ALL-UYFCers
Статистика- Последний пост
- 14 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 9
- Всего постов
- 156
- Тип
- открытый
- Язык
- km
- В каталоге с
- 12 авг.
- 1/24сутки в ленте
- 1 689
- 1/48двое суток
- 1 935
- 1/72трое суток
- 2 087
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ឯកឧត្តម ហ៊ុន ម៉ានី៖ សម្លេងរួមរបស់ប្រជាជាតិខ្មែរ ជាការផ្តល់កម្លាំងចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ហើយសម្លេងរួមរបស់ប្រជាជាតិខ្មែរទាំងមូលក៏ជាការបង្ហាញទៅលើឆាកអន្ដរជាតិថា កម្ពុជាមិនទន់ជ្រាយនោះទេ។ នៅពេលដែលប្រទេសជាតិប្រឈមមុខនឹងហានិភ័យ ឬបញ្ហាប្រឈមណាមួយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតែងតែបង្ហាញនូវស្មារតីសាមគ្គីភាព និងការរួបរួមជាធ្លុងមួយ ដោយចូលរួមគាំទ្រតាមគ្រប់មធ្យោបាយ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារៈ តាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារជាតិ និងការពារអធិបតេយ្យភាពរបស់កម្ពុជា។ លើសពីនេះ សម្លេងរួមរបស់ប្រជាជាតិខ្មែរ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងការពារឧត្តមប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ សម្លេងរួមមួយនេះ ក៏ជាសារដែលអាចបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមានឯកភាពជាតិ មានសាមគ្គីភាព និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ។ #សសយក #កម្ពុជា #UYFC #Cambodia 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
без подписи
без подписи
без подписи
សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” គឺអាចធ្វើការបរិច្ចាគ តាមរយៈ QR Code ទាំងពីរខាងក្រោម។ ❤️ ដោយឡែក សម្រាប់បងប្អូនដែលចង់បរិច្ចាគជាសម្ភារៈប្រើប្រាស់ សម្ភារៈកីឡា និងអាហារដែលអាចរក្សាទុកយូរជូនដល់បងប្អូនភូមិរង់ចាំ គឺអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងដោយផ្ទាល់បាន នៅអគារ The Kampus។ ☎️ លេខទូរស័ព្ទទំនាក់ទំនង៖ 012 877 757 / 069 69 64 67 / Telegram : 092 899 844 ⏰ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច 📍 ទីតាំង៖ អគារ The Kampus - Google Map: https://maps.app.goo.gl/YZJzpykBnjHdTDQm6?g_st=ic #សសយក #UYFC #សសយកអលសតារ #uyfcallstar #កឡា_មិត្តភាព_សប្បុរស #sportfriendshipcharity #CambodiaYouth #FootballForCharity 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
អបអរសាទរ ខួបលើកទី២៧ នៃទិវាយុវជនអន្តរជាតិ ១២ សីហា ២០២៦ យុវជនជាកម្លាំងដ៏សំខាន់ និងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជាអ្នកបន្តវេនក្នុងការចូលរួមកសាងអនាគតកម្ពុជា។ សូមយុវជនគ្រប់រូបខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង ហ្វឹកហាត់សមត្ថភាព និងដុសខាត់ទេពកោសល្យរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនចូលរួមបំពេញតួនាទី និងទំនួលខុសត្រូវក្នុងសង្គម ស្របតាមសុភាសិតបុរាណខ្មែរ «ទំពាំងស្នងឫស្សី»។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរដល់សមាជិក សមាជិកា និងយុវជនកម្ពុជាទូទាំងប្រទេស សូមមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសម្រេចបានរាល់ក្តីប្រាថ្នា និងគោលដៅរបស់ខ្លួន ដើម្បីរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ #ទវាយុវជនអន្តរជាតិ #សសយក #កមពុជា #InternationalYouthDay #UYFC #Cambodia
ស.ស.យ.ក. ទូទាំងប្រទេស ចូលរួមគាំទ្រដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦✨ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃមកនេះ ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ទូទាំងប្រទេស បានចូលរួមគាំទ្រ សម្របសម្រួល និងផ្តល់ភាពងាយស្រួលជូនបេក្ខជន ព្រមទាំងមាតាបិតា និងអាណាព្យាបាល នៅតាមមណ្ឌលប្រឡងនានា។ ការចូលរួមរបស់ ស.ស.យ.ក. រួមមានការផ្តល់ព័ត៌មាន និងការណែនាំ ការសម្របសម្រួលសណ្តាប់ធ្នាប់ និងចរាចរណ៍ ព្រមទាំងការរៀបចំសេវាគាំទ្រចាំបាច់នានា ដោយសហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់។ ការប្រឡងរយៈពេល ០២ថ្ងៃត្រូវបានបញ្ជប់ សូមជូនពរប្អូនៗទាំងអស់ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសតាមក្តីប្រាថ្នា ដើម្បីបន្តដំណើរឆ្ពោះទៅកាន់ជំហានថ្មីនៃការសិក្សា និងអនាគតរបស់ខ្លួន។ ❤️🇰🇭 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
លោកស្រី ឈុន សុធារី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ៖ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមក្នុងការសម្របសម្រួលរៀបចំសណ្ដាប់ធ្នាប់ ផ្ញើកង់-ម៉ូតូ និងចែកទឹក ជូនដល់បេក្ខជន និងមាតាបិតា អាណាព្យាបាល ដោយឥតគិតថ្លៃ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្របសម្រួលដល់បេក្ខជន បេក្ខនារី នាឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦នេះ។ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ស.ស.យ.ក. ទូទាំងប្រទេស រួមកម្លាំងគាំទ្រ និងសម្រួលដល់បេក្ខជន ក្នុងថ្ងៃទី១ នៃការប្រឡងបាក់ឌុប✨ នៅព្រឹកថ្ងៃទី១ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងរាជធានី-ខេត្ត កំពុងចូលរួមយ៉ាងសស្រាក់ស្រាំងក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលជូនប្អូនៗបេក្ខជន សិស្សានុសិស្ស និងបុគ្គលិកអប់រំ តាមរយៈការរៀបចំកន្លែងផ្ញើកង់-ម៉ូតូ ការចែកជូនអាហារ និងទឹកសុទ្ធ ព្រមទាំងការសហការសម្របសម្រួលសកម្មភាពចាំបាច់នានា នៅតាមមណ្ឌលប្រឡង ដើម្បីរួមចំណែកឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ សកម្មភាពនេះបង្ហាញពីស្មារតីរួមកម្លាំង ចូលរួម និងយកចិត្តទុកដាក់របស់យុវជនកម្ពុជា ក្នុងការជួយគាំទ្រប្អូនៗនៅក្នុងដំណាក់កាលដ៏សំខាន់នៃការសិក្សា។ សូមជូនពរប្អូនៗបេក្ខជនទាំងអស់ សូមប្រឡងជាប់ និងទទួលបានលទ្ធផលល្អប្រសើរ! 💪📚✨ 👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok