- Последний пост
- 30 июн. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 12
- Тип
- открытый
- Язык
- km
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ប្លង់រឹងបំបែកក្បាលដី មានហានិភ័យណាស់ បើមិនទាន់កាត់ឈ្មោះ មកជារបស់យើង ! ---------------------------------- ✍️នាំមកជូនដោយយល់ដឹងផ្នែកច្បាប់៖ ✍️ https://t.me/MunyUGDlandoficer ឬផេក ✍️ https://www.facebook.com/legislation.kh
без подписи
បងប្អួនបានទិញដីឡូត៍ រឺផ្ទះ មិនទាន់កាត់ឈ្មោះ ពីម្ចាស់ដើមមកឈ្មោះរបស់ខ្លួនមែនទេ? ❌ មានហានិភ័យណាស់គឺ: • មិនអាចដាក់បញ្ចាំបាន • បើចង់លក់វិញឬផ្ទេរអោយកូនចៅ មិនអាចផ្ទេរបាន • បើសិនជាបាត់ប្លង់មិនអាចធ្វើឡើងវិញបាន • បើចង់រកព្រំដីឡូត៍មិនអាចរកបាន • បើចង់សុំច្បាប់សាងសង់មិនអាចសុំបាន • បើសិនជាគេផ្លាស់ប្តូរឯកសារ ផ្ទេរថ្មីពិបាករកម្ចាស់ដើមធ្វើឡើងវិញ ❌ កុំស្តាយប្រាក់ក្នុងការផ្ទេរឈ្មោះប្លង់រឹងមកឈ្មោះរបស់អ្នក ព្រោះបើទុកយូរអ្នកនឹងប្រឈមនឹងបញ្ហាជាច្រើន៖ • ម្ចាស់ដើមបាត់ខ្លួន រឺប្តូរទីលំនៅទៅក្រៅប្រទេស ប្លង់នៅតែជារបស់គេ • ម្ចាស់ដើមទទួលមរណៈភាព • ទាមទារប្រាក់ជាថ្នូរនឹងការផ្តិតមេដៃផ្ទេរឈ្មោះ • ម្ចាស់ដើមបដិសេដមិនព្រមផ្តិតមេដៃ • បាត់កិច្ចសន្យាទិញលក់ • បាត់ប្លង់រឹង រឺត្រូវទឹកខូច រឺដាច់រហែកប្លង់រឹង • ក្រុមហ៊ុនក្ស័យធន ទ្រព្យអាចនឹងមានបញ្ហាពីតុលាការ 👉ព័តមានលម្អិតសូមinbox📩 https://t.me/MN962800
មានប្លង់ដី ប៉ុន្តែមិនទាន់កាត់ឈ្មោះ ចូលជាកម្មសិទ្ធិរបស់យើង តើមានហានិភ័យដែរឬទេ? ហើយបញ្ហាអ្វីខ្លះដែលអាចកើតឡើង? ------------------------------------------------ ប្រឹក្សាព័ត៌មានដោយឥតគិតថ្លៃតាមរយៈ https://t.me/MN962800 (096 2653009)
ស្ពានលេខ២៨ ដែលខ្ពស់ជាងគេនៅកម្ពុជា សម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ ពោធិ៍សាត់៖ ស្ពានលេខ២៨ ដែលខ្ពស់ជាងគេ (មានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣០ម៉ែត្រ) សម្រេចបាន៩៣% គ្រោងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈពេលដែលផ្លូវជាតិលេខ ១០ (អតីតផ្លូវជាតិ ១៥៥១) ស្រុកសំឡូត ស្រុកវាលវែង ក្រុងខេមរភូមិន្ទ សម្រេចបាន ៩៦,១៦%។ នេះបើយោងតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ✍️https://t.me/Economix_Insider
សម្ដេចតេជោ ហ៊ុន សែន ស្នើក្រុមហ៊ុនមួយរបស់ជប៉ុន សិក្សាលើពិពិធកម្មលើវិស័យឧស្សាហកម្មឱសថ និងកែច្នៃអាហារនៅកម្ពុជា ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន Japan Tobacco International ហៅកាត់ថា JTI ក្រុមហ៊ុន ពិនិត្យលទ្ធភាពធ្វើពិពិធកម្មផលិតកម្មលើវិស័យស្សាហកម្មឱសថ និងកែច្នៃអាហារនៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាបាននឹងកំពុងក្លាយជាប្រទេសនាំមុខគេ ដែលដាំនិងប្រមូលផលស្រូវ ជាពិសេសការប្រមូលផលគ្រាប់ស្វាយចន្ទីគឺបានច្រើនជាងគេលើពិភពលោកនាពេលកន្លងទៅ។ សំណើរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលើកឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក អេឌី ពីរ៉ាដ (Eddy Pirard) អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ✍️https://t.me/Economix_Insider
រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ថវិកា២លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីន នៅកម្ពុជា ដោយ : Economix Insider ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា (UNDP) នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានថ្មី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្លាយជាប្រទេសគ្មានមិននៅឆ្នាំ២០៣០។ ✍️https://t.me/Economix_Insider
ជប៉ុនផ្តល់ថវិកាជាង ៤៤ម៉ឺនដុល្លារដល់កម្ពុជា ! ដោយ : Economix Insider ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៤៤៦.៨០១ ដុល្លារអាម៉េរិក ដល់ស្ថាប័នទទួលជំនួយចំនួនបី ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយលោក អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងបី ដើម្បីអនុវត្តគម្រោង។ ✍️https://t.me/Economix_Insider
កម្ពុជាបានចំណូល៥,៣ពាន់លានដុល្លារ ពីការនាំចេញកសិផល ១២លានតោន ក្នុងឆ្នាំ២០២៤ ដោយ : Economix Insider ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ៥,៣ ពាន់លានដុល្លារ ពីការនាំចេញកសិផល ១២ លានតោន ទៅកាន់ ៩៥ប្រទេស នៅលើពិភពលោក។ នេះបើតាមការលើកឡើងរបស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងពិធី «បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥» នៅថ្ងៃទី២២ ខែមករា។ ✍️https://t.me/Economix_Insider
សហភាពអឺរ៉ុប-បារាំង ចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ដែលមានទឹកប្រាក់សរុបជាង ១៩២លានដុល្លារ ដោយ : Economix Insider ភ្នំពេញ: សហភាពអឺរ៉ុប និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និងកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១។
កម្ពុជា នឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឈតិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩ --- នេះបើយោងតាមការផ្សាយរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែធ្នូនេះ ដោយបញ្ជាក់ថា មហាសន្និបាតនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេច A/៧៩/L.៤៩ សម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួច (LDCs) នៅថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ។ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចាត់ទុកសមិទ្ធផលនេះថា គឺជាការបោះជំហានដ៏សំខាន់ ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពនាពេលអនាគតរបស់កម្ពុជា។ ប្រភព៖ United Nations in Cambodia (https://www.un.org/development/desa/dpad/2024/graduation-of-cambodia-and-senegal-from-the-ldc-category/).
កិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំកិច្ចប្រជុំផ្លូវការលើកទី១ របស់ក.អ.ក. បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានចាប់ផ្តើមដំណេីរការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ឯកឧត្តមទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក. ឯកឧត្តមរដ្ឋមន្ត្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ជាថ្នាក់ដឹកនាំក.អ.ក. សរុបចំនួន ២៤រូប។