tgindex
សារមន្ទីរជាតិកម្ពុជា ព័ត៌មានវប្បធម៌

សារមន្ទីរជាតិកម្ពុជា ព័ត៌មានវប្បធម៌

Статистика
Последний пост
12 авг.
Последнее чтение
15 авг.
Постов за неделю
5
Всего постов
21
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
1 696
−3 за 3 дн.
Сутки
−3
−0,18%
Неделя
 
Месяц
 
Просмотров на пост
410
21 постов
Вовлечённость
24,2%
к подписчикам
Постов в день
0,7
всего 21
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
211
1/48двое суток
241
1/72трое суток
260

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ការបរិច្ចាគគំនូរចាស់ៗមកកាន់សារមន្ទីរជាតិ ——————————————   បច្ចុប្បន្ននេះ សារមន្ទីរជាតិមានក្តីបារម្ភពីការបាត់បង់នូវគំនូរដែលមានអាយុកាលចំណាស់ មានគុណតម្លៃផ្នែកសិល្បៈបន្តវេនកេរមរតកដូនតាដែលកំពុងទទួលរងការខូចខាត ពុកផុយតាមលក្ខខណ្ឌធម្មជាតិ។ គំនូរចំណាស់ៗដែលគូរឡើងនៅលើក្រណាត់ កញ្ចក់ ក្រដាស ឈើ -ល- ប្រឈមនូវការខូចខាតយ៉ាងខ្លាំងដូចជា ពុកផុយ រលុប របក ជាពិសេសទៅទៀតនោះ សម្ភារៈដែលយកមកប្រើប្រាស់ក្នុងការគូរភាគច្រើនជាចំណីដ៏ឆ្ងាញ់ពិសារបស់ពពួកសត្វល្អិតចង្រៃ។   ដោយសង្កេតឃើញបញ្ហាទាំងនេះ សារមន្ទីរជាតិដែលជាអង្គភាពមួយមានតួនាទីក្នុងការរៀបចំទុកដាក់សមុច្ច័យពីបុរាណវត្ថុ និងសិល្បៈវត្ថុផ្សេងនោះៗ បានប្រមូលគំនូរជាច្រើនតាមរយៈ ការបរិច្ចាគផ្ទាល់ពីវត្តអារាម អ្នកគ្រប់គ្រងសមុច្ច័យឯកជនជាតិនិងអន្តរជាតិ។   ជាក់ស្តែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ព្រះចៅអធិការនិងគណៈកម្មាធិការ វត្តពោធិ៍ព្រឹក្ស ហៅវត្តកញ្ចក់ ភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រគល់គំនូរព្រះលើក្រណាត់ ចំនួន ១៣ផ្ទាំង ដែលសាងឡើងនៅក្នុងរាជ្យព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។ គំនូរលើក្រណាត់ចំនួន ១៣ផ្ទាំងនេះគូររៀបរាប់រឿងព្រះវេស្សន្តរទាំង១៣កណ្ឌ​ ជាសិល្បៈអ្នកស្រុកមកពីខាងកោះសូទិន ដើម្បីប្រើប្រាស់ក្នុងពិធីបុណ្យទេសន៍មហាជាតកក្នុងទីអារាមវត្តពោធិ៍ព្រឹក្សា ហៅវត្តកញ្ចក់។   គំនូរទាំងអម្បាលនេះបានប្រគល់មកកាន់សារមន្ទីរជាតិដើម្បីថែរក្សាអភិរក្សជួសជុល និងផ្សព្វផ្សាយលើកគុណតម្លៃសិល្បៈ ជាពិសេសទៅទៀតនោះ ដើម្បីការសិក្សាស្រាវជ្រាវពីមរតកវប្បធម៌ខ្មែរនាថ្ងៃអនាគត។     ឆ្លៀតក្នុងឱកាសនេះ សារមន្ទីរជាតិសូមអំពាវនាវដល់ព្រះចៅអធិការ ពុទ្ធបរិស័ទ និងសាធារណជន ដែលមានទឹកព្រះទ័យ សមានចិត្ត សប្បុរស បរិសុទ្ធ យល់នូវគុណតម្លៃ ប្រយោជន៍សម្រាប់ការអប់រំ និង មានគោលបំណងចង់ចែករំលែក ផ្សព្វផ្សាយនូវបុរាណវត្ថុ ជាពិសេសគំនូររបស់ខ្លួន សូមទាក់ទងមកកាន់សារមន្ទីរជាតិតាមរយៈលេខទូរសព្ទ ០១០ ៥០៥ ១១៥។ 👉 Facebook   |  👉Telegram 👉 Instagram   |  👉 Twitter 👉 YouTube

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ទស្សនកិច្ចរបស់លោកស្រីGina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញមកកាន់សារមន្ទីរជាតិកម្ពុជា ------------------------- នាព្រឹកថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ សារមន្ទីរជាតិកម្ពុជា បានទទួលស្វាគមន៍លោកស្រីGina Koehler ភរិយាឧត្តមនាវី Stephen Koehler មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក អមដំណើរដោយប្រតិភូ៥រូប រួមនឹងលោកស្រី Joy Dieterle មន្ត្រីទំនាក់ទំនងសហគមន៍នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញសរុបចំនួន៧រូប។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា រួមទាំងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តនិងទទួលបានជោគជ័យ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីស្តីពីសម្បត្តិវប្បធម៌ របស់ប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនេះ បន្តផ្តល់ជូនដល់អ្នកជំនាន់ក្រោយ។ 👉 Facebook   |  👉Telegram 👉 Instagram   |  👉 Twitter 👉 YouTube

  • ផ្តែរព្រះនារាយណ៍ផ្ទំ ————————- ផ្តែរព្រះនារាយណ៍ផ្ទំដ៏ល្អពិចិត្រនេះ ស្ថិតក្នុងរចនាបថព្រៃក្មេង នាពាក់កណ្តាលស.វ.ទី៧ ជាលក្ខណៈសម្គាល់សិល្បៈសម័យមុនអង្គរ។ 👉 Facebook   |  👉Telegram 👉 Instagram   |  👉 Twitter 👉 YouTube

  • ព្រះនារាយណ៍ ------------ ព្រះនារាយណ៍ដ៏ល្អពិចិត្រនេះ ធ្វើពីសំរឹទ្ធិ នាស.វ.ទី១២ សម័យអង្គរ។ បច្ចុប្បន្នកំពុងដាក់តាំងពិព័រណ៍នៅNSW ប្រទេសអូស្ត្រាលី។ 👉 Facebook   |  👉Telegram 👉 Instagram   |  👉 Twitter 👉 YouTube

  • ព្រះនារាយណ៍ ------------ ព្រះនារាយណ៍ជាអាទិទេពសំខាន់មួយក្នុងព្រហ្មញ្ញសាសនាដែលតំណាងឲ្យការថែរក្សានិងការពារលោក។ លក្ខណៈសម្គាល់របស់ព្រះអង្គគឺជាទេវរូបភេទប្រុសមានព្រះហស្តកាន់កេតនភណ្ឌចំនួនបួនសំខាន់ៗដូចជាខ្យងស័ង្ខ កងចក្រ ដុំមូលនិងដំបង។ ព្រះអង្គយាងទៅទីផ្សេងៗដោយគង់លើសត្វគ្រុឌ ដែលជាស្តេចបក្សីមានរូបរាងពាក់កណ្តាលមនុស្ស ពាក់កណ្តាលសត្វ។ 👉 Facebook   |  👉 Telegram 👉 Instagram   |  👉 Twitter 👉 YouTube

  • без подписи

  • без подписи

  • без подписи

  • នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ សារមន្ទីរជាតិកម្ពុជាបានទទួលស្វាគមន៍សិស្សានុសិស្សថ្នាក់ទី១២ ចំនួន១៥នាក់ មកពីសាលាបញ្ញាសាស្ត្រ ដើម្បីទស្សនាការងាររោងជាង ដើម្បីជាការជំរុញទឹកចិត្តនិងគំនិតក្នុងការយល់ដឹងអំពីការងារផ្នែកអភិរក្ស។ 👉 Facebook   |  👉Telegram 👉 Instagram   |  👉 Twitter 👉 YouTube