ខ្មែរថាមស៍
СтатистикаTelegram ខ្មែរថាមស៍-ខ្មែរ មានគោលបំណងផ្ដល់ដល់លោកអ្នកនូវជម្រើសមួយទៀត ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗជាភាសាខ្មែរចូលដោយផ្ទាល់ក្នុងកម្មវិធីដ៏ពេញនិយម Telegram។ សូមចុះឈ្មោះដោយឥតគិតថ្លៃ តាមតំណភ្ជាប់នេះ https://t.me/khmertimes
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 58
- Всего постов
- 80
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 172
- 1/48двое суток
- 197
- 1/72трое суток
- 212
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Rescued stray inspires a decade of animal welfare Read full story: https://www.khmertimeskh.com/501995167/rescued-stray-inspires-a-decade-of-animal-welfare-video/ #AnimalWelfare #AnimalRescue #RabiesPrevention #VaccinationCampaigns #WVS #Crosstalk #KhmerTimes
A British Voice for Cambodia | RAW & REAL After living in Cambodia for a decade, Kevin Smith says he has a "Khmer heart." In this conversation, he explains why he chose to stand with Cambodia during the border conflict and the personal cost of speaking out. #KevinSmithKH #CambodiaThailandBorder #BorderConflict #TruthUnderFire #FrontlineReporting #TruthMatters #CurrentAffairs #RawAndReal #Podcast #KhmerTimes
ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពមន្ត្រីលើការសរសេរព័ត៌មាន និងការឆ្លើយតបរហ័ស ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ August 14, 2026 ក្រសួងបរិស្ថាន សហការជាមួយអង្គការចំណីអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំសិក្ខាសាលាស្តីពី «ការសរសេរព័ត៌មាន ការឆ្លើយតប និងប្រតិកម្មរហ័សក្នុងវិស័យបរិស្ថាន» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ https://www.khmertimeskh.com/?p=2004931
អាជ្ញាធរខេត្តសៀមរាបដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសជលផលក្នុងបឹងទន្លេសាប August 14, 2026 អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានបន្ដដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសធនធានជលផល នៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រក្រុងស្រុកចំនួន៣ រួមមានឃុំកំពង់ឃ្លាំង នៃស្រុកសូទ្រនិគម ចុងឃ្នៀស ក្រុងសៀមរាប និងតំបន់មេជ្រៃ នៃស្រុកពួក។
កម្លាំងនៃសាមគ្គីភាព៖ អាស៊ានត្រូវតែឈររួមគ្នាជាប្លុកតែមួយ ចំពេលមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រ, អ្នកជំនាញ August 14, 2026 អ្នកជំនាញ និងមន្ត្រីកម្ពុជាបានលើកឡើងថា អាស៊ានត្រូវពង្រឹងយន្តការដោះស្រាយជម្លោះ ភាពធន់ផ្នែកសេដ្ឋកិច្ច សន្តិសុខស្បៀង និងថាមពល ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាតួនាទីរបស់ខ្លួន ចំពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងការគំរាមកំហែងសន្តិសុខឆ្លងដែន។
ព្រះវិហារព្រះយេស៊ូវគ្រីស្ទរបស់បុគ្គលបរិសុទ្ធនាពេលបច្ចុប្បន្នដំបូងគេនៅកម្ពុជា បើកទ្វារទទួលសាធារណជន August 14, 2026 ព្រះវិហារព្រះយេស៊ូវគ្រីស្ទនាពេលបច្ចុប្បន្ន បានបើកទ្វារព្រះវិហារដំបូងរបស់ខ្លួននៅកម្ពុជា ដើម្បីទទួលភ្ញៀវចូលទស្សនា ដោយផ្តល់ឱកាសឱ្យភ្ញៀវចូលទស្សនាអគារនៅរាជធានីភ្នំពេញ មុនពេលមានពិធីឧទ្ទិសជាផ្លូវការនៅចុងខែនេះ។
សេដ្ឋកិច្ចឌីជីថលកម្ពុជាមានចំណែក ១.៨ភាគរយ នៃផលិតផលក្នុងស្រុកសរុប August 14, 2026 សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាមានចំណែកត្រឹមតែ ១.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប និងទទួលបានពិន្ទុ ១៩.៣ ក្នុងចំណោម ១០០ លើសន្ទស្សន៍ Asian Development Bank’s Digitalization Index 2024 ដែលធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានលទ្ធផលទាបជាងគេក្នុងតំបន់ ស្រដៀងនឹងប្រទេសឡាវ។
ទីផ្សារលក់បោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ ដែលគាំទ្រដោយប្រទេសបារាំង គ្រោងនឹងមានវត្តមាននៅទីក្រុងភ្នំពេញ August 14, 2026 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមហ៊ុនបារាំង SEMMARIS កំពុងបន្តការសិក្សាលទ្ធភាព ដើម្បីបង្កើតទីផ្សារលក់ដុំផលិតផលកសិ-អាហារអន្តរជាតិមួយនៅរាជធានីភ្នំពេញ។ គម្រោងនេះមានគោលបំណងពង្រឹងភស្តុភារកសិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហាររបស់កម្ពុជា។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររួមគ្នាជំរុញកំណើនចរាចរណ៍ផ្លូវអាកាស August 14, 2026 រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលដំណើរការដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនចរាចរណ៍អ្នកដំណើរ និងពង្រីកការតភ្ជាប់ជើងហោះហើរមកកាន់ខេត្តសៀមរាប ដែលជាទីតាំងដ៏ល្បីល្បាញរបស់ប្រាសាទអង្គរ។
លោក ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពលោក Zhu Rongji August 14, 2026 កម្ពុជាបានចូលរួមជាមួយប្រទេសចិនក្នុងការកាន់ទុក្ខចំពោះការបាត់បង់អតីតនាយករដ្ឋមន្ត្រីចិន លោក ជូ រុងជី (Zhu Rongji) ដែលលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថា ជារដ្ឋបុរសដ៏ឆ្នើម និងជាមិត្តរបស់ប្រជាជនកម្ពុជា។
ពិព័រណ៍ឧស្សាហកម្មចំនួនបីចាប់ផ្តើមនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ August 14, 2026 កាលពីម្សិលមិញ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីបើកពិព័រណ៍ពាណិជ្ជកម្មឧស្សាហកម្មធំៗចំនួនបី នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) និងពិព័រណ៍ឧស្សាហកម្មប្លាស្ទិក កៅស៊ូ ការបោះពុម្ព និងការវេចខ្ចប់កម្ពុជាអន្តរជាតិ (CambodiaPlasPrintPack) កំពុងប្រព្រឹត្តទៅ ដោយបង្ហាញពីការរីកចម្រើនផ្នែកម៉ាស៊ីន វាយនភណ្ឌ កាត់ដេរ ប្លាស្ទិក បោះពុម្ព និងវេចខ្ចប់។
WorldBridge និង DRSB បដិសេធការអះអាងអំពីកម្មសិទ្ធិ ខណៈមានក្តីបារម្ភកាន់តែកើនឡើង, DRSB reject ownership claims amid growing concerns August 14, 2026 ស្របពេលមានការផ្តោតតែខ្លាំងចំពោះប្រតិបត្តិការរបស់ DRSB Express ក្រុមហ៊ុន WorldBridge Group និង DRSB Express បានបដិសេធថា ពួកគេមិនមានកម្មសិទ្ធិរួម ឬការគ្រប់គ្រងរួមគ្នានោះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងពីរបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងប្តេជ្ញាប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
កម្ពុជា ប្រាប់សភាអាស៊ី-ប៉ាស៊ីហ្វិក ជនភៀសសឹកពីការឈ្លានពានរបស់ថៃកំពុងត្រូវការសេវាថែទាំសុខភាពជាបន្ទាន់ August 14, 2026 សភាកម្ពុជា បានប្រាប់សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ថាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅតែបន្តរស់នៅជាជនភៀសសឹកពីការឈ្លានពានរបស់ប្រទេសថៃ ដែលកំពុងមានតម្រូវការជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព។
កិច្ចសហការរវាងរដ្ឋ និងឯកជន គឺជាគន្លឹះសម្រាប់ជំរុញវិស័យទេសចរណ៍ August 14, 2026 វិស័យទេសចរណ៍កម្ពុជាត្រូវការកិច្ចសហការកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីប្រែក្លាយសក្តានុពលទេសចរណ៍របស់កម្ពុជាទៅជាវិស័យដែលមានភាពប្រកួតប្រជែងខ្ពស់ ប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នេះបើតាមការលើកឡើងរបស់លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា កាលពីថ្ងៃពុធ។
រដ្ឋាភិបាលកំណត់លម្អិតបែបបទអនុវត្តកាតព្វកិច្ចយោធា ខណៈអ្នកជំនាញទាមទារការអនុវត្តដោយតម្លាភាព August 14, 2026 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យអនុវត្តច្បាប់កាតព្វកិច្ចយោធា ដោយកំណត់លក្ខខណ្ឌនិងបែបបទការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងប្រាក់ឧបត្ថម្ភ និងគោលរបបផ្សេងៗសម្រាប់យោធិនដែលកំពុងបំពេញកាតព្វកិច្ចជាដើម ខណៈអ្នកជំនាញលើកឡើងថា ការអនុវត្តប្រកបដោយតម្លាភាពនិងយុត្តិធម៌នឹងក្លាយជាកត្តាសំខាន់សម្រាប់បង្កើនទំនុកចិត្តពីសាធារណជន។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ចប់តំណែងមន្ត្រីរាជការចំនួនពីរនាក់ បន្ទាប់ពីមហាជនរិះគន់តម្លៃបង្គោលភ្លើង August 14, 2026 លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ចប់មុខតំណែងមន្ត្រីរាជការចំនួន ២នាក់ នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត បន្ទាប់ពីសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់បញ្ហាតម្លៃបង្គោលភ្លើងមានតម្លៃខ្ពស់ខុសពីប្រក្រតី។
ពលករត្រឡប់មកប្រទេសថៃវិញបង្ហាញពីគម្លាតជំនាញ និងភាពមិនស៊ីគ្នាខាងភូមិសាស្ត្រ August 14, 2026 ទោះបីកម្ពុជាបានជោគជ័យក្នុងការធ្វើសមាហរណកម្មពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃក៏ដោយ ក៏ ៦៥ ភាគរយនៃពួកគេបានចូលធ្វើការក្នុងមុខរបរថ្មីទាំងស្រុង។ ចំនួនដ៏ខ្ពស់នេះបង្ហាញពីគម្លាតដ៏ធំក្នុងការផ្គូផ្គងជំនាញ និងទីតាំងរបស់ពលករទៅនឹងការងារដែលសមស្រប នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារការងារលើកដំបូងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
Rescued stray inspires a decade of animal welfare Read full story: https://www.khmertimeskh.com/501995167/rescued-stray-inspires-a-decade-of-animal-welfare-video/ #AnimalWelfare #AnimalRescue #RabiesPrevention #VaccinationCampaigns #WVS #Crosstalk #KhmerTimes
កិច្ចប្រជុំវិសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី ៤ ផ្តោតលើផែនការថវិកាសម្រាប់អភិវឌ្ឍខេត្តឆ្នាំ ២០២៧ August 13, 2026 ក្រុមប្រឹក្សាខេត្តសៀមរាបនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានដំណើរការកិច្ចប្រជុំវិសាមញ្ញលើកទី៩។ កិច្ចប្រជុំនេះធ្វើឡើងដើមី្បពិនិត្យពិភាក្សា និងអនុម័តលើផែនការចំណូល ចំណាយ ថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត អនុវត្តតាមពេលវេលាកំណត់ច្បាស់លាស់ នៃការគ្រោងថវិកាប្រចាំឆ្នាំជារៀងរាល់ឆ្នាំ។
គម្រោងគជ់ពង្រឹងផលិតកម្ម និងសមត្ថភាពខ្សែច្រវាក់តម្លៃរបស់កសិករដាំស្វាយចន្ទី (វីដេអូ) August 13, 2026 មន្ត្រីគម្រោងជាន់ខ្ពស់ម្នាក់បញ្ជាក់ថា គម្រោងគជ់ដែលដឹកនាំដោយអង្គការ FAO កំពុងជួយកសិករដាំស្វាយចន្ទីខ្នាតតូចនៅខេត្តកំពង់ធំ ធ្វើឲ្យប្រសើរឡើងនូវផលិតកម្ម ការកែច្នៃ និងការគ្រប់គ្រងអាជីវកម្ម ទន្ទឹមនឹងភ្ជាប់សហករណ៍កសិកម្មកាន់តែជិតស្និទ្ធជាមួយអ្នកទិញ និងអ្នកដើរតួខ្សែច្រវាក់តម្លៃផ្សេងទៀត។