National Youth Debate
Статистикаចែករំលែកព័ត៌មានអំពីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 2
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 135
- 1/48двое суток
- 154
- 1/72трое суток
- 166
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ចំណាប់អារម្មណ៍របស់យុវជន ហេង ឌីមែន តំណាងយុវជនកម្ពុជាទូទាំងប្រទេស ផ្ញើជូនវីរកងទ័ពនៅជួរមុខក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ក្រោមប្រធានបទ៖ «បរិបទខុសគ្នា បំណងប្រាថ្នារួមគ្នា»។ តាមដានព័ត៌មាន និងសកម្មភាពរបស់កម្មវិធីតាមរយៈ៖ https://linktr.ee/national_youth_debate #internationalyouthday2026 #MoEYSCambodia #DGY #DoYCE #NYD2026
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៦ យុវជន មិនមែនគ្រាន់តែជាអ្នកដឹកនាំសង្គមនៅថ្ងៃអនាគតទេ ប៉ុន្តែយុវជនគឺជាកម្លាំងនៃការផ្លាស់ប្តូរនៅថ្ងៃនេះ 🇰🇭។ យុវជនត្រូវមានចំណេះដឹង គំនិតច្នៃប្រឌិត ភាពក្លាហាន និងស្មារតីចូលរួម ទើបអាចចូលរួមដោះស្រាយបញ្ហា និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម និងសហគមន៍របស់យើងបាន។ ក្នុងឱកាសដ៏មានអត្ថន័យនេះ សូមលើកទឹកចិត្តដល់យុវជនគ្រប់រូប ត្រូវហ៊ានសុបិន ហ៊ានចាប់ផ្តើម និងហ៊ានចូលរួម។ សូមកុំមើលរំលងសកម្មភាពតូចៗ ព្រោះការផ្លាស់ប្តូរដ៏ធំ តែងតែចាប់ផ្តើមពីមនុស្សម្នាក់ គំនិតមួយ និងសកម្មភាពមួយ។ យើងទាំងអស់គ្នារួមគ្នាជំរុញថាមពល និងសក្តានុពលរបស់យុវជន ដើម្បីកសាងសហគមន៍កាន់តែរឹងមាំ និងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា។ យុវជនថ្ងៃនេះ អនាគតកម្ពុជានៅថ្ងៃស្អែក។ #InternationalYouthDay2026 #YouthDay #YouthForChange #យុវជន #ទិវាអន្តរជាតិសម្រាប់យុវជន
🎓✨ សូមជូនពរដល់ប្អូនៗ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥–២០២៦ ✨🎓 ក្នុងឱកាសដ៏សំខាន់នេះ គណៈកម្មការរៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ សូមគោរពជូនពរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលត្រៀមចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០–១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សូមជូនពរឱ្យប្អូនៗមាន សុខភាពល្អ កម្លាំងកាយចិត្តរឹងមាំ ស្មារតីមុតមាំ និងមានភាពជឿជាក់ ក្នុងពេលប្រឡង។ សូមឱ្យការខិតខំប្រឹងប្រែង និងការតស៊ូរៀនសូត្រកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ និងសម្រេចបាននូវក្តីប្រាថ្នារបស់ប្អូនៗគ្រប់ៗគ្នា។ 💪📚✨ សូមជូនពរឱ្យប្អូនៗប្រឡងជាប់ និងទទួលបាននិទ្ទេសល្អតាមក្តីប្រាថ្នា! ❤️🇰🇭 #NYD2026 #Dabate2026 #បាក់ឌុប2026 #BACII2026 #យុវជនកម្ពុជា
ពិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តជាតិសម្រាប់យុវជន ឆ្នាំ២០២៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ | វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា 📫 តាមដានព័ត៌មាន និងសកម្មភាពរបស់កម្មវិធីតាមរយៈ៖ https://linktr.ee/national_youth_debate #NYD2026 #Debate #DGY #DoYCE #InternationalYouthDay2026
ផ្សាយផ្ទាល់៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦ វគ្គផ្ដាច់ព្រ័ត្រ 🔍🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook 👨🏫Podcast 🌐YouTube 🌐Instagram 🌐TikTok 🌐Telegram 🏫Sala MIL 🤖MILChatbot
ស្អែក! ស្អែក! ស្អែក!!! 👀🔥 ទាំងបេក្ខជន និងក្រុមការងារ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅកាន់ព្រឹត្តិការណ៍ដ៏រំភើប និងអស្ចារ្យបំផុត គឺ «វគ្គផ្តាច់ព្រ័ត្រ» នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦។ 🎙️✨ ក្រោយការខិតខំប្រឹងប្រែង ហ្វឹកហាត់ និងរៀបចំយ៉ាងយកចិត្តទុកដាក់… ជាទីបំផុត ដល់ពេលវេលាដែលបេក្ខជនត្រូវបង្ហាញសមត្ថភាពលើវេទិកាដ៏អស្ចារ្យមួយនេះ។ 💪🎯 🤔 តើក្រុមមួយណា នឹងក្លាយជាម្ចាស់ជ័យលាភី នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦? 🏆 📺 សូមកុំភ្លេចតាមដានការផ្សាយផ្ទាល់ និងចូលរួមលើកទឹកចិត្តក្រុមដែលអ្នកគាំទ្រទាំងអស់គ្នា! ❤️ ជួបគ្នាថ្ងៃស្អែក! 🎉🇰🇭 #NYD2026 #NationalYouthDebate2026 #InternationalYouthDay2026 #FinalRound #1DayToGo #BehindTheScenes #Teamwork #DGY #DoYCE
ការផ្សាយផ្ទាល់៖ អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៧ International Youth Day 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook 👨🏫Podcast 🌐YouTube 🌐Instagram 🌐TikTok 🌐Telegram 🏫Sala MIL 🤖MILChatbot
តើបងប្អូនទាំងអស់គ្នា «ត្រៀមខ្លួន» ហើយឬនៅ? 👀🔥 នៅថ្ងៃស្អែកនេះ អ្វីដែលពិសេសជាងគេ គឺនឹងបានជួបជាមួយ IDOL របស់អ្នកផ្ទាល់! 😍✨ សកម្មភាពនៃការរៀបចំយ៉ាងមមាញឹករបស់ក្រុមការងារ និងសហការគ្នាយ៉ាងសកម្ម ដើម្បីរៀបចំគ្រប់ផ្នែកឱ្យបានរួចរាល់ ចាប់ពីការរៀបចំទីតាំង ការត្រួតពិនិត្យបច្ចេកទេស រហូតដល់ការសម្របសម្រួលចុងក្រោយ។ ជួបគ្នាថ្ងៃស្អែក! 🎉 #NYD2026 #NationalYouthDebate2026 #InternationalYouthDay2026 #FinalRound #1DayToGo #BehindTheScenes #Teamwork #DGY #DoYCE
[WATCH] កិច្ចពិភាក្សាពិសេស៖ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៧ "បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា" -វាគ្មិន៖ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ -វាគ្មិន៖ យុវសិស្ស យ៉ែម ច័ន្ទបរមី សិស្សថ្នាក់ទី១១ វិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី -អ្នកសម្របសម្រួល៖ កញ្ញា ពៅ រក្សា
[WATCH] យុវសិស្ស យ៉ែម ច័ន្ទបរមី សិស្សថ្នាក់ទី១១ វិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី យល់ឃើញថា គ្រប់យុវជនគួរតែចូលរួមក្នុងកម្មវិធីជជែកដេញដោលដើម្បីបញ្ចេញសមត្ថភាព និងទេពកោសល្យដែលខ្លួនមាន ខណៈក្រសួងអប់រំបានបង្កើតកម្មវិធីជាច្រើនដើម្បីជំរុញលើកទឹកចិត្ត និងតម្រូវទៅតាមទេពកោសល្យសមត្ថភាពរបស់ខ្លួន ជាពិសេសអាចទទួលបានបទពិសោធន៍ថ្មី និងសមត្ថភាពធ្វើការងារជាក្រុម។
[WATCH] លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បង្ហាញមោទនភាពចំពោះកម្មវិធីជជែកដេញដោលថ្នាក់ជាតិដែលបានរៀបចំឡើងដោយក្រសួងអប់រំ ដោយបង្កើតឱកាសឱ្យយុវជនបានចូលរួម មានភាពក្លាហានចែករំលែកចំណេះដឹង និងអាចមានចំណេះយកទៅអនុវត្តនៅក្នុងសង្គមជាក់ស្តែង។
សូមអញ្ជើញបងប្អូនទាំងអស់ចូលរួមប្រើប្រាស់ Facebook Profile Frame “InternationalYouthDay2026” ដើម្បី «អបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៧» តំណភ្ជាប់៖ https://twb.nz/international-youth-day-2026 #NYD2026 #Debate2026 #Final2026 #MoEYS #MoEYSNews #InternationalYouthDayChallenge2026
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី២៧ សូមអញ្ជើញសាធារណៈជនចូលរួមលេង International YouthDay Challenge 2026 #NYD2026 #Debate2026 #Final2026 #MoEYS #InternationalYouthDayChallenge2026 #MoEYSCambodia
без подписи
ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនៃកម្មវិធី អបអរសាទរ “ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា" ឆ្នាំ២០២៦ 🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵 🌐Facebook 👨🏫Podcast 🌐YouTube 🌐Instagram 🌐TikTok 🌐Telegram 🏫 Sala MIL 🤖MILChatbot
🎉 ចូលរួមដោយសេរី! សូមអញ្ជើញយុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ ចូលរួមពិធីប្រារព្ធខួបលើកទី២៧ «ទិវាអន្តរជាតិសម្រាប់យុវជន » ក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នារួមគ្នា - Different Contexts, Common Aspirations» និងការប្រកួត «វគ្គផ្តាច់ព្រ័ត្រ» នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩–៣០ ខែកក្កដា ឆ្នាំ២០២៦ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ #NYD2026 #Debate2026 #Final2026 #MoEYS #InternationalYouthDayChallenge2026
សូមស្វាគមន៍មកកាន់ «វគ្គផ្ដាច់ព្រ័ត្រ» នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ គណៈកម្មការវាយតម្លៃទាំង ៧ រូប ដែលបានអញ្ជើញមកពីក្រសួង ស្ថាប័ន វិស័យឯកជន និងអង្គការដៃគូនានា ដើម្បីផ្ដល់កិត្តិយសជាគណៈកម្មការវាយតម្លៃ និងផ្ដល់ពិន្ទុប្រកបដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌ ជូនដល់បេក្ខជនឆ្នើមទាំងពីរក្រុម ដែលនឹងចូលរួមប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ទៅលើប្រធានបទ៖ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ ត្រូវប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាឆ្ពោះទៅរកវិបុលភាព» ក្រុមស្រប៖ វិទ្យាល័យដំដែក (ខេត្តសៀមរាប) ក្រុមបដិសេធ៖ សាលាប៊ែលធីអន្តរជាតិ (រាជធានីភ្នំពេញ) សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់បេក្ខជន បេក្ខនារីគ្រប់រូប! 🗓កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ⏰ពេលវេលា៖ ចាប់ពីម៉ោង ៧:៣០នាទីព្រឹកតទៅ 📍ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (និងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក MoEYS Cambodia)៕ #NYD2026 #Debate2026 #Final2026 #InternationalYouthDayChallenge2026
សូមស្វាគមន៍មកកាន់ វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ សូមណែនាំសមាសភាពបេក្ខជនទាំងពីរវិទ្យាល័យដែលនឹងត្រូវប្រកួតក្នុង វគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជ័យលាភីលេខ១ ដែលនឹងត្រូវក្លាយជាម្ចាស់ពានរង្វាន់សម្រាប់រដូវកាលទី៧។ ប្រធានបទ៖ «មានតែចំណេះដឹងមិនគ្រប់គ្រាន់ទេ យុវជនសតវត្សទី២១ត្រូវចេះប្រើប្រាស់ចំណេះដឹង ដើម្បីកសាងកម្ពុជាទៅរកវិបុលភាព» -វិទ្យាល័យ ដំដែក ខេត្តសៀមរាប (ក្រុមស្រប) -សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ (ក្រុមបដិសេធ) សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់បេក្ខជន បេក្ខនារីគ្រប់រូប! 🗓កាលបរិច្ឆេទ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ⏰ពេលវេលា៖ ចាប់ពីម៉ោង ៧:៣០នាទីព្រឹកតទៅ 📍ទីតាំង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (និងមានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក MoEYS Cambodia)៕ #NYD2026 #Debate2026 #Final2026 #MoEYS #MoEYSNews #InternationalYouthDayChallenge2026 #DGY #DoYCE
🎥 វីដេអូសង្ខេបសកម្មភាព | វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ឆ្នាំ២០២៦ វគ្គប្រកួតនេះបានបង្ហាញពីសកម្មភាពដ៏រស់រវើក និងពោរពេញដោយថាមពលរបស់បេក្ខជន ព្រមទាំងសមត្ថភាព ក្នុងការគិតបែបវិភាគ ការលើកឡើងនូវទឡ្ហីករណ៍ប្រកបដោយប្រសិទ្ធភាព។ សូមអបអរសាទរដល់ក្រុមបេក្ខជនទាំងអស់ ដែលបានបង្ហាញពីភាពក្លាហាន សមត្ថភាព និងស្មារតីប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈ។ 📪 តាមដានព័ត៌មាន និងសកម្មភាពរបស់កម្មវិធីតាមរយៈ៖ 🔗 https://linktr.ee/national_youth_debate #NYD2026 #Debate2026 #PublicSpeaking2026 #SemiFinal #MoEYS #MoEYSNews #DGY #DoYCE
без подписи