ប្រវត្តិសាស្ត្រពិភពលោក
Статистика[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ] ✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់ https://www.facebook.com/worldhistorysite https://www.instagram.com/worldhistory.daily https://www.threads.net/@worldhistory.dail
- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 16
- Всего постов
- 292
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 677
- 1/48двое суток
- 775
- 1/72трое суток
- 836
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ស្ថាប័នធម្មនុញ្ញកំពូលរបស់ប្រទេសបារាំង បានច្រានចោលបម្រាមលើការចូលប្រើប្រាស់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ ដោយបានសម្រេចថា បម្រាមនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ។
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ទង់ជាតិអាមេរិកបានបង្ហូតឡើងជាផ្លូវការ នៅលើទឹកដីគុយបាជាលើកដំបូង ដែលវាជាការបង្ហាញពីការស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីមានវិបត្តិនឹងគ្នារហូតដល់បិទស្ថានទូតអាមេរិកប្រចាំទីក្រុងហាវ៉ាណា កាលពីឆ្នាំ១៩៦១។ សូមបញ្ជាក់ផងដែរថាប្រទេសទាំងពីរនេះមានទំនាក់ទំនងការទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩០២ ហើយអាមេរិកបានបើកដំណើរការស្ថានទូតរបស់ខ្លួនដំបូងនៅគុយបានៅឆ្នាំ១៩២៣។ ក្រោយពីផ្ដាច់ការទូតនឹងគ្នាអស់ជាង៥៤ឆ្នាំមក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះត្រូវបានស្ដារឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ហើយ បន្ទាប់មកក៏មានដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា ទៅកាន់គុយបាកាលពីថ្ងៃ២១-២២ មីនា ២០១៦ផងដែរ។ #Cuba #USA ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៧៧៧ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Hans Christian Ørsted រូបវិទូនិង គីមីវិទូ ជនជាតិដាណឺម៉ាកម្នាក់ ដែលបានរកឃើញថា ចរន្តអគ្គិសនី បង្កើត ដែនម៉ាញេទិច ដែលជាទំនាក់ទំនងដំបូងគេដែលរកឃើញរវាង ចរន្តអគ្គិសនី និង ដែនម៉ាញ៉េទិច ។ #Birthday ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៦ បទឈប់បាញ់មួយបានចូលជាធរមាន បីថ្ងៃបន្ទាប់ពីការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើសេចក្ដីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានបញ្ចប់អរិភាពជាផ្លូវការរវាងប្រទេសលីបង់ និងអ៊ីស្រាអែល។ #Israel #War #Lebanon ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១៣ ខែសីហា ទិវាបរិច្ចាគសរីរាង្គពិភពលោកត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ។ វាជាថ្ងៃមួយដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគសរីរាង្គ។ ការបរិច្ចាកសរីរាង្គ គឺជាដំណើរការដែលបុគ្គលអនុញ្ញាតឱ្យយកសរីរាង្គរបស់ខ្លួនចេញ ហើយប្តូរទៅឱ្យអ្នកដ៏ទៃដោយស្របច្បាប់ ដោយការយល់ព្រម ខណៈដែលអ្នកបរិច្ចាគនៅមានជីវិត ឬស្លាប់ដោយការអះអាងពីញាតិសន្តាន។ #WorldDay ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦០ សាធារណរដ្ឋអាហ្វ្រិកកណ្តាល បានទទួលឯករាជ្យពីបារាំង។ #France #Independence #Africa ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៦១ រដ្ឋាភិបាលកុំមុយនីស្តន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ ឬអាឡឺម៉ង់ខាងកើត បានចាប់ផ្ដើមសាងសង់ជញ្ជាំងប៊ែរឡាំងដែលមានទាំងរបារលួសបន្លា និងជាជញ្ជាំងបេតុង។ ជាសំណង់ស៊ីម៉ង់ មានប្រវែងសរុបប្រមាណ ១៥៥គីឡូម៉ែត្រ ក្នុងនោះ ៤៣គ.ម. សង់កាត់ពុះចែកក្រុងប៊ែរឡាំង ចំណែកនៅតំបន់ផ្សេងជញ្ជាំងខណ្ឌចែកប្រទេសអាល្លឺម៉ង់ជាពីរមានប្រវែង ១៤០០គ.ម. ជាចម្រឹងដែក ជាខ្សែលួសឆក់ ឬជាគ្រាប់មីន។ ចំពោះជញ្ជាំងជានិមិត្តរូប នៅក្រុងប៊ែរឡាំង មានកម្ពស់ ៣,៦ម៉ែត្រ មានប៉ុស្តិ៍យាម ៣០២កន្លែង មានបំពាក់ស៊ីរ៉ែនអាសន្ន និងបំពាក់បន្លាចង្អុលមេឃ។ ឆ្មាំ១៦០០នាក់ និងឆ្កែ៦០០ក្បាល ដើរល្បាតតាមផ្លូវ ជាប់ជញ្ជាំងជាប់ជាប្រចាំ។ មានជនរងគ្រោះច្រើននាក់ណាស់ដែលសាកល្បងរត់គេចឆ្លងទៅអាល្លឺម៉ង់ខាងលិចបើទោះបីជាដឹងថាមានគ្រោះថ្នាក់ខ្លាំង ហើយទាហានមានបញ្ជាឱ្យបាញ់គ្មានអាសូរអ្នកចង់រត់គេចក៏ដោយ។ #Coldwar ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩១៤ ចក្រភពអង់គ្លេស និងបារាំងបានប្រកាសសង្គ្រាមលើចក្រភពអូទ្រីស-ហុងគ្រី ដែលជាផ្នែកមួយនៃសង្គ្រាមលោកលើកទីមួយ។ នេះកើតឡើងបន្ទាប់ពីអូទ្រីស-ហុងគ្រីបានប្រកាសសង្គ្រាមលើស៊ែរប៊ី ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសទាំងពីរនេះ បន្ទាប់ពីការធ្វើឃាត ព្រះអង្គម្ចាស់ Franz Ferdinand។ #France #UK #WW1 ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
Zelenskyy says Ukraine has sent proposals to US to end war with Russia
អបអរសាទរទិវាសត្វដំរីអន្តរជាតិ ១២ សីហា ២០២៥។ ទិវានេះត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់សត្វដំរីដែលជាថនិកសត្វដ៏ធំបំផុតនៅលើគោក និងជាឱកាសដើម្បីក្រើនរំលឹកដល់ពិភពលោកទាំងមូល អំពីបញ្ហាប្រឈមដែលពួកវាកំពុងជួបប្រទះជារៀងរាល់ថ្ងៃ។ ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៨៧៧ ព្រះចន្ទ Deimos របស់ភពអង្គារត្រូវបានរកឃើញដោយតារាវិទូអាមេរិក Asaph Hall។ Deimos គឺជាព្រះចន្ទមួយ ក្នុងចំណោមព្រះចន្ទទាំងពីររបស់ភពអង្គារ ដែលមានមុខកាត់ ៦.២ គម និងមានចម្ងាយ ២៣,៤៦០ ពីភពក្រហមនេះ។ ព្រះចន្ទទាំង២របស់ភពនេះ ត្រូវបានគេសន្និដ្ឋានថា ជាបំណែកមួយក្នុងខ្សែក្រវ៉ាត់ផ្កាយព្រះគ្រោះ ដែលភពនេះបានស្រូបទាញមកគន្លងរបស់ខ្លួន។ #Space ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
China’s Long March 7A rocket exploded shortly after lifting off from the Wenchang launch site in Hainan, destroying the satellite it was carrying. Chinese state media says the explosion is under investigation, but this is the rocket’s first ever mission failure.
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៦០ សាធារណរដ្ឋឆាដ បានទទួលឯករាជ្យពីសាធារណរដ្ឋបារាំងជាផ្លូវការ។ #France #Independence #Chad ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
ប្រទេសកូឡុំប៊ី ទើបតែរងគ្រោះដោយការរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលមានកម្រិត ៧.៤ រ៉ិចទ័រ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ ដែលជាការរញ្ជួយដីដ៏ធំបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងហោចណាស់មានមនុស្ស ១១១ នាក់បានស្លាប់ ហើយតួលេខនេះអាចនឹងបន្តកើនឡើង ដោយសារនៅមានមនុស្សជាច្រើននាក់ទៀតត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែកនៃអគារ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៣ មង្គលការរបស់លោក Yuri Malenchenko ត្រូវបានរៀបចំឡើង ខណៈដែលអវកាសយានិករូស្ស៊ីរូបនេះកំពុងតែស្ថិតនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ហើយកូនក្រមុំរបស់លោក គឺនាង Ekaterina Dmitrieva ស្ថិតនៅផែនដី រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ អាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើង តាមរយៈប្រព័ន្ធផ្កាយរណបរបស់ណាសា។ សូមបញ្ជាក់ថា អាពាហ៍ពិពាហ៍នេះគឺជាការរៀបចំដំបូងបង្អស់សម្រាប់អវកាសយានិក។ #Space ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
ថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៤៤ សមរភូមិនៅកោះហ្គម "Guam" រវាងអាមេរិក និង ជប៉ុនត្រូវបានបិទបញ្ចប់។ កោះនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុនអស់រយៈពេល ៣១ ខែរហូតដល់ថ្ងៃទី ២១ ខែកក្កដាឆ្នាំ ១៩៤៤ ទើបអាមេរិកបានចាប់ផ្ដើមមករំដោះកោះនេះពីជប៉ុនវិញ។ ជាលទ្ធផលកោះនេះបានធ្លាក់ក្នុងដៃអាមេរិកវិញដោយបង្កអោយទាហានអាមេរិកបានស្លាប់អស់ ៧,៧៩៤នាក់ ខណៈដែលខាងជប៉ុនបានស្លាប់អស់ ១៩,៥៨៧នាក់។ #WW2 #Japan #USA ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៩៩ លោក Boris Yeltsin បានបញ្ចប់មុខតំណែងលោក Sergei Stepashin ពីតួនាទីនាយករដ្ឋមន្ត្រី ហើយនេះជាលើកទី៤ ហើយក្នុងរយៈពេល១៧ខែ ដែលប្រធានាធិបតីរុស្ស៊ី Boris Yeltsin បានបញ្ចប់មុខតំណែងនាយករដ្ឋមន្ត្រីរបស់លោក។ #Russia ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៧៤ លោក Gerald Ford បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដោយស្វ័យប្រវត្តិបន្ទាប់ពីលោក Richard Nixon បានលាលែងពីតំណែងប្រធានាធិបតី។ លោក Gerald Ford គឺជាមនុស្សដំបូងគេដែលបានក្លាយជាប្រធានាធិបតីអាមេរិក ដោយមិនបានឈ្នះការបោះឆ្នោតជាប្រធានាធិតី ឬអនុប្រធានាធិបតី។ #USA ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៧៧៦ ជាថ្ងៃខែឆ្នាំកំណើត របស់លោក Amedeo Avogadro អ្នកវិទ្យាសាស្ត្រអ៉ីតាលី ដែលបានរកឃើញបរិមាណសារធាតុក្នុងមួយម៉ូលេគុល។ #Birthday ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666
លិខិតលាលែងពីតំណែងរបស់លោក និចសុន។ ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 666