- Последний пост
- 22 апр.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
សាស្រ្តាចារ្យ លោក លោកស្រី វេជ្ជបណ្ឌិត បងប្អូននិស្សិត និងសហភាតរៈ ជាទីគោរព! នៅសល់តែ រយៈពេល 4 ថ្ងៃតែប៉ុណ្ណោះនឹងដល់ថ្ងៃកម្មវិធី សិក្ខាសាលាវេជ្ជសាស្រ្តរបស់យើង ក្រោមប្រធានបទ «ជំងឺតម្រងនោមរ៉ាំរ៉ៃ និង កង្វះគ្រាប់ឈាមក្រហម» សម្រាប់ ព្យាបាលជំងឺ កង្វះគ្រាប់ឈាមក្រហមលើអ្នកជំងឺខ្សោយតម្រងនោម។ កម្មវិធីនេះនឹងមានការអញ្ជើញចូលរួមអំពីសំណាក់វាគ្មិនឯកទេសខាងជំងឺទឹកនោមផ្អែម ឯកទេសជំងឺតម្រោងនោម មានបទពិសោធន៍យូរឆ្នាំ នឹងមកចែករំលែកនូវបទពិសោធន៍ ក្នុងការព្យាបាលនូវជំងឺទាំងនោះផងដែរ។ សម្រាប់ការចូលរួមតាមរយៈ ZOOM សូមចូលតាម LINK ខាងក្រោម ឬអាច scan QR code ក្នុងខិតបណ្ណក៏បាន។ https://us06web.zoom.us/j/82993960175 ដើម្បីទទួលបានពត៌មានបន្ថែមអំពីកម្មវិធីនេះ សូមសាស្រ្តាចារ្យ លោក លោកស្រី វេជ្ជបណ្ឌិត បងប្អូននិស្សិត និងសហភាតរៈ សូមទាក់ទងមកក្រុមការងាររបស់យើងផ្ទាល់ ឬតាមរយៈ Telegram Group: https://t.me/+Tf4tPraExyM2OWM1 សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ!
без подписи
🚨 តើអ្នកធ្លាប់ជួបទេ? ករណីទុកអ្នកជំងឺឱ្យអត់បាយ ៨ ទៅ ៩ ម៉ោងនៅក្នុងមន្ទីរពេទ្យ! 🏥 តើនេះជាកំហុស ឬជាការចាំបាច់ផ្នែកវេជ្ជសាស្ត្រ? រឿងអ្នកជំងឺអត់បាយយូរម៉ោង គឺជាប្រធានបទដ៏រសើបមួយ ដែលតែងតែបង្កជាការយល់ច្រឡំ និងការថ្នាំងថ្នាក់ចិត្តរវាងក្រុមគ្រួសារអ្នកជំងឺ និងបុគ្គលិកពេទ្យ។ ថ្ងៃនេះ យើងមកស្វែងយល់ពីមូលហេតុពិតប្រាកដនៃបញ្ហានេះទាំងអស់គ្នា៖ 🟢 ករណីទី១៖ ការតមអាហារតាមបញ្ជាពេទ្យ ភាគច្រើន ការឱ្យអ្នកជំងឺតមអាហារនិងទឹកពី ៨ ទៅ ១២ ម៉ោង គឺជា "ការតម្រូវផ្នែកវេជ្ជសាស្ត្រយ៉ាងតឹងរ៉ឹង" ដើម្បីសុវត្ថិភាពអ្នកជំងឺផ្ទាល់តែម្ដង។ * មូលហេតុចម្បង៖ ការត្រៀមចូលវះកាត់ (ដើម្បីការពារកុំឱ្យមានការក្អួតឈ្លក់អាហារចូលសួតនៅពេលដាក់ថ្នាំសន្លប់ ដែលអាចគ្រោះថ្នាក់ដល់ជីវិត), ការត្រៀមឆ្លុះក្រពះពោះវៀន, ឬការបូមឈាមរកជាតិស្ករនិងជាតិខ្លាញ់ជាដើម។ * អ្វីដែលពេទ្យគួរធ្វើ៖ ក្រុមការងារពេទ្យ ត្រូវតែចំណាយពេលពន្យល់ប្រាប់អ្នកជំងឺ និងសាច់ញាតិ "ទុកជាមុន" ឱ្យបានច្បាស់លាស់ពីមូលហេតុ និងម៉ោងពេលដែលត្រូវចាប់ផ្ដើមតម ដើម្បីកុំឱ្យពួកគាត់មានការភ័យព្រួយ ឬគិតថាមន្ទីរពេទ្យទុកគាត់ចោល។ 🔴 ករណីទី២៖ ការភ្លេចភ្លាំង ឬកំហុសប្រព័ន្ធការងារ ចុះបើអ្នកជំងឺមិនមានតម្រូវការឱ្យតមអាហារសោះ តែត្រូវទុកចោលឱ្យអត់បាយ ៨ ទៅ ៩ ម៉ោង? នេះគឺជា កំហុសប្រព័ន្ធការងារ នៅក្នុងមន្ទីរពេទ្យ ដែលភាគច្រើនកើតចេញពី៖ * ភាពមមាញឹកខ្លាំងពេករបស់បុគ្គលិកពេទ្យ។ * ការផ្ទេរវេនការងារ ប្រាប់គ្នាមិនបានច្បាស់លាស់ពីម្នាក់ទៅម្នាក់។ * ការប្រាស្រ័យទាក់ទងខ្សោយរវាងផ្នែកសម្រាកព្យាបាល និងផ្នែកផ្ដល់អាហារ។ * ហានិភ័យ៖ ការរំលងអាហារយូរម៉ោងបែបនេះ អាចធ្វើឱ្យអ្នកជំងឺធ្លាក់ជាតិស្ករក្នុងឈាម ខ្សោះជាតិទឹក, អស់កម្លាំងល្ហិតល្ហៃ និងធ្វើឱ្យគ្រួសារអ្នកជំងឺបាត់បង់ទំនុកចិត្ត។ * ដំណោះស្រាយសម្រាប់មន្ទីរពេទ្យ៖ ត្រូវចុះអន្តរាគមន៍វាស់ជាតិស្ករ និងផ្ដល់អាហារ ឬសេរ៉ូមជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យត្រូវពង្រឹងការកត់ត្រា និងការរាយការណ៍ពេលប្ដូរវេនគ្នាឱ្យបានម៉ត់ចត់បំផុត។ 🗣 សម្រាប់បងប្អូនដែលជាសាច់ញាតិអ្នកជំងឺ៖ ប្រសិនបើលោកអ្នកឃើញអ្នកជំងឺអត់អាហារយូរម៉ោង សូមកុំទាន់មួម៉ៅក្ដៅក្រហាយអី តែត្រូវប្រញាប់ដើរទៅសួរគិលានុបដ្ឋាយិកាប្រចាំការនៅទីនោះដោយផ្ទាល់ថា "តើគាត់កំពុងតមអាហាររង់ចាំការពិនិត្យមែនទេ ឬដល់ម៉ោងត្រូវញ៉ាំហើយ?" ការសួរនាំដោយបើកចំហបែបនេះ គឺជាការរំលឹកដ៏ល្អមួយ និងជាការចូលរួមចំណែកជួយដល់សុវត្ថិភាពអ្នកជំងឺបានយ៉ាងច្រើនបំផុត! ❤️ #Healthcare #PatientCare #MedicalLife #DoctorTips #NursingCare #CambodiaHealth #HealthAwareness #ឯកសារច្បាប់និងរដ្ឋបាល
" តោះៗ មកស្គាល់ Mycare ទាំងអស់គ្នា ជាពិសេស ប្អូនៗទើប ចូលរៀនជំនាញគិលានុបដ្ឋាក " តើបងប្អូនចង់ដឹងទេថា MYCARE ជានរណា បង្កើតឡើងក្នុងគោលបំណងអ្វី ហើយថាតើពួកយើងបានជួយអ្វីខ្លះដល់ការអភិវឌ្ឍវិស័យថែទាំ. 📌 សូមមេត្តាចូលរួមទាំងអស់គ្នាដើម្បីទទួលបានចំណេះដឹង និង បទពិសោធន៍ថ្មី សម្រាប់អភិវឌ្ឍនិងពង្រឹងជំនាញថែទាំអោយកាន់តែប្រសើរឡើង ✅ កាលបរិច្ឆេទ: ៣១. មករា. ២០២៦| វេលាម៉ោង ៨:០០ នាទីយប់តទៅ ✅ តាមរយៈ Google Meet: https://meet.google.com/njp-xdxa-rkb Join us Chanel: 📎Telegram:https://t.me/mycarecambodia 📎Facebook page: https://www.facebook.com/ mycarecambodia?mibextid=LQQJ4d 📎YouTube: https://youtube.com/@MyCareCambodia?si=P7e_o37ntlJKNEkr
📞 តើអ្នកប្រទះឃើញអ្វីដែលសង្ស័យនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់ថ្មីៗនេះទេ? កុំស្ទាក់ស្ទើរក្នុងការរាយការណ៍! ឥឡូវនេះការរាយការណ៍របស់បងប្អូនមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន។ សូមទូរស័ព្ទមកលេខ៖ 081 612 613 / 061 612 613 / 066 612 613 ដោយឥតគិតថ្លៃប្រសិនបើលោកអ្នកប្រទះឃើញវត្ថុអ្វីដែលសង្ស័យថាជាគ្រាប់យុទ្ធភណ្ឌ។ សូមបន្តការប្រុងប្រយ័ត្នជានិច្ច! រាយការណ៍ឥឡូវនេះដើម្បីសុវត្ថិភាពទាំងអស់គ្នា!
без подписи
សំរាប់អ្នកដែលឧស្សាហ៍ភ្លេច៖ ACE: (មហារីកពោះវៀនធំ) Marqueur tumorale du Colon. CA19-9 : (មហារីកលំពែង)Marqueur tumorale du pancréase. AFP: (មហារីកថ្លើម) Cancer du foie CA 15-3: (មហារីកដោះ) Cancer du sein CA 125: (មហារីកអូវ៉ែ) Carcinome de l'Ovaire PSA: (មហារីកប្រូស្តាត) specific antigen du tumorale de la prostate. Beta HCG: (មហារីកពងស្វាស) chez l'homme => Cancer du testicule. Beta 2 microglubuline : (មហារីកកូនកណ្តុរ) Lymphome By admin: វេជ្ជសាស្រ្ត កម្ពុជា
без подписи
Systemic Lupus Erythematosus (SLE) ដែលត្រូវបានគេស្គាល់ជាទូទៅថាជាជំងឺលុយពីស គឺជាជំងឺអូតូអ៊ុយមីនរ៉ាំរ៉ៃដែលអាចប៉ះពាល់ដល់សរីរាង្គ និងប្រព័ន្ធជាច្រើននៅក្នុងរាងកាយ។ វាកើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំវាយប្រហារខុសទៅលើជាលិការបស់ខ្លួនឯង ដែលនាំឱ្យរលាក និងខូចខាតផ្នែកផ្សេងៗនៃរាងកាយរបស់យើង។ Lupus អាចប៉ះពាល់ដល់សរីរាង្គផ្សេងៗ រួមទាំងស្បែក សន្លាក់ តម្រងនោម បេះដូង សួត ខួរក្បាល កោសិកាឈាម និងជាលិកាផ្សេងទៀត។ មូលហេតុពិតប្រាកដនៃជំងឺលុយពីសមិនត្រូវបានគេដឹងនោះទេ ប៉ុន្តែវាត្រូវបានគេជឿថាវាពាក់ព័ន្ធនឹងការរួមផ្សំនៃកត្តាហ្សែន បរិស្ថាន និងអរម៉ូន។ រោគសញ្ញាទូទៅនៃជំងឺលុយពីស រួមមាន ៖ អស់កម្លាំង ឈឺសន្លាក់ និងសាច់ដុំ កន្ទួលលើស្បែក (ជាពិសេសកន្ទួលរាងដូចមេអំបៅពេញថ្ពាល់) គ្រុនក្តៅ ជ្រុះសក់ ងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ ឈឺទ្រូង ដកដង្ហើមខ្លី និងបញ្ហាតម្រងនោម។ ជំងឺ Lupus គឺជាជំងឺរ៉ាំរ៉ៃដែលជាធម្មតាវាមាន ពេលនៃការលេចឡើង និងការធូរស្បើយ។ ការលេចឡើងម្តងៗអាចមានភាពខុសប្លែកគ្នាដូចជាក្នុងភាពធ្ងន់ធ្ងរ ឬក្នុងកម្រិតស្រាលណាមួយ។ វាជាជំងឺស្មុគ្រស្មាញ ដែលអាចពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ ព្រោះរោគសញ្ញាជារឿយៗមិនជាក់លាក់ និងអាចធ្វើស្របតាមលក្ខខណ្ឌផ្សេងៗ។ ការព្យាបាលសម្រាប់ជំងឺលុយពីសមានគោលបំណងគ្រប់គ្រងរោគសញ្ញា កាត់បន្ថយការរលាក និងការពារការបំផ្លាញសរីរាង្គ។ ថ្នាំដូចជាថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីដ (NSAIDs), corticosteroids, ថ្នាំការពារភាពស៊ាំ ត្រូវបានប្រើប្រាស់ជាទូទៅ។ លើសពីនេះ ការកែប្រែរបៀបរស់នៅ រួមទាំងការការពារកម្តៅថ្ងៃ ការធ្វើលំហាត់ប្រាណទៀងទាត់ របបអាហារដែលមានសុខភាពល្អ និងការគ្រប់គ្រងភាពតានតឹង អាចជួយក្នុងការគ្រប់គ្រងជំងឺនេះ។ ខណៈពេលដែលជំងឺលុយពីសគឺជាជំងឺរ៉ាំរ៉ៃ ដោយមានការគ្រប់គ្រង និងការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវ បុគ្គលជាច្រើនដែលមានជំងឺលុយពីសអាចរស់នៅនិងរីករាយជាមួយជីវិតបានពេញលេញ។ ការពិនិត្យសុខភាពជាទៀងទាត់ជាមួយអ្នកជំនាញថែទាំសុខភាព ការប្រកាន់ខ្ជាប់នូវរបបថ្នាំ និងការគាំទ្រពីក្រុមគ្រួសារ និងមិត្តភ័ក្តិមានសារៈសំខាន់ក្នុងការគ្រប់គ្រងជំងឺនេះ។ ***លោកអ្នកអាចបញ្ចេញមតិយោបល់តាមរយៈComment ខាងក្រោមបាន។ #វេជ្ជសាស្រ្តកម្ពុជា #វេជ្ជបណ្ឌិត #វេជ្ជបណ្ឌិតកម្ពុជា
без подписи
សម្រាប់អ្នកចាប់អារម្មណ៍ធ្វើការជាគិលានុបដ្ឋាកផ្នែកលាងឈាមសូមទាក់ទងតាមរយៈលេខតេលេក្រាមខាងក្រោម៖ http://T.me/Sothon99 ជម្រើសនៃការធ្វើការងារ៖ - ធ្វើការ24h ចុះយាម 24h កាតព្វកិច្ចកាងារ៖ - ត្រូវមានភាពស្មោះត្រង់ - ធ្វើការនៅផ្នែក លាងឈាម និងជំងឺទូទៅ - ធ្វើការ Full time និងមានវេនយាម - លើកទឹកចិត្តសម្រាប់អ្នកចង់រៀនអ្វីដែលថ្មី - តស៊ូអត់ធ្មត់កាងារ - ជាគិលានុបដ្ឋាក, គិលានុបដ្ឋាយិកា ឬឆ្មប **កន្លែងធ្វើការសម្បូរ តែកន្លែងបង្រៀនអោយចេះធ្វើការមិនងាយមានទេ។🙏
без подписи
លោកអ្នកលែងបារម្ភពីការស្វែងរកកន្លែងវាយឯកសារនិងបកប្រែឯកសារទៀតហើយ។ យើងខ្ញុំអាចជួយលោកអ្នកបាន ដោយគ្រាន់តែថតឬផ្ញើរឯកសារដែលលោកអ្នកចង់វាយ ឬបកប្រែមកយើងខ្ញុំ នោះយើងខ្ញុំនឹងរៀបចំជាអត្ថបទជូនលោកអ្នក ដោយផ្ញើរឯកសារទាំង word និង pdf ជូនលោកអ្នកវិញ។ ***ចំនេញទាំងពេលវេលា បានទាំងឯកសារអាចកែរសម្រួលបានពេលក្រោយទៀត។ លោកអ្នកអាចចូលក្នុងក្រុមតេលេក្រាមដើម្បីកុំឱ្យពិបាករកបាន៖ https://t.me/typingonline បកប្រែ៖ ខ្មែរ => អង់គ្លេស អង់គ្លេស => ខ្មែរ ចិន => អង់គ្លេស ចិន=> ខ្មែរ ខ្មែរ => ចិន អង់គ្លេស=>ចិន #វាយអត្ថបទ #បកប្រែអត្ថបទ #វាយឯកសារ
ហេតុអ្វីអោយខ្ញុំដោះគ្រឿងអលង្ការចេញ គេខំពាក់មកអោយស្អាតចូលវះ😳 #education #perioperative #nurse #safety https://www.facebook.com/share/v/16tUHjRSvY/
អត្ថន័យនៃជីវិត គឺពុំមែនជាការមានអ្វីៗគ្រប់យ៉ាងទេ តែគឺការចេះពេញចិត្តនឹងអ្វីៗដែលខ្លួនមាន ព្រោះនេះគឺជាជំហានដែលជួយឱ្យយើងម្នាក់ៗអាចទទួលបានអ្វីដែលខ្លួនចង់បាន។ មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ គឺអាចប្រើប្រាស់ជីវិត១០ឆ្នាំ ឱ្យខុសពីមនុស្សដែលមិនស្គាល់ខ្លួនឯង។ ជីវិតដែលមានគុណភាព គឺជាជីវិតដែលចេះប្រឹង ហើយក៏ចេះបណ្តោយ។ ប៉ុន្តែមុននឹងបណ្តោយ គឺដាច់ខាតត្រូវប្រឹងឱ្យអស់លទ្ធភាពជាមុនសិន។ សម្រាប់អ្នកស្គាល់ខ្លួនឯង និងសម្រាប់អ្នកប្រឹង ថ្ងៃនេះ រស់នៅ១០ឆ្នាំក្រោយ គឺមិនដូចគ្នាទេ។ ដូច្នេះ កុំមើលងាយ កុំវាយតម្លៃ កុំប្រមាថអ្នកប្រឹងដែលស្គាល់ខ្លួនឯងឱ្យសោះ ដ្បិត១០ឆ្នាំក្រោយ គឺអ្វីៗនឹងប្រែប្រួលយ៉ាងល្អប្រសើរ។ --------------------------------------------- ដកស្រង់ចេញពីសៀវភៅ #ដំណើរស្វែងរកខ្លួនឯង 📖💕💌
ធុញហាស៎ គ្រាន់តែឈ្មោះក៏ពេទ្យមិនចាំ មើលជំងឺមិចទៅ? #Medical #Education #Safety #PatientSafety https://www.facebook.com/share/r/1Cib9DpiDG/
វេជ្ជបណ្ឌិត ft. គិលានុបដ្ឋាក ដៃគូរដែលត្រូវតែសហការណ៍គ្នា ដើម្បីអ្នកជំងឺ #Nurse #Doctor #CoWorker #PatientSafety #PatientSatification https://www.facebook.com/share/v/1JnngJgjsA/
без подписи
без подписи