tgindex
សង់ត្រាល់ - CENTRAL

សង់ត្រាល់ - CENTRAL

Статистика

នេះគឺជា Official Channel របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)

Последний пост
10 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
23
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
787
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
532
23 постов
Вовлечённость
67,6%
к подписчикам
Постов в день
0,0
всего 23
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
352
1/48двое суток
403
1/72трое суток
435

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 📢 សេចក្ដីថ្លែងការណ៍រួម ក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក សហគមន៍ជនជាតិដើមភាគតិច និងអង្គការសង្គមស៊ីវិលជាង ៥០ ស្ថាប័ន និងសហគមន៍ នៅកម្ពុជា អំពាវនាវដល់ធនាគារពិភពលោក និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ឱ្យទទួលស្គាល់ការរកឃើញក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យភាពអនុលោម ទីប្រឹក្សា និងដោះស្រាយវិវាទ (CAO) ពាក់ព័ន្ធនឹងវិបត្តិបំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ វិបត្តិបំណុលបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ វប្បធម៌ ប្រពៃណី និងសិទ្ធិដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច។ យើងស្នើឱ្យមានការទទួលខុសត្រូវ និងដំណោះស្រាយជាក់ស្តែង ដើម្បីបញ្ឈប់ផលប៉ះពាល់អវិជ្ជមានទាំងនេះ និងការពារសិទ្ធិរបស់សហគមន៍ដែលរងផលប៉ះពាល់។

  • Labor Dispute Resolved Through Mutual Agreement https://central-cambodia.org/en/publication/news/worker-news/labor-dispute-resolved-through-mutual-agreement

  • 20 июл.3971из RFI_Km

    លោក លឹង សុផុន៖ សាកសពពលករខ្មែរ ២រូបបន្តបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទនៅថៃ សាកសពពលករខ្មែរចំនួន ២រូបដែលស្លាប់ក្នុងហេតុការណ៍លិចទូកនេសាទមួយក្នុងដែនសមុទ្រត្រាត ប្រទេសថៃកាលពីសប្តាហ៍មុននៅមិនទាន់បានរកឃើញនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក លឹង សុផុន មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ។ លោក លឹង សុផុនថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២០ កក្កដាថា គិតត្រឹមពេលនេះ អាជ្ញាធរថៃបានរកឃើញសាកសពពលករនេសាទសរុប ៣នាក់ ក្នុងនោះ មាន ២នាក់ជាជនជាតិខ្មែរ។ បច្ចុប្បន្ន ក្រុមជួយសង្គ្រោះកំពុងបន្តតាមរកសាកសពដែលបានបាត់ក្នុងលំហសមុទ្រ ក្រោយទូកនេសាទខាងលើបានបាត់សញ្ញា និងមិនអាចទាក់ទងបានតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ សូមជម្រាបជូនថា ទូកនេសាទខាងលើបានចាកចេញទៅសមុទ្រកាលពីថ្ងៃទី២៨ មិថុនា។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CtYi.g

  • без подписи

  • без подписи

  • без подписи

  • តើអ្នកដឹងទេថា រាល់ថ្ងៃនេះអ្នកបានបន្សល់ទុកនូវស្នាមដានជើងរបស់អ្នកនៅលើប្រព័ន្ធឌីជីថលនៅទីណា ពីពេលណាដែរទេ? តស់ៗមកដឹងតិចៗអំពីស្នាមជើងទាំងនោះ #ដានជើងឌីជីថល #digitalfootprint #សុវត្ថិភាពឌីជីល #DigitalSecurity លីងដំណភ្ជាប់៖ https://www.facebook.com/share/p/1E61MUhG1Q/

  • លោកអ្នកអាច បញ្ចេញមតិ ឬយោបល់ ក្នុងប្រអប់ខំមិន (comment) ប្រកបដោយសេចក្តីថ្លៃថ្នូរ ខាងក្រោមនេះ អំពីការស្វែងរកយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ ឬចូលទៅផ្តល់យោបល់របស់លោកអ្នកនៅក្នុង លីង ខាងក្រោម ។ សូមបញ្ជាក់ថា រាល់ខំមិនរបស់លោកអ្នកនៅលើរូបភាពនេះ អាចនឹងត្រូវបានជ្រើសរើសយក នឹងបង្ហាញជាសាធារណៈនៅក្នុងវីដេអូខ្លីសម្រាប់ថ្ងៃទី១០ ខែកក្កដា ៕ តំណភ្ជាប់សម្រាប់ការបញ្ចេញ​មតិ ឬយោបល់៖ https://forms.gle/w56BJnEbqHgDepDS6

  • ខួប ១០ ឆ្នាំនៃឃាតកម្មលើលោក​ បណ្ឌិត កែម ឡី ---------------- នៅក្នុងឱកាសនៃការរម្លឹកខួប ១០ ឆ្នាំ នៃឃាតកម្មលើលោក បណ្ឌិត កែម ឡី ដែលជាអ្នកវិភាគអំពីបញ្ហាសង្គមដ៏លេចធ្លោម្នាក់ ក្រុមសង្គមស៊ីវិលនឹងរៀបចំយុទ្ធនាការតាមបណ្តាញសង្គម ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១០ ខែកក្កដា ដោយមានការបង្ហោះបដា នៅថ្ងៃទី៣ ខែកក្កដា នេះ សាធារណជនអាចបញ្ចេញមតិ និងយោបល់ តាមរយៈការសរសេរជាខំមិននៅក្រោមរូបបដា ការបង្ហោះវីដេអូឯកសារអំពីទស្សនៈទានរបស់លោកបណ្ឌិត កែម ឡី និងការបង្ហោះវីដេអូខ្លីមួយ នៅថ្ងៃទី១០ ខែកក្កដា ដែលបង្ហាញអំពីទស្សនៈរបស់យុវជន សហគមន៍មូលដ្ឋាន សកម្មជនសិទិ្ធមនុស្ស និងបរិស្ថាន តំណាងក្រុមសង្គមស៊ីវិល ជុំវិញការស្វែងរកយុត្តិធម៌លើរូបលោកបណ្ឌិត ។ ក្នុងនោះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក៏មានកម្មវីធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ហើយនៅថ្ងៃទី ១០ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រុមសង្គមស៊ីវិលតែងតែជួបជុំគ្នានៅឯស្ថានីយកាល់តិចបូកគោ ជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ។

  • ប្រធានបទ៖ ស្ថានភាពចំណាកស្រុកប្រថុយប្រថាន របស់ពលរដ្ឋខ្មែរ វាគ្មិន៖ លោក លឹង សុផុន មន្ត្រីគម្រោងការពារសិទ្ធិពលករខ្មែរ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១០៖៣០-១១៖៣០នាទី ថ្ងៃត្រង់។ #ចំណាកស្រុក #ពលករខ្មែរ #ពលរដ្ឋខ្មែរ #សង់ត្រាល់ #Central លីង: https://www.facebook.com/share/v/18oCKSH9ZK/

  • លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី២៣ មិថុនានេះថា សង់ត្រាល់ក៏បានកត់សម្គាល់ឃើញករណីរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករខ្មែរនៅប្រទេសថៃក្នុងអំឡុងពេលដែលកម្ពុជា និងថៃកំពុងបន្តមានជម្លោះព្រំដែន។ មន្ត្រីសង្គមស៊ីវិលរូបនេះបានបង្ហាញក្តីកង្វល់ថា ពលករខ្មែរទាំងនោះអាចប្រឈមនឹងហានិភ័យ ការរើសអើង និងឈានទៅដល់ការរងអំពើហិង្សាបន្ថែមទៀតនៅពេលដែលគណៈរដ្ឋមន្ត្រីថៃនៅមិនទាន់បានអនុម័តផ្តល់បណ្ណសុពលភាពការងារដល់ពលករខ្មែរជាង ២សែននាក់កំពុងស្នាក់នៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃក្នុងឆ្នាំ ២០២៥ មានពលករខ្មែរមិនតិចជាង ៩៥ម៉ឺននាក់បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ។ បើតាមរបាយការណ៍របស់ក្រសួងការងារ មុនការវាយប្រហារគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ មានពលរដ្ឋខ្មែរប្រមាណ ១,២លាននាក់បានរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក៏ប៉ុន្តែចំនួនពលករខ្មែរចំណាកស្រុកត្រូវបានគេអះអាងថាអាចមានច្រើនជាងនេះ បើគិតទាំងពលករមិនស្របច្បាប់៕ ប្រភព៖ RFI | ដោយ៖ ជួប នរក្សា https://www.facebook.com/share/v/1EEqL3PmU6/

  • без подписи

  • без подписи

  • без подписи

  • без подписи

  • សេចក្តីថ្លែងការណ៍រួម៖ អង្គការសហប្រជាជាតិ អំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាពង្រឹងការការពារប្រឆាំងនឹងអំពើហិង្សាផ្លូវភេទ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ គណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងលើស្ត្រីភេទ(គណៈកម្មាធិការ) បានចេញសេចក្តីសម្រេចពាក់ព័ន្ធនឹងករណីបុគ្គលជាលើកដំបូងរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា ដោយរកឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានរំលោភបំពានសិទ្ធិក្មេងស្រីកម្ពុជាម្នាក់ ដែលត្រូវបានរំលោភសេពសន្ថវៈជាបន្តបន្ទាប់ពីសំណាក់មន្ត្រីនគរបាលម្នាក់ ។ តំណភ្ជាប់/Link: https://central-cambodia.org/.../un-calls-on-cambodian... សម្រាប់ភាសាខ្មែរ៖ https://central-cambodia.org/.../16062026-Final-KH_Joint... For English: https://central-cambodia.org/.../16062026-Final-EN-Joint... See less

  • *English Below*- អង្គការសង្គមស៊ីវិល ក៏ដូចជាសហព័ន្ធសហជីពជាតិ និងអន្តរជាតិ អំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចាត់វិធានការបន្ទាន់ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធដឹកជញ្ជូនសម្រាប់កម្មករ ឱ្យមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ Civil society organizations, along with national and international trade union federations, are calling on authorities and relevant stakeholders to take urgent action to reform the worker transportation system to ensure it is safe and efficient. អានបន្ថែម និងទាញយកឯកសារ ភាសាខ្មែរ៖ https://central-cambodia.org/publication/statements/join-statement/civil-society-organisations-and-trade-union-federations-call-on-urgent-action-to-protect-garment-workers%E2%80%99-safety-in-cambodia English: https://central-cambodia.org/en/publication/statements/join-statement/civil-society-organisations-and-trade-union-federations-call-on-urgent-action-to-protect-garment-workers%E2%80%99-safety-in-cambodia

  • ដកស្រង់ ព័ត៌មានពលករខ្មែរ ធ្វើការលើទូកនេសាទ នៅថៃ៖ ផ្នែកត្រួតពិនិត្យជលផល នាយកដ្ឋានជលផល អង្គភាពការពារ និងបង្ក្រាបការនេសាទសមុទ្រស៊ីឈុន (ខេត្តនគរស៊ីធម្មារ៉ាត) និងមជ្ឈមណ្ឌលការពារ និងបង្ក្រាបការនេសាទសមុទ្រសុងក្លា បានទទួលរបាយការណ៍មួយថា សមាជិកនាវិកម្នាក់ត្រូវបានឆក់ចរន្តអគ្គិសនី។ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង 07:45 ព្រឹក លោក Somporn Yeesman ប្រធានអង្គភាព បានចាត់តាំងលោក Natthapong Preecha មន្ត្រីជលផល រួមជាមួយមន្ត្រីអង្គភាព និងមន្ត្រីមកពីមូលនិធិ Phet Kasem Sichon ឲ្យដាក់ពង្រាយទូកល្បាតនេសាទ Y.09-69 ដើម្បីជួយក្នុងប្រតិបត្តិការនេះ។ របាយការណ៍ដែលទទួលបានពីមជ្ឈមណ្ឌលការពារ និងបង្ក្រាបការនេសាទសមុទ្រខេត្តនគរស៊ីធម្មារ៉ាត បានបង្ហាញថា សមាជិកនាវិកជនជាតិខ្មែរអាយុ 26 ឆ្នាំម្នាក់នៅលើនាវានេសាទមួយគ្រឿងឈ្មោះ Phonsamut 14 ដែលជានាវានេសាទសមុទ្រទម្ងន់ 176.48 តោន ត្រូវបានឆក់ចរន្តអគ្គិសនី។ ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ ជនរងគ្រោះត្រូវបានគេរកឃើញថាបានស្លាប់។ សាកសពត្រូវបាននាំយកមកច្រាំងដើម្បីធ្វើនីតិវិធីបន្ថែម។ 👮🏻‍♂️⛴️🌊🚑 ប្រភព៖ https://web.facebook.com/share/p/1BRFh8rKnD/

  • без подписи

  • без подписи