MP LIVE ទទួលព័ត៌មាន
Статистикаទទួលព័ត៌មានពលរដ្ឋ http://www.mplivenews.com.kh
- Последний пост
- 10 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 29
- 1/48двое суток
- 33
- 1/72трое суток
- 35
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
👉 (ខណ្ឌដូនពេញ) ប្រភពព័ត៌មានតាមប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពយើងខ្ញុំថា.... សិស្សសាលាប្រុសស្រីជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅលើ(ផ្សារសូរិយា)ជាន់ទី៥ដែលគេដឹងថាជាកន្លែងល្បែងហ្គេមស៊ីសងខុសច្បាប់។ ក្នុុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី១ខណ្ឌដូនពេញរាជធានីភ្នំពេញ៕ 09//08//26
без подписи
без подписи
без подписи
без подписи
без подписи
ទីតាំងល្បែង ហ្គេមបាញ់ត្រីមានទាំងក្មេងទាំងចាស់ជាពិសេសនោះក្មេងៗជាសិស្សសាលាចូលលេងជាជារៀងរាល់ថ្ងៃផ្សារអុីអន២ជាន់ទី 4 ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ 02//07//26
ម៉ូតូខ្ញុំត្រូវបានជនល្មើសឈ្មោះឃឹម សារាយ បានយកទៅដាក់បញ្ចាំបាត់ហើយ សុំសមត្ថកិច្ចពាក់ព័ន្ធ សូមទទួលជ្រាបជូនព័ត៌មានបើសិនជាឃើញម៉ូតូខ្ញុំនៅកន្លែងណាសូមទាក់ទងមកខ្ញុំហើយឃាតខ្លួនជនល្មើសខាងលើដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់
គោរពជូនលោកអធិការនគរបាលខណ្ឌទាំង 14 ទូទាំងរាជធានីភ្នំពេញទទួលដឹងឮអំពីយើងខ្ញុំជាជនរងគ្រោះ ស្នើសុំសមត្ថកិច្ចទាំង 14 ខណ្ឌក្នុងរាជធានីភ្នំពេញសុំឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីសួរនាំតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វ៉ែន ចាន់នី បានប្ដឹង លោកឃឹម សារាយ បោកទំនុកចិត្ត យកម៉ូតូទៅបញ្ចាំឲ្យគ្មានការអនុញ្ញាត <ពាក្យបណ្ដឹង> សុំប្ដឹងឈ្មោះ ឃឹម សារាយ ភេទប្រុស......ពិបទឈរបោកទំនុបចិត្ត យកម៉ូតូខ្ញុំបាទទៅបញ្ចាំ ដោយគ្មាន ការអនុញ្ញាតិ សូមលោកអធិការខណ្ឌដូនពេញ ទទួលដោយក្ដីអនុគ្រោះ ពីយើងខ្ញុំជាជនរងគ្រោះ យោងតាមមាត្រា៣៩១ ស្ដីពិបទ.បោកទំនុបចិត្ត អ្នកឱ្យមិត្តខ្ចីម៉ូតូ ប៉ុន្តែគេយកម៉ូតូទៅបញ្ចាំដោយគ្មានការអនុញ្ញាត វាអាចចូលក្នុង បទរំលោភលើទំនុកចិត្ត ប្រសិនបើអង្គហេតុ និងភស្តុតាងបំពេញលក្ខខណ្ឌច្បាប់។ មាត្រា 391 កំណត់អំពើនេះ ហើយមាត្រា 392 កំណត់ទោស ជាប់ពន្ធនាគារ 1–3 ឆ្នាំ និងពិន័យ 2,000,000–6,000,000 រៀល។ �
គ្រូបង្រៀនថ្នាក់ទី១”ខ១” នៃសាលាបឋមសិក្សាស្ទឹងមានជ័យ ទះក្មេងស្រីសិស្សសាលាដែលគោះឡានរបស់អ្នកគ្រូលេង មួយដៃកណ្ដាលខ្នង បណ្ដាលឲ្យមានស្នាមម្រាមដៃ ហេីយក្រុមគ្រួសារទៅសួរនាំកេីតជាការទាស់សម្ដីគ្នាបន្ថែមទៀត អ្នកគ្រូទប់មិនបានជេមួយប្រាវ និងជះទឹកដាក់ ផ្អេីលសាលាបឋមសិក្សាស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ ។ ព័ត៌មានបន្ថែម សារព័ត៌មាន ហង្សតូច
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺសូមជម្រាបជូនសាធារណៈបងប្អូនពលរដ្ឋមេត្ដាជ្រាបថា ៖ យប់ថៃ្ងទី២២ ខែកក្ដដា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី មានករណីឃាតកម្មសាហាវព្រៃផ្សៃប្ដីសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមសែនរន្ធត់មួយកេីតឡេីងនៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមិនដឹងមូលហេតុ ។ តាមការបញ្ជាក់ពីមូលដ្ឋានជនសង្ស័យជាប្ដីមានឈ្មោះ អ៊ុំ សុខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើត ភូមិខ្សឹង ឃុំរការធំ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លូត ស្រីនី ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាប្រពន្ឋ) បណ្តាលអោយជនរងគ្រោះស្លាប់ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ អ៊ុំ សុខន បានយកម៉ូតូមួយគ្រឿង ម៉ាកlet ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ស្ពឺ 1M-1903 រួមជាមួយវត្ថុតាងកាំបិតជិះគេចខ្លួចបាត់។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានធ្វេីការសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្ដតាកែវ ធ្វេីការប្រមាញ់តាមចាប់ជនសង្ស័យ លុះដល់ម៉ោង ២៣.០០នាទី បានទទួលព័ត៌មានថានៅចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ជនសង្ស័យ អុំ សុខនបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបេីកម៉ូតូចូលរថយន្តម៉ាក Hyundai ប្រភេទឃ្លុប ២តោនកន្លះ ពណ៌សស្លាកលេខ ភ្នំពេញ3G.5635បណ្តាលអោយបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ (តាមរបាយការណ៍ពីនគរបាលខេត្ដតាកែវ)។ សពជនសង្ស័យជាឃាតករឈ្មោះ អ៊ុំ សុខន ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសំរោង ចំណាត់ការតាមនីតិវិធី និងប្រគល់ជូនសាច់ញាតិ៕
វិដេអូ📸 ករណីក្មេងទំនេីងវ៉ៃគ្នាតាមដងផ្លូវ សូមបងៗសមត្ថកិច្ចជួយមេីលៗផង.. កើតហេតុស្ថិតនៅចំណុចផ្សារដេីមអំពិល ផ្លូវជាតិលលេខ២ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល នៅវេលាម៉ោង៧យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
без подписи
без подписи
без подписи
без подписи
ប្រជាពលរដ្ឋដាក់ការសង្ស័យលើទីតាំង «ផ្សាររតនាផ្លាហ្សាបឹងត្របែក» ខ្លាចមានបង្កប់ល្បែងស៊ីសង ក្រោយឃើញមនុស្សប្រុសស្រីចេញចូលយ៉ាងកុះករ 🟢រាជធានីភ្នំពេញ🟢 ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងត្របែក បានសម្តែងការព្រួយបារម្ភ និងដាក់ការសង្ស័យជាខ្លាំង ចំពោះសកម្មភាពមិនប្រក្រតីនៅទីតាំង «ផ្សាររតនាផ្លាហ្សាបឹងត្របែក» ដែលស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារតែសង្កេតឃើញមានមនុស្សប្រុសស្រី ចេញចូលទីតាំងនេះយ៉ាងកុះករខុសពីធម្មតា។
ដំណឹងបាត់អ្នកម្តាយ បងសិនបងប្អូនអ្នកតាខ្មៅយើង បានជួបអ្នកម្តាយដូចក្នុងរូបខាងលើ សូមបងប្អូនជួយរាយការណ៍ដាក់ក្នុងគ្រុប និងទាក់ទងមកខ្ញុំបាទ 0968530020 ដោយអនុគ្រោះផង។ អ្នកម្តាយបានវង្វេងដើរចេញពីផ្ទះកាលពីព្រឹកមិញ។ សូមអរគុណ
មានករណីឆេះខ្លាញ់នៅកន្លែងចម្អិនម្ហូបក្នុងហាងសាច់អាំងបែបចិនមួយកន្លែង ដែលកើតមានឡើងជាលើកទី២ ផ្អើលដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ ចុះពិនិត្យនិងអន្តរាគមន៍ភ្លាមៗ ហេតុការណ៍នេះស្ថិតនៅចំណុចហាងសាច់អាំងបែបចិន ដែលមានទីតាំងនៅទល់មុខសកលវិទ្យាល័យបៀលប្រាយ ជាប់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីនៅវេលាម៉ោងជាង៧យប់ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ។ ក្រោយកើតហេតុ នគរបាលមូលដ្ឋាននិងផ្នែកជំនាញរបស់ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ និងហៅមេចុងភៅដែលទទួលខុសត្រូវតំណាងម្ចាស់ហាង មកស្នាក់ការប៉ុស្តិ៍ បន្ទាប់ពីហាងខាងលើ មានការធ្វេសប្រហែស បង្កឲ្យកើតមានអគ្គិភ័យ ជាលើកទី២នេះ ដើម្បីធ្វើការអប់រំ និងពន្យល់ណែនាំ ធ្វើកិច្ចសន្យាទទួលខុសត្រូវ ចៀសវាងការធ្វេសប្រហែស កើតមានអគ្គិភ័យ ដោយការធ្វេសប្រហែសទៀត ៕ (ដំណឹងបឋម) ព័ត៍មានបន្ថែម សារព័ត៍មានហង្សតូច