សុីសុីថាមស៍
Статистикаក្រុមហ៊ុន CC-TIMES MEDIA CO,.LTD ផ្តល់ព័ត៌មានគុណភាព លឿនរហ័ស ទំនុកចិត្ត និងមានវិជ្ជាជីវៈត្រឹមត្រូវ។ ស៊ីស៊ីថាមស៍ (CC-Times) the most leading latest breaking news website in Cambodia.
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 97
- Всего постов
- 98
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 616
- 1/48двое суток
- 705
- 1/72трое суток
- 761
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ការរឹតបន្តឹង«ច្បាប់ចរាចរណ៍»ឡើងវិញ អ្នកតាមដានសង្គមគាំទ្រ តែស្នើមន្រ្តីអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ កុំធ្វើលើស
វៀតណាមនឹងផ្តល់ជំនួយដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ ៣៨៤០ដុល្លារ ចាប់ពីខែកញ្ញាតទៅ វៀតណាម៖ នាយកដ្ឋាននគរបាលចរាចរណ៍បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយគាំទ្រថ្មី នឹងផ្តល់ជូនជនរងគ្រោះដែលរងរបួសរាងកាយលើសពី ៣១ ភាគរយ ដែលកំពុងតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ១០ លានដុង (៣៨៤ ដុល្លារ) ក្នុងមនុស្សម្នាក់ក្នុងមួយគ្រោះថ្នាក់។ ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់ និងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ២០ លានដុង (៧៦៨ ដុល្លារ) ក្នុងមួយករណី។ ចំពោះអ្នកដែលរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍អាចទទួលបានរហូតដល់ ១០០ លានដុង (៣.៨៤០ ដុល្លារអាម៉េរិក) ក្នុងមនុស្សម្នាក់ក្នុងមួយករណី ក្រោមគោលនយោបាយជំនួយថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា។ លម្អិត៖ https://kh.cc-times.com/posts/30375
សមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣ទីតាំងនៅក្រុងប៉ោយប៉ែត រកឃើញជនបរទេស និងខ្មែរ ១៤៥នាក់ លម្អិត៖https://kh.cc-times.com/posts/30372
អាជ្ញាធរថៃ យកដីខ្មែរនៅភូមិជោគជ័យ ចែកពលរដ្ឋខ្លួន! កម្ពុជា តវ៉ាចំពោះទង្វើខុសច្បាប់នេះ លម្អិត៖ https://kh.cc-times.com/posts/30371
អ្នកផ្សះផ្សាបញ្ហាសមុទ្រ កម្ពុជា-ថៃ តែងតាំង លោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សា តាមយន្តការ UNCLOS https://kh.cc-times.com/posts/30370
ជំនាញ«ទំនាក់ទំនងអន្តរជាតិ» ជួយឱ្យយុវជន អ៊ុយ មករា អាចជួបជាមួយមេដឹកនាំធំៗ និងពង្រឹងសមត្ថភាពការទូត
អ៊ីរ៉ង់ ព្រមានអាម៉េរិកថាបើហ៊ានប្រើ«នុយក្លេអ៊ែរ»នោះមូលដ្ឋានទ័ពអាម៉េរិកនឹងត្រូវអ៊ីរ៉ង់កាន់កាប់ទាំងស្រុង ឆ្លើយសំណួររបស់ភ្នាក់ងារព័ត៌មាន PBS News សហរដ្ឋអាម៉េរិកមានអាវុធមួយប្រភេទដែលអ៊ីរ៉ង់មិនមាន នោះគឺគ្រាប់បែកនុយក្លេអ៊ែរ។ តាមទស្សនៈរបស់លោក តើវាអាចទៅរួចកម្រិតណាដែលអាម៉េរិកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះ?តើឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ធ្លាប់បានពិភាក្សាអំពីលទ្ធភាពនៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដែរឬទេ? មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់លោក Mohammad Reza Naqdi បានប្រាប់ថាប្រសិនអាម៉េរិកហ៊ានប្រើនុយក្លេអ៊ែរធ្វើបែបនោះមែន វានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរមួយ ហើយនៅព្រឹកបន្ទាប់ មូលដ្ឋានយោធាទាំងអស់របស់អាម៉េរិកជុំវិញពិភពលោក នឹងត្រូវរងការវាយប្រហារ និងកាន់កាប់ទាំងស្រុងពីអ៊ីរ៉ង់។ លោកសង្គត់ធ្ងន់ទៀតថាចំនួនមីស៊ីលដែលអ៊ីរ៉ង់ផលិតបានជារៀងរាល់ថ្ងៃ គឺច្រើនជាងចំនួនដែលអ៊ីរ៉ង់បានបាញ់ចេញទៅទៀត ហើយអ៊ីរ៉ង់អាចផលិតនៅទីតាំងណាក៏បានតាមចិត្ត។
កញ្ញា លុយ សុភី ចែករំលែក«ល្បិចកល» ដែលអាណាព្យាបាលកេងប្រវ័ញ្ចកម្លាំងពលកម្មយុវជន ពេលបង្រៀនតាមផ្ទះ ផតខាសពេញ៖ https://youtu.be/Lx5LzDIDfKA
【វីដេអូ】 កម្ពុជាស្វាគមន៍ ចំពោះ«សមយុទ្ធយោធា»រវាងកងទ័ព កម្ពុជា-អាម៉េរិក នៅឆ្នាំ២០២៧
ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្រ្តដំឡូងមីដំណាក់កាលទី២ ដើម្បីលើកកម្ពស់ផលិតកម្ម និងពង្រីកទីផ្សារដំឡូងមីកម្ពុជា លម្អិត៖ https://kh.cc-times.com/posts/30368
បញ្ញវន្ត និងអ្នកជំនាញខ្មែរក្រោម ១ក្រុម នៅពីក្រោយភាពល្បីល្បាញនៃ MV «ឋានសួគ៌ជាមួយមនុស្សជាទីស្រឡាញ់» លម្អិត៖https://kh.cc-times.com/posts/30367
ក្រសួងប្រៃសណីយ៍ រម្លឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆបោកក្រោមរូបភាព«មើលវីដេអូដើម្បីទទួលបានប្រាក់» លម្អិត៖https://kh.cc-times.com/posts/30366
សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក១៦ប្រទេស អនុម័ត«សេចក្តីថ្លែងការណ៍រួមភ្នំពេញ» ជំរុញសមធម៌សុខាភិបាលក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ លម្អិត៖ https://kh.cc-times.com/posts/30365
និស្សិតច្បាប់ RULE លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតសវនាការប្រឌិត Nuremberg នៅអាល្លឺម៉ង់ លម្អិត៖https://kh.cc-times.com/posts/30364
ឥណ្ឌូណេស៊ី ជំរុញឱ្យក្រុមហ៊ុន Toyota ផ្លាស់ប្ដូររោងចក្រផលិតនៅថៃ មកឥណ្ឌូណេស៊ីវិញ លម្អិត៖https://kh.cc-times.com/posts/30361
តុលាការអាម៉េរិកចោទមនុស្ស ១១ នាក់ក្នុងគម្រោងអាពាហ៍ពិពាហ៍ក្លែងក្លាយពាក់ព័ន្ធនឹងជនជាតិចិន វ៉ាស៊ីនតោន៖ ក្រសួងយុត្តិធម៌អាម៉េរិកបានចោទប្រកាន់មនុស្ស ១១ នាក់ពីបទចូលរួមក្នុងគម្រោងរាប់លានដុល្លារដើម្បីជួយជនជាតិចិនរាប់រយនាក់ឱ្យទទួលបានប័ណ្ណបៃតងដោយក្លែងបន្លំតាមរយៈអាពាហ៍ពិពាហ៍ក្លែងក្លាយជាមួយពលរដ្ឋអាម៉េរិក។ យោងតាមឯកសារតុលាការ ពលរដ្ឋអាម៉េរិកត្រូវបានបង់ប្រាក់រហូតដល់ ៣០.០០០ ដុល្លារអាម៉េរិកដើម្បីរៀបការក្លែងក្លាយជាមួយជនអន្តោប្រវេសន៍ដែលស្វែងការរស់នៅអចិន្ត្រៃយ៍ស្របច្បាប់នៅអាម៉េរិក ដែលជាគម្រោងដែលរៀបចំឡើងពីទីក្រុងញូវយ៉ក។ លម្អិត៖ https://kh.cc-times.com/posts/30363
ឱកាសនិស្សិតកម្ពុជា! DAAD ផ្តល់«អាហារូបករណ៍ពេញលេញ»សម្រាប់សិក្សាថ្នាក់បណ្ឌិត (PhD) នៅអាល្លឺម៉ង់ លម្អិត៖https://kh.cc-times.com/posts/30359
ឱកាសសិក្សា«ភាសាកូរ៉េ»ថ្នាក់ដំបូង សម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដោយឥតគិតថ្លៃ 👉🏻 លម្អិត៖ https://kh.cc-times.com/posts/30358
កម្ពុជាស្វាគមន៍ ចំពោះ«សមយុទ្ធយោធា»រវាងកងទ័ព កម្ពុជា-អាម៉េរិក នៅឆ្នាំ២០២៧ 👉🏻 លម្អិត៖ https://kh.cc-times.com/posts/30360
លោក ជួន ណារិន្ទ បានពឹងពាក់មេធាវីការពារក្តីឱ្យវីរកងទ័ព ដែលរងការជេរប្រមាថពីស្រ្តីម្ចាស់ហាងទូរសព្ទម្នាក់ លម្អិត៖https://kh.cc-times.com/posts/30357