tgindex
ចំណីបញ្ញា

ចំណីបញ្ញា

Статистика
Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
6
Всего постов
57
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
861
0 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
270
40 постов
Вовлечённость
31,4%
к подписчикам
Постов в день
0,9
всего 57
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
110
1/48двое суток
126
1/72трое суток
135

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 14 авг.1 1923

    без подписи

  • без подписи

  • ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលជាអាទិភាពមួយនៅក្នុងរឿងកិច្ចការសន្ដិសុខ ហើយសូមកោតសរសើរដល់គណៈបញ្ជាឯកភាពខេត្ត ដែលបានចូលរួមក្នុងការថែរក្សាសន្ដិសុខខេត្ត ខណៈខេត្តស្ទឹងត្រែង គឺជាខេត្តឆ្លងកាត់ធំទាក់ទងនឹងប្រទេសឡាវ និងប្រទេសមួយចំនួន ដែលទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រង។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • ទោះបីជាខេត្តនៅទិសឦសាន ជាប៉ូលសេដ្ឋកិច្ចមិនទាន់អាចប្រៀបធៀបបានជាមួយ ខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ប៉ុន្ដែខេត្តក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗគ្មានដែរ ដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ដូច្នេះសូមពិនិត្យមើលអ្វីខេត្តមាន ដើម្បីទាញយកសក្ដានុពលមកប្រើប្រាស់ ប៉ុន្ដែចំណុចសំខាន់បំផុតនោះ គឺខេត្តត្រូវធានាឱ្យបាននូវសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ត។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្ត ដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ហើយសូមជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្តយើង។កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្ត ដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ហើយសូមជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្តយើង។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • ការពង្រឹងធនធានមនុស្ស គឺពឹងផ្អែកទៅលើគ្រឹះស្ថានអប់រំ ដូច្នេះគ្រឹះស្ថានអប់រំ មិនត្រូវទម្លាក់គុណភាពកម្មវិធីសិក្សា ដើម្បីប្រកួតប្រជែងនោះឡើយ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • បំណិនក្នុងខ្លួន បំណិនមូលដ្ឋាន ត្រូវតែមាន ហើយបច្ចេកវិទ្យាជាការបំពេញបន្ថែមសម្រាប់ការងាររបស់យើង #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • បច្ចេកវិទ្យាមានការរីកចម្រើន ប៉ុន្តែយើងមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យាឡើយ ពិសេស កុំឱ្យបច្ចេកវិទ្យាគ្របដណ្តប់មកលើសមត្ថភាពការងាររបស់យើង #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • សូមសាលារបស់យើងគិតគូរបន្ថែមពីលក្ខខណ្ឌ និងរបៀបរបបនៃការបង្រៀន ដើម្បីប្រាកដថាសិស្សចេញទៅមានបំណិនច្បាស់លាស់ និងឥរិយាបថល្អ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • 8 авг.1 4405

    សាលាដើរតួនាទីសំខាន់ដែលយើងអត់ដឹងខ្លួន រៀបចំការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា គឺទាំងអស់នេះមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងពេលសិស្សបញ្ចប់ទៅ និងឥរិយាបទគាត់ធ្វើការបន្ត។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • យើងត្រូវបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្ត្របង្រៀន កម្មវិធីបង្រៀន និងសម្ភារបរិក្ខារឱិ្យបានសមស្រប។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • ធនធានមនុស្ស គឺជាអាទិភាពទី១របស់រាជរដ្ឋាភិបាល។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • ការរៀបចំគោលគំនិត បទបញ្ជាផ្ទៃក្នុងរបស់សាលានេះ គឺសំខាន់ណាស់ គឺសម្រាប់អប់រំមនុស្សដែលយើងរស់រាល់ថ្ងៃ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • បទបញ្ជាផ្ទៃក្នុងសាលាតឹងរឹង គឺចង់បង្រៀនមនុស្សថា ការងារលំបាក តែបណ្ដុះមនុស្សកុំឱ្យយកផ្លូវកាត់ ត្រូវហ៊ានស្មោះត្រង់ បានប៉ុន្មានប្រសើរជាងគេដេញចេញ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • ការរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • រាជរដ្ឋាភិបាលគ្មានការកែទម្រង់កាត់ក្រសួង-ស្ថាប័នណាមួយឡើយ ប៉ុន្តែត្រូវវិភាគមុខងារតាមក្រសួង-ស្ថាប័ននីមួយៗ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ក៏ដូចជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី ការស្នើសុំឥណទានផ្លូវការ ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ ព្រមទាំងការធានាសន្ដិសុខសង្គម តាមរយៈការធានាសិទ្ធិស្របច្បាប់ ការរស់នៅដោយសុខុដម និងការបន្តមរតក។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំបន្តឆន្ទៈ មនសិកា ឧត្តមានិយម ផលប្រយោជន៍ជាតិ និងប្រជាជនមកដល់បច្ចុប្បន្ន ដោយឆ្លុះបញ្ចាំងមួយផ្នែកតាមរយៈការប្រឹងប្រែងកែទម្រង់វិស័យដីធ្លីជាប់ជាប្រចាំ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវសុវត្ថិភាពផ្លូវច្បាប់ និងសន្ដិភាពចិត្ត លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួនសំដៅរួមគ្នាកសាងប្រទេសឱ្យក្លាយទៅជាប្រទេសមានអរិយធម៌ ជាសង្គមស៊ីវិល័យ និងជាភូមិឋានក្សេមក្សាន្ត។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

  • រាជរដ្ឋាភិបាលតែងតែចាត់ទុកការវាស់វែង ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋគឺជាសេវាចាំបាច់ ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ជូនប្រជាពលរដ្ឋ ស្របតាមទស្សនទាននៃការចុះបញ្ជីដីធ្លីបង្ហើយ សេវាគាប់ចិត្ត បរិយាកាសមិនមានវិវាទនៅកម្ពុជា។ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia