GROW ASIA - CPSA (Cambodia Partnership for Sustainable Agriculture)
Статистикаទទួលបានព័ត៌មានអំពីកម្មវិធីដែលយើងរៀបចំ សកម្មភាពដែលយើងធ្វើ ចំនេះដឹងទាក់ទងនឹងកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យកសិកម្មទាំងក្នុង និងក្រៅស្រុក។ Stay informed about our educational events, activities, agricultural insights, and the latest region
- Последний пост
- 30 июл.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 153
- 1/48двое суток
- 175
- 1/72трое суток
- 189
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
កម្ពុជាស្វែងរកឱកាសបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញស្វាយស្រស់ កម្ពុជាកំពុងរៀបចំគោលនយោបាយជាតិអំពីផ្លែស្វាយស្រស់ ក្រោមគំនិតផ្តួចផ្តើមដែលមានការគាំទ្រពីអង្គការ FAO ដើម្បីជំរុញការនាំចេញ លើកកម្ពស់ជីវភាពរបស់កសិករ និងពង្រឹងខ្សែច្រវាក់តម្លៃនៃពូជស្វាយ «កែវរមៀត» ដែលជាផលិតផលស្វាយដ៏សំខាន់របស់ប្រទេស។ អានបន្ត៖ https://kiripostkhmer.com/stories/cambodia-seeks-higher-value-addition-for-fresh-mango-exports ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
សហគ្រាសស្ទឹងត្រែង ដាក់ផែនការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ ៨០ តោន ទៅចក្រភពអង់គ្លេស សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ស្ទឹងត្រែង (HCST) ដាក់ផែនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ៨០ តោន ទៅកាន់ចក្រភពអង់គ្លេសនៅឆ្នាំ ២០២៦ បន្ទាប់ពីបាននាំចេញទៅប្រមាណ ៦ តោនកាលពីពេលថ្មីៗនេះ។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1159167 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ការនាំចេញទុរេនពីកម្ពុជាទៅចិន សម្រេចបានជិត ៦ ពាន់តោន កើនឡើងខ្ពស់ ការនាំចេញទុរេនពីកម្ពុជាទៅចិនសម្រេចបាន ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1158250 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
អូស្ត្រាលីគាំទ្រផលិតករកម្ពុជា កាត់បន្ថយការនាំចូល អូស្ត្រាលីកំពុងសហការជាមួយផលិតករកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីពង្រីកការផលិតក្នុងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងកសាងប្រព័ន្ធស្បៀងអាហារឱ្យកាន់តែមានភាពធន់។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1157322 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
កម្ពុជា និងហ្វីលីពីនស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មកសិកម្ម កម្ពុជា និងហ្វីលីពីន កំពុងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកសិកម្ម តាមរយៈការពង្រឹងកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ខណៈធុរកិច្ចនៃប្រទេសទាំងពីរកំពុងស្វែងរកឱកាសថ្មីៗលើផលិតផលសំខាន់ៗ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី ផលិតផលបសុសត្វ និងជីកសិកម្ម។ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំវេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន ក្នុងវិស័យកសិកម្ម ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល កាលពីថ្ងៃទី២១ ខែកក្កដា។ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
អ្នកជំនាញកសិកម្មបន្តចែករំលែកអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីសេរីរាង្គ និងជីគីមីដល់និស្សិត លោក អៀង សុធារ៉ា អ្នកជំនាញកសិកម្ម និងជាម្ចាស់រោងចក្រផលិតជីសេរីរាង្គ បានបន្តចែករំលែកចំណេះដឹង និងបទពិសោធអំពីវិស័យកសិកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់ជីសេរីរាង្គ និងផលប៉ះពាល់ការប្រើប្រាស់ជីគីមី ដល់និស្សិតជំនាញសាកវប្បកម្ម និងជំនាញកសិអេកូឡូស៊ី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានចុះកម្មសិក្សានៅរមណីយដ្ឋានភូមិសុខារាវី កាលពីថ្មីៗនេះ។ អានបន្ត៖ https://www.khmertimeskh.com/501947488/%E1%9E%A2%E1%9E%93%E1%9E%80%E1%9E%87%E1%9E%93%E1%9E%89%E1%9E%80%E1%9E%9F%E1%9E%80%E1%9E%98%E1%9E%98%E1%9E%94%E1%9E%93%E1%9E%8F%E1%9E%85/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ពិព័រណ៍ពាណិជ្ជកម្មអាហារកម្ពុជា ឆ្នាំ២០២៦ លើកស្ទួយម្ហូបខ្មែរ ពិព័រណ៍ពាណិជ្ជកម្មអាហារកម្ពុជា ឆ្នាំ២០២៦ (Cambodia Food Expo 2026) បានបើកជាផ្លូវការកាលពីថ្ងៃសុក្រ ដោយប្រមូលផ្តុំអ្នកផលិតម្ហូបអាហារ សហគ្រិន វិនិយោគិន និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីរួមចំណែកពង្រឹងឧស្សាហកម្មម្ហូបអាហារជាតិ។ ព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃ ដែលរៀបចំពីថ្ងៃទី ១៧ ដល់ ១៩ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ក្រោមយុទ្ធនាការ «អាហារខ្មែរត្រូវតែខ្លាំង» មានគោលបំណងលើកកម្ពស់ស្តង់ដារផលិតផល ផ្សព្វផ្សាយម្ហូបប្រពៃណីខ្មែរ និងជំរុញវិស័យទេសចរណ៍ម្ហូបអាហារ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័សនៅកម្ពុជា។ អានបន្ត៖ https://www.khmertimeskh.com/501947297/%E1%9E%96%E1%9E%96%E1%9E%9A%E1%9E%8E%E1%9E%96%E1%9E%8E%E1%9E%87%E1%9E%87%E1%9E%80%E1%9E%98%E1%9E%98%E1%9E%A2%E1%9E%A0/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ចិនអនុញ្ញាតឱ្យកម្ពុជានាំផ្លែខ្នុរស្រស់ ទៅកាន់ទីផ្សាររបស់ខ្លួនជាផ្លូវការ ផ្នែកឯកជនកម្ពុជាបានបង្ហាញការសាទរដែលអាជ្ញាធរចិនអនុញ្ញាតឱ្យនាំចេញផ្លែខ្នុរស្រស់ទៅទីផ្សាររបស់ខ្លួននៅពេលខាងមុខ បន្ទាប់ពីតំណាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅទីផ្សារប្រទេសចិន។ នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ តំណាងភាគីកម្ពុជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងភាគីចិន លោកស្រី Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២ រួមមាន ទី១«ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន» និងទី២ «អនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព»។ អានបន្ត៖ https://postkhmer.com/business/news/949469 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel
គ្រោះរាំងស្ងួតធ្ងន់ធ្ងរគំរាមកំហែងដល់ដំណាំស្រូវជាង ៤៤ពាន់ហិកតារបស់កម្ពុជា ការកើនឡើងនៃការប្រែប្រួលអាកាសធាតុ និងគ្រោះរាំងស្ងួតដែលបង្កឡើងដោយបាតុភូតអែលនីញ៉ូ បានធ្វើឱ្យដី និងវាលស្រែចំនួន ៤៤៤៥៣ ហិកតាប្រឈមមុខនឹងកង្វះខាតទឹកធ្ងន់ធ្ងរនៅទូទាំងខេត្តចំនួន ៤ ដែលជំរុញឱ្យរដ្ឋត្រូវធ្វើការត្រួតពិនិត្យជាបន្ទាន់ និងអន្តរាគមន៍បូមទឹកបន្ថែម។ ការប្រែប្រួលអាកាសធាតុ រួមផ្សំជាមួយនឹងការគំរាមកំហែងនៃបាតុភូតអែលនីញ៉ូដែលកំពុងកើតមាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករ ដោយបង្កឱ្យមានអាកាសធាតុអាក្រក់ បំផ្លាញដំណាំ បង្កើតជាការខ្វះខាតទឹក និងបង្កបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។ អានបន្ត៖ https://kiripostkhmer.com/stories/severe-drought-threatens-over-44000-hectares-of-cambodian-rice ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ការនាំចេញអង្ករសម្រេចបាន ៦៣០,០០០ តោនក្នុងឆមាសទី១ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣០,៣១៩ តោន ទៅកាន់ទីផ្សារបរទេសក្នុងឆមាសទី១ នៃឆ្នាំនេះ ដែលកើនឡើង ៦៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៣៨៧,០៧០ តោន នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីថ្ងៃពុធ។ ការនាំចេញនេះទទួលបានចំណូលជាង ៣៦៧ លានដុល្លារ កើនឡើង ២៩,៥ ភាគរយ ពីចំនួន ២៨៣ លានដុល្លារ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៥។ អង្ករដែលបាននាំចេញត្រូវបានផ្គត់ផ្គង់ទៅកាន់ប្រទេស និងតំបន់ចំនួន ៦៤ រួមមានប្រទេសសមាជិកអាស៊ាន ប្រទេសចិន និងសហភាពអឺរ៉ុប។ អានបន្ត៖ https://www.khmertimeskh.com/501940706/%E1%9E%80%E1%9E%9A%E1%9E%93%E1%9E%85%E1%9E%89%E1%9E%A2%E1%9E%84%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%98%E1%9E%9A%E1%9E%85%E1%9E%94/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
មហិច្ឆកានាំចេញអង្ករ ១លានតោនក្នុង១ឆ្នាំ នឹងសម្រេចបានក្នុងឆ្នាំ២០២៦ អ្នកជំនាញក្នុងវិស័យស្រូវអង្ករ អះអាងថា មហិច្ឆិតារបស់ប្រទេសកម្ពុជាកាលពីជាង ១ទសវត្សរ៍មុនដែលចង់នាំចេញអង្ករទៅទីផ្សារអន្តរជាតិឱ្យបាន ១លានតោន ក្នុង១ឆ្នាំ នឹងសម្រេចបានក្នុងឆ្នាំ២០២៦ នេះ ខណៈរយៈពេល ៦ខែដើមឆ្នាំ២០២៦ ការនាំចេញអង្ករសម្រេចបានជាង ៦៣ ម៉ឺនតោនរួចហើយ។ អានបន្ត៖ https://postkhmer.com/business/news/948954 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
កម្ពុជា រកចំណូលបានជាង ៣៦៧ លានដុល្លារ ពីការនាំចេញអង្ករក្នុងរយៈពេល ៦ ខែ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួនជាង ៦៣០ ពាន់តោន (៦៣៩ ៣១៩) នៅក្នុងរយៈពេល ៦ ខែ ២០២៦ ទៅកាន់គោលដៅចំនួន ៦៤ គោលដៅ ដែលសម្រេចបានទំហំទឹកប្រាក់ ៣៦៧ លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1148402 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ស្តង់ដារ CQS ជួយផលិតករជលផលកម្ពុជាពង្រីកទីផ្សារអន្តរជាតិ ស័យជលផលក្រោយការប្រមូលផលរបស់កម្ពុជា កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ខណៈសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងស្រុកកាន់តែច្រើន បានអនុវត្តស្តង់ដារ CQS ដែលជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលជលផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ក្រសួងបានផ្តល់វិញ្ញាបនបត្រ CQS ដល់ផលិតករជលផលក្នុងស្រុកចំនួន ៣០ រូប ក្រោមគម្រោង CAPFISH-Capture។ អានបន្ត៖ https://www.khmertimeskh.com/501939004/%E1%9E%9F%E1%9E%8F%E1%9E%84%E1%9E%8A%E1%9E%9A-cqs-%E1%9E%87%E1%9E%99%E1%9E%95%E1%9E%9B%E1%9E%8F%E1%9E%80%E1%9E%9A%E1%9E%87%E1%9E%9B%E1%9E%95%E1%9E%9B/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
សហគ្រិនខ្មែរសាកល្បងផលិតខ្ទិះដូងកំប៉ុងដាក់លក់លើទីផ្សារជំនួសឱ្យផលិតផលថៃ បច្ចុប្បន្នដោយសារចរន្តពហិការទំនិញរបស់ប្រទេសថៃ បាននឹងកំពុងនាំឱ្យសហគ្រាស និងសិប្បកម្មក្នុងស្រុកទាំងអស់កាន់តែមានសមត្ថភាពអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងក៏អាចផលិតបានរាល់ផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ ស្របជាមួយគ្នានោះ សិប្បកម្មផលិតគ្រឿងទេសក្នុងស្រុកមួយ បាននឹងកំពុងសាកល្បងផលិតខ្ទិះដូងកំប៉ុងដាក់លក់លើទីផ្សារ ដើម្បីជំនួសឱ្យផលិតផលដែលនាំចូលពីប្រទេសជិតខាង ខណៈខ្ទិះដូងកំប៉ុងនេះកំពុងទទួលបានការគាំទ្រយ៉ាងច្រើនកុះករផងដែរ។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1146933 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
លោក ឡាយ ឈុនហួរ៖ សហព័ន្ធស្រូវអង្ករកម្ពុជាស្វែងរកឱកាសពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានសិក្សាពីតម្រូវការអង្ករនៅទីផ្សារសហរដ្ឋអាមេរិក បន្ទាប់ពីបានចូលរួមដោយជោគជ័យក្នុងពិព័រណ៍ Summer Fancy Food Show ដែលរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុងញូវយ៉ក។ អានបន្ត៖ https://www.khmertimeskh.com/501933461/%E1%9E%9B%E1%9E%80-%E1%9E%A1%E1%9E%99-%E1%9E%88%E1%9E%93%E1%9E%A0%E1%9E%9A-%E1%9E%9F%E1%9E%A0%E1%9E%96%E1%9E%93%E1%9E%92%E1%9E%9F/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានសហការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម «ឆ») នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់ឆមាសទី២។ អានបន្ត៖ https://www.khmertimeskh.com/501931177/%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%84%E1%9E%96%E1%9E%8E%E1%9E%87%E1%9E%87%E1%9E%80%E1%9E%98%E1%9E%98-%E1%9E%93%E1%9E%84%E1%9E%9F%E1%9E%97/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ពង្រីកឱកាសទីផ្សារនាំចេញ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២៦ ខែមិថុនា ២០២៦ បានដឹកនាំគណៈប្រតិភូចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន ភិនិច អាហ្រ្គោ ឯ.ក ក្នុងគោលបំណងស្វែងយល់អំពីសក្តានុពល និងខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី ព្រមទាំងលើកកម្ពស់ការកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុក និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1143398 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
អង្ករកម្ពុជានាំចេញទៅទីផ្សារហ្វីលីពីន ហក់ឡើងខ្ពស់ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីនកើនឡើង ៥០ ដង ដែលអាចនឹងហក់ឡើងដល់ ២០ ម៉ឺនតោន នៅដំណាច់ឆ្នាំ ២០២៦ ធៀបនឹងឆ្នាំមុន មានត្រឹមតែ ៣៥១០ តោន។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1142345 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ឯកអគ្គរដ្ឋទូតចិនស្វាគមន៍ផ្លូវដឹកជញ្ជូនថ្មី កម្ពុជា-ឡាវ សម្រាប់ការនាំចេញកសិផល ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានស្វាគមន៍ការបើកដំណើរការផ្លូវដឹកជញ្ជូនតាមផ្លូវគោកថ្មីរវាងកម្ពុជា និងឡាវ ទៅកាន់ប្រទេសចិន ដោយចាត់ទុកថា វាជាកត្តាជំរុញពាណិជ្ជកម្មកសិកម្មទ្វេភាគី និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ អានបន្ត៖ https://www.khmertimeskh.com/501928041/%E1%9E%AF%E1%9E%80%E1%9E%A2%E1%9E%82%E1%9E%82%E1%9E%9A%E1%9E%8A%E1%9E%8B%E1%9E%91%E1%9E%8F%E1%9E%85%E1%9E%93%E1%9E%9F%E1%9E%9C%E1%9E%82%E1%9E%98/ ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn
ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម រួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល សម្រាប់ពលរដ្ឋ លោកបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានលើកឡើងថា ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មចាប់ពីការផលិតចំណីសត្វ ការបង្កាត់ពូជ ការចិញ្ចឹម រហូតដល់ការផ្គត់ផ្គង់ទីផ្សារ គឺជាគំរូដ៏ល្អមួយដែលរួមចំណែកលើកកម្ពស់សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ អានបន្ត៖ https://www.kampucheathmey.com/business-economic/1141662 ------------------------ តាមដានបណ្ដាញសង្គមរបស់ CPSA៖ Grow Asia - CPSA Channel* Grow Asia - CPSA Facebook Page Grow Asia -CPSA's LinkedIn