tgindex
រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha

រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha

Статистика

នាំពាក្យ ព័ត៌មាន សៀវភៅ និងឯកសារនានា

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
39
Всего постов
45
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
2 600
−11 за 4 дн.
Сутки
−7
−0,27%
Неделя
 
Месяц
 
Просмотров на пост
108
34 постов
Вовлечённость
4,2%
к подписчикам
Постов в день
5,6
всего 45
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
119
1/48двое суток
136
1/72трое суток
147

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 15 авг.57из Touchsokhak

    без подписи

  • без подписи

  • 14 авг.361из MFAICNews

    កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS

  • без подписи

  • កម្ពុជា-ថៃ រកឃើញអាជ្ញាកណ្ដាលផ្សះផ្សាដោយបង្ខំហើយ គឺលោកស្រី Katrina Cooper ជនជាតិអូស្ត្រាលី។ នេះបើតាមលិខិតផ្សាយលើផេកឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

  • ក្រុមការងារបានប្រទះឃើញនៅរាជបណ្ឌិត្យសភាកម្ពុជា🇰🇭🙏

  • без подписи

  • រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ចប់មុខតំណែងមន្ត្រីរាជការ ១រូបទៀត ពាក់ព័ន្ធភាពមិនប្រក្រតីនៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ​នៃខេត្តកំពង់ឆ្នាំង។ រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងលោក កែវ វ៉ាន់នី ពីនាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត មកអនុវត្តតាមច្បាប់ផងដែរ៕ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

  • 14 авг.116из SarSokha_Speech

    ចរាចរណ៍៖ សមត្ថកិច្ច ពិន័យយានយន្តលើ្មសជាង ១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង ១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦! ..…………………. រៀបចំដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

  • 14 авг.1292из bonapen2

    វីដេអូទាំងស្រុង៖ អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី វិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

  • ចរាចរណ៍៖ សមត្ថកិច្ចពិន័យយានយន្តលើ្មសជាង១ម៉ឺនគ្រឿង និងដកពិន្ទុបណ្ណបើកបរជាង១ម៉ឺនពិន្ទុ ក្នុងឆមាសទី១ ឆ្នាំ២០២៦! ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានផាកពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ១៤.៨៦៧គ្រឿង នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញផ្សាយក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ កាលពីថ្ងៃទី១១ ខែសីហាកន្លងទៅនេះ។ បើតាមរបាយការណ៍ ក្នុងចំណោមនោះ ទោចក្រយានយន្ត ឬម៉ូតូ និងត្រីចក្រយានយន្ត មាន ៩.៣៤៤គ្រឿង ភាគច្រើនល្មើសដោយសារមិនពាក់មួកសុវត្ថិភាព៦៣ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង២៣ភាគរយ មិនគោរពសញ្ញា១៣ភាគរយ និងគ្មានផ្លាកលេខសម្គាល់១ភាគរយ។ ចំណែករថយន្តមាន៥.៥២៣គ្រឿង ក្នុងនោះរថយន្តធុនធ្ងន់៧០គ្រឿង ខណៈអត្រាល្មើស មានជាអាទិ៍ បើកបរលើសល្បឿនកំណត់ ៤៧ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៣៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍១២ភាគរយ គ្មានបណ្ណបើកបរ ៥ភាគរយ និងគ្មានផ្លាកលេខសម្គាល់ ២ភាគរយ។ ក្រៅពីការផាកពិន័យនៅនឹងកន្លែង សមត្ថកិច្ចក៏បានដកពិន្ទុបណ្ណបើកបរ និងពិន័យតាមរយៈឧបករណ៍បច្ចេកទេសសរុប ១៥.២១០នាក់ ក្នុងនោះមានស្ត្រី ២.២២៦នាក់។ ការដកពិន្ទុទាំងនោះរួមមាន ដកពិន្ទុ ៣៩៥ពិន្ទុលើអ្នកបើកម៉ូតូល្មើសចំនួន ៩.៤៦៧គ្រឿង ដកពិន្ទុ ១០.៤១០ពិន្ទុលើអ្នកបើកបររថយន្តធុនស្រាលចំនួន៥.៦៣២គ្រឿង និងដកពិន្ទុ៨៧ពិន្ទុ លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១១១គ្រឿង។ ដល់ចំនួនកំណត់មួយ សមត្ថកិច្ចនិងដកហូតបណ្ណបើកបរទាំងនោះតែម្ដង។ សូមបញ្ជាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ សម្រាប់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត១ភាគរយ៕ ដោយកញ្ញា សេង សុខហ៊ុន

  • អរិយធម៌របស់មនុស្ស គឺការចែករំលែកអ្វីដែលខ្លួនបានឆ្លងកាត់ទៅឱ្យផងគ្នា និងអ្នកជំនាន់ក្រោយ... វគ្គបណ្ដុះបណ្ដាលនៃ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media

  • កើនជាងឆ្នាំមុន! គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង៧០០នាក់ និងរបួសរាប់រយនាក់ ត្រឹមតែ៦ខែដើមឆ្នាំនេះ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើង ១.២៧៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៧៧៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១.៩៤៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ កើនឡើង២១៣ករណី ស្មើ២០ភាគរយ ចំនួនអ្នកស្លាប់កើន៧៩ នាក់ស្មើ ១១ភាគរយ និងចំនួនអ្នករបួសកើន ៤៦៨នាក់ ស្មើ៣២ភាគរយ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ យោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ ខែសីហានេះ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមករណីសោកនាដកម្មទាំងនោះ ការបើកបរល្មើសល្បឿន មាន៤៦ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ បត់មិនប្រយ័ត្ន ៦ភាគរយ ស្រវឹង ៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍ ២ភាគរយ និងកត្តាយានយន្ត១ភាគរយ។ កាន់តែគួរឱ្យកត់សម្គាល់ទៀតនោះ របាយការណ៍ បង្ហាញទៀតតួលេខយ៉ាងច្បាស់ៗថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ អ្នកជិះម៉ូតូមានរហូតដល់៨០ភាគរយ ក្នុងនោះមិនបានពាក់មួកសុវត្ថិភាពមានចំនួន ៦៣ភាគរយ ខណៈគ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញមានចំនួន ៤៦១ លើក ខេត្តព្រះសីហនុ ៩២លើក កណ្តាល ៧៥លើក កំពង់ស្ពឺ ៥៧លើក និងខេត្តស្វាយរៀង ៥៥លើក។ សូមបញ្ជាក់ថា ត្រឹមតែក្នុងរយៈពេល១០ថ្ងៃដើមខែសីហានេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឱ្យអ្នកដំណើរ៥២នាក់ស្លាប់ និង៧៥អ្នកទៀតរងរបួសធ្ងន់ស្រាល។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាប្រធានបទចោទនារយៈពេលចុងក្រោយនេះ។ បញ្ហាចោទ គឺដោយសារមានកំណើនករណីបុកស្លាប់ បង្កឡើងដោយអ្នកបើកបររថយន្ត និងករណីគ្រោះថ្នាក់បណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងលើសល្បឿនកំណត់។ និន្នាការនេះបានហក់ឡើងខ្ពស់ក្រោយពីសមត្ថកិច្ច មិនបានអនុវត្តច្បាប់មួយរយៈ។  លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពតាមការស្នើសុំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍រឹតបន្តឹងការអនុវត្តច្បាប់ឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ អនុវត្តតែនៅក្នុងភូមិសាស្ត្រដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ពោលគឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ការរឹតបន្តឹងនេះ ផ្តោតសំខាន់ទៅលើអំពើល្មើសដែលបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោង៕ ដោយលោក សេង បូលីន

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи