Council for the Development of Cambodia
СтатистикаOfficial Channel of CDC
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 60
- Всего постов
- 70
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 172
- 1/48двое суток
- 197
- 1/72трое суток
- 212
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ជំនួបពិភាក្សាជាមួយនិស្សិតអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ៚៚៚ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទីសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយនិស្សិតកម្ពុជាចំនួន ៤០រូប ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានអបអរសាទរចំពោះនិស្សិតទាំងអស់ដែលមានសមត្ថភាពប្រឡងជាប់អាហារូបករណ៍ដើម្បីបន្តការសិក្សា និងបានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេស ការបង្កើនចំណេះដឹង ជំនាញ បច្ចេកវិទ្យា នវានុវត្តន៍ និងបទពិសោធន៍របស់យុវជន គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការក៏បានជម្រាបជូនអំពីសាវតារ តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមសម្របសម្រួលជាមួយដៃគូអភិវឌ្ឍ និងការជំរុញទាក់ទាញវិនិយោគនៅកម្ពុជា ព្រមទាំងបានបង្ហាញពីសក្តានុពល និងនិន្នាការវិនិយោគបច្ចុប្បន្ន ដែលកំពុងបន្តផ្តោតលើការពង្រឹងមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដែលមានសក្តានុពល។ មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់និស្សិតទាំង៤០រូប ដូចខាងក្រោម៖ 1. ត្រូវខិតខំរៀនសូត្រ និងក្រេបយកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបទពិសោធន៍ ពីប្រទេសកូរ៉េ សំដៅអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងយកចំណេះដឹងទាំងនោះមកចូលរួមអភិវឌ្ឍប្រទេសជាតិ ជាពិសេសត្រូវមានមនសិការស្នេហាជាតិខ្ពស់។ 2. ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយប្រកាន់ខ្ជាប់នូវសុភាវធម៌ សុជីវធម៌ និងត្រូវចេះបង្ហាញពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ព្រមទាំងផ្សព្វផ្សាយអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់មិត្តភក្តិ ក៏ដូចជាវិនិយោគិននៅទីនោះ។ 3. ចេះសម្របខ្លួនទៅនឹងបរិស្ថាន និងសង្គមកូរ៉េ គោរពច្បាប់ បទប្បញ្ញត្តិ វប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកូរ៉េ និងរក្សាកិត្តិយសរបស់ខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិ។ 4. រក្សាសាមគ្គីភាព ស្រឡាញ់គ្នា ចេះជួយគ្នាទៅវិញទៅមក ដោយចងចាំសុភាសិតខ្មែរ៖ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»។ 5. យកចិត្តទុកដាក់ថែរក្សាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីអាចសិក្សា ស្រាវជ្រាវ និងទទួលបានជោគជ័យតាមគោលដៅដែលបានកំណត់។ ជាទីបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ថាការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនជាការវិនិយោគលើបុគ្គលម្នាក់ៗតែប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។ យុវជនដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍អន្តរជាតិ នឹងក្លាយជាកម្លាំងស្នូលក្នុងការជំរុញនវានុវត្តន៍ បង្កើនផលិតភាព ពង្រឹងសមត្ថភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគប្រកបដោយគុណភាពមកកាន់កម្ពុជា។ អនាគតរបស់កម្ពុជា គឺអាស្រ័យលើធនធានមនុស្សដែលមានចំណេះដឹងខ្ពស់ សមត្ថភាពខ្ពស់ និងមនសិការស្នេហាជាតិខ្ពស់។ ជាចុងក្រោយ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមអគ្គលេខាធិការ បានផ្តល់ជូននូវថវិកាបន្តិចបន្តួចជូនដល់និស្សិតទាំង៤០រូប ដើម្បីជាការលើកទឹកចិត្តឱ្យខិតខំរៀនសូត្រ។ 🌐 Follow Us 🧭 Website (CIB) | 👨💻Facebook| 💳Telegram
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи