tgindex
Admin Jackie (​ តាមដានកីឡា )

Admin Jackie (​ តាមដានកីឡា )

Статистика
Последний пост
10 авг.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
1 145
+12 за 3 дн.
Сутки
+12
+1,06%
Неделя
 
Месяц
 
Просмотров на пост
112
20 постов
Вовлечённость
9,8%
к подписчикам
Постов в день
0,0
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
108
1/48двое суток
123
1/72трое суток
133

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • វាមានរយៈពេល ៥ ឆ្នាំហើយចាប់តាំងពី Lionel Messi បានផ្លាស់ពី Barcelona មកចូលរួមជាមួយ PSG 🐐➡️🇫🇷

  • Admin Jackie (​ តាមដានកីឡា ) pinned a photo

  • ចុចទីនេះដេីម្បីទស្សនាការប្រកួត

  • 🚨 Barcelona នៅតែមានទំនុកចិត្តក្នុងការនាំយក João Cancelo ត្រឡប់មកវិញ 🔵🔴 ការចរចាជាមួយក្លឹប Al Hilal អំពីតម្លៃផ្ទេរកីឡាករនៅតែបន្ត ប៉ុន្តែ Barça នៅតែមានទំនុកចិត្ត និងជឿជាក់ថានឹងអាចសម្រេចកិច្ចព្រមព្រៀងនេះបានក្នុងពេលឆាប់ៗ 🇵🇹 Cancelo បានជូនដំណឹងទៅកាន់ Al Hilal រួចហើយថា៖ រូបគេចង់ទៅចូលរួមជាមួយ Barcelona តែមួយគត់ 🔐

  • Admin Jackie (​ តាមដានកីឡា ) pinned a photo

  • ចុចទីនេះដេីម្បីទស្សនាការប្រកួត

  • ចាំឈ្មោះក្មេងម្នាក់នេះទុកផង 🔵🔴🇪🇬 Hamza Abdelkarim បានចូលរួមជាមួយក្លឹប Barcelona កាលពីខែមករាក្នុងតម្លៃ ១,៥ លានអឺរូ... ហើយខ្សែប្រយុទ្ធជនជាតិអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទី ២ គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូង (ក្នុងនាមជាកីឡាករក្រុមធំ ប៉ុន្តែមិនមែនជាការប្រកួតផ្លូវការ) ក្នុងជំនួបមិត្តភាពជាមួយក្រុម Birmingham City នៅយប់មិញនេះ 👀✨ កើតនៅខែមករា ឆ្នាំ 2008។ អាយុ 18 ឆ្នាំ។ ជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍ និងគួរចងចាំឈ្មោះ។ 💫

  • 🚨 Marcus Rashford បញ្ជាក់ថាដំណើររបស់គាត់នៅ Barcelona បានបញ្ចប់ហើយ 💙💔 ក្លឹប Barça បានសម្រេចចិត្តកាលពីខែមិថុនាថានឹងមិនទិញយកគាត់ជាអចិន្ត្រៃយ៍នោះទេ ហើយ Rashford ក៏នឹងមិនត្រឡប់មកវិញក្នុងលក្ខខណ្ឌខ្ចីជើងទៀតដែរ​ ខណៈដែលគាត់បាននិយាយពាក្យលា។ «ខ្ញុំពិតជាដឹងគុណយ៉ាងខ្លាំងចំពោះមនុស្សគ្រប់គ្នានៅក្នុងក្លឹប ដែលបានធ្វើឱ្យពេលវេលារបស់ខ្ញុំនៅទីនេះក្លាយជាបទពិសោធន៍ដ៏ល្អ និងមិនអាចបំភ្លេចបាន» ❤️‍🩹🥹 «ខ្ញុំស្រឡាញ់រាល់ពេលវេលាទាំងអស់ ហើយពិតជានឹងចងចាំអនុស្សាវរីយ៍ពិសេសទាំងនោះជាប់ជានិច្ច។ សូមជូនពរឱ្យក្លឹប និងអ្នកគាំទ្រទាំងអស់ជួបតែសំណាងល្អ និងទទួលបានជោគជ័យដ៏ធំធេងនៅរដូវកាលនេះ» នេះជាការសរសេររបស់ Marcus Rashford ។ «Visca Barça»។ 🔵🔴 ពេលនេះ Marcus Rashford ត្រឡប់ទៅហ្វឹកហាត់ជាមួយ Man United វិញហើយ 🏡🔙

  • 🚨 Manchester City ចង់បាន Geronimo Rulli មកធ្វើជាអ្នកចាំទីថ្មី បន្ទាប់ពី James Trafford បានចាកចេញ 🩵🇦🇷 Man City ត្រៀមបើកការចរចាសម្រាប់អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលនៅសល់កិច្ចសន្យា ១ ឆ្នាំទៀត ខណៈដែលក្លឹប Marseille ក៏បានដឹងពីចំណាប់អារម្មណ៍នេះដែរ 🧤 Geronimo Rulli ក៏មានបំណងចង់ផ្លាស់មកកាន់ Manchester City ដើម្បីធ្វើជាអ្នកចាំទីបម្រុងសម្រាប់ Gigio Donnarumma ផងដែរ 🔜

  • យោងតាមលោក Fabrizio Romano បានចុះផ្សាយក្រុម Real Madrid បានចាប់ផ្តើមទាក់ទងដើម្បីនាំយក Rodri ដែលជាកីឡាកររបស់ Man City ហើយ 🇪🇸👀 ក្លឹប Real Madrid ត្រៀមខ្លួនចំណាយប្រាក់ជាង ៥០លានអឺរូ ដើម្បីនាំយកកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ World Cup រូបនេះ 🏆

  • 🚨 Savinho បានជូនដំណឹងទៅកាន់ក្លឹប Manchester City អំពីបំណងចង់ចាកចេញនៅរដូវក្តៅនេះ ដើម្បីទទួលបានឱកាសលេងកាន់តែច្រើន 🔵🇧🇷 កីឡាករបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះមានគម្រោងផ្លាស់ប្តូរក្រុមនៅរដូវក្តៅនេះ ដោយសារគាត់ចង់បានឱកាសលេងនិងការអភិវឌ្ឍសមត្ថភាព ហើយក្លឹប Manchester City ក៏បានទទួលដំណឹងនេះរួចហើយ។ ក្លឹប Tottenham បានដាក់ឈ្មោះ Savinho ជាគោលដៅកំពូលរបស់ពួកគេនៅរដូវក្តៅនេះពួកគេបានចាប់អារម្មណ៍លើកីឡាកររូបនេះតាំងពីឆ្នាំ ២០២៥ មកម្ល៉េះ។

  • 🚨 Joško Gvardiol បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលវែងជាមួយក្លឹប Manchester City។ 🩵🇭🇷 កិច្ចព្រមព្រៀងនេះមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2031 និងរួមបញ្ចូលទាំងការដំឡើងប្រាក់ខែសម្រាប់ខ្សែការពាររូបនេះ ដែលជាកីឡាករសំខាន់មិនអាចខ្វះបានរបស់ Man City។ 🔐

  • 🚨 Barcelona អាចនឹងមិនចុះកិច្ចសន្យានាំយកខ្សែការពារកណ្តាលថ្មីនោះទេ ទោះបីជា Ronald Araujo ចាកចេញនៅរដូវក្តៅនេះក៏ដោយ។ 💥 យោងតាមការរាយការណ៍របស់ Mundo Deportivo គឺ Jules Koundé នឹងដើរតួជាខ្សែការពារកណ្តាល (ប្រៀបដូចជាការចុះកិច្ចសន្យាថ្មី) ខណៈដែល Eric García នឹងលេងនៅតំណែងខ្សែការពារស្តាំ។ ✅

  • 🚨 ប្រសិនបើកិច្ចព្រមព្រៀងទិញ Julian Alvarez បរាជ័យ Barca ជឿថា Ferran Torres, Dani Olmo និង Raphinha អាចលេងជាខ្សែប្រយុទ្ធនៅរដូវកាលក្រោយ នេះបើយោងតាមរបាយការណ៍របស់ Mundo Deportivo ។ 🔵🔴៩️⃣

  • 🚨Yan Diomande បើកចិត្តចង់ផ្លាស់ទៅចូលរួមជាមួយ Real Madrid ខណៈក្លឹបត្រៀមដាក់សំណើថ្មីដែលមានតម្លៃលើសពី ១០០លានអឺរ៉ូ! ⚪️💣 Diomande នឹងស្វាគមន៍ការផ្លាស់ទៅកាន់ Real Madrid ប្រសិនបើអាចសម្រេចកិច្ចព្រមព្រៀងជាមួយ RB Leipzig បាននៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ PSG បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាកររួចហើយ ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរនៅឡើយទេ ហើយ Diomande ក៏បើកចិត្តចង់ផ្លាស់ទៅ Real Madrid ដែរ ដោយកំពុងរង់ចាំការសម្រេចចិត្តពីសំណាក់ក្លឹបទាំងពីប៉ុណ្ណោះ។ Real Madrid ត្រៀមខ្លួនរួចរាល់ក្នុងការដាក់សំណើផ្លូវការថ្មីមួយទៀត បន្ទាប់ពីសំណើដំបូងដែលមានតម្លៃ ៩០លានអឺរ៉ូ បូករួមទាំងប្រាក់បន្ថែម ១០លានអឺរ៉ូ ត្រូវបាន Leipzig បដិសេធ។

  • 🔴⚪️🇰🇷 ជាផ្លូវការ Kang-in Lee ផ្លាស់ពី Paris St Germain មកចូលរួមជាមួយ Atlético Madrid​ ជាកីឡាករថ្មីម្នាក់ទៀតសម្រាប់ Diego Simeone។ 🔥

  • Manchester City បានបញ្ចប់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីជាមួយ Khusanov និង Doku រហូតដល់ខែមិថុនា ឆ្នាំ ២០៣១ 🩵🔐 Abduqodir Khusanov នឹងចុះហត្ថលេខាឆាប់ៗនេះ ជាមួយនឹងការដំឡើងប្រាក់ឈ្នួលយ៉ាងច្រើន និងបន្ថែមរយៈពេល ៥ ឆ្នាំទៀត បន្ទាប់ពីបានផ្លាស់មកពីក្លឹប RC Lens 🇺🇿 Jeremy Doku បានព្រមព្រៀងលើលក្ខខណ្ឌទាំងអស់រួចរាល់ហើយ និងបានចុះហត្ថលេខារួចហើយដែរ (នឹងមានការប្រកាសជាផ្លូវការឆាប់ៗ) ដោយកីឡាករបម្រើប្រយុទ្ធរូបនេះក៏ទទួលបានកិច្ចសន្យារយៈពេល ៥ ឆ្នាំផងដែរ 🇧🇪 កីឡាករទាំងពីររូបនេះ ដើរតាមគន្លងរបស់ Josko Gvardiol ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរួចរាល់ហើយដែរ 🇭🇷

  • 🚨 Adeyemi ➡️ Barcelona 💙❤️ ក្លឹបបានបញ្ជាក់ពីកិច្ចព្រមព្រៀងដែលមានតម្លៃ ២២លានអឺរ៉ូ បូករួមទាំងប្រាក់បន្ថែម ៧លានអឺរ៉ូ និងលក្ខខណ្ឌទទួលបានភាគរយពីការលក់បន្តនៅពេលអនាគត សម្រាប់ការផ្ទេរខ្សែប្រយុទ្ធស្លាបសញ្ជាតិអាល្លឺម៉ង់រូបនេះពី Borussia Dortmund មកកាន់ Barça 🫱🏻‍🫲🏾 Adeyemi បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Barça ដែលជាការផ្ទេរក្នុងក្តីស្រមៃរបស់គេ ហើយក៏ទទួលបានការយល់ព្រមពីលោក Hansi Flick ដែលចង់បាន Karim យ៉ាងខ្លាំងផងដែរ 🇩🇪

  • Luka Modrić បានយល់ព្រមចុះកិច្ចសន្យាថ្មីរយៈពេលមួយឆ្នាំជាមួយ AC Milan ❤️🖤 ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការទាក់ទងពី Rúben Amorim ដោយ Modrić បានយល់ព្រមបន្តលេងមួយទៀត ដែលនេះគឺជាផែនការដែលបានគ្រោងទុកតាំងពីខែមិថុនា 🇭🇷🫱🏻‍🫲🏼 Modrić នឹងបន្តអាជីពជាកីឡាករបាល់ទាត់នៅវ័យ ៤០ ឆ្នាំ។រឿងរ៉ាវរបស់វីរបុរសរូបនេះនៅតែបន្ត។ 🐐

  • 🚨 យោងតាម ​​Mundo Deportivo ក្រុម Barcelona ដឹងច្បាស់ថាពួកគេបានបាត់បង់ខ្សែប្រយុទ្ធកណ្តាល (Target man) ពិតប្រាកដម្នាក់នៅក្នុងក្រុម ជាមួយនឹងការចាកចេញរបស់ Lewandowski។ ដូច្នេះ ទោះបីជា Julián Álvarez សម្រេចចិត្តចុះកិច្ចសន្យាចូលរួមឬអត់ក៏ដោយ ក៏ក្លឹបនៅតែស្វែងរកខ្សែប្រយុទ្ធដែលមានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់បាល់ (poacher) នៅលើទីផ្សារដោះដូរកីឡាករដែរ។ 🔵🔴🎯