ជី សុផាត - Sophat CHY
СтатистикаI talk about technology, online security, traveling, and community work. តាមដានខ្ញុំ៖ https://sophatchy.com
- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 6
- Всего постов
- 33
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 962
- 1/48двое суток
- 1 102
- 1/72трое суток
- 1 189
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://youtu.be/M7U6lJty08A?si=2Jn_i9dzCmstY6R-
បងប្អូនមិនទាន់គេងទៀត!
https://www.facebook.com/reel/2510615386109185
ថ្នាក់អនឡាញ៖ របៀបដាក់ទីតាំង និងកែកុន រួមទាំងការចូលួមជាមួយ Google Maps បើមានអ្វីឆ្ងល់? សួរបាន! ថ្នាក់នេះនឹងផ្ដោតសំខាន់លើ ការចូលរួមចំណែក (Contribute) នៅលើ Google Maps ដូចជា៖ - របៀបបន្ថែមទីតាំងថ្មី - របៀបកែព័ត៌មានទីតាំងខុស - របៀបបន្ថែមរូបភាពឱ្យមានប្រយោជន៍ - របៀបសរសេរ Review ឱ្យបានល្អ - របៀបរាយការណ៍ទីតាំង ឬព័ត៌មានដែលមានបញ្ហា - របៀបពិនិត្យព័ត៌មានមុនពេលកែ - អ្វីដែលគួរ និងមិនគួរធ្វើនៅពេល Contribute - បញ្ហាដែលអ្នកធ្លាប់ជួបនៅលើ Google Maps និង Q&A ចុងក្រោយ យើងនឹងណែនាំបន្តិចអំពី Local Guides និង Local Guides Connect សម្រាប់អ្នកដែលចង់ស្គាល់សហគមន៍ និងភ្ជាប់ជាមួយអ្នករួមចំណែកផ្សេងទៀត។ 📅 20 សីហា 2026 ⏰ 8:00 យប់ – 9:30 យប់ 💻 Online | ភាសាខ្មែរ 📌 របៀបចុះឈ្មោះ ចូលទៅ៖ https://www.localguidesconnect.com/t/virtual-cambodia-august-20-google-maps-101-local-guides-connect/573029 បន្ទាប់មកចូលគណនី → ចុច Going → ជ្រើស Yes ✅ បើអ្នកកំពុងប្រើ Google Maps ហើយធ្លាប់បន្ថែមទីតាំង កែព័ត៌មាន បន្ថែមរូបភាព ឬមានបញ្ហាអ្វីដែលចង់សួរ សូមចូលរួមជាមួយគ្នា។ Google Maps មានអ្វីឆ្ងល់? យកមកសួរបាន!
សិស្សចេញពីរៀនធ្វើអ្វីមុនគេ? ប្រហែលជាមានអ្នកខ្លះឆ្លើយថា ទៅផ្ទះ ទៅញ៉ាំអី ជួបមិត្តភក្តិ ឬរង់ចាំឪពុកម្តាយមកយក។ ប៉ុន្តែសម្រាប់សិស្សនៅសាលាមួយដែលខ្ញុំបានឃើញ ពេលចេញពីរបងសាលាមក អ្វីមួយដែលងាយចូលភ្នែកមុនគេ គឺ "ផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង" នៅក្បែរមុខសាលា។ ប្រហែលជាគំនិតរបស់ខ្ញុំអាចខុស ហើយអ្នកផ្សេងក៏អាចមានទស្សនៈខុសគ្នា។ តែយ៉ាងហោចណាស់ ខ្ញុំគិតថា វាជាសំណួរមួយដែលយើងគួរតែអាចពិភាក្សាគ្នា តើយើងចង់ឱ្យបរិយាកាសជុំវិញសាលារៀនរបស់កូនៗ និងយុវជនរបស់យើង មានរូបភាពបែបណា? ខ្ញុំមិនសូវចង់ផុសរឿងគ្រឿងស្រវឹងប៉ុន្មានទេ ហើយក៏មិនចង់សន្និដ្ឋានថា អ្នកណាខុស ឬត្រូវដែរ។ ខ្ញុំគ្រាន់តែឃើញហើយមានអារម្មណ៍ថា វាហាក់ដូចជាមិនសូវសមរម្យ ជាពិសេសពេលវាស្ថិតនៅក្បែរកន្លែងដែលសិស្ស និងយុវជនចេញចូលជារៀងរាល់ថ្ងៃ។ អ្វីដែលខ្ញុំចង់សួរមិនមែនថា "វាខុសឬអត់?"។ ខ្ញុំចង់សួរថា៖ វាសមរម្យនៅក្បែរសាលារៀនដែរឬទេ? ព្រោះសាលារៀនមិនមែនមានត្រឹមតែបន្ទប់រៀន និងរបងសាលាទេ។ ផ្លូវមុខសាលា ហាងជុំវិញ និងអ្វីដែលសិស្សឃើញពេលចូល និងចេញពីសាលា ក៏ជាផ្នែកមួយនៃបរិយាកាសរបស់ពួកគេដែរ។ ខ្ញុំសង្ឃឹមថា មិនមែនគ្រប់សាលាទាំងអស់សុទ្ធតែមានរូបភាពបែបនេះទេ។ សង្ឃឹមថា អ្វីដែលខ្ញុំបានឃើញនេះ គ្រាន់តែជាករណីមួយប៉ុណ្ណោះ។ ជាពិសេសក្នុងឱកាស "ទិវាយុវជនអន្តរជាតិ" ខ្ញុំគិតថា ការគាំទ្រយុវជន មិនមែនមានតែការផ្តល់ការអប់រំ និងឱកាសនៅក្នុងថ្នាក់រៀនទេ ប៉ុន្តែការគិតគូរអំពីបរិយាកាសជុំវិញពួកគេ ក៏សំខាន់ដូចគ្នា។
ជួយផ្សព្វផ្សាយបន្ត! 🚨‼️ [ចោរលួចកាបូបកាម៉េរ៉ា] 🙏‼️🚨 សូមបងប្អូនកុំទទួលទិញបន្ត ប្អូនប្រុសរបស់ខ្ញុំត្រូវបានចោរលួចកាតាបនៅមុខសកលវិទ្យាល័យកម្ពុជា ក្នុងកាតាបមាន Macbook M1 16 Pro , Sony A7M5 , SSD SANDISK 4T, SSD M.2 Case ROG 4T, SSD Trandscan 2T, អត្តសញ្ញាណបណ្ណ និង សម្ភារសំខាន់ៗផ្សេងៗទៀត 🚨⚠️ បើបានឃើញសូមជួយប្រគល់មកវិញផង មានសាគុណជូន ក្នុងនោះមាន ការងារ នឹងឯកសារសំខាន់ៗសម្រាប់ជីវិតច្រើនណាស់🙏🙏‼️ 099899757, 070731727 ‼️🚨 ថ្ងៃបាត់ [11.08.2026] ម៉ោង [9:21pm] https://www.facebook.com/share/p/19TskzXATt/ https://www.facebook.com/share/p/1FQvdVdrYZ/
កាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៦ ខ្ញុំបានស្នើកែប្រែឈ្មោះនៅលើ Google Maps ហើយការកែប្រែនោះត្រូវបានអនុម័តដោយជោគជ័យ។ ខ្ញុំមានមោទភាពដែលបានចូលរួមចំណែកក្នុងការកែតម្រូវឈ្មោះជាភាសាអង់គ្លេសរបស់ ក្រុងសិរីសោភ័ណ ពី Sisophon មកជា Serei Saophoan ឱ្យស្របតាមឈ្មោះរដ្ឋបាលផ្លូវការរបស់កម្ពុជា។ អ្វីដែលធ្វើឱ្យការកែប្រែនេះមានន័យសម្រាប់ខ្ញុំជាងការកែឈ្មោះធម្មតា គឺប្រវត្តិសាស្ត្រនៅពីក្រោយពាក្យ Sisophon។ តំបន់ភាគពាយ័ព្យរបស់កម្ពុជា រួមទាំងតំបន់សិរីសោភ័ណ ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់សៀមក្នុងប្រវត្តិសាស្ត្រ ហើយឈ្មោះ Sisophon ត្រូវបានគេស្គាល់ថាមានទំនាក់ទំនងនឹងការបញ្ចេញសំឡេងបែបថៃ Si Sophon នៅក្នុងសម័យនោះ។ ដូច្នេះ សម្រាប់ខ្ញុំ៖ Sisophon → Serei Saophoan មិនមែនគ្រាន់តែជាការកែអក្ខរាវិរុទ្ធនៅលើផែនទីទេ ប៉ុន្តែជាការជួយឱ្យឈ្មោះកម្ពុជាត្រូវបានបង្ហាញឱ្យកាន់តែស្របតាមឈ្មោះផ្លូវការរបស់ប្រទេសយើងនៅលើផែនទីឌីជីថល។ 🇰🇭📍 ការចូលរួមកែលម្អ Google Maps ពេលខ្លះគ្រាន់តែជាការកែប្រែតូចមួយ ប៉ុន្តែការកែប្រែតូចៗទាំងនេះអាចមានន័យចំពោះ ភាពត្រឹមត្រូវនៃព័ត៌មាន ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់កម្ពុជា។ T.me/SophatCHY
https://m.facebook.com/story.php?story_fbid=pfbid02pYiPEKmoV767zcj4S87MZJUqFSQm7oy55PoxLBDFDmUQtFpo4uyuQauwRSZ3ymxYl&id=100047201977765&mibextid=wwXIfr
https://www.localguidesconnect.com/t/recap-in-person-cambodia-august-08-my-journey-as-a-cambodian-local-guide-at-connect-live-singapore/572173
ខ្ញុំមានមោទភាពដែលបានជួយក្នុងការផ្ដាស់ប្ដូរឈ្មោះផ្លូវការរបស់ស្រុកសិរិសោភ័ណ ដែលរាប់សិបឆ្នាំកន្លងទៅនេះបានប្រើប្រាស់ឈ្មោះជាភាសាអង់គ្លេសថា Sisophon ហើយខ្ញុំបានរាយការណ៍ហើយក៏បានផ្លាស់ប្ដូរឈ្មោះជាផ្លូវការមក Serei Saophoan វិញទៅតាមឈ្មោះផ្លូវការរបស់រដ្ឋ។ https://www.facebook.com/SophatCHY/posts/pfbid0ibPmhwqhFSynJmMaZMNCJuPYxM2p7zxL1vhhgW7hiXrWYgv5z5VVxGWRpe6qeywNl
ក្រោយពីខ្ញុំបានវិលត្រឡប់មកពី Connect Live 2026 នៅប្រទេសសិង្ហបុរី ខ្ញុំចង់រៀបចំកម្មវិធីជួបជុំតូចមួយ ដើម្បីចែករំលែកបទពិសោធន៍ និងអ្វីដែលខ្ញុំបានរៀនពីព្រឹត្តិការណ៍ដ៏ពិសេសនេះ។ តោះហូបកាហ្វេជុំគ្នា ថ្ងៃ: សៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ ម៉ោង: ៩:០០ ព្រឹក – ១១:០០ ព្រឹក ទីតាំង: Home Brew Coffee & Bakery https://maps.app.goo.gl/WEDTdaXJsq2kwu4m7
https://www.youtube.com/watch?v=YJ1KvSD6IaQ&t=2538s
Cambodia Local Guides Meetup ក្រោយពីខ្ញុំបានវិលត្រឡប់មកពី Connect Live 2026 នៅប្រទេសសិង្ហបុរី ខ្ញុំចង់រៀបចំកម្មវិធីជួបជុំតូចមួយ ដើម្បីចែករំលែកបទពិសោធន៍ និងអ្វីដែលខ្ញុំបានរៀនពីព្រឹត្តិការណ៍ដ៏ពិសេសនេះ។ Connect Live 2026 គឺជាកម្មវិធីដែល Google រៀបចំសម្រាប់សហគមន៍ Google Local Guides មកពីជុំវិញពិភពលោក។ ឆ្នាំនេះ មានអ្នកចូលរួមប្រមាណ 60 នាក់ មកពី ១៦ ប្រទេស ហើយកម្ពុជាមានអ្នកតំណាង ២នាក់ ចូលរួម។ អ្វីដែលជាមោទនភាពសម្រាប់ខ្ញុំ គឺខ្ញុំត្រូវបានអញ្ជើញឱ្យធ្វើជា វាគ្មិន (Panelist) ក្នុងកិច្ចពិភាក្សាជាមួយ Local Guides មកពីប្រទេសផ្សេងៗ ដើម្បីចែករំលែកអំពីបទពិសោធន៍នៃការកសាងសហគមន៍ Local Guides នៅកម្ពុជា ក៏ដូចជាបញ្ហា និងឱកាសក្នុងការអភិវឌ្ឍ Google Maps នៅក្នុងប្រទេសយើង។ ក្នុងកម្មវិធី Meetup នេះ ខ្ញុំនឹងចែករំលែក៖ - បទពិសោធន៍នៃការតំណាងកម្ពុជានៅ Connect Live 2026 - រឿងរ៉ាវពីការឡើងធ្វើជា Panelist និងអ្វីដែលបានពិភាក្សា - បរិយាកាស និងការជួបជុំជាមួយ Local Guides មកពី ១៦ ប្រទេស - បញ្ហា និងទិសដៅអភិវឌ្ឍ Google Maps នៅកម្ពុជា - រូបភាព និងរឿងរ៉ាវដែលមិនទាន់បានចែករំលែក - ការពិភាក្សា សំណួរ-ចម្លើយ និងការស្គាល់គ្នារវាង Local Guides នៅកម្ពុជា 📅 ថ្ងៃ: សៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ 🕘 ម៉ោង: ៩:០០ ព្រឹក – ១១:០០ ព្រឹក 📍 ទីតាំង: Home Brew Coffee & Bakery ⚠️ សូមបញ្ជាក់ការចូលរួម ព្រោះបន្ទប់មានទំហំតូច និងអាចទទួលអ្នកចូលរួមបានមានកំណត់។ ខ្ញុំត្រូវការដឹងចំនួនអ្នកចូលរួម ដើម្បីរៀបចំកន្លែងអង្គុយ និងការកក់តុឱ្យបានសមរម្យ។ សូមបញ្ជាក់ការចូលរួមជាមុន ដោយចុចតំណរនេះហើយចុចលើពាក្យ Yes 🔗 Official Event (Local Guides Connect): https://www.localguidesconnect.com/t/in-person-cambodia-august-08-my-journey-as-a-cambodian-local-guide-at-connect-live-singapore/571419 សូមស្វាគមន៍ទាំងអ្នកដែលជាសមាជិក Local Guides រួចហើយ និងអ្នកដែលចង់ស្វែងយល់អំពី Google Maps ឬចង់ចូលរួមសហគមន៍។ ជួបគ្នានៅថ្ងៃសៅរ៍នេះ! 🇰🇭✨
សូមអ្នកប្រើប្រាស់ Huawei ជួយពិនិត្យ៖ Celia Keyboard សរសេរពាក្យ «កម្ពុជា» ខុសទៅជា «ភម្ពុជា» នៅលើទូរស័ព្ទ Huawei កំណែមួយចំនួន និងមានក្ដារចុចដើមដែលភ្ជាប់មកជាមួយឧបករណ៍ស្រាប់ ឈ្មោះថា Celia Keyboard។ ក្ដារចុចនេះមានជម្រើសភាសាជាច្រើន ហើយក្នុងនោះក៏មានការគាំទ្រភាសាខ្មែរផងដែរ។ ប៉ុន្តែនៅក្នុងផ្នែកជ្រើសរើសភាសារបស់ Celia Keyboard ខ្ញុំបានរកឃើញកំហុសអក្ខរាវិរុទ្ធមួយ ដោយឈ្មោះភាសាត្រូវបានបង្ហាញជា៖ - ខ្មែរ (ភម្ពុជា) ពាក្យត្រឹមត្រូវគឺ ខ្មែរ (កម្ពុជា) បញ្ហានេះហាក់ដូចជាកំហុសក្នុងទិន្នន័យឈ្មោះភាសា ឬការបកប្រែនៅក្នុង Celia Keyboard ប៉ុណ្ណោះ មិនមែនមានន័យថា HarmonyOS ទាំងមូលសរសេរពាក្យ «កម្ពុជា» ខុសគ្រប់កន្លែងនោះទេ។ ទោះជាកំហុសនេះមានត្រឹមតែមួយតួអក្សរក៏ដោយ ប៉ុន្តែពាក្យ «កម្ពុជា» គឺជាឈ្មោះប្រទេសរបស់យើង ដូច្នេះការបង្ហាញត្រឹមត្រូវនៅក្នុងប្រព័ន្ធប្រតិបត្តិការ កម្មវិធី និងក្ដារចុចអន្តរជាតិ គឺជារឿងសំខាន់។ សូមអ្នកប្រើប្រាស់ Huawei ជួយពិនិត្យ អ្នកដែលកំពុងប្រើទូរស័ព្ទ Huawei ជាពិសេសឧបករណ៍ កំណែចិន ដែលមាន Celia Keyboard សូមជួយពិនិត្យមើលថា ពាក្យ “ភម្ពុជា” នេះអាចបង្ហាញនៅកន្លែងផ្សេងទៀតដែរឬទេ ដូចជា៖ - បញ្ជីជ្រើសរើសភាសារបស់ Celia Keyboard - ការកំណត់ភាសា និងតំបន់ - ការប្ដូរភាសាក្ដារចុច - បញ្ជីភាសាបញ្ចូលអក្សរ - ការស្វែងរកភាសាខ្មែរ - ផ្នែកទាញយកកញ្ចប់ភាសា - ការកំណត់សំឡេងបញ្ចូល ឬការវាយតាមសំឡេង - ការកំណត់ពិនិត្យអក្ខរាវិរុទ្ធ និងស្នើពាក្យ - ផ្នែកផ្សេងៗនៅក្នុង HarmonyOS ឬកម្មវិធីរបស់ Huawei ប្រសិនបើអ្នករកឃើញកំហុសដូចគ្នា សូមថតរូបអេក្រង់ និងបញ្ជាក់ព័ត៌មានមួយចំនួន ដូចជា៖ - ម៉ូដែលទូរស័ព្ទ - កំណែ HarmonyOS - កំណែ Celia Keyboard - ទីតាំងដែលរកឃើញពាក្យខុស ព័ត៌មានទាំងនេះអាចជួយឱ្យក្រុមការងារ Huawei ស្វែងរកប្រភពបញ្ហា និងកែសម្រួលបានកាន់តែងាយស្រួល។ ខ្ញុំសង្ឃឹមថាការគាំទ្រនេះនឹងកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ក៏សង្ឃឹមថាក្រុមការងារ Huawei និង Celia Keyboard នឹងបានឃើញការរាយការណ៍នេះ ហើយកែពាក្យ៖ “ភម្ពុជា” → “កម្ពុជា” នៅក្នុងការអាប់ដេតបន្ទាប់។ សូមអ្នកប្រើប្រាស់ Huawei ជួយចែករំលែក និងជួយពិនិត្យមើលផង ដើម្បីឱ្យយើងអាចដឹងថា បញ្ហានេះមានត្រឹមតែនៅក្នុង Celia Keyboard ឬក៏បង្ហាញនៅកន្លែងផ្សេងទៀតផងដែរ។ 🇰🇭
https://www.facebook.com/SophatCHY/posts/pfbid02LCzULGLb5Fc7q1MXMy7z72VvNxUm6K8ADXKq1C68d1um5pK5F8XDNWtMABxS9V3Ql
បើឈ្លៀតយកផុស្ទ័រទៅហើយម៉េចកក៏ចាប់បាច់ Crop ឈ្មោញខ្ញុំចោល
ប្រសិនបើថ្ងៃណាមួយ Appl និង Google ដក តេឡេក្រាមចេញពី AppStore/PlaySore អ្នកប្រើកម្មវិធីអ្វី?
https://fb.watch/ILLDq6joyo/?
Sophat - មិនស្ដាយក្រោយ ft Sophat90
ខ្ញុំគ្រោងធ្វើ Meet-up អាទិត្យក្រោយសម្រាប់ការចែករំលែកពីបទពិសោធន៍ ខ្ញុំនិ ដែលបានចូលរួម ConnectLive នៅសិង្ហបូរី តើមានកន្លែងកាហ្វេណាណែនាំ មនុស្ស១០-១៥នាក់?