លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS
Статистикаលេខាធិការដ្ឋាន គ.ជ.អ.ប. ជាសេនាធិការឱ្យ គ.ជ.អ.ប. ក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 39
- Всего постов
- 43
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 321
- 1/48двое суток
- 367
- 1/72трое суток
- 396
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ចុះសួរសុខទុក្ខបងប្អូនជនភៀសសឹក និងពិនិត្យមើលអំពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ជាពិសេស នៅភូមិរង់ចាំ ----------------------- ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការ និងដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះសិក្សាស្រាវជ្រាវអំពីការអនុវត្តមុខងារកិច្ចគាំពារសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបានឆ្លៀតឱកាសចុះទៅពិនិត្យ និងសួរសុខទុក្ខបងប្អូនជនភៀសសឹកដោយសារសង្គ្រាមនាពេលកន្លងទៅនេះ ដែលស្ថិតនៅភូមិរង់ចាំ ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ថា គ្រួសារភៀសសឹកដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គមពិសេសរបស់រាជរដ្ឋាភិបាល ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ មានប្រមាណ ៣០០០ គ្រួសារ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ដែលបានជម្លៀសមកពីភូមិជោគជ័យ ភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបឹងត្រកួន នៃឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ការសិក្សាស្រាវជ្រាវអំពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាគាំពារសង្គមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយេនឌ័រ ---------------- ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការ និងដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសិក្សា និងប្រមូលព័ត៌មានជាក់ស្តែងស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាគាំពារសង្គមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយេនឌ័រ។ ក្រុមការងារបានចុះពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកស្វាយលើ រដ្ឋបាលស្រុកបន្ទាយស្រី រដ្ឋបាលសង្កាត់នរគធំ រដ្ឋបាលឃុំឃុនរាម និងរដ្ឋបាលឃុំបឹងមាលា។ សូមបញ្ជាក់ថាការចុះសិក្សានេះ ទទួលបានការគាំទ្រពីគម្រោង "លើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាព ដំណាក់កាលទី២" (GIZ-ISPH-II) និងកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី២ (GIZ-ISD-II) ដែលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តចំនួន ០៣ (ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង) ក្រុង/ស្រុកចំនួន ០៦ និងឃុំ/សង្កាត់ចំនួន ០៨ ដោយមានគោលបំណងសំខាន់ៗដូចខាងក្រោម៖ វាយតម្លៃតួនាទី និងការអនុវត្តជាក់ស្តែង៖ ពិនិត្យមើលការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាគាំពារសង្គម ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបនឹងយេនឌ័រ។ កំណត់បញ្ហាប្រឈម៖ កំណត់អំពីបញ្ហាប្រឈមផ្នែកស្ថាប័នប្រតិបត្តិការ និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រៀបចំអនុសាសន៍៖ ផ្តល់ជាអនុសាសន៍សម្រាប់ពង្រឹង និងកំណត់ជាផ្លូវការនូវមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព៕ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
без подписи