គណនេយ្យភាពសង្គម Social Accountability
Статистика«គណនេយ្យភាពសង្គម Social Accountability» ត្រូវបានបង្កើត និងគ្រប់គ្រងដោយលេខាធិការដ្ឋាន គ.ជ.អ.ប. នៅខែមិថុនា ឆ្នាំ២០២១។ Channelនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយអំពីផែនការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមនៃកម្មវិធីជាតិ។
- Последний пост
- 10 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 615
- 1/48двое суток
- 704
- 1/72трое суток
- 760
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://youtu.be/pFPdjmPrex4
https://youtu.be/1W73WC0ZKPA
https://youtu.be/zqmGzAFPPTM
https://youtu.be/HhForKttBT8?si=0m-EpYYR8NPqQ-A0
https://youtu.be/0ELClZvNiao
https://youtu.be/OlrjwPw63aw?si=I0Ual38O3O3o8IJ8
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
កម្មវិធីទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ----- ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានគ្រប់គ្រងគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពផ្តល់សេវា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ បានស្វែងយល់ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមកនៃការអនុវត្តការងារគណនេយ្យភាពសង្គម ដោយផ្តោតលើការបន្ស៊ីក្របខ័ណ្ឌពេលវេលានៃការបង្កើតផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គម ជាមួយការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ និងការបញ្រ្ចាបការងារយេនឌ័រ និងបរិយាបន្ននៃការផ្តល់សេវាសាធារណៈ ដើម្បីធានាឱ្យការងារគណនេយ្យភាពសង្គមត្រូវបានបានដាក់បញ្ចូលការងារគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល ដែលធានានូវនិរន្តរភាព និងភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិលើការអនុវត្តការងារគណនេយ្យភាពសង្គមសម្រាប់លើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋ ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសម្តែងនូវមតិយោបល់ និងចូលរួមតាមដានការបំពេញការងារ របស់មន្រ្តីនៃអង្គភាពផ្តល់សេវា ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ដែលជាធាតុដ៏សំខាន់ក្នុង ការពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍនៅមូលដ្ឋាន។ ដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍នេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សាលាជាតិរដ្ឋបាលមូលដ្ឋាន រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គភាពផ្តល់សេវានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ធនាគារពិភពលោក អង្គការទស្សនៈពិភពលោក និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ សរុបចំនួន៨៥រូប ស្រីចំនួន ៣១រូប។ សូមគូសបញ្ជាប់ផងដែរថា ដំណើរទស្សនកិច្ចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានថវិកាគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក៕ Join us and Follow for more info : 🌐Website 🌐Facebook 🌐Youtube 🌐Telegram 📚Library
លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយរដ្ឋបាលស្រុកមោងឫស្សី រដ្ឋបាលខេត្តបាត់ដំបង និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា នឹងរៀបចំ កម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ការអនុវត្តការងារគណនេយ្យភាពសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (Peer Learning Exchange - PLE) លើកទី២ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី៧–៨ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនឹងប្រព្រឹត្តទៅតាមកាលវិភាគដូចខាងក្រោម៖ ថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦៖ ទស្សនកិច្ចសិក្សានៅ ឃុំរបស់មង្គល រួមមាន សាលាបឋមសិក្សាគួយជិកដី និង មណ្ឌលសុខភាពរបស់មង្គល ដោយមានអ្នកចូលរួមមកពីខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦៖ ទស្សនកិច្ចសិក្សានៅ ឃុំព្រៃតូច រួមមាន សាលាបឋមសិក្សាបៀលណាន់ស៊ីកូនខ្លុង និង មណ្ឌលសុខភាពព្រៃតូច ដោយមានអ្នកចូលរួមមកពីខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។ តាមរយៈកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសសិក្សាស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែង ការអនុវត្តល្អៗ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមនៅមូលដ្ឋាន ព្រមទាំងពង្រឹងកិច្ចសហការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកផ្តល់សេវា និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ និងការចូលរួមរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕
без подписи
без подписи
без подписи