បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា
СтатистикаChannel បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា បង្កើតឡើង ដើម្បីផ្តល់ជូននូវព័ត៌មាន អំពីការផ្តល់ជូននូវសេវាបណ្ណាល័យ ព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនិងបណ្ណាល័យ ចំណេះដឹងផ្សេងៗ និង សៀវភៅថ្មីៗ! សូមអរគុណសម្រាប់ការចូលរួមជាសមាជិកនៃ Channel នេះ!📘📙📚📖📕🗞📊
- Последний пост
- 6 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 585
- 1/48двое суток
- 670
- 1/72трое суток
- 723
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
សៀវភៅដែលមានចំណងជើងថា «ហែកគុកឆ្លងដែន» ចំនួន៧ក្បាល ដែលបានប្រគល់ជូនមកបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត កង ឱម សម្រាប់តម្កល់ដើម្បីជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវទទួលបាននូវចំណេះដឹងបន្ថែម។ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណជ្រាលជ្រៅចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ដែលបានផ្តល់នូវអំណោយដែលជាធនធានបន្ថែមសម្រាប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា និងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពនិងដឹងគុណអំពីបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
без подписи
«បន្ទាយមូលជើងឯក ការសិក្សាអំពីទេសភាពបុរាណវត្ថុវិទ្យា រូបរាង អាយុកាល និងការបកស្រាយតួនាទី» ជាវណ្ណកម្មថ្មីបន្ថែមទៀតរបស់ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដែលបានប្រគល់ជូនបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ចំនួន០២ក្បាល សម្រាប់តម្កល់ដើម្បីជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវទទួលបាននូវចំណេះដឹងបន្ថែម។ យើងខ្ញុំមានសេចក្តីរំពឹងយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតនឹងបន្តសម្រេចបាននូវវណ្ណកម្មថ្មីៗបន្ថែមទៀតសម្រាប់ចែករំលែកនូវចំណេះដឹងបន្ថែមទៅដល់អ្នកសិក្សាស្រាវជ្រាវ។ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណក្រៃលែងចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ដែលបានផ្តល់នូវអំណោយដែលជាធនធានបន្ថែមសម្រាប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា និងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពនិងដឹងគុណអំពីបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
ឯកឧត្តមបណ្ឌិតសភាចារ្យ ឆយ អូន បានប្រគល់ជូននូវវណ្ណកម្មថ្មីដែលមានចំណងជើងថា «ប្រវត្តិនៃការសិក្សានៅប្រទេសកម្ពុជា ពីសម័យបុរាណដល់បច្ចុប្បន្ន» ជូនមកបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ចំនួន០៤ក្បាល សម្រាប់តម្កល់ដើម្បីជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវទទួលបាននូវចំណេះដឹងបន្ថែម។ យើងខ្ញុំមានសេចក្តីរំពឹងយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតសភាចារ្យនឹងបន្តសម្រេចបាននូវវណ្ណកម្មថ្មីៗបន្ថែមទៀតសម្រាប់ចែករំលែកនូវចំណេះដឹងបន្ថែមទៅដល់អ្នកសិក្សាស្រាវជ្រាវ។ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណក្រៃលែងចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានផ្តល់នូវអំណោយដែលជាធនធានបន្ថែមសម្រាប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា និងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពនិងដឹងគុណអំពីបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
«ល្ខោននិយាយខ្មែរសម័យឯករាជ្យ(១៩៥៣-១៩៧០» ជាវណ្ណកម្មថ្មីបន្ថែមទៀតរបស់ លោកស្រីបណ្ឌិត ភាជ ណាង ដែលបានប្រគល់ជូនបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ចំនួន០៣ក្បាល សម្រាប់តម្កល់ដើម្បីជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវទទួលបាននូវចំណេះដឹងបន្ថែម។ យើងខ្ញុំមានសេចក្តីរំពឹងយ៉ាងមុតមាំថា លោកស្រីបណ្ឌិតនឹងបន្តសម្រេចបាននូវវណ្ណកម្មថ្មីៗបន្ថែមទៀតសម្រាប់ចែករំលែកនូវចំណេះដឹងបន្ថែមទៅដល់អ្នកសិក្សាស្រាវជ្រាវ។ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណក្រៃលែងចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ លោកស្រីបណ្ឌិត ដែលបានផ្តល់នូវអំណោយដែលជាធនធានបន្ថែមសម្រាប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា និងសូមគោរពជូនពរ លោកស្រីបណ្ឌិត ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពនិងដឹងគុណអំពីបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
ឯកឧត្តមបណ្ឌិត ខែក វីរៈ បានប្រគល់ជូនបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា នូវស្នាដៃ ដែលមានចំណងជើងថា «ក្បួនវិភាគនយោបាយ ព្រឹត្តិការណ៍អន្តរជាតិ និងភូមិសាស្ត្រនយោបាយ» សរុបចំនួន០៥ក្បាល ដែលជាស្នាដៃដ៏មានតម្លៃ សម្រាប់តម្កល់ក្នុងបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវទទួលបាននូវចំណេះដឹងបន្ថែមក្នុងវិស័យវិទ្យាសាស្ត្រនយោបាយ។ យើងខ្ញុំមានសេចក្តីរំពឹងយ៉ាងមុតមាំថា ឯកឧត្តមបណ្ឌិតនឹងបន្តសម្រេចបាននូវវណ្ណកម្មថ្មីៗបន្ថែមទៀតសម្រាប់ចែករំលែកនូវចំណេះដឹងបន្ថែមទៅដល់អ្នកសិក្សាស្រាវជ្រាវ។ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណក្រៃលែងចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ខែក វីរៈ ដែលបានផ្តល់នូវអំណោយដែលជាធនធានបន្ថែមសម្រាប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា និងសូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពនិងដឹងគុណអំពីបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
សៀវភៅចំនួនបួនចំណងជើងដូចខាងក្រោម៖ ១. ពុទ្ធវចនៈ ២. បណ្ឌិតព្រះពុទ្ធសាសនា ៣. សមាធិ ៤. បញ្ញាជាគុណជាតិប្រសើរជាងទ្រព្យ សរុបចំនួន០៨ក្បាល ដែលជាស្នាដៃដ៏មានតម្លៃរបស់ លោក ទូច គីមស៊្រាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ បានប្រគល់ជូនមកបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់តម្កល់ដើម្បីជាប្រយោជន៍ជូនដល់អ្នកសិក្សាស្រាវជ្រាវទទួលបាននូវចំណេះដឹងបន្ថែមក្នុងវិស័យព្រះពុទ្ធសាសនា។ បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា សូមគោរពថ្លែងអំណរគុណក្រៃលែងចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ លោក ទូច គីមស៊្រាង ដែលតែងតែផ្តល់នូវអំណោយដែលជាធនធានបន្ថែមសម្រាប់បណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា និងសូមគោរពជូនពរ លោក ទូច គីមស៊្រាង ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពនិងដឹងគុណអំពីបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
«អង្គរបុរីៈ សារៈសំខាន់ និងតួនាទីក្នុងសម័យអាណាចក្រហ្វូណន» ដោយ បណ្ឌិត ផុន កសិកា លោកអ្នកមានចំណាប់អារម្មណ៍ អាចចូលអាន និង ដោនឡូត តាមតំណរភ្ជាប់នេះបាន https://elibrary.rac.gov.kh/articles/4068 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
«សៀវភៅសិក្សាភាសាខ្មែរនៅបឋមសិក្សាក្នុងសម័យសង្គមរាស្ត្រនិយម» ដោយ បណ្ឌិត សូ សុធីរ លោកអ្នកមានចំណាប់អារម្មណ៍ អាចចូលអាន និង ដោនឡូត តាមតំណរភ្ជាប់នេះបាន https://elibrary.rac.gov.kh/articles/4067 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
«ការកើនឡើងឥទ្ធិពលរបស់ចិន៖ តើប៉េកាំងកំពុងក្លាយជាមជ្ឈមណ្ឌលការទូតពិភពលោកថ្មីដែរឬទេ?» ដោយ បណ្ឌិត ខែក វីរៈ លោកអ្នកមានចំណាប់អារម្មណ៍ អាចចូលអាន និង ដោនឡូត តាមតំណរភ្ជាប់នេះបាន https://elibrary.rac.gov.kh/articles/4066 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
សេចក្ដីជូនដំណឹង រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស សូមជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពូជានឹងរៀបចំកិច្ចពិភាក្សាតុមូលស្ដីពី «តើកម្ពុជាឈរលើគោលការណ៍អ្វីខ្លះដើម្បីឱ្យផលិតផលជាតិមានស្ថិរភាព»។ អាស្រ័យដូចបានគោរពជូនខាងលើ សូមសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ដែលមានបំណងចូលរួមកិច្ចពិភាក្សាតុមូលនេះ សូមទាក់ទងលេខទូរសព្ទដូចខាងក្រោម៖ 088 75 56 971 / 017 77 97 22។ សូមអរគុណ។
«ការលើកកម្ពស់ផលិតកម្មដំណាំពោតដោយការកែលម្អផលិតភាពនិងផលិតផលដំណាំពោតជាចំណីសត្វ» ករណីសិក្សានៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សិក្សាស្រាវជ្រាវដោយ នាយកដ្ឋានវិទ្យាសាស្ត្រកសិកម្ម នៃវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោក តាំង ស៊ិន ជាប្រធានគម្រោង អាចចូលទៅអានបានក្នុងតំណរភ្ជាប់ខាងក្រោម៖ https://elibrary.rac.gov.kh/publications/363 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ ——— 📲 JOIN Kampuchea Thmey TV
...ចុងឆ្នាំ២០២៦នេះ ខ្ញុំនឹងចេញផ្សាយវណ្ណកម្មផ្ទាល់ខ្លួន ក្រោមចំណងជើង «កម្ពុជា-ថៃ : ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦ - ២០០៦)», នៅក្នុងស្នាដៃនេះ យើងខ្ញុំនឹងបង្ហាញជូនអ្នកអាននូវ «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។ វណ្ណកម្មដ៏តូចនេះ នឹងបានជូនជាទស្សនៈឆ្លុះបញ្ជាំងពីអតីតកាល ហើយដែលវានៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦)។ ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ។ @ យង់ ពៅ YANG PEOU
«អាំងតេក្រាលទាក់ទងនឹងអាំងតេក្រាលហ្គោស» ដោយ លោក យឹម អាយុវឌ្ឍនៈវិជ្ជា លោកអ្នកមានចំណាប់អារម្មណ៍ អាចចូលអាន និង ដោនឡូត តាមតំណរភ្ជាប់នេះបាន https://elibrary.rac.gov.kh/articles/4065 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
без подписи
без подписи
១. លទ្ធិជាតិនិយមថៃ/សៀម ជាមួយនឹងកម្ពុជា៖ សិក្សាក្នុងករណីប្រសាទព្រះវិហារ ២. សង្រ្គាមពាណិជ្ជកម្ម និងជាតិនិយមក្នុងទំនាក់ទំនង ថៃ-កម្ពុជា ៣. សៀម-ថៃឡង់ និង «ទឹកដី» ក្នុងប្រទសកម្ពុជានិងឡាវ សៀវភៅទាំងបីចំណងជើងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន (សែហ្វ ឃ្លោក) មាននៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា អាចអាននិងខ្ចីបាន។ 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/
សារៈសំខាន់នៃបណ្ឌិត្យសភានៅក្នុងពិភពលោក ដោយ បណ្ឌិត ឈត ប៊ុនថង លោកអ្នកមានចំណាប់អារម្មណ៍ អាចចូលអាន និង ដោនឡូត តាមតំណរភ្ជាប់នេះបាន https://elibrary.rac.gov.kh/articles/4064 👉E-Book: https://elibrary.rac.gov.kh/ 👉Website: https://libraryrac.com/