ។ https://www.facebook.com/photo/?fbid=1553527620149694&set=a.492095336292933
សហគមន៍និងអង្គការសង្គមស៊ីវិលចំនួន ៥៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវដល់ធនាគារពិភពលោក "World Bank" ឱ្យទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។ បន្ទាប់ពីរកឃើញថា សហគមន៍ជនជាតិដើមភាគតិចជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា កំពុងរស់នៅដោយរងទុក្ខលំបាកយ៉ាងខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃបំណុលមីក្រូហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ ។ នេះបើផ្អែកតាមការចេញផ្សាយរបស់អង្គការ លីកាដូ។ https://www.facebook.com/photo/?fbid=1553417846827338&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ កម្មវិធី «សំឡេងម្ចាស់ឆ្នោត» ========================== ប្រធានបទ៖ ការអប់រំសីលធម៌ចំពោះយុវជន វាគ្មិនកិត្តិយស៖ 1. លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា 2. សួន វីន ប្រធានក្រុម យុវជនលិខិតអម 3. កញ្ញា តឿប ទេវរេវ យុវជន សម្របសម្រួលដោយ៖ លោក ជា ចាវឡុង ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1EiUV6qy36/?mibextid=wwXIfr
រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ការសាង់សាងសង់លេណដ្ឋាន យោធាថ្មី នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក៏ដូចជាផែនការពង្រីកបណ្តាញអគ្គិសនីជាតិរបស់ថៃ ទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ដែលសុទ្ធតែស្ថិតក្នុងទឹកដីកម្ពុជា។ ការទាមទារជាបន្តបន្ទាប់របស់កម្ពុជា គឺដោយសារតែកងកម្លាំងប្រដាប់អាវុធថៃ បានបន្តរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែន។ https://www.facebook.com/photo/?fbid=1553342956834827&set=a.492095336292933
ក្រសួងមហាផ្ទៃនឹងស៊ើបអង្កេតស្វែងរកការពិតលើករណីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀងទទួលសំណូកសូកប៉ាន់ប្រាក់ចំនួន ៩ពាន់ដុល្លារ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្រោយមានការចែករំលែកព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គមដែលបង្ហាញថា លោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្វាយរៀងបានទទួលយកលុយពីម្ចាស់រថយន្តចំនួន ៩ពាន់ដុល្លារជាថ្នូរនឹងការដោះលែងរថយន្តដឹកកំណាត់ ២គ្រឿង។ https://www.facebook.com/photo/?fbid=1552738253561964&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ កម្មវិធី «សំឡេងម្ចាស់ឆ្នោត» ========================== ប្រធានបទ៖ ការអប់រំសីលធម៌ចំពោះយុវជន វាគ្មិនកិត្តិយស៖ 1. លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា 2. សួន វីន ប្រធានក្រុម យុវជនលិខិតអម 3. កញ្ញា តឿប ទេវរេវ យុវជន សម្របសម្រួលដោយ៖ លោក ជា ចាវឡុង ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/comfrel.org/videos/4660400644285259
លោក Chris Anderson ដែលជាទីប្រឹក្សានយោបាយមកពីរដ្ឋ Wisconsin ត្រូវបានអនុម័តតែងតាំងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានៅថ្ងៃទី ៧ ខែសីហា។ https://www.facebook.com/photo/?fbid=1552609506908172&set=a.492095336292933