tgindex
FMIS Cambodia

Enhancing Cambodia’s Public Financial with Transparency, Accountability, and Efficiency. More information at https://fmis.gov.kh/ , https://www.youtube.com/channel/UC7ZmdjRwWMvoSPterKet8EQ ,

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
6
Всего постов
35
Тип
открытый
Язык
km
Категория
Видео
В каталоге с
13 авг.
Подписчики
3 466
+1 за 5 дн.
Сутки
+1
+0,03%
Неделя
 
Месяц
 
Просмотров на пост
1 203
35 постов
Вовлечённость
34,7%
к подписчикам
Постов в день
0,9
всего 35
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
722
1/48двое суток
827
1/72трое суток
892

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 💻 វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងការផ្លាស់ប្ដូរ” សម្រាប់មន្រ្តីបង្គោលនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មីនៃក្រសួងចំនួន ៥ និង មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ ---------- ✅ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងការផ្លាស់ប្ដូរ” ជូនមន្រ្តីបង្គោលនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មីនៃក្រសួងចំនួន ៥ និង មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ តាមរយៈកម្មវិធី Zoom ដែលមានអ្នកចូលរួមសរុបចំនួន ១១៩រូប នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។ អត្ថបទទាំងស្រុង៖https://fmis.gov.kh/training-on-change-management-for-post-officers-of-the-secretariat-of-state-for-border-affairs-new-full-delegated-budget-units-of-5-ministries-and-25-capital-provincial-department-of-public-function ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 📈 ការពង្រឹងសមត្ថភាពបច្ចេកទេសត្រូវបានគិតគូរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ប្រតិបត្តិការរបស់ FMIS ---------- ✅ ការពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យាព័ត៌មាន គឺជាកត្តាសំខាន់សម្រាប់ធានាឱ្យ FMIS ដំណើរការបានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និង និរន្តរភាព ។ ក្នុងន័យនេះ ការអភិវឌ្ឍចំណេះដឹង និង ជំនាញបច្ចេកទេសរបស់ក្រុមការងារ ត្រូវបានផ្តោតលើផ្នែកសំខាន់ៗដែលគាំទ្រដោយផ្ទាល់ដល់ប្រតិបត្តិការ និង ការអភិវឌ្ឍ FMIS ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/technical-capacity-building-is-considered-to-support-the-development-and-operation-of-fmis ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ណែនាំដល់អង្គភាពពាក់ព័ន្ធ ការវិនិយោគថវិកាសម្រាប់អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវធ្វើក្នុងក្របខ័ណ្ឌ FMIS តែមួយគត់ ----------- នៅក្នុងកិច្ចប្រជុំគណៈកម្មាការធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និង ពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ ២០២៦ នាព្រឹកថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការណែនាំ និង ការសម្រេចទៅលើចំណុចសំខាន់ៗមួយចំនួនសម្រាប់ជំរុញឱ្យការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែប្រសើរ និង ឈានទៅសម្រេចឱ្យបានតាមផែនការសកម្មភាពដែលបានដាក់ចេញ ។ ក្នុងនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានណែនាំដោយគូសបញ្ជាក់យ៉ាងច្បាស់ពីទិសដៅយុទ្ធសាស្ត្រក្នុងការអនុវត្ត FMIS ថា «ត្រូវធ្វើអ្វីក៏ដោយ សូមធ្វើនៅក្នុងក្របខ័ណ្ឌ FMIS ហើយកុំទៅបង្កើតអ្វីថ្មីថែមមកទៀត ។ ប្រសិនបើចង់ធ្វើអ្វីបន្ថែម អាចកសាង ឬ កែសម្រួល (Customize) បន្ថែមនៅក្នុង FMIS ។ ចៀសវាងបង្កើតថ្នាល (Platform) ថ្មីបន្ថែម ។ យើងមានច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ ដែលថា FMIS ជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតែមួយគត់ ហើយនៅក្នុងក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងក៏កំណត់ថា FMIS យើងនេះ គឺជាប្រព័ន្ធស្នូលតែម្តង ។ ប្រសិនបើ ដៃគូអភិវឌ្ឍន៍ មានថវិកាវិនិយោគ ហើយចង់បង្កើតប្រព័ន្ធ នោះត្រូវធ្វើនៅក្នុងក្របខ័ណ្ឌ FMIS ដូចដែលយើងបានធ្វើកន្លងមកជាមួយនឹងការរៀបចំប្រព័ន្ធលទ្ធកម្មអេឡិចត្រូនិក (e-GP) ។ សូមឱ្យក្រុមការងារ FMIS, អគ្គនាយកដ្ឋានជំនាញ, អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត សូមយកគោលការណ៍នេះទៅអនុវត្ត ។» #FMIS #DigitalGovernment #PublicFinancialManagement #training #Cambodia ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 14 авг.9093011

    🔔សេចក្តីជូនដំណឹង ! 🔔 លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមជម្រាបជូន ឯកឧត្តម លោកជំទាវលោក លោកស្រី មេត្តាជ្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS”, “មុខងារលទ្ធកម្មពេញលេញ” និង “មុខងាររៀបចំផែនការថវិកា” ជូនមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៧ ខែសីហា ដល់ ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ (ទីតាំង ៖ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ទួលគោក) ។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបជាព័ត៌មាន និង ចូលរួមឱ្យបានគ្រប់គ្នា ។ #FMIS #DigitalGovernment #PublicFinancialManagement #training #Cambodia ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 13 авг.1 002322

    🔔សេចក្តីជូនដំណឹង ! 🔔 លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សូមជម្រាបជូន ឯកឧត្តម លោកជំទាវលោក លោកស្រី មេត្តាជ្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងការផ្លាស់ប្ដូរ” ជូនមន្ត្រីបង្គោលនៃរដ្ឋបាលលេខាធិការដ្ឋានកិច្ចការព្រំដែន អង្គភាពថវិកាអាណាប័កផ្ទេរសិទិ្ធពេញលេញថ្មីនៃក្រសួងចំនួន ៥ និង មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ តាមរយៈកម្មវិធី Zoom ។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបជាព័ត៌មាន និង ចូលរួមឱ្យបានគ្រប់គ្នា ។ #FMIS #DigitalGovernment #PublicFinancialManagement #training #Cambodia ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 13 авг.1 219534

    👨‍💻 កម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពី "ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី" ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ ---------- ✅ FMIS នឹងជួយដល់ការអនុវត្តថវិកា និង ពង្រឹងប្រសិទ្ធភាពការងារទៅកាន់រដ្ឋបាលស្រុកចំនួន ១១៥ បន្ថែមទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តសាកល្បង FMIS ស្នូល និង FMIS Portal ជំនាន់ថ្មី នៅតាមរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ចំនួន ៤៤ ចាប់ពីឆ្នាំ ២០២៤-២០២៥ និង ការពង្រីកបន្ថែមចំនួន ៥១ នៅដើមឆ្នាំ ២០២៦ កន្លងមក។ ក្នុងគោលបំណងបង្កើនការយល់ដឹងដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលស្រុកទាំង ១១៥ បន្ថែម អំពីការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការបណ្តុះបណ្តាល និង ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ឆ្ពោះទៅការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុងនៅដើមឆ្នាំ ២០២៧, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបញ្ជា្របការយល់ដឹងជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលស្រុក និង អង្គភាពពាក់ព័ន្ធ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/using-the-new-functions-of-fmis-core-and-fmis-portal-for-leaders-and-professional-officers-of-district-administrations-and-relevant-units ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 11 авг.1 065493

    💻 វគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” “មុខងារលទ្ធកម្មពេញលេញ” និង “មុខងាររៀបចំផែនការថវិកា” ជូនមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ ---------- ✅ ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ឆ្នាំ ២០២៦ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវសម្របសម្រួលពង្រីកវិសាលភាពនៃការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS នៅក្នុងឆ្នាំ ២០២៦ ទៅកាន់មន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង ២៥ បន្ថែម ។ ជំហានបន្ទាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី "វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS","មុខងារលទ្ធកម្មពេញលេញ" និង "មុខងាររៀបចំផែនការថវិកា"ជូនមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្តទាំង ២៥ ដែលនឹងប្រព្រឹតិ្តទៅចាប់ពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ ដល់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦ តាមរយៈអនឡាញ និង ថ្នាក់អនុវត្តផ្ទាល់ ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/training-on-professional-in-public-financial-management-by-fmis-full-procurement-function-and-budget-planning-function-to-25-capital-provincial-department-of-public-function ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 11 авг.1 037424

    ⏱នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់កម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី” ជូនដល់ថ្នាក់ដឹកនាំ និង មន្ដ្រីជំនាញរដ្ឋបាលស្រុកទាំងអស់នៃខេត្តចំនួន ១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ពុធ ១៤ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ————— 🔔ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 📈 ការពង្រឹងចំណេះដឹង និង សមត្ថភាពមន្ត្រីគ្រប់គ្រងគម្រោង FMIS ---------- 💬 ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំនួន ១០ រូប បានចូលវគ្គបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរីក្រោមប្រធានបទ៖ ✅Hybrid Project Management PRINCE-2 ✅COBIT 2019 ✅ ដែលផ្តោតលើការអភិវឌ្ឍគម្រោង ឱ្យកាន់តែប្រសើរឡើង និង ក្របខណ្ឌត្រួតពិនិត្យហានិភ័យក្នុងការធ្វើសវនកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានា ពិសេសគម្រោង FMIS ដែលបាននឹងកំពុងពង្រឹង និង ពង្រីកវិសាលភាពការប្រើប្រាស់ទៅកាន់ការដ្ឋានថ្មីៗ ស្របតាមផែនការនៃជំហានទី ៤ ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/strengthening-the-knowledge-and-capacity-of-fmis-project-staff ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 10 авг.1 094444

    ⏱នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់កម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពី “ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី” ជូនដល់ថ្នាក់ដឹកនាំ និង មន្ដ្រីជំនាញរដ្ឋបាលស្រុកទាំងអស់នៃខេត្តចំនួន ១៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ពុធ ១៤ រោច ខែ ទុតិយាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦ នៅសណ្ឋាគារ សុខា ភ្នំពេញក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ————— 🔔ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 10 авг.1 138401

    FMIS បានបង្កើនគណនេយ្យភាព និង ប្រសិទ្ធភាពនៃការអនុវត្តនីតិវិធីការងារថវិកា និង ហិរញ្ញវត្ថុនៅតាមអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួង-ស្ថាប័ន ---------- ក្រុមការងារ FMIS បានចុះសិក្សា និង វាយតម្លៃនេះផ្តោតលើការតាមដានការអនុវត្តប្រព័ន្ធរបស់អ្នកប្រើប្រាស់ផ្ទាល់ ដោយមានការពិភាក្សាពីបទពិសោធន៍ល្អៗជាក់ស្តែងពីការអនុវត្ត FMIS ដោយជំរុញភាពជាម្ចាស់នៃប្រព័ន្ធ និង បង្កើនប្រសិទ្ធភាពតាមរយៈការប្រមូលមតិកែលម្អកំណត់ចំបញ្ហាប្រឈមដែលកំពុងជួបប្រទះព្រមទាំងសំណូមពរ និង តម្រូវការថ្មីៗដែលអាចយកមកប្រើប្រាស់ជាធាតុចូលសម្រាប់ការកែលម្អទៅលើយន្តការគាំទ្រ និង លើកកម្ពស់ការផ្តល់សេវាកម្មគាំទ្របច្ចេកទេស និង អភិវឌ្ឍប្រព័ន្ធឱ្យកាន់តែល្អប្រសើរឡើងនាពេលអនាគត ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/fmis-increases-accountability-and-efficiency-in-the-implementation-of-budget-and-financial-procedures-in-budget-units-full-delegates-of-ministries-and-institutions ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 7 авг.1 464423

    វគ្គបណ្តុះបណ្តាលស្តីពី "ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)" ជូនក្រសួង-ស្ថាប័នចំនួន ១០ ---------- ក្នុងគោលបំណងដើម្បីកសាងសមត្ថភាព និង ចំណេះដឹងលើការប្រើប្រាស់ FMIS ប្រកបដោយទំនុកចិត្ត ជាពិសេសមានភាពជាម្ចាស់លើការប្រើប្រាស់ FMIS ដើម្បីដំណើរការនៃការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកាប្រកដោយប្រសិទ្ធភាព លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី "ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)" ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួង-ស្ថាប័នចំនួន ១០​ ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/training-course-on-implementation-of-financial-transactions-and-investment-expenditures-national-budget-domestic-financing-through-information-technology-for-public-financial-management-fmis-for-10-ministries-and-institutions ————— 🔔ទទួលព័ត៌មានថ្មីៗពី FMIS: 📱Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 7 авг.1 370404

    វគ្គបណ្ដុះបណ្ដាលស្តីពី "នីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុង" ជូនក្រសួង-ស្ថាប័នចំនួន ៨ ---------- ស្របតាមផែនការសកម្មភាពនៃការអនុវត្តគម្រោង FMIS ជំហានទី៤ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី "នីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈតាម FMIS ទាំងស្រុង"ជូនមន្រ្ដីជំនាញនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរួចរាល់ ដោយជំហានបន្ទាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំនៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៃក្រសួង-ស្ថាប័នចំនួន ៥ រួមមាន៖ ១-ក្រសួងអប់រំ យុវជន និង កីឡា ២-ក្រសួងមុខងារសាធារណៈ ៣-ក្រសួងសាធារណការ និងដឹកជញ្ជូន ៤-ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ៥-អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានសិក្ខាកាមសរុបចំនួន ៣៥រូប ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/training-course-on-complete-public-procurement-procedures-through-fmis-for-8-ministries ————— 🔔ទទួលព័ត៌មានថ្មីៗពី FMIS: 📱Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 6 авг.1 434502

    វគ្គបណ្ដុះបណ្ដាលស្តីពី"នីតិវិធីអនុវត្តការងារលើមុខសញ្ញាចលនាឥណទានថវិកា និង ចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង" ជូនថ្នាក់ដឹកនាំ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ នៃក្រសួង-ស្ថាប័នចំនួន ៩ ---------- លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានគិតគូរយ៉ាងច្បាស់លាស់ ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី "នីតិវិធីអនុវត្តការងារលើមុខសញ្ញាចលនាឥណទានថវិកា និង ចំណាយថវិកាចរន្តគ្រប់មុខសញ្ញាតាម FMIS ទាំងស្រុង" ជូនថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័នចំនួន ៩ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។ អត្ថបទទាំងស្រុង៖ https://fmis.gov.kh/training-course-on-procedures-for-implementing-the-credit-movement-budget-and-expenditure-of-all-current-funds-through-fmis-to-the-leaders-of-the-budget-units-of-9-ministries-and-institutions ————— 🔔 ទទួលព័ត៌មានថ្មីៗពី FMIS: 📱 Facebook: facebook.com/fmis.khmer 🖥 Website: fmis.gov.kh 📱 YouTube: youtube.com/@FMISCambodia 📱 Telegram: t.me/FMIS_CAMBODIANEWS 🆘 ជំនួយគាំទ្រ: t.me/PKTheHelper

  • 1 авг.1 722441

    https://youtu.be/eGpdX_uktho

  • 31 июл.1 8265

    без подписи

  • 31 июл.1 9575

    без подписи

  • 31 июл.1 486485

    🔑 មេរោគរូតឃីត ROOTKIT ! ⚠️ Rootkit គឺជាប្រភេទមេរោគ (Malware) ដែលមានគ្រោះថ្នាក់ខ្ពស់ និង ត្រូវបានរចនាឡើងដើម្បីលាក់បាំងវត្តមាន ព្រមទាំងសកម្មភាពរបស់ខ្លួននៅក្នុងប្រព័ន្ធម៉ាស៊ីនកុំព្យូទ័រ ។ កំណត់សម្គាល់ ❗️ ពិបាករកឃើញ៖ Rootkit អាចលាក់ខ្លួនពីកម្មវិធីកម្ចាត់មេរោគ (Antivirus) ទូទៅ ព្រោះមេរោគប្រភេទនេះអាចជ្រៀតចូល និង ដំណើរការនៅក្នុងស្រទាប់ជ្រៅនៃប្រព័ន្ធប្រតិបត្តិការ (Operating System Kernel)​ ។ ❗️ គោលបំណង៖ លួចចម្លងទិន្នន័យសម្ងាត់ និង បង្កើតច្រកចូលសម្ងាត់ (Backdoor) ដើម្បីលួចចូលគ្រប់គ្រងប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីនកុំព្យូទ័រដោយគ្មានការអនុញ្ញាត ។   វិធីសាស្រ្តការពារខ្លួន៖ 🛡 ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ  Windows/MacOS និង កម្មវិធីផ្សេងៗ 🛡ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគដែលមានសមត្ថភាព និង មុខងារស្គែនប្រភេទមេរោគ Rootkit 🛡 មិនត្រូវដំឡើងកម្មវិធីដែលមិនមានប្រភពច្បាស់លាស់ ឬ កម្មវិធីដែលមិនមានអាជ្ញាបណ្ណ (Cracked) ។

  • 31 июл.1 549471

    ខួបលើកទី១៧ នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ ៣១ កក្កដា ២០០៩ ~ ៣១ កក្កដា ២០២៦

  • 30 июл.1 5052

    без подписи