ក្លឹបយុវជនកាកបាទក្រហមកម្ពុជា-RUPP (ព័ត៌មាន🔔)
Статистика- Последний пост
- 12 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 5
- Всего постов
- 22
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 64
- 1/48двое суток
- 73
- 1/72трое суток
- 79
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
"គុណតម្លៃនៃការងារស្ម័គ្រចិត្ត៖ ជួយអ្នកដទៃ ក៏ជាការអភិវឌ្ឍខ្លួនឯង" នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចូលរួមក្នុងវេទិកាយុវជនកាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្តក្រោមប្រធានបទ «គុណតម្លៃនៃការងារស្ម័គ្រចិត្ត» នៅសាលប្រជុំ A ស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។ 🤝 ការងារស្ម័គ្រចិត្ត មិនត្រឹមតែជាការចែករំលែក និងផ្តល់ជូនដល់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏មានតម្លៃក្នុងការរៀនសូត្រ បណ្តុះស្មារតីមនុស្សធម៌ ពង្រឹងទំនួលខុសត្រូវ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯង។ 🌱 ស្ម័គ្រចិត្តថ្ងៃនេះ ដើម្បីក្លាយជាពលរដ្ឋល្អ និងជាអ្នកដឹកនាំដែលមានបេះដូងមនុស្សធម៌នាថ្ងៃស្អែក! #ការងារស្ម័គ្រចិត្ត #យុវជនកាកបាទក្រហមកម្ពុជា #កាកបាទក្រហមកម្ពុជាសភភព #CambodianRedCross
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
វគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) និងដំណេីរទស្សនកិច្ចសិក្សានៅទីក្រុងណាននីង តំបន់ស្វ័យតគ័ងស៊ី (Guangxi) សាធារណរដ្ឋប្រជាមានិតចិន សភភព៖ នាពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមជាប្រតិភូ ចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីរាជការជាន់ខ្ពស់កម្ពុជា ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (Artificial Intelligence: AI) និងដំណើរទស្សនកិច្ចសិក្សា នៅទីក្រុងណាននីងតំបន់ស្វ័យតគ័ងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនេះ ប្រតិភូបានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល និងស្តាប់បទបង្ហាញស្តីពីទិសដៅអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) របស់ទីក្រុងណាននីង។ ជាមួយគ្នានេះ ប្រតិភូបានអញ្ជើញទស្សនកិច្ចនៅ សាលាបញ្ញាសិប្បនិម្មិត នៃសាកលវិទ្យាល័យបច្ចេកទេស និងវិជ្ជាជីវៈណាននីង (Nanning Vocational and Technical University) ដើម្បីស្វែងយល់អំពីការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍសមត្ថភាពក្នុងវិស័យបញ្ញាសិប្បនិម្មិត។ ប្រតិភូក៏បានអញ្ជើញទស្សនាសាលតាំងពិព័រណ៍ មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការការអនុវត្តបញ្ញាសិប្បនិម្មិត ចិន–អាស៊ាន (CAAIC) ដើម្បីសិក្សាអំពីការស្រាវជ្រាវ ការអភិវឌ្ឍនិងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យនានា ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។ បន្ទាប់មក ប្រតិភូបានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរយោបល់ជាមួយរដ្ឋបាលទីក្រុងណាននីង និងកាកបាទក្រហមកម្ពុជា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការងារមនុស្សធម៌ និងវិស័យពាក់ព័ន្ធផ្សេងៗ។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចសិក្សា ប្រតិភូបានអញ្ជើញទៅកាន់ ក្រុមហ៊ុន Guangxi Qianying Information Technology Co., Ltd. ដើម្បីសិក្សាអំពីការអភិវឌ្ឍឧស្សាហកម្មបញ្ញាសិប្បនិម្មិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឆ្លាតវៃក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។ បន្ទាប់មក គណៈប្រតិភូបានបន្តទស្សនកិច្ចនៅ មន្ទីរពេទ្យថែទាំសុខភាពមាតា ទារក និងកុមារ ទី២ នៃទីក្រុងណាននីង (Nanning Second Maternal and Child Health Hospital) ដើម្បីសិក្សាអំពីការគ្រប់គ្រងសេវាសុខាភិបាល កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារសង្គ្រោះគ្រោះមហន្តរាយ និងការចូលរួមរបស់អ្នកស្ម័គ្រចិត្តក្នុងការផ្តល់សេវាសាធារណៈ។ ក្នុងនោះប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅ មជ្ឈមណ្ឌលអប់រំសុវត្ថិភាពគ្រាអាសន្ន Zhuangxiao'an Emergency Safety Theme Pavilion ដើម្បីសិក្សាអំពីប្រព័ន្ធអប់រំសុវត្ថិភាព ការត្រៀមបង្ការ និងការឆ្លើយតបចំពោះគ្រោះអាសន្ន។ ក្នុងឱកាសនោះ ប្រតិភូបានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ជាមួយ សាខាកាកបាទក្រហមចិន ខេត្តតគ័ងស៊ី និងកាកបាទក្រហមទីក្រុងណាននីង ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារមនុស្សធម៌ ការគ្រប់គ្រង និងការឆ្លើយតបគ្រោះមហន្តរាយ ព្រមទាំងការអភិវឌ្ឍបណ្តាញអ្នកស្ម័គ្រចិត្ត។ ជាមួយគ្នានេះ ប្រតិភូបានបន្តទស្សនកិច្ចនៅ មន្ទីរពេទ្យកាកបាទក្រហមទីក្រុងណាននីង ដើម្បីសិក្សាអំពីការគ្រប់គ្រងសេវាសុខាភិបាល តួនាទីរបស់កាកបាទក្រហមក្នុងការផ្តល់សេវាសាធារណៈ និងការគាំទ្រការងារមនុស្សធម៌នៅថ្នាក់មូលដ្ឋាន។ វគ្គបណ្តុះបណ្តាល និងដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការពង្រឹងចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងសុខាភិបាល ការងារមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដែលជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិននាពេលអនាគត។ #RUPP #CRC #CambodianRedCross #InternationalCooperation
без подписи
без подписи
без подписи
នារសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននាំយកថវិកាចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ចូលរួមក្នុង «មូលនិធិសាងសង់ផ្ទះរង់ចាំសម្រាលកូន ជូនស្ត្រីមានផ្ទៃពោះនៅតំបន់ដាច់ស្រយាល ក្នុងខេត្តរតនគីរី» តាមរយៈ លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ និងក្រុមការងារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ គម្រោងមនុស្សធម៌ដ៏មានសារៈសំខាន់នេះ មានគោលបំណងសាងសង់ «ផ្ទះរង់ចាំសម្រាលកូន» ចំនួន ៦ខ្នង ជូនដល់មណ្ឌលសុខភាពចំនួន៦ នៅតំបន់ដាច់ស្រយាលក្នុងខេត្តរតនគីរី (ដោយក្នុងមួយខ្នងមានតម្លៃ ៦,០០០ ដុល្លារ) ដើម្បីសម្រួលដល់ការស្នាក់នៅ និងសុវត្ថិភាពរបស់មាតា និងទារក មុន និងក្រោយពេលសម្រាល។ ការចូលរួមរបស់ក្លឹបនាពេលនេះ គឺជាការលើកកម្ពស់ស្មារតីមនុស្សធម៌ ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពមាតានិងទារកនៅកម្ពុជា។ #យុវជនកាកបាទក្រហមកម្ពុជា #RUPPRedCrossYouth #RUPP
без подписи