The Bit Wealth
Статистикаចែករំលែកចំណេះដឹងអំពីប៊ីតខញ (Bitcoin) អំណាចនៃលុយវិមជ្ឈការ អធិបតេយ្យភាពនៃការគ្រប់គ្រងទ្រព្យឌីជីថលដោយខ្លួនឯង និងសេរីភាពហិរញ្ញវត្ថុ។ 🌎 គេហទំព័រ៖ https://www.thebitwealth.com Admin: @hunly
- Последний пост
- 12 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 3
- Всего постов
- 31
- Тип
- открытый
- Язык
- km
- Категория
- Криптовалюты
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 182
- 1/48двое суток
- 208
- 1/72трое суток
- 224
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ចាប់អារម្មណ៍ទេ បច្ចេកវិទ្យាក្នុងសតវត្សទី 21 នេះរីកចម្រើនលឿនរហ័សខ្លាំងណាស់ ជីវិតមនុស្សគួរតែងាយស្រួលជាងមុន របស់ប្រើប្រាស់គួរតែថោកជាងមុន តែហេតុអ្វីបានជាវាចេះតែថ្លៃទៅៗ ហើយមនុស្សកាន់តែធ្វើការច្រើនទៅៗ? Something wrong? #StudyBitcoin
ទីផ្សារគ្រីបតូរាងស្ងាត់ហើយឃើញបងប្អូនរាងស្ងាត់ដែរ តើបងប្អូនកំពុងសម្ងំកើបលុយ ឬទីផ្សារយកលុយវិញអស់ហើយ? 🤨
Bitcoin Buy & Sell battle field.
🚨 បន្ទាន់៖ ចំណុចខ្សោយធ្ងន់ធ្ងរលើ BTCPay Server អាចបណ្តាលឱ្យបាត់បង់លុយ មានការរាយការណ៍ថា ចំណុចខ្សោយផ្នែកសុវត្ថិភាពដ៏ធ្ងន់ធ្ងរមួយកំពុងត្រូវបានជនអាក្រក់យកមកប្រើប្រាស់យ៉ាងសកម្មលើ BTCPay Server ដែលអាចបណ្តាលឱ្យមានការបាត់បង់លុយ។ BTCPay Server គឺជាកម្មវិធីប្រភពបើកចំហ (Open Source) ដែលអនុញ្ញាតឱ្យអាជីវកម្ម និងអ្នកប្រើប្រាស់ទទួលការទូទាត់ជារូបិយប័ណ្ណ Bitcoin ដោយមិនចាំបាច់ពឹងផ្អែកលើអ្នកផ្តល់សេវាទូទាត់កណ្តាល។ វាអាចគាំទ្រទាំងការទូទាត់ Bitcoin និង Lightning Network។ សម្រាប់អ្នកដែលកំពុងប្រើប្រាស់ BTCPay Server ត្រូវបានណែនាំឱ្យធ្វើបច្ចុប្បន្នភាពទៅកាន់ កំណែ 2.4.2 ជាបន្ទាន់។ ចូលទៅកាន់៖ Admin Dashboard → Server → Maintenance → Update បន្ទាប់ពីធ្វើបច្ចុប្បន្នភាព សូមពិនិត្យផ្នែកខាងក្រោមនៃទំព័រ ដើម្បីបញ្ជាក់ថា កំណែ 2.4.2 ត្រូវបានបង្ហាញត្រឹមត្រូវ។ ប្រសិនបើមិនអាចធ្វើបច្ចុប្បន្នភាពបានភ្លាមៗទេ សូម បិទ BTCPay Server ជាបណ្តោះអាសន្ន ដើម្បីការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត រហូតដល់អាចធ្វើបច្ចុប្បន្នភាពបាន។
រីករាយថ្ងៃកំណើតគម្រប់ 35 ឆ្នាំ គេហទំព័រដំបូងគេបង្អស់របស់ពិភពលោក! នៅថ្ងៃទី 6 ខែសីហា ឆ្នាំ 1991 លោក Tim Berners-Lee ដែលជាអ្នកបង្កើត World Wide Web (WWW) បានបង្កើតគេហទំព័រដំបូងគេបង្អស់របស់ពិភពលោក។ #ប្រវត្តិសាស្ត្រអ៊ីនធឺណិត
ក្រុមអ្នកស្រាវជ្រាវ Bitcoin Policy Institute បានបង្កើតវីដេអូខ្លីមួយ ដើម្បីពន្យល់ពីមូលហេតុដែល Bug របស់ Coldcard អាចធ្វើឱ្យ Bitcoin Wallet មួយចំនួនត្រូវបានលួច។ ជាធម្មតា Private Key របស់ Bitcoin ត្រូវបានបង្កើតពីលេខចៃដន្យខ្លាំង (True Randomness) ដែលធ្វើឱ្យការទាយ ឬស្វែងរកវា ស្ទើរតែមិនអាចទៅរួច។ ប៉ុន្តែ Firmware របស់ Coldcard ដែលរងផលប៉ះពាល់ បានបង្កើត Seed ពីលេខចៃដន្យដែលមានលទ្ធភាពតូចជាង និងអាចទាយបាន។ ដោយសារហេតុនេះ អ្នកវាយប្រហារអាចប្រើកុំព្យូទ័រសាកល្បងគ្រប់លទ្ធភាព ដើម្បីរក Private Key បានក្នុងរយៈពេលត្រឹមប៉ុន្មានម៉ោង។
Passphrase គឺជាពាក្យសម្ងាត់ (ឬឃ្លាសម្ងាត់) ដែលបន្ថែមពីលើ Seed Phrase 24 ពាក្យ របស់អ្នក។ • វាបង្កើត Wallet ថ្មីមួយដាច់ដោយឡែក នៅលើ Hardware Wallet ដដែល។ • ទោះបីជាមាននរណាម្នាក់ទទួលបាន Seed Phrase របស់អ្នក ក៏ពួកគេមិនអាចចូលប្រើ Wallet នេះបានទេ ប្រសិនបើគ្មាន Passphrase។ • វាបន្ថែមស្រទាប់សុវត្ថិភាពមួយទៀតសម្រាប់ Cold Wallet របស់អ្នក។ គិតបែបងាយយល់៖ 🔐 Seed Phrase = សោទីមួយ។ 🔐 Passphrase = សោដែលនៅពីក្រោយសោទីមួយ។ Passphrase មិនត្រូវបានរក្សាទុកនៅក្នុង Hardware Wallet ឡើយ។ ប្រសិនបើអ្នកបាត់បង់វា អ្នកនឹងបាត់បង់សិទ្ធិចូលប្រើ Wallet នោះជារៀងរហូត។
🚨 បើលួចបាន យកទៅ! CEO ក្រុមហ៊ុន BitGo បានផ្ទេរ 100 BTC (~6.3 លានដុល្លារ) Public Address រួចឌឺ AI Claude របស់ Anthropic ចំៗ៖ បើដកចេញបាន យកទៅ! រឿងរ៉ាវផ្តើមពីថ្ងៃទី 30 កក្កដា Anthropic ចេញរបាយការណ៍ថា ក្នុងការតេស្ត 141,006 លើក មាន 3 លើកដែល AI ខ្លួន ជ្រែកចូលប្រព័ន្ធក្រុមហ៊ុនពិតដោយគ្មានការអនុញ្ញាត 😳 ករណីធ្ងន់ធ្ងរបំផុត៖ AI ហែក Password វេបសាយពិត ទាញយក Credentials រួចចូលមើល Database ដែលកំពុងដំណើរការបានសម្រេច! តែអ្វីដែលរន្ធត់ជាងនេះ ក្រុមហ៊ុន 2 ក្នុងចំណោម 3 មិនដឹងខ្លួនសោះ ទម្រាំ Anthropic មកប្រាប់! CEO BitGo បញ្ជាក់ថា AI មិនមែនពូកែខ្លាំងអីទេ ប៉ុន្តែប្រើល្បិចសាមញ្ញៗ Password ខ្សោយ និង Test Server ភ្លេចផ្តាច់អ៊ីនធឺណិត ប៉ុណ្ណោះ (មិនមែនបំបែក Encryption ទេ)។ លោកថែមទាំងឌឺថា Anthropic អន់ខាងធ្វើ Sandbox ហើយពូកែខាង Marketing🔥 បច្ចុប្បន្ន 100 BTC នៅដដែលមិនទាន់បាត់ហើយ Anthropic ក៏មិនទាន់ហ៊ានទទួលពាក្យឌឺដែរ។
🫥
មានអ្នកផូសនៅ X ទៅកាន់ អ្នកហែគ COLDCARD ជូនចំពោះ ក្រុមវាយប្រហារ COLDCARD សូមអបអរសាទរ។ អ្នកបានស្វែងរកឃើញចន្លោះប្រហោង (bug) ធ្វើការកេងប្រវ័ញ្ច ហើយទទួលបាន Bitcoin សរុបប្រហែល ១,៥០០ BTC ដោយជោគជ័យ។ ឥឡូវនេះ អ្នកកំពុងកាន់កាប់គំនូរប្រាក់ Bitcoin ដែលត្រូវបានចាត់ចូលក្នុងបញ្ជីខ្មៅធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។ វាស្ទើរតែមិនអាចទៅរួចទេសម្រាប់អ្នកក្នុងការផ្លាស់ប្តូរវាទៅជាសាច់ប្រាក់ ឬធ្វើប្រតិបត្តិការជាមួយស្ថាប័នណាមួយនោះ។ រាល់ចលនារបស់អ្នកនឹងត្រូវបានតាមដាន និងពិនិត្យយ៉ាងល្អិតល្អន់បំផុត។ ហើយប្រហែលជាអស់មួយជីវិតរបស់អ្នក អ្នកនឹងត្រូវរស់នៅក្នុងការភ័យខ្លាច និងប្រុងប្រយ័ត្នជាប្រចាំ។ ខ្ញុំសូមស្នើឱ្យអ្នកសម្របសម្រួលជាមួយ CoinKite ដើម្បីប្រគល់មូលនិធិដែលបានលួចទាំងអស់ត្រឡប់មកវិញ ជាថ្នូរនឹងកម្រៃជើងសារសវនកម្ម (audit fee) ចំនួន ៥% នៃផលចោរកម្មនេះ។ តាមវិធីនេះ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានរង្វាន់ ហើយអ្នកអាចរីករាយនឹងផ្លែផ្កានៃពលកម្មរបស់អ្នកដោយសន្តិវិធី។ ដោយក្ដីគោរព, អ្នកកាន់កាប់ Bitcoin (hodlers) ជុំវិញពិភពលោក
ករណីនេះគឺជាសុបិនអាក្រក់សម្រាប់អ្នក HODL Bitcoin ព្រោះថាមាន passphrase ហើយនៅគេហែគបានទៀត។ ការបង្កើត private key និង address របស់ Bitcoin មាន Seed Phrase ឬ Recovery Phrase ឬ Mnemonic (12/24 words)។ តែក៏មានប្រព័ន្ធសុវត្ថុិភាព passphrase មួយទៀតដែលប្រើតំណាលគ្នា ឬមុនពេលបង្កើត Seed phrase។ ប្រសិនបើ Seed Phrases (24 words) ត្រូវបានគេលួច ក៏ Hacker មិនអាចយក Bitcoin បានដែរព្រោះ ត្រូវការ passphrase ទៀត។ តែក្នុងករណីការផូសរបស់ BTC Sessions ហាក់ដូចជា passphrase ត្រូវបានហែគ័រ Brute Force បានទៀត។ 🤣
ខ្លីៗអំពីការហែគ Bitcoin Hardware Wallet ColdCard ❌ មិនមែនជាការដែល Hacker បាន Hack ចូល Hardware Wallet តាមអ៊ីនធឺណិតទេ។ ⚠️ បញ្ហាគឺ Seed Phrase ដែលបង្កើតដោយ Firmware មានកំហុស ធ្វើឱ្យ Randomness ខ្សោយ និងអាចត្រូវបានគណនាឡើងវិញ។ 🔑 Hacker ធ្វើការ Random រក Seed Phrases ដែលបានបង្កើតឡើងដោយ ColdCardបាន ហើយធ្វើការផ្ទេរ Bitcoin ចេញពី Addresses របស់ជនរងគ្រោះបាន។ 🔥 អ្នកដែលបានបង្កើត Seed Phrase ដោយប្រើ ColdCard គួរផ្ទេរ Bitcoin ចេញជាបន្ទាន់ ពីព្រោះ Bitcoin របស់អ្នកលែងមានសុវត្ថិភាពទៀតហើយ។ 📝 អែតមីនមិនដែលប្រើ Hardware Wallet របស់ Cold Card ទេ។
🔥បច្ចុប្បន្នភាពការលួច (HACK TRACKER) របស់កាបូប Bitcoin COLDCARD៖ Kelbie បានធ្វើវែបសាយតាមដាន 1,367 BTC ដែលត្រូវបានលួចចេញពីអាសយដ្ឋាន (addresses) ចំនួន 4,620។ រាល់កាក់ទាំងអស់ត្រូវបានដានដានយ៉ាងល្អិតល្អន់ ចាប់ពីកាបូបលុយរបស់ជនរងគ្រោះ រហូតដល់ទីតាំងបច្ចុប្បន្នរបស់វា ជាមួយនឹងកាលវិភាគពេញលេញ ចាប់តាំងពីបញ្ហា RNG Bug ក្នុងឆ្នាំ 2021 រហូតដល់ការ sweeps ក្នុងខែកក្កដា ឆ្នាំ 2026។ https://coldcard-hack.up.railway.app/
«ការសន្សំ Bitcoin អស់រយៈពេល ៨ ឆ្នាំ ត្រូវបាត់បង់ទាំងស្រុង។ ខ្ញុំគិតថា ដល់ពេលត្រូវបោះបង់ហើយ។» ខ្ញុំជឿជាក់លើ Bitcoin។ ការកាន់កាប់វាធ្វើឱ្យខ្ញុំមានអារម្មណ៍ស្ងប់ចិត្ត ព្រោះប្រទេសរបស់ខ្ញុំធ្លាប់រងទណ្ឌកម្មជាច្រើនពី FATF។ ខ្ញុំរីករាយដែលបានរកឃើញទម្រង់ប្រាក់មួយដែលមិនអាចត្រូវបានត្រួតត្រា ឬបន្ថយតម្លៃដោយការបោះពុម្ពប្រាក់បាន ព្រោះអ្វីដែលខ្ញុំចង់បាន គឺការការពារខ្លួនពីការបោះពុម្ពប្រាក់ និងរូបិយប័ណ្ណដ៏ទន់ខ្សោយ និងអតិផរណាខ្ពស់របស់ប្រទេសខ្ញុំ បើប្រៀបធៀបនឹងប្រាក់ដុល្លារ។ ខ្ញុំមានអាយុ ៣៩ ឆ្នាំ ហើយខ្ញុំសង្ឃឹមថា មុនអាយុ ៥០ ឆ្នាំ ខ្ញុំនឹងមានទ្រព្យសម្បត្តិបម្រុងគ្រប់គ្រាន់។ ប៉ុន្តែថ្ងៃនេះ Bitcoin ចំនួន 2 BTC របស់ខ្ញុំត្រូវបានលួចយកអស់។ ការបាត់បង់ Bitcoin បានផ្លាស់ប្តូររបៀបគិតរបស់ខ្ញុំ។ វាមិនមែនជារឿងនៃការឈ្នះ ឬទៅដល់គោលដៅមុនគេទៀតទេ។ នៅពេលនេះ ខ្ញុំគ្រាន់តែចង់បន្តរស់នៅឱ្យបានដល់គោលដៅប៉ុណ្ណោះ។ ការបាត់បង់ BTC របស់ខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំបានត្រឡប់ទៅចំណុចចាប់ផ្តើមវិញ។ ខ្ញុំបានបាត់បង់ទាំងពេលវេលា និងការខិតខំប្រឹងប្រែងជាច្រើនឆ្នាំ។ ខ្ញុំធ្លាប់គិតថា ទ្រព្យរបស់ខ្ញុំមានសុវត្ថិភាព ព្រោះ Coldcard 👉 អានបន្ត
មុនវិនិយោគ តើអ្នកចេះសន្សំ ឬនៅ?
នៅពេលធនាគារកណ្តាលបង្កើនបរិមាណប្រាក់លឿនជាងការកើនឡើងនៃទំនិញ និងសេវាកម្ម វាអាចធ្វើឱ្យតម្លៃរូបិយប័ណ្ណធ្លាក់ចុះ និងបង្កើតអតិផរណា។ អតិផរណាធ្វើឱ្យអំណាចទិញរបស់អ្នកកាន់សាច់ប្រាក់ ឬប្រាក់សន្សំដែលទទួលការប្រាក់ទាប ថយចុះ។ ដូច្នេះ មនុស្សមួយចំនួនហៅវាថា «ពន្ធលាក់បាំង» (Silent Tax) លើអ្នកសន្សំប្រាក់។ ឧទាហរណ៍៖ អ្នកមានប្រាក់សន្សំ $10,000 អតិផរណា 10% ក្នុងមួយឆ្នាំ អំណាចទិញរបស់ប្រាក់នេះអាចធ្លាក់ចុះមកប្រហែល $9,090 ប្រាក់ថ្មីដែលបង្កើតឡើង មិនចូលទៅក្នុងសេដ្ឋកិច្ចស្មើគ្នាទេ។ អ្នកដែលទទួលប្រាក់ថ្មីមុន អាចទទួលបានអត្ថប្រយោជន៍ មុនពេលតម្លៃឡើង ខណៈអ្នកទទួលប្រាក់ក្រោយត្រូវប្រឈមនឹងតម្លៃខ្ពស់ជាងមុន។ គំនិតនេះហៅថា Cantillon Effect ហើយត្រូវបានមនុស្សខ្លះហៅថា «ការផ្ទេរទ្រព្យសម្បត្តិដោយស្ងាត់» (Silent Wealth Transfer)។ ទោះយ៉ាងណា ការបង្កើនបរិមាណប្រាក់មិនតែងតែបង្កអតិផរណាខ្ពស់ទេ ព្រោះវាអាស្រ័យលើការផលិតទំនិញ និងសេវាកម្ម ល្បឿនចំណាយប្រាក់ និងគោលនយោបាយសេដ្ឋកិច្ច។ #Money #Inflation #thebitwealth #bitcoin
📮 The Bitcoin Post Office មើលការទូទាត់ Bitcoin ពិតប្រាកដត្រូវបានដឹកជញ្ជូន ការពន្យល់ប្រៀបប្រដូចនឹងការផ្ញើសំបុត្រតាមប្រៃសនីយ៍ប្រចាំថ្ងៃ។ https://github.com/DoktorShift/TX_Postoffice
មាសបានបង្ហាញថាប្រាក់ដុល្លារបានបាត់បង់តម្លៃ 99% ចាប់តាំងពីឆ្នាំ 1971។ ពេលខ្លះអ្នកគិតថាទំនិញ មាស ឬ Bitcoin ឡើងថ្លៃ។ តែបើគិតបញ្ច្រាសទៅវិញគឺប្រាក់ដុល្លារទេដែលធ្លាក់ថ្លៃ។
BIP-110 គឺជាសំណើកំណត់មិនឱ្យរក្សាទុកទិន្នន័យក្រៅពីហិរញ្ញវត្ថុ (ដូចជារូបភាព ឬឯកសារ) លើ Bitcoin Blockchain ជាបណ្តោះអាសន្ន ១ ឆ្នាំ ដើម្បីទុក Block Space សម្រាប់ការផ្ទេរប្រាក់ជាចម្បង។ ហេតុអ្វីបានជាមានការជជែកវែកញែក? អ្នកគាំទ្រយល់ថា៖ Bitcoin គួរតែជាប្រព័ន្ធប្រាក់ឌីជីថល។ ការរក្សាទុកទិន្នន័យផ្សេងៗ (ដូចជា Ordinals) ធ្វើឱ្យ Blockchain ធំធាត់លឿនពេក និងបង្កើនថ្លៃដំណើរការ Node ដែលប៉ះពាល់ដល់ភាពមិនមជ្ឈការ (Decentralization)។ អ្នកប្រឆាំងយល់ថា៖ ឱ្យតែប្រតិបត្តិការស្របច្បាប់ និងបង់ថ្លៃសេវាគ្រប់គ្រាន់ គឺគួរតែត្រូវបានអនុញ្ញាត។ ការរើសអើង ឬហាមឃាត់ប្រភេទទិន្នន័យខ្លះ អាចត្រូវបានចាត់ទុកថាជាការត្រួតពិនិត្យ (Censorship)។ ស្ថានភាពបច្ចុប្បន្ន (ខែកក្កដា ឆ្នាំ ២០២៦) សំណើនេះមិនទាន់ត្រូវបានអនុម័តនៅឡើយទេ។ ទោះបីជាមាន Node ខ្លះគាំទ្រ ប៉ុន្តែ Miner ភាគច្រើនមិនទាន់យល់ព្រមឡើយ។ ដោយសារតែ Soft Fork ត្រូវការការឯកភាពគ្នាយ៉ាងទូលំទូលាយ លទ្ធភាពនៃការអនុវត្តនៅពេលនេះគឺនៅមានកម្រិតទាប។
តើ Bitcoin បង្កើតតម្លៃពិត ឬគ្រាន់តែរង់ចាំអ្នកទិញបន្ទាប់ (Greater Fool Theory)? បើ Bitcoin មានតម្លៃត្រឹមតែដោយសារមានអ្នកទិញបន្ទាប់ នោះវាពិតជាមិនមានប្រយោជន៍ច្រើនដល់សង្គមទេ។ ប៉ុន្តែអ្នកគាំទ្រជឿថា Bitcoin មានតម្លៃលើសពីការជួញដូរ។ អត្ថប្រយោជន៍ដែលគេលើកឡើង៖ ✅ ផ្គត់ផ្គង់មានកំណត់ ត្រឹម 21 លាន BTC។ ✅ គ្មានអាជ្ញាធរកណ្តាលអាចបោះពុម្ព ឬគ្រប់គ្រងបាន។ ✅ អាចជួយការពារពីអតិផរណា និងការបាត់បង់អំណាចទិញរបស់រូបិយប័ណ្ណ ក្នុងរយៈពេលវែង។ ✅ អាចផ្ទេរតម្លៃទៅគ្រប់ទីកន្លែង ដោយមិនចាំបាច់មានអ្នកកណ្តាល។ ✅ បណ្តាញបើកចំហ មានតម្លាភាព និងសុវត្ថិភាព។ ចំណុចដែលអ្នករិះគន់លើកឡើង៖ ✅ មនុស្សជាច្រើនទិញ Bitcoin ដើម្បីរំពឹងចំណេញ មិនមែនដើម្បីប្រើប្រាស់។ ✅ តម្លៃប្រែប្រួលខ្លាំង ដែលធ្វើឱ្យពិបាកប្រើជាមធ្យោបាយទូទាត់។ ✅ បើគ្មានអ្នកចង់កាន់ ឬប្រើប្រាស់ទៀត តម្លៃរបស់វាក៏អាចធ្លាក់ចុះបាន។ សរុប៖ ការលក់យកចំណេញ មិនមែនជាប្រយោជន៍របស់ Bitcoin ទេ។ សំណួរសំខាន់គឺ តើវាមានតម្លៃ ទោះបីគ្មានគោលបំណងលក់យកចំណេញក៏ដោយឬ? ប្រសិនបើ Bitcoin អាចជួយមនុស្សរក្សាទ្រព្យសម្បត្តិ ការពារពីអតិផរណា ផ្ទេរតម្លៃដោយគ្មានអ្នកកណ្តាល និងផ្តល់សេរីភាពហិរញ្ញវត្ថុ នោះវាមានតម្លៃលើសពីការរំពឹងចំណេញតែមួយមុខ។