tgindex
National Commercial Arbitration Centre (NCAC)

National Commercial Arbitration Centre (NCAC)

Статистика
Последний пост
10 авг.
Последнее чтение
15 авг.
Постов за неделю
6
Всего постов
20
Тип
открытый
Язык
und
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
1 458
0 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
292
20 постов
Вовлечённость
20,0%
к подписчикам
Постов в день
0,9
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
162
1/48двое суток
185
1/72трое суток
200

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • [English Below] ជំនួបពិភាក្សាការងាររវាង ម.ជ.ម. និង មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (AIAC) ប្រទេសម៉ាឡេស៊ី | Courtesy Meeting Between NCAC and the Asian International Arbitration Centre (AIAC), Malaysia —————— កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ កញ្ញា ម៉ាត់ ហ្វានីតា អគ្គលេខាធិការនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ព្រមទាំងក្រុមការងារអគ្គលេខាធិការដ្ឋាន ម.ជ.ម. បានជួបពិភាក្សាការងារជាមួយលោក Danesh Chandran Velaitham នាយកប្រតិបត្តិរងនៃមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (AIAC) ព្រមទាំងក្រុមការងារ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ AIAC គឺជាស្ថាប័នមជ្ឈត្តការឯករាជ្យ ក្រៅរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយផ្តល់សេវាដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ រួមមានមជ្ឈត្តការ សន្ធានកម្ម និងការកាត់សេចក្តី ទាំងក្នុងស្រុក និងអន្តរជាតិ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីការវិវឌ្ឍថ្មីៗនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការផ្សព្វផ្សាយទៅវិញទៅមកនូវវិធានស្តីពីមជ្ឈត្តការ និងសន្ធានកម្មរបស់ ម.ជ.ម. និង AIAC ក្នុងដែនយុត្តាធិការរៀងៗខ្លួន ក្នុងគោលបំណងបង្កើនការយល់ដឹង និងលើកទឹកចិត្តដល់ការប្រើប្រាស់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ស្ថាប័នទាំងពីរឱ្យកាន់តែច្រើនឡើង។ ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសសហការនាពេលអនាគតក្នុងការកសាងសមត្ថភាព រួមទាំងកម្មវិធីបណ្តុះបណ្តាលឯកទេស និងបានចាប់ផ្តើមពិភាក្សាអំពីលទ្ធភាពនៃការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា រវាងស្ថាប័នទាំងពីរផងដែរ។ ស្ថាប័នទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈ ក្នុងការពង្រឹងក្របខណ្ឌនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគាំទ្រដល់ការរីកចម្រើនជាបន្តបន្ទាប់នៃការអនុវត្តយន្តការដោះស្រាយវិវាទនៅក្នុងតំបន់។ ម.ជ.ម. នឹងបន្តកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិអាស៊ី (AIAC) ដើម្បីរួមចំណែកលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសការអនុវត្តមជ្ឈត្តការ និងសន្ធានកម្ម ទាំងក្នុងដែនយុត្តាធិការជាតិ និងដែនយុត្តាធិការអន្តរជាតិ។ *** On 4 August 2026, Ms. MATH Fanita, Secretary General of the National Commercial Arbitration Centre (NCAC), together with the NCAC General Secretariat Team, held a working meeting with Mr. Danesh Chandran Velaitham, Deputy CEO of the Asian International Arbitration Centre (AIAC), and his team in Kuala Lumpur, Malaysia. AIAC is an independent, non-governmental and non-profit arbitral institution based in Kuala Lumpur, Malaysia, providing commercial alternative dispute resolution (ADR) services including arbitration, mediation and adjudication, at both the domestic and international levels. During the meeting, both sides exchanged views on recent developments in ADR in Cambodia and Malaysia. Discussions focused on strengthening bilateral cooperation, including the cross-promotion of the NCAC and AIAC arbitration and mediation rules within their respective jurisdictions, with the aim of enhancing awareness and encouraging greater use of institutional ADR services. Both sides also explored opportunities for future collaboration in capacity building, including specialised training programmes, and began discussions on the possible preparation of a Memorandum of Understanding (MOU) between the two institutions. Both institutions reaffirmed the importance of knowledge sharing and professional development in strengthening ADR frameworks and supporting the continued growth of dispute resolution practice in the region. NCAC will continue its cooperation with AIAC to advance alternative dispute resolution, particularly arbitration and mediation practice, in both national and international jurisdictions. *** __ Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: https://www.facebook.com/ncackh Telegram: https://t.me/ncackh

  • без подписи

  • без подписи

  • без подписи

  • [English Below] ជំនួបពិភាក្សាការងាររវាង ម.ជ.ម. និងគណៈកម្មាធិការច្បាប់ស្តីពីមជ្ឈត្តកម្ម និងសំណង់ នៃគណៈមេធាវីនៃប្រទេសម៉ាឡេស៊ី | Courtesy Meeting Between NCAC and the Arbitration and Construction Law Committee of the Malaysian Bar —————— កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ កញ្ញា ម៉ាត់ ហ្វានីតា អគ្គលេខាធិការនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ព្រមទាំងក្រុមការងារអគ្គលេខាធិការដ្ឋាន ម.ជ.ម. បានជួបពិភាក្សាការងារជាមួយលោក Abang Mohd Iwawan b Abg Narawi ប្រធានគណៈកម្មាធិការច្បាប់ស្តីពីមជ្ឈត្តកម្ម និងសំណង់ នៃគណៈមេធាវីនៃប្រទេសម៉ាឡេស៊ី និងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុនមេធាវី Abang & Co ព្រមទាំងកញ្ញា Christine Lay Kei Een ដែលជាដៃគូសហការនៃក្រុមហ៊ុនមេធាវី Abang & Co ផងដែរ។ ក្រុមហ៊ុនមេធាវី Abang & Co មានទីតាំងនៅទីក្រុងកូឡាឡាំពួរ ដែលមានជំនាញឯកទេសលើការដោះស្រាយវិវាទ ជាពិសេសក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា។ នៅក្នុងជំនួបនេះផងដែរ ក៏មានការចូលរួមពីលោក Wilson Ho Sheen Lik ដៃគូសហការនៃក្រុមហ៊ុនមេធាវី HO PARTNERSHIP & NEOH និងលោក Vinayak Sri Ram ដែលជាដៃគូសហការនៃក្រុមហ៊ុនមេធាវី ROSLI DAHLAN SARAVANA PARTNERSHIP (RDS) ផងដែរ។ លោក Abang Iwawan និងសហភាតាបានបង្ហាញចំណាប់អារម្មណ៍លើសកម្មភាព និងតួនាទីរបស់ ម.ជ.ម. ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាតាមរយៈមជ្ឈត្តកម្ម និងសន្ធានកម្ម វគ្គបណ្តុះបណ្តាលមជ្ឈត្តករ និងសន្ធានការី ការក្លាយជាសមាជិករបស់ ម.ជ.ម. ព្រមទាំងការសហការជាមួយ ម.ជ.ម. នាពេលខាងមុខផងដែរ។ ដោយហេតុថាលោក Abang Iwawan មានតួនាទីជាប្រធានគណៈកម្មាធិការច្បាប់ស្តីពីមជ្ឈត្តកម្ម និងសំណង់ នៃគណៈមេធាវីនៃប្រទេសម៉ាឡេស៊ី លោកក៏បានបង្ហាញចំណាប់អារម្មណ៍ធ្វើជាអន្តរការីក្នុងការពិភាក្សាអំពីលទ្ធភាពនៃការចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការលើវិស័យមជ្ឈត្តកម្ម រវាង ម.ជ.ម. និងគណៈមេធាវីនៃប្រទេសម៉ាឡេស៊ីនាពេលខាងមុខផងដែរ។ ម.ជ.ម. នឹងបន្តពិភាក្សាលើលទ្ធភាពធ្វើកិច្ចសហការជាមួយគណៈកម្មាធិការច្បាប់ស្តីពីមជ្ឈត្តកម្ម និងសំណង់ នៃគណៈមេធាវីនៃប្រទេសម៉ាឡេស៊ី និងក្រុមហ៊ុនមេធាវី Abang & Co ដើម្បីរួមចំណែកលើកកម្ពស់ការអនុវត្តមជ្ឈត្តការទាំងក្នុងដែនយុត្តាធិការជាតិ និងដែនយុត្តាធិការអន្តរជាតិ។ *** On 3 August 2026, Ms. MATH Fanita, Secretary General of the National Commercial Arbitration Centre (NCAC), together with the NCAC General Secretariat Team, held a courtesy meeting with Mr. Abang Mohd Iwawan b Abg Narawi, Chairperson of the Arbitration and Construction Law Committee of the Malaysian Bar and Managing Partner of Abang & Co, together with Ms. Christine Lay Kei Een, a Partner of Abang & Co. Abang & Co is a Kuala Lumpur-based boutique law firm specialising in dispute resolution, particularly in the construction, infrastructure, renewable energy, and technology sectors. The meeting was also attended by Mr. Wilson Ho Sheen Lik, a Partner of HO PARTNERSHIP & NEOH, and Mr. Vinayak Sri Ram, a Partner of ROSLI DAHLAN SARAVANA PARTNERSHIP (RDS). Mr. Abang Iwawan and his colleagues expressed their interest in the activities and roles of the NCAC in resolving commercial disputes in Cambodia through arbitration and mediation, training courses for arbitrators and mediators, membership of the NCAC, and future cooperation with the NCAC. As Chairperson of the Arbitration and Construction Law Committee of the Malaysian Bar, Mr. Abang Iwawan also expressed his interest in acting as an intermediary in discussions on the possibility of signing a Memorandum of Understanding (MOU) on cooperation in the field of arbitration between the NCAC and the Malaysian Bar in the future. The NCAC will continue to discuss the possibility of collaborating with the Arbitration and Construction Law Committee of the Malaysian Bar and Abang & Co to contribute to the promotion of arbitration practice in both national and international jurisdictions. *** __ Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: facebook.com/ncackh Telegram: https://t.me/ncackh

  • без подписи

  • без подписи

  • [English Below] ជំនួបពិភាក្សាការងាររវាង ម.ជ.ម. និងក្រុមហ៊ុន L2 i-CON International ប្រទេសម៉ាឡេស៊ី | Courtesy Meeting Between NCAC and L2 i-CON International, Malaysia —————— កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ កញ្ញា ម៉ាត់ ហ្វានីតា អគ្គលេខាធិការនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) ព្រមទាំងក្រុមការងារអគ្គលេខាធិការដ្ឋាន ម.ជ.ម. បានជួបពិភាក្សាការងារជាមួយលោក HongKit Leong សហស្ថាបនិកនៃក្រុមហ៊ុន L2 i-CON International ព្រមទាំងក្រុមការងារ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ និងផ្តល់សេវាប្រឹក្សាយោបល់អន្តរជាតិ ដែលរៀបចំសន្និសីទ វេទិកាពិភាក្សា វគ្គបណ្តុះបណ្តាល ព្រមទាំងព្រឹត្តិការណ៍ឧស្សាហកម្ម ដោយប្រមូលផ្តុំអ្នកអនុវត្ត ស្ថាប័ន និងអ្នកជំនាញផ្នែកច្បាប់សំណង់ ការទាមទារសំណងផ្នែកសំណង់ មជ្ឈត្តកម្ម សន្ធានកម្ម និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការផ្សេងៗទៀត។ នៅក្នុងជំនួបនេះផងដែរ តំណាង ម.ជ.ម. បានជួបពិភាក្សាជាមួយលោក Andrew Heng ដៃគូសហការជាន់ខ្ពស់នៃក្រុមហ៊ុនមេធាវី Zain Megat & Murad (ZMM) ដែលដឹកនាំក្រុមការងារឯកទេសផ្នែកសំណង់ និងថាមពល។ ក្រុមហ៊ុនមេធាវី ZMM ផ្តល់សេវាផ្នែកច្បាប់ ដូចជាច្បាប់ក្រុមហ៊ុន ច្បាប់ពាណិជ្ជកម្ម វិស័យធនាគារ ព្រមទាំងវិស័យសំណង់ និងវិស្វកម្ម។ គួរកត់សម្គាល់ថា ក្រុមហ៊ុនទាំងពីរ គឺជាដៃគូសហការដ៏សកម្ម ដែលតែងតែផ្តល់ការគាំទ្រដល់ ម.ជ.ម. កន្លងមក។ ដោយហេតុថាក្រុមហ៊ុន L2 i-CON International មានបទពិសោធន៍លេចធ្លោក្នុងការរៀបចំសន្និសីទ និងវេទិកាអន្តរជាតិទាក់ទងនឹងវិវាទផ្នែកសំណង់ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងការរៀបចំសិក្ខាសាលាអន្តរជាតិ វេទិកាពិភាក្សា ព្រមទាំងសកម្មភាពពង្រឹងសមត្ថភាពរួមគ្នា។ ម.ជ.ម. នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន L2 i-CON International ដើម្បីរួមចំណែកលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាពិសេសការអនុវត្តមជ្ឈត្តការទាំងក្នុងដែនយុត្តាធិការជាតិ និងដែនយុត្តាធិការអន្តរជាតិ។ *** On 3 August 2026, Ms. MATH Fanita, Secretary General of the National Commercial Arbitration Centre (NCAC), together with the NCAC General Secretariat Team, held a meeting with Mr. HongKit Leong, Co-Founder of L2 i-CON International, and his team. The firm is an international event management and consultancy firm recognized for producing conferences, forums, training, and industry events that bring together practitioners, institutions, and professionals involved in construction law, construction claims, arbitration, mediation, and other alternative dispute resolution mechanisms. During the meeting, the NCAC representatives also met with Mr. Andrew Heng, a Senior Partner at Zain Megat & Murad (ZMM), who leads the firm's Construction and Energy Practice Group. ZMM provides legal services in corporate and commercial law, banking, as well as construction and engineering. Both firms are active partners that have consistently extended their support to NCAC. Given L2 i-CON International's extensive experience in organizing regional conferences and professional forums on construction disputes and alternative dispute resolution, both parties discussed opportunities for future collaboration, including jointly organized international seminars, professional forums, and capacity-building activities. NCAC will continue its cooperation with L2 i-CON International to advance alternative dispute resolution, particularly arbitration practice, in both national and international jurisdictions. *** __ Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: facebook.com/ncackh Telegram: https://t.me/ncackh

  • [English Below] ជំនួបពិភាក្សាការងាររវាង ម.ជ.ម. និងក្រុមហ៊ុនមេធាវី HFW ប្រទេសអូស្ត្រាលី | Courtesy Meeting Between NCAC and HFW Law Firm, Australia   —————— កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានជួបពិភាក្សាការងារជាមួយលោក Maurice Thompson  សហការីនៃក្រុមហ៊ុនមេធាវី HFW ដែលជាក្រុមហ៊ុនមេធាវីលំដាប់ពិភពលោក មានភាពល្បីល្បាញក្នុងការផ្តល់សេវាផ្នែកច្បាប់លើវិស័យអាកាសចរណ៍ ទំនិញពាណិជ្ជកម្ម សំណង់ ថាមពល ធានារ៉ាប់រង និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលមានទីស្នាក់ការនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះផងដែរ លោកប្រធាន ម.ជ.ម. បានបង្ហាញអំពីសេវាកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ ម.ជ.ម. បញ្ជីមជ្ឈត្តកររបស់ ម.ជ.ម. ដែលមានជំនាញឯកទេសចម្រុះលើវិស័យផ្សេងៗ និងការគោរពគោលការណ៍ស្វ័យភាពរបស់ភាគីក្នុងការជ្រើសរើសច្បាប់ដើម្បីដោះស្រាយវិវាទរបស់ខ្លួនក្រោមយុត្តាធិការផ្សេងៗ។ ដោយមូលហេតុក្រុមហ៊ុន HFW មានជំនាញ និងបទពិសោធន៍លេចធ្លោក្នុងការដោះស្រាយវិវាទលើវិស័យផ្សេងៗជាច្រើន លោកប្រធាន និងលោក Maurice បានពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ក្នុងការរៀបចំសិក្ខាសាលាដែលមានការចូលរួមដោយអ្នកជំនាញផ្នែកច្បាប់របស់ HFW លើប្រធានបទទាំងនេះ។ ម.ជ.ម. នឹងបន្តពិភាក្សាលើលទ្ធភាពធ្វើកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវី HFW ដើម្បីរួមចំណែកលើកកម្ពស់ការអនុវត្តមជ្ឈត្តការទាំងក្នុងដែនយុត្តាធិការជាតិ និងដែនយុត្តាធិការអន្តរជាតិ។   *** On 20 July 2026, Arbitrator HIB Nareth West, President of the National Commercial Arbitration Centre (NCAC), held a meeting with Mr. Maurice Thompson, Partner at HFW Law Firm, a leading global law firm recognized for its legal services across the aerospace, commodities, construction, energy, insurance, and maritime shipping sectors, headquartered in Melbourne, Australia. During the meeting, NCAC shared an overview of its institutional services, highlighting its panel of arbitrators with diverse sector expertise, and NCAC's commitment to party autonomy, which allows parties to select governing law from any jurisdiction for their dispute resolution. Given HFW's recognized expertise and experience in resolving disputes in various sectors, Mr. President and Mr. Thompson discussed opportunities for future collaboration, including organizing seminars involving HFW's legal experts on these topics. NCAC looks forward to continued engagement with HFW Law Firm in advancing arbitration practice in both national and international jurisdictions. *** __ Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: facebook.com/ncackh Telegram: https://t.me/ncackh

  • [English Below] ជំនួបពិភាក្សាការងាររវាង ម.ជ.ម. និងក្រុមហ៊ុនមេធាវី Mallesons ប្រទេសអូស្ត្រាលី | Courtesy Meeting Between NCAC and Mallesons Law Firm, Australia —————— កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានជួបពិភាក្សាការងារជាមួយលោកស្រី Amy Munro សហការីនៃក្រុមហ៊ុនមេធាវី Mallesons ដែលជាក្រុមហ៊ុនមេធាវីឈានមុខមួយរបស់ប្រទេសអូស្ត្រាលី ដែលមានភាពល្បីល្បាញក្នុងការផ្តល់សេវាផ្នែកច្បាប់ ការដោះស្រាយសំណុំរឿងស្មុគស្មាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលមានទីស្នាក់ការនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះផងដែរ លោកប្រធាន ម.ជ.ម. បានបង្ហាញអំពីសេវាកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ ម.ជ.ម. បញ្ជីមជ្ឈត្តកររបស់ ម.ជ.ម. ដែលមានជំនាញឯកទេសចម្រុះលើវិស័យផ្សេងៗ និងការគោរពគោលការណ៍ស្វ័យភាពរបស់ភាគីក្នុងការជ្រើសរើសច្បាប់ដើម្បីដោះស្រាយវិវាទរបស់ខ្លួនក្រោមយុត្តាធិការផ្សេងៗ។ បន្ថែមពីនេះ លោកប្រធាន និងលោកស្រី Munro ក៏បានពិភាក្សាគ្នាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រួមមាន ការរៀបចំសិក្ខាសាលាលើប្រធានបទការដោះស្រាយវិវាទក្នុងវិស័យប្រេង និងឧស្ម័ន និងវិស័យសំណង់ផងដែរ។ ម.ជ.ម. នឹងបន្តពិភាក្សាលើលទ្ធភាពធ្វើកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវី Mallesons ដើម្បីរួមចំណែកលើកកម្ពស់ការអនុវត្តមជ្ឈត្តការទាំងក្នុងដែនយុត្តាធិការជាតិ និងដែនយុត្តាធិការអន្តរជាតិ។ *** On 20 July 2026, Arbitrator HIB Nareth West, the President of the National Commercial Arbitration Centre (NCAC), held a meeting with Ms. Amy Munro, Partner at Mallesons Law Firm, a leading independent Australian law firm known for its full-service practice and work on complex, high-stakes matters both regionally and globally. During the meeting, NCAC shared an overview of its institutional services, highlighting its panel of arbitrators with diverse sector expertise, and NCAC's commitment to party autonomy, which allows parties to select governing law from any jurisdiction for their dispute resolution. The president and Ms. Munro also explored opportunities for future collaboration, including seminars on oil and gas and construction disputes. NCAC looks forward to continued engagement with Mallesons in advancing arbitration practice in both national and international jurisdictions. *** __ Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: facebook.com/ncackh Telegram: https://t.me/ncackh

  • без подписи

  • без подписи

  • без подписи

  • [English Below] សិក្ខាសាលាអនឡាញស្តីពី៖ «សន្ធានកម្ម មុន និងក្រោយមជ្ឈត្តកម្ម» ____ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានរៀបចំសិក្ខាសាលាស្តីពី «សន្ធានកម្ម មុន និងក្រោយមជ្ឈត្តកម្ម» ដោយមានវត្តមាន លោកមេធាវី សូ មូស្សេន្នី ដែលជាស្ថាបនិកនៃការិយាល័យមេធាវី អេសភីខេអិល និងលោកស្រីមេធាវី ព្រំ សាវតា ដែលជានាយកនៃការិយាល័យមេធាវី រ៉ាចា & តាន់ សុខ & ហេង ជាវាគ្មិនកិត្តិយស និងអញ្ជើញចូលរួមសម្របសម្រួលដោយ កញ្ញា ម៉ាត់ ហ្វានីតា អគ្គលេខាធិការ នៃ ម.ជ.ម.។ សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យសាធារណជនបានស្វែងយល់បន្ថែមអំពីដំណើរការសន្ធានកម្ម មុន និងក្រោយមជ្ឈត្តកម្ម។ សិក្ខាសាលានេះផងដែរក៏មានការចូលរួមពីមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធនានា មេធាវី និងអ្នកប្រកបវិជ្ជាជីវៈផ្នែកច្បាប់ដែលមកពីការិយាល័យមេធាវី និងក្រុមហ៊ុនសេវាកម្មផ្នែកច្បាប់ផ្សេងៗ  ក៏ដូចជាសិស្សនិស្សិតផ្នែកច្បាប់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការធ្វើឱ្យសិក្ខាសាលាអនឡាញនេះប្រព្រឹត្តទៅដោយជោគជ័យ។ ជាចុងក្រោយ ម.ជ.ម. ក៏សូមថ្លែងអំណរគុណដល់ស្ថាប័នគាំទ្រកម្មវិធីប្រចាំឆ្នាំរបស់ ម.ជ.ម. រួមមាន៖ ការិយាល័យមេធាវី ប៊ុន និងសហការី ក្រុ​មមេធាវី ស្កាយវន្ត ការិយាល័យមេធាវី រ៉ាចា & តាន់ សុខ & ហេង ការិយាល័យមេធាវី អេសភីខេអិល ក្រុមហ៊ុនថាយលីគី និងហ្គីបប៊ីន (ខេមបូឌា) ក្រុមហ៊ុនមេធាវី អេចប៊ីអេស ការិយាល័យមេធាវី តែ និងសហការី ក្រុមមេធាវី ហេង និងផាតនើ ក្រុមហ៊ុន ឌីអេហ្វឌីអិល កម្ពុជា និង ក្រុមហ៊ុនផ្ដល់សេវាបកប្រែបាកាន ដែលបានផ្តល់ការគាំទ្រមកកាន់ ម.ជ.ម.។ **** Webinar on: "Mediation Pre- and Post-Arbitration" On 15 July 2026, the National Commercial Arbitration Centre (NCAC) organized a webinar on "Mediation Pre- and Post-Arbitration," featuring Mr. SO Mosseny, Attorney-at-Law, Founder of SPKL Law Office, and Ms. Prom Savada, Attorney-at-Law, Director of Rajah & Tann Sok & Heng Law Office, as the distinguished speakers, and facilitated by Ms. Math Fanita, Secretary-General of the NCAC. The Webinar was organized with the objective of enhancing public understanding of the mediation process before and after arbitration. The Webinar was attended by participants from relevant ministries and institutions, lawyers and legal practitioners from law firms and legal service providers, as well as national and international law students. Their active participation greatly contributed to the success of the Webinar. The National Commercial Arbitration Centre (NCAC) gratefully acknowledges the continued support of our Annual Program Supporting Partners: BUN & ASSOCIATES, SKYWON Law Group, Rajah&Tann Sok&Heng, SPKL Law Office, Tilleke & Gibbins, HBS LAW, TE and ASSOCIATES, HENG and PARTNERS Law Group, DFDL, and BAKAN Translation for their generous support of the NCAC and this Webinar. Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: National Commercial Arbitration Centre - NCAC Telegram: https://t.me/ncackh

  • [English Below] ដំណឹងជ្រើសរើសមន្រ្តីផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល | Job Announcement​ for Finance & Admin Officer ______ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ម.ជ.ម. កំពុងស្វែងរកបេក្ខជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីជា មន្រ្តីផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល ក្នុងការបំពេញការងារនៅអគ្គលេខាធិការដ្ឋាននៃ ម.ជ.ម.។ ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ *** National Commercial Arbitration Centre (NCAC) is pleased to inform the public that NCAC is looking for qualified candidates to fulfill the position of Finance & Admin Officer in performing of duties at the General Secretariat of NCAC. Applications Deadline: 12 July 2026 __ Join our social media channels: LinkedIn: https://www.linkedin.com/company/ncac-kh Facebook: facebook.com/ncackh Telegram: https://t.me/ncackh