ឯកឧត្តម ប៉ែន បូណា | H.E. PEN Bona
Статистикаឯកឧត្តម ប៉ែន បូណា | H.E. PEN Bona ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 54
- Всего постов
- 64
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 235
- 1/48двое суток
- 269
- 1/72трое суток
- 290
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS
សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លាប្រកបដោយភាពចាស់ទុំនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។ ...................... ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អ្នកនាំពាក្យរាជរដ្ឋាភិបាល រំលឹកឡើងវិញពីសាររបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្ញើទៅកាន់វីរកងទ័ព វីរកងនគរបាលជាតិ និងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអង្រួនស្មារតីកូនខ្មែរថា៖ ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនយើងនៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយ ថាបែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់។ ...................... ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
អ្នកនាំពាក្យរាជរដ្ឋាភិបាល រំលឹកឡើងវិញពីសាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរខួប៤៧ឆ្នាំ នៃទិវាជ័យជម្នះ៧មករាឆ្នាំ២០២៦ ដាស់ស្មារតីកូនខ្មែរបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ...................... ប្រសាសន៍របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
វីដេអូទាំងស្រុង៖ អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី វិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
សរុបមកវិញ ជំហរការទូតបែបចាស់ទុំ ច្បាស់លាស់ ប្រកបដោយភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ស្របគ្នាទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ ដែលកំពុងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ដូច្នេះ នេះគឺជាកាលៈទេសៈដ៏សំខាន់បំផុតមួយដែលខ្មែរត្រូវប្រើកម្លាំងសាមគ្គីជាតិដ៏ខ្លាំងក្លារបស់ខ្លួនដោយផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងមុតមាំដល់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ៕ សូមអរគុណ!
ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ......................... ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវសារដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃលើបូរណភាពទឹកដីកម្ពុជា ដើម្បីឧទ្ទិសដល់មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ និងជាការដាស់ស្មារតីខ្មែរឱ្យរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ ទី១៖ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសអបអរសាទរខួប ៤៧ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៦ បានដាស់ស្មារតីកូនខ្មែរថា៖ «នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង។ កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ»។ ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសារទៅកាន់វីរកងទ័ព វីរកងនគរបាលជាតិ និងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់លើកទី២ ចូលជាធរមានក៏បានអង្រួនស្មារតីកូនខ្មែរថា៖ «ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនយើងនៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយ ថាបែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា ចង្កឹះមួយបាច់ គេកាច់មិនបាក់ យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង»។ សម្តេចធិបតីបន្តថា៖ «បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី បន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុតនិងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានជាធរមាន»។ ទី៣៖ ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នាថា រយៈពេលជាងមួយឆ្នាំមកនេះ កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាមឈ្លានពាននិងទាមទាររកសន្តិភាព បានលាន់លឺពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លាប្រកបដោយភាពចាស់ទុំនិងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។ ជាក់ស្តែង អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភាបណ្តាប្រទេសនិយាយភាសាបារាំង (APF) សារព័ត៌មានល្បីៗលំដាប់អន្តរជាតិ ក៏ដូចជាជនបរទេសដែលមានឥទ្ធិពលលើបណ្តាញសង្គម បានចេញមុខនិយាយការពិតពីបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការរារាំងជនស៊ីវិលស្លូតត្រង់កម្ពុជារាប់ម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដែលបង្កើតជាវិបត្តិមនុស្សធម៌ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ សំឡេងការពិតទាំងអស់នេះគឺជាកម្លាំងចលករដែលកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិដោយមិនអាចគេចវេសបាន។
1️⃣2️⃣3️⃣ផ្សាយបន្តផ្ទាល់ពិសេស៖ អនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។ ✅https://www.facebook.com/share/v/19Fib75pPC/
សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សូមJoin គ្រុប cool app អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល👇👇 JOIN US ដើម្បីទទួលបានព័ត៌មានផ្សេងទៀតតាមបណ្តាញផ្សព្វផ្សាយរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ 🖥 website 🌐 Facebook 🌐Telegram 🌐 YouTube 🌐 TikTok #អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia
1️⃣2️⃣3️⃣ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង»។ ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ✅https://www.facebook.com/share/v/1BsLXnnme9/
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи