tgindex

Trader Knowledge

описание

| ធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំដើម្បីធ្វើការបើកគណនីត្រេត និងទទួលបានការព្រឺក្សាយោបលដោយឥតគិតថ្លៃ៖ ☎️ 076 221 7026 (Telegram) :https://t.me/nasyFX

2 183
подписчиков
Охват к подписчикам
15,0%
ERR
Реакции к просмотрам
0,32%
31 на 27 постов
Пересылки к просмотрам
0,36%
35
Постов в день
2,6
всего 27

Где отзываются чаще

доля реакций к просмотрам
  • 14 авг.без подписи1,15%
  • 14 авг.без подписи0,80%
  • 13 авг.без подписи0,69%
  • 13 авг.🚨 តម្លៃហាងឆេងមាសអន្តរជាតិ! 🗓 ថ្ងៃទី 13 ខែ សីហា ឆ្នាំ ២០២៦ ⏰ គិតត្រឹមម៉ោង 9:30 ព្រឹក0,66%
  • 12 авг.🔴 Updated ម៉ោង 2:00 ថ្ងៃត្រង់នេះតម្លៃមាសសកលបច្ចុប្បន្នកំពុងស្ថិតនៅតម្លៃ 4,404$ ក្នុងមួយអោនស្មេីរនឹង 5,306$ មួយតម្លឹង!0,64%
  • 7 авг.📌 អ៊ីរ៉ង់កំពុងពិនិត្យសេចក្តីព្រាងច្បាប់ដែលអាចហាមឃាត់នាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលបានបង្កើនក្តី បារម្ភអំពីការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃប្រេងកើនឡើង។ ទន្ទឹមនឹងនេះ ទីផ្សារកំពុងផ្តោតការយកចិត្តទុកដាក់លើទិន្នន័យទីផ្សារការងារសហរដ្ឋអាមេរិក ជាពិសេសរបាយការណ៍ Nonfarm Payrolls ដែលអាចមានឥទ្ធិពល លើការរំពឹងទុកអំពីគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក។ តើការវិវត្តថ្មីៗទាំងនេះ នឹងជះឥទ្ធិពលយ៉ាងដូចម្តេចដល់ប្រេង មាស ប្រាក់ដុល្លារអាមេរិក និងទីផ្សារហិរញ្ញវត្ថុ? | Iran is reviewing a draft bill that could restrict US and Israeli ships from passing through the Strait of Hormuz, reigniting concerns over global oil supplies and pushing oil prices higher. At the same time, markets are turning their attention to the upcoming US labor market data, particularly the Nonfarm Payrolls report, which could shape expectations for the Federal Reserve's next policy moves. How could these developments impact oil, gold, the US dollar, and broader financial markets? 🖥 អានបន្ថែមនៅទីនេះ0,62%
  • 12 авг.🔥🔥🔥 តម្លៃមាសបានរក្សាតម្លៃនៅក្បែរ $4,370/អោន $5,244/តម្លឹង បន្ទាប់ពីមានការប្រែប្រួលខ្លាំងកាលពីដើមសប្តាហ៍ ខណៈអ្នកវិនិយោគកំពុងរៀបចំខ្លួនរង់ចាំទិន្នន័យអតិផរណាអាមេរិកដ៏សំខាន់។ ⏩ ការប្រាក់ និងអតិផរណាអាមេរិក៖ ទីផ្សារនៅតែបែកបាក់មតិគ្នាថាតើធនាគារកណ្ដាលនឹងសម្រេចដំឡើងការប្រាក់ (០.២៥%) នៅខែកញ្ញាឬអត់ ស្របពេលដែលកំណើនតម្លៃប្រេងនៅតែបន្តដាក់សម្ពាធ។ អ្នកវិនិយោគកំពុងចាំអ៊ុតមើលទិន្នន័យអតិផរណាថ្មី ដើម្បីវាយតម្លៃទិសដៅគោលនយោបាយបន្ត។ ⏩ សញ្ញាថ្មីរឿងច្រក Hormuz៖ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបង្ហើបថា អាមេរិក និងអ៊ីរ៉ង់ «ជិតឈានដល់ការរៀបចំកិច្ចព្រមព្រៀងណាមួយ» ហើយ ខណៈរបាយការណ៍ក៏បង្ហាញថាការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានឈានដល់ដំណាក់កាលកម្រិតខ្ពស់ផងដែរ។ ⏩ កម្លាំងគាំទ្រពីចិនបន្តរឹងមាំ៖ មាសនៅតែមានកម្លាំងទប់យ៉ាងល្អពីតម្រូវការវិនិយោគ និងការប្រមូលទិញពីធនាគារកណ្ដាល ពិសេសប្រទេសចិន ដែលបានទិញមាសបញ្ចូលជាង ២០ តោនទៀតក្នុងខែកក្កដា (បន្ទាប់ពីទិញ ១៥ តោននៅខែមិថុនា) ដែលជាការកើនឡើងប្រចាំខែច្រើនបំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣។0,57%
  • 10 авг.🔴 ថ្ងៃចន្ទនេះ តម្លៃមាសបានរក្សាតម្លៃនៅពីលើ $4,300/អោន $5,160/តម្លឹងបន្ទាប់ពីហក់ឡើងជាង ៧% កាលពីសប្តាហ៍មុន ដោយទទួលបានកម្លាំងរុញពីការធ្លាក់ចុះនៃទីផ្សារការងារអាមេរិក ដែលធ្វើឱ្យគេរំពឹងថាធនាគារកណ្ដាលមិនទាន់ហ៊ានដំឡើងការប្រាក់។ ⏩ ទិន្នន័យការងារអាមេរិកធ្លាក់ចុះ៖ របាយការណ៍កាលពីថ្ងៃសុក្របង្ហាញថា អាមេរិកបានបាត់បង់ការងារដល់ទៅ ២៣,០០០ កន្លែងដោយមិននឹកស្មានដល់ក្នុងខែកក្កដា (ខុសស្រឡះពីការព្យាករណ៍ថានឹងកើន ៨ម៉ឺនកន្លែង)។ នេះធ្វើឱ្យទីផ្សារទម្លាក់ក្តីរំពឹងនៃការដំឡើងការប្រាក់នៅខែកញ្ញាមកនៅត្រឹម ៤៤% (ធ្លាក់ពី ៦៧%)។ ⏩ ភាពមិនច្បាស់លាស់នៅ Hormuz៖ មាសនៅតែអាចទប់កំណើនរបស់ខ្លួនបានយ៉ាងល្អ ទោះជាប្រេងបន្តឡើងថ្លៃក៏ដោយ។ អ៊ីរ៉ង់បញ្ជាក់ថាការចរចាជាមួយអូម៉ង់ជិតឈានដល់កិច្ចព្រមព្រៀង តែបានច្រានចោលការចរចាផ្ទាល់ជាមួយអាមេរិក ទោះបីជាអាមេរិកអះអាងថាកិច្ចព្រមព្រៀងជិតចេញជារូបរាងក៏ដោយ។0,44%
  • 8 авг.🔥🔥🔥| Monthly Gold Price Development | មាសបានបង្ហាញភាពប្រែប្រួលខ្លាំងកាលពីខែកក្កដា ខណៈទីផ្សារបានវាយតម្លៃឡើងវិញចំពោះទិសដៅគោលនយោបាយរូបិយវត្ថុរបស់ Fed ក្រោមបរិបទនៃទិន្នន័យអតិផរណាដែលទន់ជាងការរំពឹងទុក និងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ ទោះបីជាការរំពឹងទុកអំពីការកាត់បន្ថយអត្រាការប្រាក់អាចផ្តល់ការគាំទ្រដល់មាសក៏ដោយ ក៏ហានិភ័យពីអតិផរណាដែលអាចកើនឡើងវិញ និងជំហរប្រុងប្រយ័ត្នរបស់ Fed នៅតែជាកត្តាដាក់សម្ពាធលើតម្លៃមាស។ តើកត្តាសំខាន់ៗអ្វីខ្លះដែលនឹងកំណត់ទិសដៅមាសក្នុងខែសីហា ហើយតើវិនិយោគិនគួរតាមដានទិន្នន័យ និងព្រឹត្តិការណ៍ណាខ្លះនៅក្នុងខែនេះ? 🖥 អានបន្ថែមនៅទីនេះ | Gold experienced significant volatility in July as markets reassessed the Federal Reserve’s policy outlook amid softer-than-expected inflation data and ongoing geopolitical tensions in the Middle East. While expectations of future rate cuts could provide support for gold, renewed inflation risks and the Fed’s cautious stance remain key factors weighing on prices. What are the main drivers that could shape gold’s direction in August, and what key data and events should investors monitor this month? |0,41%
  • 13 авг.без подписи0,33%
  • 13 авг.без подписи0,31%
  • 13 авг.⭐️⭐️⭐️⭐️ថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសបានរក្សាតម្លៃនៅពីលើ $4,400/អោន $5,280/តម្លឹងដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតប្រចាំរយៈពេល ១០ សប្តាហ៍ចុងក្រោយ បន្ទាប់ពីទិន្នន័យអតិផរណាអាមេរិកបង្ហាញសញ្ញាថមថយ ដែលជួយកាត់បន្ថយសម្ពាធលើការដំឡើងអត្រាការប្រាក់។ ⏩ អតិផរណា និងការប្រាក់អាមេរិក៖ របាយការណ៍ម្សិលមិញបង្ហាញថា អតិផរណា (CPI) ខែកក្កដាបានថយចុះ ២ ខែជាប់គ្នាមកត្រឹម ៣.៤%។ នេះធ្វើឱ្យទីផ្សារទម្លាក់ក្តីរំពឹងនៃការដំឡើងការប្រាក់នៅខែកញ្ញាមកនៅត្រឹម ៤០% (ធ្លាក់ពី ៥០%)។ សម្រាប់ថ្ងៃនេះ ទីផ្សារកំពុងរង់ចាំមើលទិន្នន័យអតិផរណារោងចក្រ (PPI) បន្តទៀត។ ⏩ ការចរចា Hormuz ជាប់គាំង៖ មាសក៏ទទួលបានកម្លាំងទប់ពីការធ្លាក់ចុះថ្លៃប្រេងវិញផងដែរ។ យ៉ាងណាក្តី ការវាយបកពាក្យសម្តីគ្នារវាងអាមេរិក និងអ៊ីរ៉ង់ ស្របពេលការចរចាកំពុងជាប់គាំង បានធ្វើឱ្យលទ្ធភាពនៃការសម្រេចកិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz នាពេលដ៏ខ្លីខាងមុខ កាន់តែមានសភាពស្រពិចស្រពិល។0,30%