tgindex
គាំពារសង្គមកម្ពុជា Social Protection in Cambodia

គាំពារសង្គមកម្ពុជា Social Protection in Cambodia

Статистика

“គាំពារសង្គមកម្ពុជា Social Protection in Cambodia” គឺជាថ្នាលផ្លូវការមួយដែលបង្កើតឡើងដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីប្រព័ន្ធគាំពារ​សង្គម សម្រាប់ប្រជាជនទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ #គាំពារសង្គមកម្ពុជា

Последний пост
13 авг.
Последнее чтение
14 авг.
Постов за неделю
2
Всего постов
20
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
1 708
−3 за 4 дн.
Сутки
−3
−0,18%
Неделя
 
Месяц
 
Просмотров на пост
1 186
20 постов
Вовлечённость
69,4%
к подписчикам
Постов в день
0,3
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
365
1/48двое суток
418
1/72трое суток
451

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័នប្រតិបត្តិករធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ដែលបច្ចុប្បន្នកំពុងអនុវត្ដរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ។ 💡រាជរដ្ឋាភិបាលមានគោលដៅបន្តពង្រឹងដំណើរការចាត់ចែង និងគ្រប់គ្រងរបបសន្តិសុខសង្គម ឱ្យមានតម្លាភាព និងគណនេយ្យភាពពេញលេញ តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដើម្បីកសាងជំនឿទុកចិត្តរបស់សាធារណជន ជាពិសេសកម្មករនិយោជិត និងនិយោជក ដែលជាបុគ្គលមានកាតព្វកិច្ចបង់ភាគទាន។ #បេឡាជាតិសន្តិសុខសង្គម #បសស #បរព័ន្ធគាំពារសង្គមកម្ពុជា #កមរិតប្រតិបត្តិករ

  • អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day ) ១២ សីហា ២០២៦ #SPIC #ប្រព័ន្ធ​ពារ​សង្គម ​#InternationalYouthDay #ទិវាយុវជនអន្តរជាតិ

  • 7 авг.1 0335

    តើស្ថាប័នណាមានតួនាទីក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យរាល់ប្រតិបត្តិការ នៃរបបសន្តិសុខសង្គមនៅកម្ពុជា❓ ———- និយ័តករសន្តិសុខសង្គម (ន.ស.ស.) ត្រូវបានបង្កើតឡើងជាសេនាធិការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មានតួនាទី៖ ⚖️ តាមដាន និងត្រួតពិនិត្យរាល់ប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្តិការនៃការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ។ #និយ័តករសន្តិសុខសង្គម #នសស #ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច

  • តើស្ថាប័នណាជាអ្នកដឹកនាំ និងតម្រង់ទិសប្រព័ន្ធគាំពារសង្គមនៅកម្ពុជា? ——— ក្រុមប្រឹក្សាជាតិគាំពារសង្គម (ក.ជ.គ.ស.) ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល និងតម្រង់ទិសជាយុទ្ធសាស្ត្ររួមសម្រាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងមូល។   ដើម្បីឱ្យការបំពេញតួនាទី និងភារកិច្ចប្រព្រឹត្ដទៅប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់, ក.ជ.គ.ស.​ មានសេនាធិការ ដែលមានរចនាសម្ព័ន្ធការងារយ៉ាងច្បាស់លាស់ រួមមាន៖ 👥 គណៈកម្មាធិការប្រតិបត្តិ 📋 អនុគណៈកម្មាធិការ 🛠 ក្រុមការងារបច្ចេកទេស 🏢 អគ្គលេខាធិការដ្ឋាន (សេនាធិការប្រចាំការ)។   💡 រចនាសម្ព័ន្ធដឹកនាំ និងសម្របសម្រួលដ៏រឹងមាំនេះ បានធានាឱ្យការរៀបចំ និងដាក់ឱ្យការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្ដិសុខសង្គម ក៏ដូចជាអន្ដរាគមន៍របស់រាជរដ្ឋាភិបាល ប្រព្រឹត្ដទៅដោយរលូន ចំគោលដៅ និងឆ្លើយតបទាន់ពេលចំពោះតម្រូវការរបស់ពលរដ្ឋគោលដៅ!   #ក្រុមប្រឹក្សាជាតិគាំពារសង្គម #កជគស #ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច #កម្ពុជា

  • 21 июл.1 56119

    🔍 តើអ្នកដឹងទេថា ប្រព័ន្ធគាំពារសង្គមកម្ពុជាមានរចនាសម្ព័ន្ធអភិបាលកិច្ចដូចម្ដេច? រចនាសម្ព័ន្ធអភិបាលកិច្ចនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ត្រូវបានបែងចែកជា ៣ កម្រិត រួមមាន៖ 🏛 ១. កម្រិតគោលនយោបាយ៖ មានក្រុមប្រឹក្សាជាតិគាំពារសង្គមជាអ្នកដឹកនាំ សម្របសម្រួល និងតម្រង់ទិសជាយុទ្ធសាស្រ្ដរួមសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមទាំងមូល។ ⚖️ ២. កម្រិតនិយ័តករ៖ មាននិយ័តករសន្តិសុខសង្គមជាអ្នកតាមដាន និងត្រួតពិនិត្យប្រតិបត្តិការនៃរបបសន្តិសុខសង្គម ដើម្បីធានាថាប្រតិបត្ដិការគ្រប់គ្រង និងចាត់ចែងរបបសន្ដិសុខសង្គម ប្រព្រឹត្ដទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ⚙️ ៣. កម្រិតប្រតិបត្តិករ៖ មាន (១) បេឡាជាតិសន្តិសុខសង្គម ជាស្ថាប័នគ្រប់គ្រង និងចាត់ចែងដំណើរការនៃរបបសន្តិសុខសង្គម, (២) មូលនិធិជាតិជំនួយសង្គមជាស្ថាប័នទទួលបន្ទុកចាត់ចែង និងគ្រប់គ្រងកម្មវិធីជាតិជំនួយសង្គម និងជាស្ថាប័នបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនពលរដ្ឋគោលដៅ, (៣) មានទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលជាស្ថាប័នទទួលបន្ទុកបញ្ជាក់ភាពត្រឹមត្រូវលើរាល់ការស្នើសុំចំណាយរបស់មូលនិធិសមធម៌សុខាភិបាល, របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ, (៤) ក្រសួង-ស្ថាប័នផ្សេងទៀតដែលចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គម និង (៥) រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាប្រតិបត្តិករអនុវត្តការងារផ្ទាល់នៅមូលដ្ឋាន។ 💡 ការបែងចែកភារកិច្ចទាំង ៣កម្រិតនេះ មានគោលបំណងធានាបាននូវ «ប្រតិតុល្យការ» រវាងអ្នករៀបចំគោលនយោបាយ អ្នកត្រួតពិនិត្យ និងអ្នកអនុវត្តជាក់ស្ដែង ឆ្ពោះទៅបម្រើឧត្ដមប្រយោជន៍ពលរដ្ឋគោលដៅប្រកបដោយប្រសិទ្ធភាព និងតម្លាភាព! #ប្រព័ន្ធគាំពារសង្គមកម្ពុជា #អភិបាលកិច្ច #គាំពារសង្គម #spic

  • តស់ !​ យល់ដឹងពី​មូលនិធិសមធម៌សុខាភិបាល ——- #គាំពារសង្គមកម្ពុជា #SPIC #បណ្ណសមធម៌ #​មូលនិធិសមធម៌សុខាភិបាល

  • 13 июл.1 4456

    អត្ថប្រយោជន៍នៃមូលនិធិសមធម៌សុខាភិបាល មានដូចជា៖ --------- 🩺 សេវាពិនិត្យ និងព្យាបាលផ្នែកវេជ្ជសាស្ត្រ ៖ ការពិគ្រោះជំងឺក្រៅ 💊 សេវាពន្យារកំណើត 🛌 ការសម្រាកព្យាបាលទូទៅ 🚑 ការសង្គ្រោះបន្ទាន់ 🔪 ការវះកាត់តូច ការវះកាត់ធំ និង 🤰 ការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់រដ្ឋ យោងតាមប្រកាសអន្តរក្រសួងលេខ៤៩៧ សហវ.ប្រក ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។ 💸 អត្ថប្រយោជន៍មិនមែនវេជ្ជសាស្ត្រ ៖ 🚗 ថ្លៃធ្វើដំណើរ 🍲 ថ្លៃអាហារសម្រាប់អ្នកជំងឺ និង 🕯 វិភាគទានបុណ្យសព។ #គាំពារសង្គមកម្ពុជា #SPIC #បណណសមធម #​មូលនិធិសមធម៌សុខាភិបាល

  • 10 июл.1 87616

    без подписи

  • 10 июл.2 05115

    без подписи

  • 10 июл.1 85015

    តើមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ក្រុមគោលដៅណាខ្លះ? ------ #គាំពារសង្គមកម្ពុជា #SPIC #បណ្ណសមធម៌ #មូលនិធិសមធម៌សុខាភិបាល

  • អបអរសាទរ ខួបលើកទី១៨ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧​ កក្កដា ២០០៨ - ៧ កក្កដា ២០២៦ ) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី១៨ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃ​របស់កម្ពុជា គឺប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទព្រះវិហារ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក​ ខេត្តព្រះវិហារ​ ភាគខាងជេីងនៃប្រទេសកម្ពុជា ​ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ​ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ។

  • អបអរសាទរខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (UNESCO) ៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦

  • 1 июл.1 31325

    [English Below] ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន (១៩៩៩–២០២៦) ចាប់តាំងពីការចាប់ផ្តើមអនុវត្តនៅឆ្នាំ១៩៩៩, កម្មវិធីផ្តល់អាហារតាមសាលារៀនបានវិវត្តន៍ពីកម្មវិធីជំនួយមនុស្សធម៌ ទៅជាកម្មវិធីជំនួយសង្គម ដែលដឹកនាំដោយរាជរដ្ឋាភិបាល តាមរយៈ កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់ផលិតផលក្នុងសហគមន៍ (Home-Grown School Feeding Programme) ដែលបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០២០។ គិតត្រឹមឆ្នាំ២០២៦ កម្មវិធីនេះបានពង្រីកការអនុវត្តទៅកាន់សាលារៀនចំនួន ១,១១៤ នៅក្នុងខេត្តចំនួន ១០ ដោយផ្តល់អាហារក្តៅៗ ដល់សិស្សជាង ៣០០,០០០ នាក់។ បច្ចុប្បន្ន កម្មវិធីនេះបានក្លាយជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា។ កម្មវិធីនេះបានរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ សុខភាព និងលទ្ធផលនៃការសិក្សារបស់កុមារ ព្រមទាំងជំរុញសុខុមាលភាពកុមារ និងពង្រឹងសន្តិសុខស្បៀង។ តាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ដោយផ្តោតជាពិសេសលើសាលារៀនដែលស្ថិតនៅក្នុងតំបន់ក្រីក្រ និងតំបន់ដែលប្រឈមនឹងអសន្តិសុខស្បៀង កម្មវិធីនេះបានរួមចំណែកពង្រឹងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពធន់នៃប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា។   Implementation of the School Feeding Programme (1999–2026) Since its inception in 1999, the School Feeding Programme has evolved from a humanitarian assistance initiative into a nationally led social assistance programme through the Home-Grown School Feeding Programme, launched in 2020. By 2026, the programme has expanded to 1,114 schools across 10 provinces, providing nutritious hot meals to more than 300,000 students annually. Today, the programme serves as a key component of Cambodia’s social protection system. It contributes to improved child nutrition, health, and educational outcomes while promoting child welfare and food security. By sourcing food locally, the programme also stimulates rural livelihoods and local economic development. With a continued focus on schools in poor and food-insecure communities, the Home-Grown School Feeding Programme strengthens human capital and enhances the resilience of Cambodia’s social protection system. #គាំពារសង្គមកម្ពុជា #កមមវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ #home_Grown_School_Feeding_Program 📱 Website 📱 Facebook 📱 Telegram. 📱 YouTube

  • 22 июн.1 1236

    ការចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដែលជាផ្នែកមួយនៃកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាការចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា និងបង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ 📞 ព័ត៌មានបន្ថែម៖ ០៩៦ ៣៨៦ ៩២៥៥ #គាំពារសង្គមកម្ពុជា #TVET #SPIC 📱 Website 📱 Facebook 📱 Telegram. 📱 YouTube

  • អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីតង់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ។

  • 15 июн.1 4224

    ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង "ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦” ក្រោមប្រធានបទ "TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

  • 15 июн.1 3532

    អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «TVET (ធីវេត) ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និង ភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ "ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាម នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈ ការផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំងក្នុងនិងក្រៅប្រទេស។ #គាំពារសង្គមកម្ពុជា #TVET #SPIC 📱 Website 📱 Facebook 📱 Telegram. 📱 YouTube

  • 12 июн.1 0455

    💡 TVET៖ ជំនាញស្មើភាព ឱកាសស្មើគ្នា! —— កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺដើម្បីផ្តល់នូវឱកាសស្មើគ្នាដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌/បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ សូមជម្រាបជូនថា ក្រោមកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ខណៈដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ 📞 ព័ត៌មានបន្ថែម ៖ ១២៨៦ / ១២៩៧ #គាំពារសង្គមកម្ពុជា #TVET #SPIC 📱 Website 📱 Facebook 📱 Telegram. 📱 YouTube

  • 9 июн.1 1648

    ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់យក អាទិភាពគន្លឹះទី១ គឺ មនុស្ស ដោយបានផ្តោតសំខាន់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត”។ 📞 ព័ត៌មានបន្ថែម ៖ ១២៨៦ / ១២៩៧ #គាំពារសង្គមកម្ពុជា #TVET #SPIC 📱 Website 📱 Facebook 📱 Telegram. 📱 YouTube

  • 3 июн.1 1345

    TVET ជំនាញពិត ជីវិតប្រសើរ ——————————— 📞 ព័ត៌មានបន្ថែម ៖ ១២៨៦ / ១២៩៧ #គាំពារសង្គមកម្ពុជា #TVET #SPIC 📱 Website 📱 Facebook 📱 Telegram. 📱 YouTube