HR NEWS TV
СтатистикаOfficial Channel of HR News TV &HR News TV Live ពត៌មានជាតិ ពត៌មានអន្តរជាតិ និងពត៌មានជុំវិញពិភពលោក ទំនាក់ទំនងផ្តល់ព័ត៌មានតាមរយៈ Tel : 098 386 449 / 077340059 / 090 922 299 Email : hrnewstv01@gmail.com
- Последний пост
- 13 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 10
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 15
- 1/48двое суток
- 17
- 1/72трое суток
- 18
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ជួបជាមួយ៖ លោក ហង្ស រដ្ឋា ១. សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យពិនិត្យករណីបង្គោលភ្លើងសូឡាតម្លៃមួយដើម ៨លានរៀល ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២. បញ្ចប់មុខតំណែង លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង និងលោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។ អង្គភាពប្រឆាំងអំពើរពុករលួយបើកការស្រាវជ្រាវ ពាក់ព័ន្ធបង្គោលភ្លើង ១ដើម ៨,០០០,០០០៛។ ៣. កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីឈ្មោះ ចិន្ដា សុវណ្ណាររី មុខរបរលក់ទូរស័ព្ទតាមអនឡាញ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ៕
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង» ដែលប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ។
ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦៕
ជួបជាមួយ៖ លោក ហង្ស រដ្ឋា ១. កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់លេណដ្ឋានយោធាថ្មីដោយរំលោភចូលក្នុងទឹកដីកម្ពុជានៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា។ ២. រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីបណ្តាញអគ្គិសនីជាតិរបស់ថៃទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣ ។ ៣. អ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែលរងផលប៉ះពាល់ទាំងស្រុង ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) សាធារណរដ្ឋហ្វីលីពីន ចុះទៅពិនិត្យដោយផ្ទាល់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចសាលាបឋមសិក្សាតេជោមរកត ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ https://www.facebook.com/share/p/1HUcTfuzZ2/
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងប្រទេសនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅគ្រប់មណ្ឌលប្រឡង នៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួង សម័យប្រឡង៖ ១០ សីហា ២០២៦។
ការបើកហឹបវិញ្ញាសាប្រឡងនារសៀលថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបើកហឹបវិញ្ញាសាសម្រាប់ការប្រឡង បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន-អនុប្រធាននៅតាមមណ្ឌល ដើម្បីធានាបានថា ហឹបវិញ្ញាសានេះពិតជាត្រូវបានរក្សាទុកដោយមានសុវត្ថិភាព។ ចំពោះដំណើរការសំណេរនារសៀលនេះមានមួយមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គណិតវិទ្យា ពីម៉ោង ១៤:០០ ដល់ ១៦:៣០) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម( អក្សរសាស្ត្រខ្មែរ ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:៣០)៕ ប្រភព៖ ក្រសួងអប់រំ
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២ សម័យប្រឡង៖ ១០ សីហា ២០២៦ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បន្ទាប់មកបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល៕
សកម្មភាពនៃការរៀបចំវេចខ្ចប់ ចុះហត្ថលេខា និងបិទស្កុត នៅលើកញ្ចប់សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡង ត្រូវបានបញ្ចប់ដំណើរការសំណេរនៅថ្ងៃទី១ ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦។
សកម្មភាពបេក្ខជនចូលក្នុងមណ្ឌលប្រឡងនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន «ក្នុងនាមសមាជិកគណបក្សត្រូវប្រកាន់ខ្ជាប់គោលការណ៍ «៥ត្រូវ និង ៥កុំ» https://www.facebook.com/share/p/1aZkUf94ZS/
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត បិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លោក ហង្ស រដ្ឋា បានចុះមកដល់ចំណុចដីស្រះទឹករួមភូមិ និងជួបបងប្អូនប្រជាពលរដ្ឋ នៅភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធបុគ្គលលក់ដីស្រះទឹករួមភូមិ។
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
លោក ហង្ស រដ្ឋា សូមអរគុណ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអនុញ្ញាតឱ្យ លោក បានថតរូបទុកជាអនុស្សាវរីយ៍ នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ គឺជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាភិបាល ឬថ្នាក់ដឹកនាំសកម្មក្នុងការងារសង្គម ព្រមទាំងតួនាទីជាសមាគមសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) នៅកម្ពុជា៕