tgindex
កម្ពុជាថ្មី International

កម្ពុជាថ្មី International

Статистика

តាមដានព័ត៌មានអន្តរជាតិ ទាន់ហេតុការណ៍ ថ្មីៗ ខ្លីខ្លឹម មាននៅទីនេះ...

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
57
Всего постов
57
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
4 836
−15 за 4 дн.
Сутки
−7
−0,14%
Неделя
 
Месяц
 
Просмотров на пост
270
40 постов
Вовлечённость
5,6%
к подписчикам
Постов в день
8,1
всего 57
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
291
1/48двое суток
333
1/72трое суток
359

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 🚨ពូទីន៖ រុស្ស៊ី-កូរ៉េខាងជើង ប្តេជ្ញាពង្រឹងចំណងមិត្តភាពស្អិតរមួត និងធានា​ស្ថិរភាពក្នុង​តំបន់ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានផ្ញើ​សារ​លិខិតទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុងមូស្គូ និងក្រុងព្យុងយ៉ាង កំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើគ្រប់វិស័យ និងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅក្នុងសារលិខិតអបអរសាទរខួបនៃការរំដោះប្រទេសកូរ៉េពីអាណានិគមជប៉ុន នា​ថ្ងៃទី១៥ ខែសីហានេះ លោក ពូទីន បានសម្តែងការជឿជាក់យ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្ត «ធ្វើការរួមគ្នាជាវិជ្ជមាន» លើបញ្ហាសំខាន់ៗទាំងក្នុងកម្រិតទ្វេភាគី និងនៅលើឆាកអន្តរជាតិ។ ទន្ទឹមគ្នានោះដែរ កាលពីថ្ងៃទី១៤ ខែសីហា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញទៅទស្សនានិងគោរពវិញ្ញាណក្ខន្ធនៅវិមានរំដោះជាតិ Liberation Tower ក្នុងក្រុងព្យុងយ៉ាង ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពសូវៀត ដែលបានពលីជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពជប៉ុន កាលពីសម័យសង្គ្រាមលោកលើកទីពីរ។ នៅក្នុងឱកាសនោះ គេបានដាក់កម្រងផ្កាដែលមានសរសេរពាក្យស្លោកថា «យើងមិនដែលភ្លេចវីរភាពរបស់យុទ្ធជនពលីនៃកងទ័ពសូវៀតឡើយ»។ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា មរតកនៃចំណងមិត្តភាពដែលបានបូជាដោយសាច់ស្រស់ឈាមស្រស់ និងភាពជាបងប្អូនក្នុងការប្រយុទ្ធគ្នានេះ បានក្លាយជាគ្រឹះយ៉ាងរឹងមាំ ក្នុងការរឹតចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីសាររបស់លោក ពូទីន អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានផ្ញើសារលិខិតអបអរសាទរទៅកាន់លោក គីម ជុងអ៊ុន ផងដែរ។ សារលិខិតផ្លាស់ប្តូរគ្នាទៅវិញទៅមក និងការអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធរបស់លោក គីម ជុងអ៊ុន នាពេលនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលបច្ចុប្បន្នកំពុងទាក់ទាញការតាមដាន និងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ពាក់ព័ន្ធនឹងការគាំទ្ររបស់កូរ៉េខាងជើងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

  • без подписи

  • 🚨លោក ត្រាំ ប្រកាសរៀបចំដាក់ច្រកសមុទ្រ Hormuz ជាដែនដីរបស់អាមេរិក ក្នុងពេលឆាប់ៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោកនឹងប្រកាសដាក់ច្រកសមុទ្រ Hormuz ឱ្យទៅជាដែនដីផ្លូវការរបស់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ ដោយលោកអះអាងពីការក្តាប់អំណាច និងគ្រប់គ្រងលើផ្លូវទឹកដ៏មានសារៈសំខាន់បំផុតមួយនេះ តាមរយៈការបិទខ្ទប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកអាមេរិក។ យោងតាម​សារព័ត៌មាន Al Jazeera ការប្រកាសដ៏ភ្ញាក់ផ្អើល​នេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលរូបលោកបានអញ្ជើញទៅបំពាក់ជ័យលាភីនៅសាលានគរបាលមួយក្នុងទីក្រុង Garden City រដ្ឋញូវយ៉ក កាល​ពី​ថ្ងៃសុក្រ ទី​១៤ សីហា ខណៈដែលការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនប្រេង ឧស្ម័នធម្មជាតិ និងទំនិញសំខាន់ៗផ្សេងទៀត នៅតែបន្តកើតមានឡើងចំពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្ពស់។ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ៗថា «បន្ទាប់ពីយើងឈ្នះសង្គ្រាមលើប្រទេសអ៊ីរ៉ង់ទាំងស្រុង… ក្នុងពេលឆាប់ៗ ខ្ញុំនឹងប្រកាសដាក់ច្រកសមុទ្រ Hormuz ជាដែនដីរបស់សហរដ្ឋអាមេរិក»។ លោកបានបន្ថែមទៀតថា អាមេរិកបានដាក់ការបិទខ្ទប់រួចរាល់ហើយ ហើយគ្មានកប៉ាល់ណាមួយអាចឆ្លងកាត់បានឡើយ ប្រសិនបើគ្មានការអនុញ្ញាតពីអាមេរិក។ យ៉ាងណាមិញ លោកមិនបានពន្យល់លម្អិតអំពីផែនការផ្លូវច្បាប់ ឬយុទ្ធសាស្ត្រស៊ីជម្រៅនៃការប្រកាសនេះនៅឡើយទេ ខណៈដែលភាគីអ៊ីរ៉ង់ ក៏កំពុងខិតខំរក្សាការគ្រប់គ្រងលើផ្លូវទឹកនេះដូចគ្នា ដើម្បីប្រើប្រាស់ជាកម្លាំងគំរាមកំហែង ក្នុងការចរចាជាមួយវ៉ាស៊ីនតោន។ ទន្ទឹមនោះដែរ លោកប្រធានាធិបតីបានលើកឡើងថា ទោះបីជាលោកត្រូវប្រើប្រាស់កងកម្លាំងយោធាអាមេរិកច្រើនជាងអ្វីដែលលោកចង់បានបន្តិចក្តី ប៉ុន្តែសហរដ្ឋអាមេរិកដាច់ខាតមិនអាចបណ្តោយឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរបានឡើយ។ លោកបានបន្តអះអាងពីជ័យជម្នះដ៏ធំធេងលើអ៊ីរ៉ង់ ដោយលើកឡើងថា ថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់បានបាត់បង់អស់ហើយ រហូតគ្មាននរណាម្នាក់ត្រូវចរចាជាមួយទៀតផង។ ដោយឡែក ខាងភាគីអ៊ីរ៉ង់វិញត្រូវបានរាយការណ៍ថា ច្រកសមុទ្រនេះនឹងនៅតែបន្តបិទ រហូតទាល់តែរដ្ឋាភិបាលវ៉ាស៊ីនតោនព្រមព្រៀងតាមលក្ខខណ្ឌរបស់ខ្លួន រួមមាន ការសងជំងឺចិត្តសង្គ្រាម ការលើកលែងការបិទខ្ទប់ផ្លូវទឹក និងការដកកងទ័ពអាមេរិកចេញពីតំបន់ជុំវិញប្រទេសអ៊ីរ៉ង់។ ការបិទផ្លូវទឹកនេះ បានធ្វើឱ្យប្រទេសជាច្រើន ស្វែងរកដំណោះស្រាយ និងរំពឹងឱ្យមានការបើកច្រកសមុទ្រ Hormuz ឡើងវិញពេញលេញ ព្រោះពួកគេត្រូវពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវទឹកមួយនេះសម្រាប់នាំចូលថាមពល៕

  • без подписи

  • 🚨ត្រឹម២ថ្ងៃ ឡាវ ចាប់បញ្ជូន Scammer ជាជនជាតិថៃ ដល់ទៅ ១៥៣នាក់ ទៅស្រុកវិញ ប្រទេសឡាវ បានចាប់បញ្ជូនជនជតិថៃ ជា Scammer ចំនួន ២៣នាក់ទៀតហើយ ឲ្យមកស្រុកវិញ ក្រោយការបង្ក្រាបទ្រង់ទ្រាយធំ លើបណ្តាញឆបោកតាមអនឡាញ ក្នុងទីក្រុងវៀងចន្ទន៍។ តាមសេចក្តីរាយការណ៍របស់ Amarin TV កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងចំណោម Scammer ថៃទាំង ២៣នាក់នេះ គឺមានបុរស ៩នាក់ និងស្រ្តី ១៤នាក់ ត្រូវបានបញ្ជូនតាមស្ពានមិត្តភាពឡាវ-ថៃ ទី១ ស្ថិតនៅច្រកព្រំដែន Nong Khai។ មុននេះមួយថ្ងៃ ឡាវក៏បានចាប់បញ្ជូន Scammer ជនជាតិថៃ ចំនួន ១៣០នាក់ ទៅស្រុកវិញផងដែរ ដែលនេះមានន័យថា ត្រឹម២ថ្ងៃប៉ុណ្ណោះ ឡាវចាប់បញ្ជូនឧក្រិដ្ឋជនឆបោកតាមអនឡាញថៃ ទៅស្រុកវិញរហូតដល់ទៅ ១៥៣នាក់។ យោងតាមរបាយការណ៍, ជនជាតិថៃទាំងអស់នេះ បានជួលបន្ទាប់សម្ងាត់ក្បែរកាស៊ីណូ St. Vegas ដើម្បីបើកដំណើរគេហទំព័រហ្គេមអនឡាញខុសច្បាប់ចំនួន៦ ដែលមួយខែៗ រកចំណូលបានចន្លោះ ១៤ ០០០-១៨ ០០០បាត៕ ប្រភព៖ Amarin TV 📲 JOIN កម្ពុជាថ្មី International

  • 🚨សិស្សថៃម្នាក់ទៀត គំរាមបាញ់ប្រហារ ក្នុងសាលា ឲ្យដូចករណីសម្លាប់រង្គាលនៅ Nonthaburi    សិស្សថៃម្នាក់ទៀតហើយ បានគំរាមបាញ់ប្រហារ ក្នុងអនុវិទ្យាល័យនៅខេត្ត Loei ដោយអះអាងថា រូបគេចង់ធ្វើដូចការវាយប្រហារនៅខេត្ត Nonthaburi ដែលសម្លាប់មនុស្ស ចំនួន៩នាក់ កាលពីសប្តាហ៍មុន។   តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ករណីថ្មីនេះ គឺពាក់ព័ន្ធនឹងសិស្សរៀនថ្នាក់ទី៨ ដែលប្រាប់មិត្តភក្តិពីគម្រោងវាយប្រហារនៅសាលា Loei Pittayakom ស្ថិតក្នុងតំបន់ Kudpong នៃស្រុក Muang បង្ខំឲ្យសាលា ត្រូវបិទទ្វារជាបន្ទាន់។   ការគំរាមនេះគឺបែកធ្លាយចេញពីសារមួយ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញថា រូបគេកំពុងត្រៀមខ្លួនបើកការវាយប្រហារហើយ ខណៈមុននេះ គេក៏បានឃើញគណនីរបស់ក្មេងប្រុសម្នាក់នេះ បង្ហោះរូបកាំភ្លើងមែនទែន ផងដែរ។   ដោយសារសភាពការណ៍មិនស្រួល កងកម្លាំងថៃ ក៏បានដាក់ពង្រាយគ្នា ដើម្បីការពារសុវត្ថិភាព និងធានាសន្តិសុខនៅជុំវិញបរិវេណសាលា ក៏ដូចជាក្នុងតំបន់ទៀតផង។   សាលាក៏ប្រកាសបិទទ្វារផងដែរ ហើយប្តូរទៅរៀនតាមអនឡាញមួយថ្ងៃសិន រង់ចាំមើលសភាពការណ៍ ខ្លាចមានករណីអាក្រក់ណាមួយ កើតឡើង៕ ប្រភព៖ Bangkok Post 📲 JOIN កម្ពុជាថ្មី International

  • 🚨រញ្ជួយដី៧,៧រិចទ័រ វាយប្រហារឥណ្ឌូណេស៊ី! ប្រជាជនរត់ប្រសាចទាំងអធ្រាត្រ ព្រោះព្រួយបារម្ភពីរលកយក្សស៊ូណាមិ នៅព្រឹកព្រលឹមស្រាងៗ វេលាម៉ោងជិត ៥ព្រឹក ថ្ងៃទី១៥ ខែសីហានេះ ព្រឹត្តិការណ៍រញ្ជួយដី​ដ៏រន្ធត់មួយបានកើតឡើងនៅលើកោះ Flores ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ យោងតាមសារព័ត៌មាន The Strait Times រញ្ជួយដីក្រោមបាតសមុទ្រកម្រិត ៧,៧រិចទ័រ បានអង្រួនផ្ទៃដីយ៉ាងខ្លាំងក្លា បង្កឱ្យមានការផ្អើលឆោឡោពេញតំបន់។ ការរញ្ជួយយ៉ាងខ្លាំងដែលអូសបន្លាយពេលជិតមួយនាទីនេះ បានធ្វើឱ្យជញ្ជាំងអគារ និងមន្ទីរពេទ្យមួយចំនួនចាប់ផ្តើមប្រេះស្រាំ រហូតធ្វើឱ្យអ្នកជំងឺ រួមទាំងប្រជាពលរដ្ឋក្នុងតំបន់ ត្រូវរត់ប្រសាចចាកចេញពីផ្ទះសម្បែង និងអគារទាំងក្តីភ័យខ្លាចដើម្បីបួងសួងសុំសុវត្ថិភាព។ មិនត្រឹមតែ​មាន​ការរញ្ជួយដីជុំដំបូងនោះទេ បន្ទាប់មកទៀតក៏មានរញ្ជួយដីបន្តទៀត ជាពិសេសគឺការរញ្ជួយដីកម្រិត ៦,១​រិចទ័រមួយទៀត ដែលរឹតតែធ្វើឱ្យស្ថានភាពកាន់តែតានតឹង។ អ្វីដែលធ្វើឱ្យប្រជាជនភ័យខ្លាចបំផុតនោះគឺ អាជ្ញាធរឧតុនិយមឥណ្ឌូណេស៊ីបានចេញការព្រមានពីគ្រោះថ្នាក់រលកយក្សស៊ូណាមិភ្លាមៗ ដោយជំរុញឱ្យអ្នកភូមិប្រញាប់ប្រញាល់ជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។ នៅតាមតំបន់ឆ្នេរមួយចំនួន ប្រជាជនបានសង្កេតឃើញទឹករកសមុទ្រស្រកចុះយ៉ាងលឿន ដែលជាសញ្ញាព្រមានដ៍គ្រោះថ្នាក់នៃរលកយក្សស៊ូណាមិ ហើយគេក៏បានវាស់វែងឃើញរលកតូចៗកម្ពស់ពី ១៩ ទៅ ៣០សង់ទីម៉ែត្រកើតឡើងរួចរាល់ហើយដែរ។ ទោះបីជាបច្ចុប្បន្នមិនទាន់មានរបាយការណ៍អំពីមនុស្សបាត់បង់ជីវិតក៏ដោយ ប៉ុន្តែការខូចខាតអគារ និងការបាក់បែកសំណង់មួយចំនួនត្រូវបានកត់សម្គាល់ឃើញនៅក្នុងវីដេអូដែលបានចែករំលែកលើបណ្តាញសង្គម។ ប្រទេសឥណ្ឌូណេស៊ីត្រូវបានគេស្គាល់ថាជារឿយៗតែងតែជួបប្រទះគ្រោះធម្មជាតិបែបនេះ ដោយសារតែទីតាំងភូមិសាស្ត្រស្ថិតនៅលើ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក (Pacific Ring of Fire)» ដែលជាតំបន់សម្បូរទៅដោយការរញ្ជួយដី និងបន្ទុះភ្នំភ្លើងខ្លាំងជាងគេនៅលើពិភពលោក៕

  • без подписи

  • 🚨ទាំងជនបរទេស និងថៃខ្លួនឯង រិះគន់អានុទីន ចាស់ដៃ រឿងយក F-16 ហោះអមដំណើរ ទៅព្រំដែន   កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ អានុទីន បានជិះយន្តហោះឯកជន មកកាន់តំបន់ព្រំដែនកម្ពុជា-ថៃ អមដំណើរដោយយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង។   ក្នុងដំណើរមកកាន់ខេត្ត Nakhon Ratchasima នេះ អានុទីន ចង់បង្ហាញទៅប្រជាជនថៃថា ខ្លួនអស្ចារ្យ និងដើម្បីផ្គាប់ចិត្ត ជនជ្រុលនិយមថៃមួយចំនួន ដែលល្មោភសង្គ្រាម មិនខ្វល់ពីបញ្ហាផ្ទៃក្នុង និងវិបត្តិសេដ្ឋកិច្ចយ៉ាងយ៉ាប់យ៉ឺន ដែលកំពុងធ្លាក់ចុះដុនដាបបំផុត។   យ៉ាងណា មិនដូចបំណងឡើយ, ដំណើរលើកនេះ បែរជាទទួលរងការទិតៀន និងស្តីបន្ទោសមិនសំចៃមាត់ឡើយ ពីសំណាក់ប្រជាជនខ្លួន ថា អានុទីន ខ្ជះខ្ជាយលុយកាក់ មិនចេះដោះស្រាយបញ្ហាសេដ្ឋកិច្ច បែរជាគិតតែពីការចំណាយគ្មានប្រយោជន៍ ហើយសូម្បីតែជនបរទេស ក៏បញ្ចេញមតិរិះគន់ អានុទីន នៅលើបណ្តាញសង្គមដែរ។   ក្នុងការបង្ហោះរបស់ Khaosod អំពីព័ត៌មាននេះ មានជនជាតិថៃ មួយចំនួនចូលទៅ Comment ស្តីឲ្យអានុទីន ដោយខ្លះថា គាត់ពិតជាកំសាកណាស់ និងខ្លះថា ធ្វើតែរឿងអត់ប្រយោជន៍។   ក្នុងនោះ សូម្បីជនបរទេស ក៏បញ្ចេញមតិដែរថា មើលទៅពេលនេះ ដូចជានាយករដ្ឋមន្ត្រី កំពុងតែខ្លាចស្រមោលខ្លួនឯងហើយ និងខ្លះទៀតចំអកឲ្យថា ខ្លួនឯងចេះយក F-16 អមការពារបាន ប៉ុន្តែមិនឲ្យមិនឲ្យប្រជាជនថៃ មានកាំភ្លើងដើម្បីការពារខ្លួនបាន។ មិនមែនជារឿងថ្មីឡើយ ដែលនាយករដ្ឋមន្ត្រីថៃ រងការបន្ទោសបែបនេះ ពោលគឺ អានុទីន ត្រូវប្រជាជនខ្លួនស្តីឲ្យ ដល់ថ្នាក់ជេរប្រទេចផ្តាសា និងដាក់ទំនាយទៀតផង រឿងពូកែអួតតែធ្វើមិនបាន។   ជាក់ស្តែងដូចជារឿងចំណូលអ៊ីចឹង ដំបូងឡើយ អានុទីន ប្រឹងអួតថា នឹងធ្វើឲ្យពលរដ្ឋថៃ មាន! មាន! ដល់ថ្នាក់រកកន្លែងទុកលុយមិនបាន ប៉ុន្តែមកទល់ពេលនេះ ប្រទេសថៃ កំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច ចំណែកជីវភាពរស់នៅរបស់ប្រជាជន ក៏កំពុងជួបការលំបាក៕   ប្រភព៖ Khaosod

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 🚨ភ្ញាក់ផ្អើល ពេលឃើញទិន្នន័យ នៃចំនួនកាំភ្លើង ដែលប្រជាជនស៊ីវិលថៃ មាននៅក្នុងដៃ   ប្រទេសថៃ កើតមានហេតុការណ៍បាញ់ប្រហារឥតឈប់ឥតឈរ និងសាហាវៗ ជាច្រើនលើកច្រើនសាមកហើយ ជាពិសេសករណីធ្ងន់ធ្ងរបំផុត គឺការបាញ់រះនៅវិទ្យាល័យ Debsirin ក្នុងស្រុក Bang Kruai នៃខេត្ត Nonthaburi ដែលបណ្តាលឲ្យមនុស្ស ៩នាក់ បាត់បង់ជីវិត ខណៈខ្មាន់កាំភ្លើង ជាសិស្សសាលាផ្ទាល់ មានអាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩។   ហេតុការណ៍នោះ ធ្វើឲ្យផ្អើលពេញប្រទេសថៃ ដោយចោទជាសំណួរអំពីច្បាប់គ្រប់គ្រងអាវុធ ដល់ថ្នាក់នាយករដ្ឋមន្ត្រី អានុទីន ចេញបញ្ជាដាច់ណាត់ ឲ្យចាត់វិធានការក្តៅលើអ្នកកាន់កាំភ្លើង ហើយព្រមានថា សូម្បីតែការបាញ់ចោរក្នុងផ្ទះខ្លួនឯង ក៏អាចរាប់ចូលជាបទឧក្រិដ្ឋដែរ។   ថៃ គឺជាប្រទេសមានច្បាប់គ្រប់គ្រងអាវុធធូររលុងបំផុតមួយ ដែលប្រជាជនសឹងតែ អាចដាក់កាំភ្លើង និងប្រើប្រាស់បានដោយសេរី។   យោងតាមទិន្នន័យ បកទៅឆ្នាំ២០១៧ របស់អង្គការ Small Arms Survey បានបង្ហាញថា អាវុធដែលប្រជាជនថៃ កាន់កាប់នៅក្នុងដៃ គឺមាន ១០ ៣៤២ ០០០ដើម ដែលអត្រានេះគឺស្មើនឹង ១៥.១ដើម ក្នុងចំណោម ១០០នាក់។   អត្រានេះធ្វើឲ្យថៃ ក្លាយជាប្រទេសមានប្រជាជនកាន់កាប់អាវុធ ច្រើនជាងគេបំផុត បើនិយាយត្រឹមក្របខណ្ឌក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតនៅលំដាប់ទី៥០ លើពិភពលោក។   ក្នុងចំណោមអាវុធទាំងនោះ Small Arms Survey បង្ហាញថា មានកាំភ្លើង ៦ ២២១ ១៨០ដើម ដែលត្រូវបានចុះបញ្ជីត្រឹមត្រូវ ប៉ុន្តែ ៤ ១២០ ៨២០ដើមទៀត គឺជាកាំភ្លើងខុសច្បាប់។   ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញទិន្នន័យថ្មីៗបន្តទៀតឡើយ គ្រាន់តែគេដឹងថា មកទល់បច្ចុប្បន្ននេះ ប្រជាជនថៃ កំពុងកាន់កាប់កាំភ្លើងខុសច្បាប់ ក្នុងកម្រិតមួយដ៏ខ្ពស់ មិននឹកស្មានដល់៕    ប្រភព៖ Small Arms Survey

  • без подписи

  • без подписи

  • без подписи

  • 🚨ថៃ ចាប់បានក្រុមចោរ ជាក្មេងជំទង់ ដែលវាយប្លន់ទេសចរជប៉ុន ក្រោយផ្ទុះរឿងថ្មី ដែលក្រុមចោរ បានវាយប្លន់ទេសចរជនជាតិជប៉ុន កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ពេលនេះប៉ូលិសថៃ ចាប់បានចោរទាំងអស់នោះហើយ ដែលសុទ្ធសឹងជាក្មេងៗជំទង់ អាយុចន្លោះ ១៣-១៧ឆ្នាំ។ ក្រុមចោរទាំងនេះ មានគ្នា៧នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពប្លន់ ជនជាតិជប៉ុនឈ្មោះ Yuki អាយុ ៤៣ឆ្នាំ ក្បែរព្រលានយន្តហោះមួយ នាម៉ោង ៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។ ពួកគេបានស្រែកជំរិតទារប្រាក់ពីទេសចរ តែដោយសារជនជាតិជប៉ុន ថាខ្លួនគ្មានប្រាក់ ក្រុមចោរក៏ប្រើហិង្សាវាយទាត់ធាក់ និងគប់ដុំថ្មដាក់ បណ្តាលឲ្យទេសចររូបនោះត្រូវរបួស។ ក្រោយការតាមដាន ប៉ូលិសថៃ បានរកឃើញកន្លែងលាក់ខ្លួនរបស់ក្រុមចោរ ស្ថិតនៅក្នុងផ្ទះល្វែង ក្បែរប៉ុស្តិ៍ប៉ូលិស Din Daeng ហើយចាប់ខ្លួនយកទៅសួរចម្លើយ។ អំឡុងពេលសួរចម្លើយ ចោរក្មេងៗ សារភាពថា ពួកគេពិតជាធ្វើសកម្មភាពមែន ប៉ុន្តែរាល់ដងមិនដែលឈានដល់ការវាយដុំដូចលើកនេះឡើយ។ រាល់ដង ពួកគេគំរាមប្លន់ប្រាក់បានយ៉ាងស្រួល ប៉ុន្តែលើកនេះ ជនជាតិជប៉ុន បានតមាត់និងមិនឲ្យលុយពួកគេ ទើបវាយទាត់ធាក់តែម្តងទៅ៕ ប្រភព៖ Bangkok Post 📲 JOIN កម្ពុជាថ្មី International

  • 🚨អ៊ីស្រាអែល ប្រាប់អាមេរិកថា «អ៊ីរ៉ង់ចង់សម្លាប់លោក ត្រាំ» ប៉ុន្តែ CIA រកមើលភស្តុតាងមិនឃើញ! ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) មិនអាចរកឃើញភស្តុតាងជាក់ស្តែង ដើម្បីបញ្ជាក់ពីការព្រមានរបស់អ៊ីស្រាអែល ដែលថា ទីក្រុង​តេហេរ៉ង់មានផែនការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ដូណាល់ ត្រាំ នោះឡើយ។ នេះបើយោងតាមការរាយការណ៍ពិសេសពីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៦។ កាលពីពេលកន្លងទៅ ខាងអ៊ីស្រាអែលបានផ្ញើសារព្រមានក្តៅៗជាច្រើនលើកទៅកាន់សេតវិមានថា អ៊ីរ៉ង់កំពុងរៀបចំផែនការលួចបាញ់ប្រហារ និងធ្វើឃាត​​លោក ត្រាំ។ ការព្រមានថ្មី​បំផុត គឺមុនពេលលោក ត្រាំ ជិះយន្តហោះទៅប្រទេសតួកគី ដោយអ៊ីស្រាអែលអះអាងថា អ៊ីរ៉ង់អាចនឹងប្រើ «មីស៊ីលបាញ់ស្មា» បាញ់ទម្លាក់យន្តហោះប្រធានាធិបតី Air Force One តែម្តង។ ថ្វី​បើ​ខាង CIA និងអាជ្ញាធរតួកគី រកមិនឃើញភស្តុតាងជួយគាំទ្រលើរឿងនេះក៏ដោយ ក៏​ក្រុមអង្គរក្សការពារសុវត្ថិភាពអាមេរិក មិនហ៊ានប្រហែសយកជីវិតលោក ត្រាំ ទៅ​ប្រថុយ​ឡើយ។ ពួកគេបានរៀបចំ «ល្បិចបន្លំខ្លួន» ដ៏ចម្លែកមួយ ដោយបានលួចផ្លាស់ប្តូរលោក ត្រាំ ឱ្យជិះយន្តហោះផ្សេងទៀត ដើម្បីចាកចេញពីតួកគី ដោយសុវត្ថិភាព។ រឿងរ៉ាវ​នេះ បានបកអាក្រាតឱ្យឃើញថា លោក ត្រាំ ហាក់ជឿជាក់លើព័ត៌មានពីភាគីអ៊ីស្រាអែលខ្លាំងជាងភ្នាក់ងារស៊ើបការណ៍របស់ប្រទេសខ្លួនឯង។ កន្លងមក ភ្នាក់ងារស៊ើបការណ៍អាមេរិក ធ្លាប់បានវាយតម្លៃថា អ៊ីរ៉ង់មិនទាន់បានបង្កើនការផលិតអាវុធនុយក្លេអ៊ែរយ៉ាងសកម្មនៅឡើយទេ ប៉ុន្តែលោក ត្រាំ នៅតែសម្រេចចិត្តបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីចុង​ខែកុម្ភៈ ដោយសារតែព័ត៌មានចោទប្រកាន់​ជុំវិញការប៉ុនប៉ងធ្វើឃាតរូបលោក ដែលផ្តល់ដោយភាគីអ៊ីស្រាអែល គឺជាកត្តាសំខាន់មួយក្នុងការជំរុញ​ចិត្ត​លោក ត្រាំ៕