USAID Morodok Baitang
Статистикаគម្រោង USAID មរតកបៃតង ផ្តោតសំខាន់ទៅលើការងារអភិរក្សជីវៈចម្រុះដ៏មានតម្លៃរបស់ប្រទេសកម្ពុជា កាត់បន្ថយបំភាយកាបូន និងពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគណនេយ្យភាព និងសមធម៌។
- Последний пост
- 17 янв. 2025 г.
- Последнее чтение
- 13 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
🌟 អនុស្សាវរីយ៍ដ៏ឈ្ងុយឆ្ងាញ់នៅបឹងលំកុដ! 🌿✨ កម្មវីធីពិព័រណ៍ម្ហូបអាហារបឹងលំកុដ បានផ្តល់នូវបទពិសោធន៍ដ៏រីករាយមួយដល់អ្នកមកទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិ បឹងលំកុដ នាពេលថ្មីៗនេះ! រួមមានការភ្លក់រសជាតិពិតៗនៃម្ហូបជនជាតិដើមភាគតិចទំពួន ការលំហែរកម្សាន្តនៅមាត់បឹងលំកុដដ៏ត្រជាក់ អមដោយធម្មជាតិបៃតងស្រស់បំព្រងព័ទ្ធជុំវិញ វាបានបង្ហាញពីភាពអស្ចារ្យនៃការដាក់បញ្ចូលគ្នារវាងវប្បធម៌ ធម្មជាតិ និងការចូលរួមរបស់សហគមន៍នៅក្នុងព្រឹត្តិការណ៍ដ៏រីករាយនេះ។ យើងសូមអរគុណយ៉ាងខ្លាំងចំពោះភ្ញៀវទាំងអស់ ដែលបានមកចូលរួមគាំទ្រអេកូទេសចរណ៍ បឹងលំកុដ និងសហគមន៍ជនជាតិដើមភាគតិចទំពួននៅទីនេះ។ ការចូលរួមរបស់អ្នកទាំងអស់គ្នា បានជួយលើកកម្ពស់អេកូទេសចរណ៍ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងអភិរក្សនៅក្នុងខេត្តរតនគិរីរបស់យើង។ សូមរង់ចាំតាមដានព័ត៌មាន និងព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀត ដែលសហគមន៍របស់យើងនឹងបន្តធ្វើ រួមមានការការពារបេតិកភណ្ឌធម្មជាតិព្រៃឈើ សត្វព្រៃ និងវប្បធម៌ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាយើងនៅក្នុងតំបន់នេះ! 🌱 ----- 🌟 A Day to Remember at Boeng Lomkod! 🌿✨ The Food Promotional Day at Boeng Lomkod Ecotourism was a truly delightful experience! From savoring the authentic flavors of Tampuan Indigenous cuisine to exploring the breathtaking beauty of Boeng Lomkod, it was a celebration of culture, nature, and community. A big thank you to everyone who joined us in supporting Boeng Lomkod and the Tampuan community. Your participation helps promote sustainable ecotourism and conservation efforts in Ratanakiri. Stay tuned for more updates and events as we continue to celebrate and protect Cambodia’s incredible natural and cultural heritage! 🌱 #USAIDCambodia #USAIDMorodokBaitang #BoengLomkod #Ecotourism #CulturalHeritage
без подписи
без подписи
без подписи
📰 ព្រឹត្តិបត្រព័ត៌មានប្រចាំខែធ្នូ ឆ្នាំ២០២៤ - លេខ ២៧! USAID មរតកបៃតង មានសេចក្តីរីករាយសូមចែករំលែកព្រឹត្តិបត្រព័ត៌មានប្រចាំខែធ្នូ របស់យើង ដែលបង្ហាញពីសកម្មភាពសំខាន់ៗចំនួនបួន រួមមាន៖ ១) ពេលវេលាដ៏មោទនភាព៖ ចាហ៊ូ បានឈ្នះពានរង្វាន់ធំពីមូលនិធិ EXO Foundation! ២) ពង្រឹងការអភិរក្សតាមរយៈកសិកម្មដែលមាននិរន្តរភាព ៣) ការភ្ជាប់កិច្ចខិតខំប្រឹងប្រែងអភិរក្ស៖ មេរៀនពី កែវសីមា សម្រាប់កម្មវិធីរេដបូកសៀមប៉ាង និង ៤) ដែនជម្រកសត្វព្រៃលំផាត់ ជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃប្រភេទក្រចកជើងចំពាមធំៗ និងប្រភេទសត្វកម្រជាច្រើនទៀត។ 🌱 សូមអានព្រឹត្តិបត្រព័ត៌មានប្រចាំខែធ្នូ ឆ្នាំ២០២៤របស់យើងនៅទីនេះ៖ bit.ly/umb-dec2024-kh ----- 📰 December Monthly Bulletin 2024 - Issue 27 is here! We are delighted to present USAID Morodok Baitang's monthly bulletin, showcasing the key activities from December 2024. Dive into our latest edition featuring 1) A Proud Moment: Jahoo Wins Big at EXO Foundation Awards!; 2) Strengthening Conservation Through Sustainable Agriculture; 3) Bridging Conservation Efforts: Capturing Lessons from Keo Seima for Siem Pang REDD+; and 4) Lomphat Wildlife Sanctuary: A Vital Refuge for Large Hoofed Wildlife and Rare Species. 🌱 Read the full version of our December 2024 Monthly Bulletin here: bit.ly/umb-dec2024-en #USAIDCambodia #USAIDMorodokBaitang #MonthlyBulletin
без подписи
без подписи
យើងសូមថ្លែងអំណរគុណចំពោះលោក Dipen Joshi អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Olam Food Ingredients (Ofi) ប្រចាំនៅកម្ពុជា ដែលបានតំណាងឱ្យក្រុមហ៊ុន Ofi សម្រាប់ភាពជាដៃគូ និងកិច្ចសហការដ៏មានតម្លៃជាមួយ USAID មរតកបៃតង ក្នុងការជំរុញការដាំដុះស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជានាពេលកន្លងមក។ ក្នុងដំណើរចេញទៅទទួលភារកិច្ចថ្មីនៅក្នុងប្រទេសហ្គាណារបស់លោក យើងសូមជូនពរឱ្យលោកធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យក្នុងភារកិច្ចការងារ។ ក្រុមការងារ USAID មរតកបៃតង ពិតជាមានមោទនភាពក្នុងការបន្តកិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Ofi ដើម្បីគាំទ្រដល់ការដាំដុះស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា និងជំរុញភាពជាដៃគូរយៈពេលវែង ដែលរួមចំណែកដល់អនាគតប្រកបដោយនិរន្តរភាព។ យើងសូមអរគុណលោក Dipen Joshi ចំពោះការគាំទ្រ ការតាំងចិត្ត និងការចែករំលែកចំណេះដឹងដ៏មានតម្លៃផ្សេងៗ ដល់កសិករដាំស្វាយចន្ទីរបស់យើង និងចូលរួមដល់ការការពារព្រៃឈើនៅកម្ពុជា។ ------ Our sincere thanks to Mr. Dipen Joshi, General Manager of Olam Food Ingredients overseeing operations in Cambodia, for his invaluable partnership representing Olam Food Ingredients (Ofi) and working with USAID Morodok Baitang to advance deforestation-free cashew farming in Cambodia. As you embark on your new journey in Ghana, we wish you safe travels and great success. USAID Morodok Baitang is proud to continue our collaboration with Ofi to support deforestation-free cashew farming in Cambodia, fostering long-term partnerships that contribute to a more sustainable future. Thank you for all your support, dedication and insights you have shared with us, bringing added value to the cashew farmers and ultimately to the protection of forests in Cambodia.
នៅសល់តែ ១ ថ្ងៃទៀតទេ ដល់ «កម្មវីធីពិព័រណ៍ម្ហូបអាហារ» នៅបឹងលំកុដហើយ! 🌿 ដំណើរផ្សងព្រេងដ៏រីករាយកំពុងរង់ចាំអ្នកនៅបឹងលំកុដ! ការដើរលេងត្រាច់ចរក្នុងព្រៃ ទៅមើលថ្មកំអែលភ្នំភ្លើងអណ្តែតទឹក 🌋 ដើរលេងតាមភូមិជនជាតិដើមភាគតិចទំពួន និងទៅមើល «រោងពិធីបុណ្យសុំទឹកភ្លៀង» តាមបែបប្រពៃណីជានជាតិទំពួនជាដើម។ គាំទ្រដោយ USAID មរតកបៃតង តំបន់អេកូទេសចរណ៍នេះ មានទីតាំងនៅក្នុង ដែនជម្រកសត្វព្រៃលំផាត់ ដែលជាកន្លែងរួមបញ្ចូលគ្នានូវធម្មជាតិ វប្បធម៌ និងការអភិរក្សដ៏អស្ចារ្យរបស់កម្ពុជា។ 📅 កុំភ្លេចចូលរួមជាមួយពួកយើងនៅព្រឹកស្អែក ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥ ក្នុង «កម្មវីធីពិព័រណ៍ម្ហូបអាហារ» នៅបឹងលំកុដ! ផែនទីបឹងលំកុដ៖ https://maps.app.goo.gl/yb2SjKWCXA2qoHNd7 ----- Only 1 Day Left Until Food Promo Day! Adventure awaits at Boeng Lomkod! Explore its forests, discover the unique Floating Volcanic Stone 🌋, visit the Tampuan village, and experience the traditional ‘Rain Praying Hall’. Supported by USAID Morodok Baitang, this ecotourism destination is located within Lomphat Wildlife Sanctuary, offering a harmonious blend of nature, culture, and conservation. 📅 Join us tomorrow morning, January 9, 2025, for Food Promotional Day and immerse yourself in the beauty and traditions of Boeng Lomkod! Map: https://maps.app.goo.gl/yb2SjKWCXA2qoHNd7 #USAIDCambodia #USAIDMorodokBaitang #BoengLomkod #CulturalHeritage #FoodPromotionalDay
🌟 នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ ដល់ «កម្មវីធីពិព័រណ៍ម្ហូបអាហារ» នៅបឹងលំកុដហើយ! 🌿 🍽️ មកទទួលយកបទពិសោធន៍ថ្មី ជាមួយរសជាតិអាហារជនជាតិដើមភាគតិចនៅខេត្តរតនគិរី! 🎋🍲 អ្នកទាំងអស់គ្នាប្រហែលជាបានសាករស់ជាតិមុខម្ហូបរាប់មិនអស់រួចមកហើយនៅក្នុងទីក្រុង ក៏ប៉ុន្តែ តើអ្នកធ្លាប់បានសាកភ្លក់រសជាតិអាហារធម្មជាតិពិតៗដូចជា ម្ហូប«ព្រោង» ដែលចម្អិនផ្ទាល់ដោយជនជាតិដើមភាគតិចហើយឬនៅ? 📅 កុំភ្លេចកក់ប្រតិទិនរបស់អ្នក ដើម្បីចូលរួមក្នុង «កម្មវីធីពិព័រណ៍ម្ហូបអាហារ» នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នេះ ដើម្បីចូលរួមរីករាយជាមួយមុខម្ហូបប្រពៃណីដ៏ពិសេសរបស់ជនជាតិដើមភាគតិចទំពួននៅបឹងលំកុដ។ គាំទ្រដោយ USAID មរតកបៃតង តំបន់អេកូទេសចរណ៍នេះ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី ដែលមានធម្មជាតិចម្រុះបែប ដែលបូករួមការថែរក្សាវប្បធម៌ជនជាតិដើមភាគតិច និងការអភិរក្សធនធានធម្មជាតិផងដែរ។ ប្រសិនជាអ្នកបានមកលេងខេត្តរតនគិរីនៅថ្ងៃនេះ កុំភ្លេចមកចូលរួម កម្មវីធីពិព័រណ៍ម្ហូបអាហារ ទាំងអស់គ្នាណា! 🎋🍲✨ ផែនទីបឹងលំកុដ៖ https://maps.app.goo.gl/yb2SjKWCXA2qoHNd7 ----- 🌟 Only 2 Days to Go for Food Promo Day! 🌿 🍽️ Experience the Authentic Flavors of Indigenous Food “Prong”! 🎋🍲 You’ve explored countless dishes in the city – but have you ever tried the natural, authentic taste of food like “Prong” crafted by Indigenous hands? 📅 Mark your calendar for Food Promotional Day on the Morning of January 9, 2025, and enjoy the unique, traditional dishes of the Tampuan Indigenous people at Boeng Lomkod (Lomkod Lake). Supported by USAID Morodok Baitang, this ecotourism site is part of Ratanakiri’s Lomphat Wildlife Sanctuary, blending nature, Indigenous culture, and conservation. Don’t miss this cultural feast if you are in Ratankiri on this date! 🎋🍲✨ Map: https://maps.app.goo.gl/yb2SjKWCXA2qoHNd7 #FoodPromotionalDay #IndigenousCuisine #BoengLomkod #USAIDCambodia #USAIDMorodokBaitang
តើអ្នកមានគម្រោងទៅលេងខេត្តរតនគិរីសប្តាហ៍នេះទេ? បើមាន កុំភ្លេចមកលេង «កម្មវីធីពិព័រណ៍ម្ហូបអាហារ» នៅសហគមន៍អេកូទេសចរណ៍បឹងលំកុដផងណា! 🍴✨ 🍽️🌿 មកភ្លក់រសជាតិអាហារជនជាតិដើមភាគតិច និងមុខម្ហូបសម័យថ្មីជាច្រើនមុខ អមជាមួយសម្រស់បឹងលំកុដប្រកបដោយអារម្មណ៍ស្រស់ថ្លា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់របស់យើង។ 🏞️🌊 អ្នកក៏អាចរីករាយនឹងការហែលទឹកលេង ការជិះទូកកម្សាន្ត និងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍ជនជាតិដើមភាគតិចទំពួន ដែលរស់នៅក្នុងតំបន់នេះជាច្រើនជំនាន់មកហើយ។ 📅 ចូលរួមជាមួយពួកយើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥ ដែលពោរពេញទៅដោយអាហារឆ្ងាញ់ៗ ទិដ្ឋភាពធម្មជាតិស្រស់បំព្រង និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ កុំ ខកខានឱកាសដ៏ពិសេសនេះណា សម្រាប់អ្នកខេត្តរតនគិរី! ផែនទីបឹងលំកុដ៖ https://maps.app.goo.gl/yb2SjKWCXA2qoHNd7 ----- Heading to Ratanakiri this week? Don’t miss the Food Promotional Day at Boeng Lomkod Ecotourism! 🍴✨ 🍽️🌿 Savor the authentic flavors of Indigenous food and a variety of other modern dishes, all while enjoying the serene beauty of Boeng Lomkod (Lomkod Lake) in Lomphat Wildlife Sanctuary. 🏞️🌊 Explore the stunning lake, enjoy a refreshing swim, take a boat ride, and connect with the Tampuan community, who have called this area home for generations. 📅 Join us on the morning of January 9, 2025, for a day filled with delicious food, breathtaking views, and unforgettable experiences. Don’t miss it! Map: https://maps.app.goo.gl/yb2SjKWCXA2qoHNd7 #FoodPromoDay #IndigenousCuisine #ExploreRatanakiri #USAIDCambodia #USAIDMorodokBaitang #BoengLomkod
🌿🦜 អបអរសាទរ ទិវាសត្វស្លាបជាតិ ឆ្នាំ ២០២៥! 🦜🌿 ថ្ងៃនេះ យើងអបអរនូវប្រភេទសត្វស្លាបដ៏ស្រស់ស្អាត ដែលហៅដែនជម្រកសត្វព្រៃលំផាត់ ជាទីលំនៅរបស់ពួកវា។ ពីសត្វត្រដក់តូច ដល់សត្វស្លាបដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀតដែលរស់នៅក្នុងជម្រកជីវៈចម្រុះនេះ ប្រភេទសត្វទាំងនេះមានសារៈសំខាន់ក្នុងការថែរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបរបស់កម្ពុជា។ USAID មរតកបៃតង សហការជាមួយមន្ទីរបរិស្ថានខេត្ត អង្គការជីវិតធម្មជាតិនៅកម្ពុជា និងសហគមន៍មូលដ្ឋាន ប្តេជ្ញាការពារជម្រកសត្វស្លាបទាំងនេះ តាមរយៈគម្រោងរេដបូក និងសកម្មភាពអភិរក្សជាច្រេីនទៀត។ យើងកំពុងធានាថាសត្វស្លាបទាំងនេះបន្តរស់រានមានជីវិតជាបន្តបន្ទាប់ទៀត។ 📸 ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីបានឃេីញ និងស្តាប់សំឡេងសត្វស្លាបដ៏វិសេសវិសាល ដែលក្រុមការងារយើងការពារក្នុងដែនជម្រកសត្វព្រៃលំផាត់! ----- 🌿🦜 Celebrating National Bird Day 2025! 🦜🌿 Today, we celebrate the beautiful and rare bird species that call Lomphat Wildlife Sanctuary their home. From the Lesser Adjutant to the many other stunning birds that thrive in this biodiverse haven, these species are vital to maintaining the balance of Cambodia's rich ecosystems. USAID Morodok Baitang, in collaboration with the Provincial Department of Environment (PDoE), NatureLife Cambodia, and local communities, is committed to safeguarding the habitat of these bird species through the REDD+ project and various other conservation activities. We are ensuring these incredible birds continue to thrive for generations to come. 📸 Watch this video to witness and hear the extraordinary birds our team protects in Lomphat Wildlife Sanctuary! #USAIDCambodia #USAIDMorodokBaitang #NationalBirdDay #BirdConservation #Biodiversity #LomphatWildlifeSanctuary