The Web3 Perspective
СтатистикаThe leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 34
- Всего постов
- 76
- Тип
- открытый
- Язык
- km
- Категория
- Криптовалюты (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 228
- 1/48двое суток
- 261
- 1/72трое суток
- 281
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Claude AI នឹងចាប់ផ្តើម watermark text ដែល AI នេះ Generate។ Model ដែលចេញមុនថ្ងៃ 02/08/02026 នឹងចាប់ផ្តើម watermark ចាប់ពីចុងឆ្នាំ។ Model ថ្មីៗ ពីឥលូវទៅនឹងមានស្រាប់។ សំរាប់អ្នកប្រើធម្មតា ខ្ញុំគិតថាមិនប៉ះពាល់ច្រើនទេ តែសំរាប់ សិស្ស និសិត្ស រឺ អ្នកធ្វើការ ដែលក្រុមហ៊ុមហាមមិនអោយប្រើ AI អាចនឹងជួបបញ្ហា ដែលគេងាយនឹងឆែកការងារ ទាំងនោះបានច្បាស់លាស់ជាងមុនថា ប្រើ AI រឺ អត់? បច្ចុប្បន្ននេះយើងមាន Tool មួយចំនួនដើម្បីឆែកថា អត្ថបទ រឺ រូបភាព បង្កើតដោយ AI រឺ អត់ តែពេលខ្លះ វាមិនត្រឹមត្រូវ ហើយក៏ពិបាកឆែក អត្ថបទដែរ។ ឥលូវនេះបើក្រុមហ៊ុន AI ទាំងអស់គាត់ចាប់ផ្តើម watermark ចឹង tool នឹងងាយឆែកច្បាស់លាស់ជាងមុន។ ការធ្វើនេះនេះ Anthropic បញ្ជាក់ថា អនុវត្តតាមច្បាប់ថ្មីរបស់ EU។ Anthropic ក៏នឹងចេញ tool ឆាប់ៗនេះ សំរាប់ឆែក ការងារដែល generated ដោយ Claude AI របស់ខ្លួនដែរ។ យើងមិនទាន់ឃើញក្រុមហ៊ុន AI ធំៗផ្សេងៗ ដូចជា OpenAI, Google, SpacexAI …ចេញមកបញ្ជាក់ ពីចំនុចនេះទេ។ មានមតិគាំទ្រ និង មតិប្រឆាំង តែចុងក្រោយទៅ វាគួរតែមាន Tool ឆែកច្បាស់លាស់ថា អ្វីបង្កើតដោយ AI និង អ្វីបង្កើតដោយមនុស្សពិតប្រាកដ។ ចឹងអ្នកដែលមានការងារ ពាក់ពន្ធនឹងការហាមប្រើ AI គួរតែ ប្រុងប្រយត្ន័ បើកំពុងលួចប្រើ 😅 More info: https://www.anthropic.com/news/claude-text-watermark
GM 🌤️ Weekend Did You Know? Ethereum និង Ethereum Classic ធ្លាប់មានប្រវត្តិ Chain តែមួយ។ ក្នុងឆ្នាំ 2016 ព្រឹត្តិការណ៍ជុំវិញ The DAO បានធ្វើឲ្យសហគមន៍មានមតិខុសគ្នា ហើយ Chain បែកជា 2 ផ្លូវ។ The DAO វាជា Project និងប្រព័ន្ធ Smart Contract មួយនៅលើ Ethereum ក្នុងឆ្នាំ 2016។ Smart Contract របស់ The DAO មានចំណុចខ្សោយដែលត្រូវបាន Exploit ហើយថវិកាត្រូវបានដកចេញពី Contract។ នេះជាបញ្ហានៅក្នុង Code របស់ Contract ជាក់លាក់មួយ មិនមែន Vote បង្កើតការ Exploit ទេ។ បន្ទាប់មក សហគមន៍ Ethereum ត្រូវសម្រេចថា Network គួរឆ្លើយតបរបៀបណាចំពោះ ETH ដែលរងផលប៉ះពាល់។ មតិមិនត្រូវគ្នាទេ។ មួយផ្នែកគាំទ្រ Hard Fork ដើម្បីកែ State និងផ្លាស់ទី ទុន ដែលរងផលប៉ះពាល់។ មួយផ្នែកទៀតមិនយល់ព្រមនឹងការកែ State នោះ។ នេះជាការពិតដែលយើងអាចផ្ទៀងផ្ទាត់បាន៖ - Contract របស់ Project The DAO ត្រូវបាន Exploit ក្នុងឆ្នាំ 2016។ - Hard Fork កើតនៅ Block 1,920,000 នៅថ្ងៃទី 20 July 2016។ - Chain ដែលមិន Fork បានបន្តដំណើរការ ហើយក្រោយមកត្រូវបានស្គាល់ថា Ethereum Classic។ រីឯសំណួរថា ផ្លូវណាត្រឹមត្រូវជាង ឬទស្សនៈមួយណាល្អជាង គឺមានការបកស្រាយ ផ្សេងៗគ្នា។ ប្រវត្តិសាស្ត្របញ្ជាក់ថា Chain បែកជា 2 ផ្លូវ ប៉ុន្តែមិនបញ្ជាក់ថាអ្នកចូលរួមគ្រប់គ្នាមានហេតុផលដូចគ្នាទេ។ ហេតុអ្វី Fork នេះនៅសំខាន់សម្រាប់ Governance សព្វថ្ងៃ? Code កំណត់ និងដំណើរការតាមច្បាប់ ប៉ុន្តែសហគមន៍, Node Operator, អ្នកអភិវឌ្ឍ និងអ្នកប្រើនៅតែជ្រើសថា ត្រូវគាំទ្រ Software និង Chain មួយណា។ ពេលសហគមន៍រកផ្លូវរួមមិនបាន Chain អាចបែក ហើយប្រវត្តិ Chain 2 ខ្សែអាចបន្តដំណើរការទាំងពីរ គ្រាន់តែ Chain ដែលមិនសូវមានការគាំទ្រ នឹងខ្វះការ អភិវឌ្ឍន៍ រឺ អ្នកប្រើប្រាស់។ #Web3GM #EthereumHistory #EthereumClassic #DAO ————————— Presented to you by Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
ភាគហ៊ុនក្រុមហ៊ុន Reddit នឹងដាក់បញ្ចូលទៅក្នុង S&P500 ភាគហ៊ុនក្រុមហ៊ុន Reddit នឹងត្រូវដាក់បញ្ចូលទៅក្នុង S&P500 Index នៅថ្ងៃទី 18 នេះ។ បន្ទាប់ពីការប្រកាស់នេះ ភាគហ៊ុន Reddit $RDDT បានកើនឡើង 14%។ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
Thanks you EDX 👀 ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
ទិន្នន័យអតិថិជនរបស់ Trezor Hardware Wallet ត្រូវបានបែកធ្លាយ ទិន្នន័យអតិថិជនចំនួន 11,742 នាក់ត្រូវបានបែកធ្លាយពីក្រុមហ៊ុនដឹកជញ្ជូនដៃគូររបស់ Trezor ដែលមានទិន្នន័យដូចជា៖ ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និង Email។ ការបែកធ្លាយទិន្នន័យបែបនេះ នឹងធ្វើឲ្យ Hacker និង Scammer បន្តរធ្វើការផ្ញើរ Phishing Email ក៏ដូចជាតាមដានម្នាស់ Wallet នៅខាងក្រោផ្ទាល់។ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
ពីមុននាំគ្នាឌឺ Ledger ថា បែកធ្លាយពត៍មានអតិថិជន ធ្វើអោយមានបញ្ហា ដល់សុវត្ថិភាព របស់ Whale 🐳 មួយចំនួន។ ព្រោះពត៍មានទាំងនោះមាន ទិន្នន័យច្បាស់លាស់ ទាំង Email, ទីតាំងផ្ទះជាដើម។ ឥលូវដល់វេន Trezor ម្តង។ ទើបតែមានបញ្ហាគេ Hack យកទិន្នន័យ Order របស់អតិថិជនដែរ។ មិនមែនជាការ Hack wallet ដូច Cold Cash ទេ។ វាគ្រាន់តែ បែកធ្លាយពត៍មាន របស់អតិថិជន។ យ៉ាងណាក៏ដោយវានៅតែបង្កបញ្ហា និង ធ្វើអោយមនុស្សបាត់បង់ទំនុកចិត្ត បន្ថែម។ Close source ក៏យ៉ាប់, Open source ក៏យ៉ាប់។ ចឹងបាន ZachXBT និយាយថា ប្រើ iPhone ធម្មតាមួយ ធ្វើជា Wallet ដោយកុំយកទៅប្រើអីផ្សេងច្រើន អាចនឹង សុវត្ថិភាពជាង ប្រើ Hardware wallet មួយចំនួនផង។
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ថ្ងៃនេះ Web3 GM 🌤️ យើងមកមើល Myth មួយដែលឮញឹកញាប់៖ Project មួយមាន Holder រាប់សែននាក់។ ចឹងវា Decentralize មែនទេ? ចំនួន Holder និង Voting Power ជារឿង 2 ផ្សេងគ្នា។ ចំនួន Holder ប្រាប់យើងថា មាន Address ប៉ុន្មានដែលកាន់ Token នោះ។ វាមិនប្រាប់យើងថា អ្នកណាសម្រេចចិត្តទេ។ មើលលេខជាក់ស្ដែង។ តាម Etherscan នៅថ្ងៃទី 13 ខែសីហា ឆ្នាំ 2026 មាន Address ចំនួន 387,680 ដែលកាន់ UNI នៅលើ Ethereum។ ប៉ុន្តែការសិក្សា Preprint មួយ ដែលប្រើទិន្នន័យ On-chain រហូតដល់ថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2025 រកឃើញថា គ្រាន់តែបូក Voting Power របស់ Delegate Address ធំបំផុត 16 ក៏លើស 50% នៃ Voting Power ដែលបាន Delegate សរុប។ តើហេតុអ្វីបានជា Myth នេះនៅតែឮ? ព្រោះ Holder Count ជាលេខងាយមើល ប៉ុន្តែមិនស្មើនឹងចំនួនមនុស្សម្នាក់ៗទេ។ - មនុស្សម្នាក់អាចបង្កើត Address បានរាប់រយ។ - UNI ក្នុង Wallet មាន Voting Power ប៉ុន្តែដើម្បីយកវាទៅបោះឆ្នោត ម្ចាស់ត្រូវ Self-delegate ឬ Delegate ទៅ Address ផ្សេង មុន Voting ចាប់ផ្ដើម។ Wallet នោះនៅតែរាប់ជា Holder ដដែល។ - អ្នកដែល Delegate រួច ក៏មិនមែនគ្រប់គ្នាចូលរួមបោះឆ្នោតដែរ។ ចឹងតើយើងត្រូវមើលអ្វីជំនួស? មិនមើលតែចំនួន Holder មួយមុខទេ។ មាន 2 ចំណុចដែលប្រាប់យើងច្រើនជាងនេះ។ 1. Voting Power ប្រមូលផ្ដុំកម្រិតណា? មើលបញ្ជី Delegate តាមលំដាប់ រួចរាប់ថា ត្រូវការ Delegate ប៉ុន្មាន ទើបបាន 50% នៃ Voting Power។ បើលេខនោះតូច ការសម្រេចចិត្តអាចពឹងលើ Delegate មួយក្រុមតូច ទោះ Holder ច្រើនប៉ុនណាក៏ដោយ។ 2. ការចូលរួមពិតប្រាកដមានប៉ុន្មាន? មើល Proposal ចាស់ៗរបស់ Project នោះផ្ទាល់ ថាមាន Voting Power ប៉ុន្មានដែលបានបោះឆ្នោត និងបានឆ្លង Quorum ដោយ Margin ប៉ុន្មាន។ កុំយកលេខ Participation របស់ DAO មួយទៅសន្និដ្ឋានលើ DAO មួយទៀត ព្រោះពួកវាប្រើមូលដ្ឋានគណនា និងច្បាប់ Quorum ខុសគ្នា។ តើមើលនៅឯណា? នៅលើ Snapshot v2 មាន Delegates Dashboard ដែលអាចរៀបបញ្ជី Delegate តាម Voting Power ឬចំនួន Delegator។ ប៉ុន្តែ Dashboard នេះអាស្រ័យលើ Governance System និងការកំណត់របស់ Space នីមួយៗ ដូច្នេះត្រូវផ្ទៀងផ្ទាត់ជាមួយ Governance Docs ផ្លូវការរបស់ Project នោះផងដែរ។ ចំណុចសំខាន់ ចំនួន Holder ច្រើន មិនមែនជាភស្តុតាងថា Project នោះ Decentralize ទេ។ វាជាទិន្នន័យមួយក្នុងចំណោមទិន្នន័យជាច្រើនទៀតដែលយើងគួរដឹង តែមិនមែនយកវាជាចំនួនគោល សម្រាប់សម្រេចចិត្តទេ។ អ្វីដែលកំណត់លទ្ធផលពិតគឺ Voting Power ប្រមូលផ្ដុំនៅឯណា និងអ្នកណាដែលបានចូលរួមពិតប្រាកដ។ #Web3GM #Decentralization #VotingPower #Web3Myth ————————— Presented to you by Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
Michael Burry បើកបន្ថែម Short Position ទៅលើ ភាគហ៊ុន Nebius បន្ទាប់ពីភាគហ៊ុន $NBIS បានកើនឡើង 30% ដោយសារតែ របាយការណ៍ប្រាក់ចំនូល Q2 លើសពីការរំពឹងទុក។ លោក Michael Burry បានបើក Short Position ដំបូងនៅតំលៃ $211 ហើយឥលូវថែមនៅតំលៃ $245 ថែមទៀត។ គាត់នៅតែបន្តរមាននិនាការណ៍ Bearish ទៅលើភាគហ៊ុន Semiconductor ដោយបានបើកបន្ថែម Short Positions លើ Micron និង SOXX។ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
🌐 RealityFinance RWA & Web3 Meetup 🤝 សូមចូលរួមជាមួយពួកយើងសម្រាប់រាត្រីនៃ ការសិក្សា ការភ្ជាប់ទំនាក់ទំនង និងការស្វែងយល់ពីអនាគតនៃ Real-World Assets (RWA) 🚀 📚 ស្វែងយល់អំពី RWA, Tokenization និង Tokenized Stocks 💬 ជួបជាមួយ Builders និងអ្នកចូលចិត្ត Web3 🍻 រីករាយជាមួយអាហារ ភេសជ្ជៈ និងការជួបជុំសហគមន៍ 🗓 ថ្ងៃសៅរ៍ ទី 15 ខែសីហា ⏰ ម៉ោង 4:00 PM – 9:00 PM 📍 Botanico Craft Beer Garden, Phnom Penh ➡️ ចុចចុះឈ្មោះ https://luma.com/za3ll2fr រៀនជាមួយគ្នា 🤝 ភ្ជាប់ជាមួយសហគមន៍ 🌐 ស្វែងយល់ពីអនាគត RWA 🚀 #RealityFinance #BGBKH #RWA #Web3 #CryptoCambodia #Web3Cambodia
មូលនិធិទ្រព្យសម្បត្តិរដ្ឋ (Sovereign Wealth Fund) Temasek របស់ សិង្ហបុរី នឹងធ្វើការវិនិយោគលើ ភាគហ៊ុន ក្រុមហ៊ុន Samsung និង SKHynix របស់កូរ៉េខាងត្បូង Temasek ដែលជា SWF ធំទី 2 របស់សិង្ហបុរី (ឬទី 11 លើពិភពលោក) បានបង្ហាញពីវិនិយោគថ្មី និងក៏ជាលើកដំបូងទៅក្នុងទីផ្សាររបស់កូរ៉េខាងត្បូង ដោយវិនិយោគទៅលើក្រុមហ៊ុនផលិត Memory Chip Samsung និង SKHynix។ ការវិនិយោគពី Institution ធំៗនេះ កើតឡើងបន្ទាប់ពី Retails Investor ត្រូវបាន Liquidated កាលពីចុងខែកក្កដា ដោយការប្រើប្រាស់ Leverage ហួសកំរិត។ -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
ថ្ងៃនេះ យើងមកមើលថា មុនចុច Confirm Vote ត្រូវអានអ្វីខ្លះក្នុង Wallet។ គ្រាន់តែ Website សរសេរថា Vote មិនមានន័យថា Wallet Popup នោះជាការបោះឆ្នោតដែលមានសុវត្ថិភាពទេ។ Website ក្លែងបន្លំអាចចម្លង Logo, ចំណងជើង Proposal និងពណ៌របស់ Project ដើម្បីឲ្យយើង Connect Wallet រួច Sign សកម្មភាពដែលមិនទាក់ទងនឹងការបោះឆ្នោតសោះ។ មុនចុច Confirm យើងត្រូវដឹងថា Wallet កំពុងស្នើអ្វីពិតប្រាកដ។ 1. ផ្ទៀងផ្ទាត់ Domain ផ្លូវការ និង Proposal ID កុំចាប់ផ្ដើមពី Link ក្នុង DM, Comment ឬ Sponsored Ad។ ចូលពី Website ផ្លូវការ ឬ Governance Docs ផ្លូវការ ហើយផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការមួយទៀត។ ពិនិត្យ Proposal ID, ចំណងជើង, រយៈពេលបោះឆ្នោត និងជម្រើសឲ្យត្រូវគ្នា។ Page ក្លែងបន្លំអាចចម្លងចំណងជើងចាស់ ប៉ុន្តែបញ្ជូន Wallet ទៅ Domain ឬ Contract ផ្សេង។ បើ Page ឬ DM បង្ខំឲ្យប្រញាប់ កុំចុច Confirm ភ្លាមៗអោយសោះ។ ត្រឡប់ទៅ Governance Docs ផ្លូវការ ហើយផ្ទៀងផ្ទាត់ម្ដងទៀត។ ការប្រញាប់អាចនឹងបង្កបញ្ហាច្រើន។ 2. ដឹងថាវាជា Message Signature ឬ Transaction Governance Tool មិនមានផ្លូវតែមួយទេ។ Tool ខ្លះស្នើឲ្យ Sign Message។ Tool ខ្លះធ្វើ On-chain Vote ដែលត្រូវ Confirm Transaction។ Arbitrum ជាឧទាហរណ៍មួយ។ Temperature Check ប្រើ Snapshot ចំណែក Proposal ផ្លូវការខ្លះបោះឆ្នោត On-chain។ DAO តែមួយ ប៉ុន្តែ Wallet Popup អាចខុសគ្នា។ ចឹង កុំសន្មត់ថាការបោះឆ្នោតទាំងអស់ Gasless ឬទាំងអស់ត្រូវបង់ Gas Fee។ មើលចំណងជើងក្នុង Wallet ឲ្យច្បាស់ថា វាស្នើ Sign Message, Sign Typed Data ឬ Confirm Transaction។ 3. បើជា Message សូមអានបរិបទ ពិនិត្យ Domain ឬ App ដែលស្នើ Signature, Proposal, ជម្រើស, Network និងពេលផុតកំណត់ បើ Wallet បង្ហាញ។ Message Signature មិនមែនជា Token Transfer ភ្លាមៗទេ។ តែនោះមិនមានន័យថាគ្មានហានិភ័យទេ។ Signature អាចត្រូវបានប្រើជាការអនុញ្ញាតនៅក្នុងប្រព័ន្ធមួយ។ បើ Message អានមិនបាន ឬបរិបទមិនត្រូវនឹង Vote ដែលយើងចង់ធ្វើ សូម Reject។ 4. បើជា Transaction សូមអាន Network និងសកម្មភាព ពិនិត្យ Network, Target Contract, Value និង Function ដែល Wallet បង្ហាញ។ Token Approval គឺជាការផ្ដល់សិទ្ធិឲ្យ Contract ចំណាយ Token តាមលក្ខខណ្ឌដែលបានកំណត់។ Vote មួយមិនគួរលាក់ Token Transfer, Approve ឬ Unlimited Approve ដែលមិនទាក់ទងនឹង Proposal ទេ។ បើ Wallet ប្ដូរ Network មិនត្រូវ, Target មិនស្គាល់ ឬសកម្មភាពខុសពីជម្រើសដែលយើងបានជ្រើស សូមបិទ Page ហើយត្រឡប់ទៅ Link ផ្លូវការ។ 5. Clear Signing ជួយ ប៉ុន្តែមិនធានាសុវត្ថិភាព Wallet ដែលបង្ហាញសកម្មភាពជាភាសាអានបាន ជួយយើងយល់ថាកំពុង Sign អ្វី។ តែ UI ច្បាស់មិនធានាថា Website, Contract ឬ Proposal នោះត្រឹមត្រូវទេ។ យើងនៅតែត្រូវផ្ទៀងផ្ទាត់ប្រភព និងសកម្មភាព។ 6. Vote មិនត្រូវការ Seed Phrase ឬ Private Key កុំបញ្ចូល Seed Phrase ឬ Private Key ក្នុង Governance Page, Form, Telegram Support ឬ DM ឲ្យសោះ។ Wallet ប្រើ Secret ទាំងនេះនៅខាងក្នុងដើម្បីគ្រប់គ្រង Access។ គ្មាន Project ណាត្រូវការឲ្យយើងផ្ញើវាដើម្បីបញ្ជាក់សិទ្ធិបោះឆ្នោតទេ។ បញ្ជីត្រួតពិនិត្យមុន Confirm៖ - Domain ផ្លូវការត្រឹមត្រូវឬទេ? - Proposal ID និងជម្រើសត្រូវគ្នាឬទេ? - Wallet ស្នើ Message ឬ Transaction? - Network, Target, Value និងសកម្មភាពត្រឹមត្រូវឬទេ? - មាន Approve, Transfer ឬសិទ្ធិដែលមិនទាក់ទងដែរឬទេ? - បរិបទអាចអាន និងយល់បានឬទេ? បើ Confirm ខុសរួច កុំបោះបង់។ ឈប់ប្រើ Page នោះ រួចពិនិត្យថាអ្វីដែលបាន Confirm ជា Signature, Transaction ឬ Token Approval។ បើមាន Token Approval ដែលមិនចង់បាន ត្រូវ Revoke វា ព្រោះការ Disconnect Wallet មួយមុខមិនដកសិទ្ធិនោះវិញទេ។ បើ Seed Phrase ឬ Private Key ត្រូវបានបង្ហាញ ឬសង្ស័យថាត្រូវបានលួច ត្រូវផ្លាស់ Digital Asset ដែលនៅសល់ទៅ Wallet ថ្មីដែលប្រើ Secret ថ្មី។ Transaction ដែល Confirm និងដំណើរការរួចនៅលើ Chain មិនអាចត្រឡប់វិញបានទេ។ កុំជឿអ្នកដែល DM មកថាអាចយកលុយត្រឡប់មកវិញដោយគិតថ្លៃសេវា។ នោះជាការក្លែងបន្លំជាន់ទី 2 លើមនុស្សដែលទើបខាតរួច។ បើអ្វីមួយមិនច្បាស់ កុំចុច Confirm។ ខកខាន Vote មួយប្រសើរជាងផ្ដល់សិទ្ធិទៅសកម្មភាពដែលយើងមិនយល់។ #Web3GM #WalletSafety #DAOVoting #ClearSigning ————————— Presented to you by Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
របាយការណ៍ CPI របស់សហរដ្ឋអាមេរិច ប្រចាំខែកក្កដា ដូចការរំពឹងទុក - CPI YoY: 3.4% - Core CPI YoY: 2.5% -KhmerXBT ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR
видео или голосовое, без подписи
видео или голосовое, без подписи