tgindex
Leng Bros ឡេង ប្រុស

Leng Bros ឡេង ប្រុស

Статистика

BBCP ជាក្រុមហ៊ុនអចលនទ្រព្យ ធំជាង​គេនៅកម្ពុជា មានលក់ ផ្ទះ​និងដី

Последний пост
11 авг.
Последнее чтение
13 авг.
Постов за неделю
5
Всего постов
21
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
341
0 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
183
21 постов
Вовлечённость
53,7%
к подписчикам
Постов в день
0,7
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
69
1/48двое суток
79
1/72трое суток
85

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 11 авг.782из MFAICNews

    កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Persistent Violations of Cambodian Sovereignty and Territorial Integrity

  • 7 авг.1701из spmhunsen

    សេចក្ដីបញ្ចប់ អត្ថបទនេះមិនត្រូវបានសរសេរឡើងដើម្បីឱ្យភាគីកម្ពុជា យកទៅប្រើប្រាស់ជាប្រយោជន៍ផ្នែកនយោបាយឡើយហើយជាការពិត វាប្រហែលមិនត្រូវចិត្តមនុស្សជាច្រើននៅក្នុងសង្គមថៃទេ។ ប៉ុន្តែតើដល់ពេលហើយឬនៅដែលយើងត្រូវគិតឡើងវិញថា ថៃគួរតែពិនិត្យឡើងវិញនូវជំហររបស់ខ្លួននៅលើវេទិកាអន្តរជាតិ? សភាពបែប «ស្វាដោះសំណាញ់» ធ្វើឱ្យយើងកាន់តែដើរ កាន់តែភ្លាត់ស្នៀត។ តើយើងនឹងបណ្ដោយឱ្យ «ស្វា (នៅផ្លូវស្រីអយុធ្យា) ដោះសំណាញ់» និងបន្តភ្លាត់ស្នៀតរហូតតទៅទៀតឬ? បញ្ជាក់បន្ថែម៖ ការណ៍ដែលរដ្ឋមន្ត្រីការបរទេសថៃថ្លែងជាថ្មីនៅថ្ងៃទី០៥ ខែសីហា ថា MOU ឆ្នាំ២០០១ «មិនមានវឌ្ឍនភាពអស់រយៈពេល ២០ឆ្នាំមកហើយ» នោះ លោកគួរតែសាកសួរលោកសាស្ត្រាចារ្យបណ្ឌិត សុរៈគៀត សាធៀនថ ដែលជាអ្នកចុះហត្ថលេខាលើ MOU នេះថា តើការលើកឡើងខាងលើមានការពិតកម្រិតណា។ ប្រសិនបើអាចធ្វើទៅបាន ខ្ញុំចង់ឃើញក្រសួងការបរទេសថៃបើកវេទិកាឱ្យលោកសាស្ត្រាចារ្យ សុរៈគៀត និយាយអំពី MOU ឆ្នាំ២០០១ ដើម្បីឱ្យមន្ត្រីក្រសួងបានស្ដាប់អង្គហេតុពីទស្សនៈមួយផ្សេងទៀត។ ប៉ុន្តែខ្ញុំក៏មិនប្រាកដដែរថា លោករដ្ឋមន្ត្រីស្គាល់ លោកសាស្ដ្រាចារ្យ សុរៈគៀត ដែរឬអត់? https://www.matichon.co.th/weekly/featured/article_906633 Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

  • 7 авг.106из spmhunsen

    ថ្ងៃនេះជាថ្មីម្តងទៀត ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង ថា «ស្វាដោះសំណាញ់!»។ ខ្ញុំសូម ចូលរួមចែករំលែក នូវ អត្ថបទ នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស ទាំងពីរ កម្ពុជានិងថៃ បាន ជ្រាបនិងយល់ដឹង បន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ លើអត្ថបទ របស់លោកនោះទេ សូមទុកឱ្យ ប្រជា ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ «ស្វាដោះសំណាញ់!» | លោក សុរៈឆាត បំរុងសុខ MATI CHON weekly: ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ខ្ញុំមិនប្រាកដទេថា ទីបញ្ចប់ទៅបញ្ហាជម្លោះរវាងថៃ និងកម្ពុជាដែលកាន់តែមានភាពស្មុគស្មាញឡើងឥតឈប់ឈរ នឹងត្រូវបានដោះស្រាយដោយរបៀបណា។ ផ្នែកមួយនៃភាពស្មុគស្មាញនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការដែលភាគីទាំងពីរប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីធ្វើ «សង្គ្រាមពាក្យសម្តី» ឬអាចហៅថា «សង្គ្រាមតាមប្រព័ន្ធផ្សព្វផ្សាយ»។ បើនិយាយតាមភាសាសាមញ្ញ គឺជាការឆ្លើយតប និងជជែកដេញដោលគ្នាទៅវិញទៅមកដោយមិនចេះចប់។ ប្រសិនបើមានចំណុចវិជ្ជមានខ្លះ នោះគឺយ៉ាងហោចណាស់ សង្គ្រាមពាក្យសម្តីនេះ មិនទាន់បានពង្រីកជម្លោះឱ្យក្លាយទៅជា «សង្គ្រាមនៅតាមព្រំដែន» ហើយក៏មិនទាន់បណ្ដាលឱ្យមានការបាត់បង់អាយុជីវិត និងការខូចខាតដូចនៅលើសមរភូមិពិតប្រាកដ ដែលធ្លាប់កើតមានការប្រយុទ្ធទ្រង់ទ្រាយធំពីរលើកក្នុងឆ្នាំ ២០២៥ នោះដែរ។ នៅពេលនេះ គ្មាននរណាម្នាក់ចង់ឃើញសង្គ្រាម និងការបាត់បង់បន្ថែមទៀតកើតឡើងនៅក្នុងឆ្នាំ ២០២៦ ឡើយ។ អ្វីដែលសំខាន់ទៀតនោះ គឺប្រាក់សំណង និងថវិកាជំនួយពីរដ្ឋសម្រាប់អ្នករងផលប៉ះពាល់ ក៏នៅមិនទាន់បានបើកផ្ដល់គ្រប់ចំនួននៅឡើយដែរ! ប្រសិនបើពិចារណាពី «សង្គ្រាមពាក្យសម្តី» នៅលើ «សមរភូមិប្រព័ន្ធផ្សព្វផ្សាយ» របស់រដ្ឋាភិបាលថៃនាពេលនេះ គេឃើញថា អ្វីដែលគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺជំហររបស់តំណាងរដ្ឋាភិបាលថៃ។ ជាពិសេស ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ បានរងការចោទសួរយ៉ាងច្រើន ទាំងក្នុងន័យគោលការណ៍ និងភាពត្រឹមត្រូវនៃព័ត៌មានដែលបានបង្ហាញ។ ដោយសារតែ ការស្វែងរកជោគជ័យនៅលើវេទិកាអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលថៃផ្អែកលើហេតុផល និងភស្តុតាងឱ្យបានច្រើនជាជាងការលើកឡើងនូវអ្វីដែល ក្រុមជាតិនិយមជ្រុលនិយមចង់ឮ។ ប៉ុន្តែ តាមការពិត ហាក់ដូចជារដ្ឋាភិបាលថៃផ្តល់អាទិភាពដល់នយោបាយក្នុងស្រុកជាចម្បង រហូតធ្វើឱ្យមានការរិះគន់ថា ការដោះស្រាយបញ្ហានេះប្រៀបបាននឹង «ស្វាដោះសំណាញ់» ។ ការដោះស្រាយបញ្ហាអន្តរជាតិ ដោយយកទិសដៅនយោបាយក្នុងស្រុកជាគោល អាចនឹងមិនជួយឱ្យថៃទទួលបានប្រៀបនៅលើវេទិកាអន្តរជាតិឡើយ ហើយផ្ទុយទៅវិញ អាចធ្វើឱ្យប្រទេសថៃប្រឈមនឹងការបាត់បង់ប្រៀប និងជួបការលំបាកកាន់តែខ្លាំងថែមទៀត។ត។ ចំណុចសង្កត សភាព «ស្វាដោះសំណាញ់» លើកចុងក្រោយ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសេចក្ដីថ្លែងការណ៍របស់លោក ស៊ីហាស័ក្ដិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ កាលពីថ្ងៃទី០៥ ខែសីហា ដែលធ្វើឱ្យខ្ញុំត្រូវលើកយកមកធ្វើជាប្រធានបទក្នុងអត្ថបទនេះ ដូចខាងក្រោម៖ ១៖ រដ្ឋាភិបាលថៃនឹងបន្តប្រកាន់យកផែនទីខ្នាត ១:៥០ ០០០ ខណៈរដ្ឋាភិបាលកម្ពុជាបានស្នើឱ្យអង្គការសហប្រជាជាតិទទួលស្គាល់ផែនទីខ្នាត ១:២០០ ០០០៖ សេចក្ដីថ្លែងការណ៍លើចំណុចនេះគួរឱ្យភ្ញាក់ផ្អើល ព្រោះបញ្ហានេះត្រូវបានពិភាក្សាយ៉ាងច្រើនក្នុងសង្គមថៃ ហើយត្រូវបានទទួលស្គាល់រួចហើយថា ផែនទីយោធាខ្នាត ១:៥០ ០០០ មិនអាចយកទៅប្រើជាមូលដ្ឋានតស៊ូផ្លូវច្បាប់អន្តរជាតិបានឡើយ។ ២៖ ចំណុចសំខាន់មួយទៀតពាក់ព័ន្ធនឹងផែនទី គឺនៅគែមផែនទីមានការបញ្ជាក់យ៉ាងច្បាស់ថា មិនអាចយកទៅបើជាឯកសារយោងសម្រាប់ខ្សែព្រំដែនបានទេ។ ខ្ញុំជឿថា លោកនាយករដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្ត្រីអាចស្នើសុំផែនទីយោធាមកពិនិត្យដោយផ្ទាល់បាន។ ៣៖ រដ្ឋាភិបាលថៃ និងមន្ត្រីពាក់ព័ន្ធប្រាកដជាដឹងច្បាស់ថា ផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០ ត្រូវបានប្រើសម្រាប់ទាំងព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ក្នុងពេលដំណាលគ្នា។ ដូច្នេះនៅក្នុងការអនុវត្តជាក់ស្តែង វាមិនអាចទៅរួចទេ ដែលខ្សែព្រំដែនថៃ-កម្ពុជាប្រើផែនទីយោធាខ្នាត ១ : ៥០ ០០០ ប៉ុន្តែខ្សែព្រំដែនថៃ-ឡាវបែរជាប្រើផែនទីកំណត់ព្រំដែនខ្នាត ១:២០០ ០០០។

  • សូមគោរពប្រសិទ្ធពរជ័យជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

  • без подписи

  • без подписи

  • 24 июл.3093из spmhunsen

    ខ្ញុំមានចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។ ខ្លឹមសាររបស់លោកស្រីដូចខាងក្រោម៖ ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍។ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា។ នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ។ ខ្ញុំស្រលាញ់ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខុមាលភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕ One year ago, conflict broke out along Cambodia's border, upending the safety and stability of so many. Now, nearly 30,000 people remain internally displaced and unable to return home. Cambodia has always been a special country for me and my family. This is my son's country of birth, our home is here, and for over 20 years, we've worked with a fully locally-led team on conservation and community development. The Maddox Foundation is headquartered on the same border where the recent conflict took place. I have had the honor of becoming close friends with my neighbors and the Foundation team as we demined and developed the area together. When the fighting broke out last year, we had to evacuate our staff and their families ― a painful reminder of just how quickly conflict can return. I love this country and its resilient, warm people. While we're grateful to have resumed our work protecting the land and supporting the community's health and livelihoods, my heart is with everyone still waiting to come home. ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយ រាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

  • без подписи

  • без подписи

  • без подписи

  • без подписи

  • 22 июл.2092из MFAICNews

    កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thai Military's Persistent Violations of Cambodian Sovereignty and Territorial Integrity

  • 19 июл.230из spmhunsen

    អបអរសាទរក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ឆ្នាំ២០២៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣សិត ទល់នឹង ២សិត។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

  • 16 июл.224из Dr_Hunmanetofcambodia

    សូមបងប្អូនប្រជាពលរដ្ឋស្ដាប់ ឯកឧត្ដម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពន្យល់អំពីគោលការណ៍ក្នុងការគ្រប់គ្រងការបូបខ្សាច់។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • 14 июл.219из Dr_Hunmanetofcambodia

    ថ្ងៃនេះខ្ញុំបានបំពេញរួចហើយនូវកាតព្វកិច្ចសំខាន់មួយក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី។ ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿនមន្ត្រីគឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។ សូមមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ចធ្វើជំរឿនមន្ត្រី ចូលរួមឱ្យបានគ្រប់ៗគ្នា។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • без подписи