tgindex
អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា

Статистика

Women' s Media Centre of Cambodia (WMC), From Women's Hearts for Society and Development. 🔗 Join our discussion Group below: https://t.me/wmcnew

Последний пост
15 июн.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
680
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
620
20 постов
Вовлечённость
91,2%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ដូច្នេះសូមឯកឧត្តម លោកជំទាវ នាងកញ្ញា លោក លោកស្ត្រី ប្រិយមិត្តអ្នកគាំទ្រ និងអ្នកតាមដានទាំងអស់ចុចចូលលីងឆានេលតេលេក្រាមថ្មីរបស់អង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា នៅខាងលើ👆

  • https://t.me/Newswmc

  • សេចក្តីជូនដំណឹង អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា សូមជម្រាបជូន​ឯកឧត្តម លោកជំទាវ នាងកញ្ញា លោក លោកស្ត្រី ប្រិយមិត្តអ្នកគាំទ្រ និងអ្នកតាមដានទាំងអស់ឱ្យបានជ្រាបថា ផេកនេះនឹងឈប់ប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ។ ដើម្បីទទួលបានព័ត៌មាន សកម្មភាព និងកម្មវិធីថ្មីៗ សូមអញ្ជើញចូលរួម (Join) តាមរយៈ Channel ថ្មីរបស់យើងតាមតំណភ្ជាប់ខាងក្រោម៖ សូមអរគុណចំពោះការគាំទ្រ និងការតាមដានរបស់លោកអ្នកកន្លងមក។ យើងខ្ញុំសង្ឃឹមថា នាងកញ្ញា លោក លោកស្រី នឹងបន្តគាំទ្រចំពោះ Channel ថ្មីនេះផងដែរ។ សូមអរគុណ!

  • ភ្នំពេញ៖ អត្រាមរណភាពទារកទើបនឹងកើត និងអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះប្រ​មាណ ៥៤%នៅចន្លោះឆ្នាំ២០១៤-២០២២ ដែលលើសពីមធ្យមភាគសកល។ បើតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក តួលេខធ្លាក់ចុះនេះបានសបង្ហាញថា ស្រ្តីមានផ្ទៃពោះយល់ដឹងច្រើនពាក់ព័ន្ធនឹងវិធានការបង្ការកុំឱ្យកូនរលត់មុនសម្រាល របៀបមើលថែទាំកូនឱ្យរឹងមាំនិងមានសុខភាពល្អ ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការសាងសង់មន្ទីរពេទ្យ​ និងការផ្តល់ជូននូវសេវាសុខភាពដែលសម្បូរទៅដោយអ្នកជំនាញ។

  • អស់រយៈពេលមួយឆ្នាំ ដែលតំបន់រុនតាឯក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតជាក្រុងរុនតាឯតេជោសែន។ ទោះបីក្រុងនេះមានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនពលរដ្ឋជាហូរហែរក៏ពិតមែន តែក្រុងថ្មីនេះនៅមិនទាន់មានអ្នកវិនិយោគចូលមកបង្កើតអាជីវកម្មនៅឡើយទេ ដែលធ្វើឱ្យពលរដ្ឋពិបាករកចំណូលហើយខ្លះត្រូវសម្រេចចិត្តទៅរកស៊ីនៅក្នុងក្រុងសៀមរាបដដែរ។ ថ្វីដ្បិតមិនទាន់មានអាជីវកម្មធំៗក្ដី តែអាជ្ញាធរក្រុងថ្មីនេះបញ្ជាក់ថា ក្រុងរុនតាឯកនឹងមានអ្នកវិនិយោគផ្នែកកសិកម្មចូលមក ហើយនឹងគ្រោងបើកដំណើរការផ្សារឆាប់ៗនេះ។ ទាក់ទងរឿងបើកដំណើរការផ្សារនេះ ពលរដ្ឋរស់នៅក្រុងរុនតាឯកក៏កំពុងទន្ទឹមចាំឱ្យផ្សារថ្មីនេះបើកដំណើរការដែរ ដ្បិតអាចរកចំណូលក្នុងមូលដ្ឋានជាជាងការទៅរកស៊ីឆ្ងាយពីមូលដ្ឋាន។

  • លោក ជា ចាន់ថា ដែលគេស្គាល់ជាថ្នាក់ដឹកនាំមូលដ្ឋានម្នាក់របស់សមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេ​ដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ប្រចាំខេត្តស្វាយរៀង ត្រូវជាប់ឃុំដល់ ១៨ខែ ក្នុងពន្ធនាគារ ដោយសារសកម្មភាពការងារលោកចុះផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណ ប.ស.ស ទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយពីជាប់ឃុំជាង ៧ខែនេះ ជីវភាពក្រុមគ្រួសារលោកកាន់តែលំបាក ដោយភរិយាថ្នាក់ដឹកនាំមូលដ្ឋានរូបនេះ ត្រូវរ៉ាប់រងជីវភាពគ្រួសារផង និងត្រូវចំណាយថ្លៃស្វាមីរស់នៅក្នុងពន្ធនាគារ។

  • អ្នកស្រី ចាប យ៉េន ដែលជាម្ដាយលោក កើត សារ៉ាយ កាន់តែមានវ័យចាស់ជរា ហើយរាងកាយក៏ទ្រុធទ្រោម តែងតែទន្ទឹមរង់ចាំចង់ជួបមុខកូន ស្របពេលខ្លួនមិនមានលទ្ធភាពឡើងមកភ្នំពេញ ដើម្បីសួរសុខទុក្ខលោក សារ៉ាយ ដែលត្រូវជាប់ឃុំដល់ ៤ឆ្នាំក្នុងពន្ធនាគារ ដោយសារសកម្មភាពការងារសង្គមរបស់លោក។

  • រដ្ឋបាលឃុំកណ្តឹង​ ស្រុកបាទី ខេត្តតាកែវបានជូនដំណឹងដល់ប្រជាកសិករក្នុងឃុំកណ្តឹង ទាំងអស់ផ្អាកការបង្កបង្កើនផលស្រូវប្រាំង លើកទី២ជាបណ្តោះអាសន្ន ដោយយោងទៅលើប្រភពទឹកក្នុងអាងទឹកទន្លេបាទី មានការស្រកចុះយ៉ាងខ្លាំង ធ្វើឱ្យបរិមាណទឹកពុំអាចបន្តបូមទម្លាក់តាមប្រឡាយមេ(ប្រឡាយហនុមាន)សម្រាប់ផ្គត់ផ្គង់ក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋបានតទៅមុខទៀត និងដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍របស់ប្រជាកសិករ។

  • មិនមែនមានតែប្រទេសកម្ពុជាមួយទេដែលរងផលប៉ះពាល់ពីជំនួយ សហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអ្នកវិភាគគោលនយោបាយ និងអ្នកស្រាវជ្រាវសេដ្ឋកិច្ច បានលើកឡើងស្រដៀងគ្នាថា រដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិលនៅកម្ពុជា គឺមិនអាចធ្វើអ្វីបានទេ បើម្ចាស់ជំនួយគេបញ្ចប់ ព្រោះនេះជាសិទ្ធសម្រេចរបស់សហរដ្ឋអាមេរិកដែលជាម្ចាស់ជំនួយ។ តែជាដំណោះស្រាយ​ ភាគីពាក់ព័ន្ធមានតែ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន​ ដោះស្រាយ និងស្វះស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងទៀតមកបំពេញបន្ថែមតម្រូវឱ្យដំណើរការទៅមុខជាបន្តទៀត ដោយមិនពឹងផ្អែកទៅលើដៃគូអភិវឌ្ឍន៍​ណាមួយដាច់ដោយឡែកតែឯងនោះឡើយ ។

  • ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅខេត្តត្រាតប្រទេសថៃ កំពុងគំរាមកំហែងភ្នំ Banthat យ៉ាងខ្លាំងក្លា ខណៈគ្រាប់មីនជាច្រើនបានផ្ទុះជាបន្តបន្ទាប់ ដោយតាមរយៈសារព័ត៌មានថៃចុះផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថាប្រទេសកម្ពុជាជាដើមចម។

  • អង្គការតម្លាភាពកម្ពុជា អំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលពង្រឹង និងពន្លឿនការផ្ដន្ទទោសរាល់អំពើពុករលួយទាំងទ្រង់ទ្រាយធំ និងតូចឱ្យបានម៉ឺងម៉ាត់ ជាពិសេសដោះស្រាយបញ្ហាអំពើពុករលួយជាប្រព័ន្ធ ក្រោយពីកម្ពុជានៅតែទទួលបានចំណាត់ថ្នាក់ទាបក្នុងតំបន់អាស៊ាន លើការងារលុបបំបាត់អំពើពុករលួយ។ យ៉ាងណាមន្ត្រីរដ្ឋាភិបាល ចាត់ទុករបាយការណ៍អង្គការនេះ ថាមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ស្របពេលរដ្ឋាភិបាលប្រឹងប្រែងលុបបំបាត់អំពើពុករលួយ។

  • ក្រោយពីអ្នកស្រី អេង សុខា ជាប់ឃុំពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ អ្នកស្រី ង៉ែត ឃុន ឬគេស្គាល់ថាជាយាយម៉ាំមី សកម្មជនដីធ្លីបឹងកក់ តែងតែទៅសួរសុខទុក្ខកូនក្នុងពន្ធនាគារ ដោយបារម្ភពីស្ថានភាពជំងឺប្រចាំកាយកូន ទោះបីពន្ធនាគារ មិនទាន់អនុញ្ញាតឱ្យក្រុមគ្រួសារចូលជួបនៅឡើយ។

  • ប្រធានសហជីពមូលដ្ឋានម្នាក់​​ប្រចាំក្រុម​ហ៊ុន ស្តារឡៃថ៍ ខេត្តកណ្ដាល ត្រូវរង​របួសក្បាល​ធ្ងន់​ធ្ងរបន្ទាប់ពីជន​មិន​ស្គាល់​អត្តសញ្ញាណវាយប្រហារលោកពីក្រោយ និងបន្ទាប់ពីលោកបានចូលរួមដោះស្រាយវិវាទការងារជូនកម្មករក្នុងក្រុមហ៊ុននេះ។ យ៉ាងណាសហជីពរូបនេះ អះអាងថា ខ្លួនមិនមានទំនាស់ជាមួយបុគ្គលណាឡើយ ដោយស្នើឱ្យសមត្ថកិច្ចពន្លឿនការងារស៊ើបអង្កេតស្វែងរកជនល្មើស ដើម្បីមកផ្តន្ទាទោស។

  • ជិត ៩ខែ ដែលលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ដោយសារសកម្មភាពតវ៉ាជូនកម្មករ។ ភរិយាមេសហជីពរូបនេះ ក្លាយជាមេគ្រួសាររកចំណូលចិញ្ចឹមកូនតែម្នាក់ឯង ដោយតែងតែទន្ទឹងរង់ចាំផ្លូវស្វាមី និងសង្ឃឹមតុលាការដោះលែងលោក ម៉ម រិទ្ធី ឱ្យមានសេរីភាពឡើងវិញ។

  • ភ្នំពេញ៖ អាណាព្យាបាលសិស្ស រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះយុទ្ធសាស្រ្តរបស់ ក្រសួងអប់រំយុវជន និងកីឡា ក្នុងការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំបង្រៀនអំពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច ការរំលោភបំពាន និងការគំរាមកំហែងតាមអ៊ីនធឺណិត។ គេយល់ថា ការផ្តល់ព័ត៌មានផ្នែកបច្ចេកវិទ្យាទៅដល់សិស្សឱ្យបានយល់ដឹងអំពីសុវត្ថិភាពតាមអនឡាញមានសារៈសំខាន់ ចូលរួមកាត់បន្ថយ អត្រាហានិភ័យគ្រោះថ្នាក់ឱ្យបាននៅកម្រិតទាប។

  • សកម្មជននយោបាយ សហជីព កម្មករ និងអង្គការសិទ្ធិមនុស្ស ប្ដេជ្ញាបន្តទាមទារឱ្យសមត្ថកិច្ចស្វែងរកឃាតករពិត ដែលបាញ់សម្លាប់លោក ជា វិជ្ជា ​អតីតប្រធាន​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលពួកគេប្រមូលផ្ដុំគ្នាគោរពវិញ្ញាណក្ខន្ធខួប ២១ឆ្នាំ នៃការបាញ់សម្លាប់អតីតសហជីពរូបនេះ។ យ៉ាងណាគណបក្សកាន់អំណាច នៅតែបញ្ជាក់ថា សមត្ថកិច្ចមិនទាន់បិទសំណុំរឿងនេះឡើយ ដោយបន្តស្រាវជ្រាវ និងស៊ើបអង្កេត។

  • តុលាការកំពូល សម្រេចតម្កល់សាលដីកាមិនអនុញ្ញាតឱ្យយុវជនដែលជាប់ឃុំខ្លួនដោយសារគម្រោង CLV នៅក្រៅឃុំបណ្ដោះអាសន្ន ដែលធ្វើឱ្យសាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ខកចិត្តចំពោះការសម្រេចនេះ ដោយពួកគេបន្តស្នើឱ្យដោះលែង ពីព្រោះយុវជនទាំងនោះមិនបានប្រព្រឹត្តអំពើក្បត់ជាតិឡើយ។

  • ប្រទេសកម្ពុជានៅតែកើតមានគ្រោះមហន្តរាយមួយចំនួន តែពុំធ្ងន់ធ្ងរដូចប្រទេសជិតខាង ក្នុងតំបន់ និងពិភពលោកនោះទេ។ ជាក់ស្តែងស្ថានភាពគ្រោះមហន្តរាយឆ្នាំ២០២៤ មានចំនួនតិចជាងបើធៀបនឹងឆ្នាំ២០២៣។ នេះតាមការប្រាប់ឱ្យដឹងពី លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទោះជាយ៉ាងណាក៏លោក កត់សម្គាល់ថា ស្ថានភាពគ្រោះថ្នាក់មហន្តរាយនៅកម្ពុជា ក៏មិនថមថយឡើយ ថែមទាំងនឹងអាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចសង្គម រារាំងដល់ការអភិវឌ្ឍ បង្កើតភាពក្រីក្រ ដែលចំាំបាច់ត្រូវអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាចម្បង។

  • ភ្នំពេញ៖ អ្នកស្រី យឹម សុធី ប្រធានសមាគមកម្មករធ្វើការងារផ្ទះ បានលើកឡើងថា កម្មករធ្វើការងារផ្ទះភាគច្រើនប្រឈមនឹងម៉ោងការងារ មិនមានពេលសម្រាកជាពិសេសសម្រាប់កម្មករដែលស្នាក់នៅជាប្រចំាជាមួយម្ចាស់ផ្ទះតែម្តង។ ទោះបីជាមានការចរចារជាមួយម្ចាស់ផ្ទះដើម្បីឱ្យកម្មករបានសម្រាកថ្ងៃអាទិត្យយ៉ាងណាក៏ដោយ ក៏កម្មករធ្វើការងារផ្ទះនៅតែមិនមានសិទ្ធិសេរីពេញលេញ ពោលគឺគាត់នៅតែធ្វើការងារផ្ទះនៅថ្ងៃអាទិត្យដដែល។

  • តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែមករានេះ បានបើកសវនាការលើសំណុំរឿងនីតិវិធីសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់ក្រុមយុវជនដែលជាប់ឃុំខ្លួនដោយសារគម្រោង CLV។ បន្ទាប់ពីបញ្ចប់សវនាការ តុលាការ គ្រោងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់យុវជនទាំងនោះ នៅថ្ងៃទី១៤ ខែមករាខាងមុខនេះ ដែលធ្វើឱ្យសាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ដាក់ក្ដីរំពឹងថាតុលាការនឹងដោះលែងយុវជនទាំងនោះ ដើម្បីឱ្យពួកគេបន្តការសិក្សារៀនសូត្រ និងជួយសង្គម។