- Последний пост
- 14 нояб. 2024 г.
- Последнее чтение
- 12 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- В каталоге с
- 12 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🇰🇭 ដើម្បីអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះក្រុមហ៊ុន WnK System Co., Ltd នឹងឈប់សម្រាករយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែតុលា ឆ្នាំ២០២៤។ 🥰 សូមជូនពរពុកម៉ែ បងប្អូនធ្វើដំណើរទៅកំសាន្តគ្រប់ទីកន្លែង គ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពគ្រប់ក្រុមគ្រួសារ ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។ សូមអរគុណ!
🇰🇭 ខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) 🇰🇭 🥳 ជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ។
🇰🇭 ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោន្តម សីហមុនី 🇰🇭 🙏 ខួបលើកទី ២០ (២៩ តុលា ២០០៤ - ២៩ តុលា ២០២៤) 🙏
🇰🇭 ព្រះរាជពិធីរំលឹកខួប១២ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ “ព្រះបរមរតនកោដ្ឋ” 🇰🇭 🙏 (១៥ តុលា ២០១២ - ១៥ តុលា ២០២៤) 🙏
👏🚩 សូមអនុមោទនា "បុណ្យភ្ជុំបិណ្ឌ" 🚩👏 🎆 ក្រុមហ៊ុន WnK System Co., Ltd យើងខ្ញុំ សូមគោរពជូនពរបងប្អូនទាំងអស់ឲ្យជួបតែសេចក្តីសុខ សំណាងល្អ ធ្វើដំណើរទៅទីជិត ទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពនាពិធីបុណ្យភ្ជុំបិណ្ឌនេះ។ 🙏 សូមអរគុណ!
🇰🇭 អបអរសាទរខួបលើកទី៣១ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭 🥳 ២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៤ 🥳
💱 GameFi សំដៅទៅលើការរួមបញ្ចូលគ្នានៃហ្គេម និងហិរញ្ញវត្ថុវិមជ្ឈការ (DeFi) ដោយប្រើប្រាស់បច្ចេកវិទ្យា blockchain និង cryptocurrency។ GameFi អនុញ្ញាតឱ្យអ្នកលេងអាចទទួលបានចំណូលខណៈពេលកំពុងលេងហ្គេម ដែលគេហៅថា Play to Earn (P2E) ។ 💵 Play to Earn៖ ជាប្រភេទហ្គេមដែល អនុញ្ញាតឱ្យអ្នកលេងអាចទទួលបានជា crypto token ឬ NFT ដោយគ្រាន់តែបំពេញភារកិច្ច បង្កើនកម្រិត(Level) ឬចូលរួមក្នុងការប្រកួតប្រជែងនៅក្នុងហ្គេមដើម្បីទទួលបានជាទ្រព្យសម្បត្តិឌីជីថលផ្សេងៗ។ ទ្រព្យសម្បត្តិឌីជីថលទាំងនេះអាចក៏អាចប្ដូរទៅជាលុយពិត ឬយកទៅប្រើក្នុងប្រព័ន្ធអេកូឡូស៊ី blockchain បានផងដែរ។ ⚠️ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន និងសិក្សាឲ្យបានច្បាស់មុននឹងសម្រេចចិត្តចូលលេង និងចុចលីងទាំងនោះ ព្រោះបើអ្នកទាំងអស់គ្នាមិនបានសិក្សាច្បាស់លាស់ អាចនឹងចុចប៉ះលីង Scam នឹងធ្វើឲ្យមានបញ្ហាចំពោះអ្នកទាំងអស់គ្នាបាន។ 🚫 Not financial advice and do your own research (DYOR)! ⭐️ សូមអរគុណ!
❓ តើវិស័យអ្វីដែលអាចផ្ទុះបន្ទាប់ទៀតនៅក្នុងវិស័យគ្រីបតូ? ⚡️ ថ្មីៗនេះឃើញថាមានហ្គេម Telegram ថ្មីៗជាច្រើនដូចជា Hamster Kombat , Catizen , Blum , Yescoin , TapSwap ហើយ Binance ក៏មានហ្គេម Moonbix ដូចគ្នាដែរ។ ហ្គេមទាំងនេះផ្តល់នូវឱកាសរកប្រាក់ចំណូលសម្រាប់អ្នកប្រើប្រាស់ Telegram ថែមទៀតផង។ 🔼 ដូចដែលបងប្អូនទាំងអស់គ្នាដឹងហើយថា នៅក្នុងវិស័យគ្រីបតូ វិស័យផ្សេងៗដែលបានផ្ទុះរួចហើយមានដូចជាវិស័យ AI , RWA និង DePin ជាដើម។ ប៉ុន្តែដោយឡែកយើងមើលឃើញថាវិស័យ GameFi មិនទាន់ផ្ទុះនៅឡើយទេ តើនៅថ្ងៃអនាគតវិស័យ GameFi នេះអាចនឹងផ្ទុះដូចជាវិស័យខាងលើនេះដែរឬទេ? ⌛ ចុះសម្រាប់បងប្អូនវិញ តើគិតយ៉ាងម៉េចដែរ? 🚫 Not financial advice and do your own research (DYOR)! ⭐️ សូមអរគុណ!
✔️ ការវិនិយោគលើគម្រោងចម្រុះ គឺជាការវិនិយោគមួយដែលទទួលបានអត្ថប្រយោជន៍ និងសក្តានុពលមួយចំនួនដូចជា៖ ➡️ ជួយកាត់បន្ថយហានិភ័យ៖ ការវិនិយោគលើប្រភេទគម្រោងផ្សេងៗគ្នាដូចជា L2, DeFi, NFT, Metaverse,... គឺជួយកាត់បន្ថយហានិភ័យបានច្រើន មានន័យថា ទោះបីជាយើងខាតបង់ទៅលើគម្រោងមួយ ក៏យើងនៅសល់គម្រោង 2-3 ទៀតដែរ។ ➡️ អាចចូលទីផ្សារបានកាន់តែទូលំទូលាយ៖ ការវិនិយោគ និងសិក្សាទៅលើគម្រោងចម្រុះ ជួយឲ្យយើងងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយជាងមុន យល់ដឹងពីការរីកចម្រើននៃវិស័យផ្សេងៗនៅក្នុងទីផ្សារ និងងាយស្រួលក្នុងចាប់យកឱកាសបានលឿនជាងអ្នកដទៃ។ ➡️ វិនិយោគលើគម្រោងចម្រុះបែប DCA៖ ចាប់ផ្តើមជាមួយនឹងការវិនិយោគតូចមួយ ហើយទិញវាបន្តិចម្តងៗ ទៅលើគម្រោងផ្សេងៗគ្នា ហើយនៅពេលអ្នកទទួលបានចំណេះដឹង និងបទពិសោធន៍ច្រើន អ្នកអាចធ្វើការទិញ-លក់ទៅតាមផែនការរបស់អ្នកបាន។ ➡️ ទីផ្សារដែលមិនអាចទាយទុកមុនបាន៖ ទីផ្សារគ្រីបតូ គឺជាទីផ្សារដែល មានភាពប្រែប្រួលលឿន និងមិនអាចស្មានទុកមុនបានទេ។ វាទាមទារឲ្យអ្នកទាំងអស់គ្នារៀនទប់អារម្មណ៍ កុំលោភលន់ពេក មានផែនការ គោលដៅច្បាស់លាស់ ព្យាយាមសិក្សាឲ្យបានច្រើនគម្រោង វិនិយោគដោយការទទួលខុសត្រូវ និងស្របតាមហិរញ្ញវត្ថុដែលអ្នកមាន។ 📈 អត្ថបទនេះមិនមែនជាការណែនាំឲ្យអ្នកទាំងអស់គ្នាទៅវិនិយោគនោះទេ។ តែបើអ្នកទាំងអស់គ្នាចង់វិនិយោគសូមធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់ និងតាមដានព័ត៌មានអំពីទីផ្សារឲ្យបានច្បាស់លាស់សិន មុនពេលធ្វើការសម្រេចចិត្តវិនិយោគទៅលើគម្រោងណាមួយ។ 📊 គ្រប់ការវិនិយោគតែងតែមានចំណេញ មានខាត ប៉ុន្តែបើយើងយល់ច្បាស់លាស់ពីអ្វីដែលយើងកំពុងវិនិយោគ វានឹងជួយកាត់បន្ថយហានិភ័យបានកាន់តែច្រើន។ 🚫 Not financial advice and do your own research (DYOR)! ⭐️ សូមអរគុណ!
🛡 បច្ចុប្បន្នបចេ្ចកវិទ្យាមានភាពជឿនលឿន និងរីកចម្រើនទៅមុខកាន់តែខ្លាំងដែលយើងនឹកស្មានមិនដល់។ ជាក់ស្តែងយើងកំពុងស្ថិតក្នុងបច្ចេកវិទ្យា Web3 ដែលប្រើប្រាស់ Blockchain។ មានមនុស្សជាច្រើនតែងយល់ច្រលំថា ឲ្យតែឮពាក្យ Blockchain គេតែងតែគិតថាវាជា Cryptocurrency។ តាមពិតទៅ Blockchain និង Cryptocurrency ជាពាក្យ 2 ផ្សេងគ្នា និងមានអត្ថន័យដាច់ដោយឡែកពីគ្នា៖ 🌐 Blockchain វាជាបច្ចេកវិទ្យាមួយសម្រាប់កត់ត្រាទុកព័ត៌មានដោយមានសុវត្ថិភាពខ្ពស់ តម្លាភាព និងអាចត្រួតពិនិត្យបានគ្រប់ពេល ប៉ុន្តែមិនអាចធ្វើការកែប្រែនូវព័ត៌មានណាមួយដែលបានធ្វើការកត់ទុករួចហើយនោះទេ។ ជាក់ស្តែងបច្ចេកវិទ្យា Blockchain នេះគេអាចយកទៅប្រើប្រាស់លើគ្រប់វិស័យបានដូចជា វិស័យហិរញ្ញវត្ថុ(ធនាគារ) វិស័យសុខាភិបាល និងវិស័យអប់រំជាដើម......។ 💸 រីឯ Cryptocurrency វិញ គឺជារូបិយប័ណ្ណឌីជីថល ដែលមានតម្លៃក្នុងទីផ្សារដូចរូបិយវត្ថុ (ក្រដាសប្រាក់) ដែលយើងប្រើប្រាស់រាល់ថ្ងៃដែរ។ 📌 សរុបសេចក្តីមក ដោយសារតែមនុស្សជាច្រើនមើលឃើញពីអត្ថប្រយោជន៍ និងភាពគួរឲ្យទុកចិត្តរបស់ Blockchain ទើបពួកគេសម្រេចចិត្តប្រើប្រាស់បច្ចេកវិទ្យានេះក្នុងវិស័យគ្រីបតូ។ 🚫 Not financial advice and do your own research (DYOR)! ⭐️ សូមអរគុណ!
📣 សព្វថ្ងៃនេះបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងកើតឡើង ដែលជារឿងព្រួយបារម្ភដល់មនុស្សគ្រប់គ្នា ហើយមានមនុស្សមួយចំនួនកំពុងសិក្សាមើលទៅលើការពង្រីកចំណូលបន្ថែមរបស់ខ្លួនតាមប្រភពផ្សេងៗគ្នា។ វាជារឿងល្អមួយដែលយើងអាចបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ចពិភពលោក ប៉ុន្តែក៏មានចំណុចមួយចំនួនដែលយើងត្រូវប្រុងប្រយ័ត្ន គឺការខ្ចីលុយពីស្ថាប័នធនាគារ ឬបុគ្គលណាមួយសម្រាប់វិនិយោគ។ 📈 ការវិនិយោគ គឺមានច្រើនវិស័យ តែសម្រាប់អត្ថបទមួយនេះ ខ្ញុំនិយាយពីការវិនិយោគជាមួយរូបិយប័ណ្ណគ្រីបតូ។ តើយើងគួរយកលុយកម្ចីមកវិនិយោគក្នុងរូបិយប័ណ្ណគ្រីបតូដែរឬទេ? 📌សម្រាប់ការវិនិយោគក្នុងរូបិយប័ណ្ណគ្រីបតូ គឺវាមានហានិភ័យខ្ពស់ ឬក៏អាចនិយាយបានថា "High Risk, High Return" តែទោះជាយ៉ាងណា ក៏ខ្ញុំមិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើការវិនិយោគជាមួយកញ្ចប់ថវិកាដែលចាំបាច់ ឬកញ្ចប់បំណុលណាមួយឡើយ។ ផ្ទុយមកវិញ យើងគួរតែវិនិយោគជាមួយកញ្ចប់ថវិកាដែលយើងមិនត្រូវការចាំបាច់ប្រើប្រាស់ ឬទោះបីជាវាបាត់បង់ទៅ ក៏មិនធ្វើឲ្យប៉ះពាល់ដល់យើង។ យើងគួរតែស្វែងយល់ឲ្យបានច្បាស់សិន មុននឹងចាប់ផ្តើមវិនិយោគនៅក្នុងវិស័យណាមួយ។ 🚫 Not financial advice and do your own research (DYOR)! ⭐️ សូមអរគុណ!
✍️ ក្នុងការវិនិយោគជាមួយរូបិយប័ណ្ណគ្រីបតូ អ្នកដែលបង្កើតគម្រោងឆបោកគឺមានច្រើន និងអាចកើតឡើងគ្រប់ពេលវេលា។ យើងមិនអាចហាមឃាត់គេមិនឲ្យបង្កើតគម្រោងឆបោកទេ ប៉ុន្តែយើងត្រូវចេះការពារខ្លួនពីហានិភ័យដែលអាចកើតមាន។ នេះគឺជាចំណុចចំនួន 6 ដែលអ្នកអាចធ្វើដើម្បីការពារខ្លួន និងអ្នកដទៃកុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះនៃគម្រោងឆបោករបស់ពួកគេ៖ ✅ សិក្សាស្រាវជ្រាវដោយខ្លួនឯង ៖ ចំណាយពេលដើម្បីរៀនអំពីរូបិយប័ណ្ណគ្រីបតូ បច្ចេកវិទ្យា Blockchain និងហានិភ័យនៃការវិនិយោគលើទ្រព្យសម្បត្តិឌីជីថល។ ត្រូវមានចំណេះដឹងជាមូលដ្ឋាន ក្នុងការពិចារណាគិតរកហេតុផល ចេះវែកញែកថា ហេតុអ្វីគេហ៊ាននិយាយថាយើងនឹងចំណេញពីការវិនិយោគ ឬគម្រោងមួយនោះ ហើយការយល់ដឹងអំពីមូលដ្ឋានគ្រឹះនឹងជួយអ្នកក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹង និងជៀសវាងបញ្ហាទូទៅបានផងដែរ។ ✅ ស្រាវជ្រាវពីគម្រោងឲ្យបានច្បាស់ ៖ មុនពេលវិនិយោគលើរូបិយប័ណ្ណគ្រីបតូ អ្នកត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់លើគម្រោង ក្រុមការងាររបស់គេ ការប្រើប្រាស់ បច្ចេកវិទ្យា និងសហគមន៍របស់គេផងដែរ។ ✅ ប្រយ័ត្នចំពោះការលួចបន្លំ៖ ប្រុងប្រយ័ត្នចំពោះអ្នកដែលប៉ុនប៉ងលួចព័ត៌មានរបស់អ្នក ឬអាចចូលទៅកាន់កាប់រូបិយប័ណ្ណគ្រីបតូរបស់អ្នកតែម្ដង។ ជៀសវាងការចុចលីង ឬអ៊ីមែលដែលគួរឱ្យសង្ស័យ ហើយត្រូវផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុនពេលផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានទាក់ទងនឹងគណនីហិរញ្ញវត្ថុណាមួយរបស់អ្នក។ ✅ តាមដានព័ត៌មានថ្មីៗជានិច្ច៖ ត្រូវតាមដានព័ត៌មានដែលមានប្រភពច្បាស់លាស់ ចូលរួមក្នុងសហគមន៍រូបិយប័ណ្ណគ្រីបតូ (Crypto Community) និងចូលរួមជាមួយអ្នកវិនិយោគផ្សេងទៀត ដើម្បីរៀនពីបទពិសោធន៍ និងការចែករំលែកចំណេះដឹងថ្មីៗរបស់គេបន្ថែមទៀត។ ✅ ប្រុងប្រយ័ត្នចំពោះការធានា និងការសន្យា៖ ត្រូវប្រុងប្រយ័ត្នចំពោះការវិនិយោគដែលសន្យាថានឹងទទួលបានផលចំណេញខ្ពស់ត្រឡប់មកវិញ ឬការប្រើយុទ្ធសាស្ត្រជំរុញអ្នកឱ្យធ្វើការសម្រេចចិត្តបែបរហ័សៗ។ សូមចងចាំថាការវិនិយោគដែលពិតប្រាកដតែងតែមានហានិភ័យ ហើយក៏មិនមានការធានាពីប្រាក់ចំណេញនោះដែរ។ ✅ ស្វែងរកដំបូន្មានពីអ្នកដែលមានបទពិសោធន៍ ៖ ត្រូវស្វែងរកដំបូន្មានពីអ្នកដែលមានបទពិសោធន៍ ឬអ្នកជំនាញផ្នែកវិនិយោគ ពេលដែលអ្នកទើបនឹងវិនិយោគជាមួយគ្រីបតូ ឬមិនច្បាស់លាស់អំពីឱកាសវិនិយោគណាមួយដែលគេបានណែនាំដល់អ្នក។ 📌 ចំណុចទាំង 6 នេះអាចការពារខ្លួនអ្នកបានប្រសើរជាងមុននៅពេលមានក្រុម ឬជនណាម្នាក់មកណែនាំអ្នកឲ្យទៅវិនិយោគ និងជួយកាត់បន្ថយហានិភ័យនៅពេលអ្នកចង់វិនិយោគលើរូបិយប័ណ្ណគ្រីបតូណាមួយ។ ត្រូវប្រុងប្រយ័ត្ន រក្សាព័ត៌មាន និងការពារសុវត្ថិភាពនៃការវិនិយោគរបស់អ្នកគ្រប់ពេលវេលា។ នេះគ្រាន់តែជាចំណុចមួយចំនួនតូចតែប៉ុណ្ណោះ នៅមានចំណុចជាច្រើនទៀតដែលអ្នកទាំងអស់គ្នាត្រូវដឹង នឹងសិក្សាស្វែងយល់បន្ថែម។
📊 Meme Coin និង គម្រោងពិត សំដៅទៅលើប្រភេទពីរផ្សេងគ្នានៅក្នុងទីផ្សារគ្រីបតូ ដែលប្រភេទនៃកាក់នីមួយៗមានលក្ខណៈពិសេស និងគោលបំណងផ្ទាល់ខ្លួនរបស់វា។ Ⓜ️ Meme Coin ៖ Meme Coin គឺជារូបិយប័ណ្ណគ្រីបតូ ដែលបង្កើតឡើងបែបកំប្លែង ឬសម្រាប់ការសប្បាយ ដោយមិនមានគោលបំណង ឬបច្ចេកវិទ្យាច្រើននោះទេ។ ជាធម្មតា Meme Coin ទទួលបានប្រជាប្រិយភាពតាមរយៈអ៊ីនធឺណែត ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម យុទ្ធនាការដែលចូលរួមតាមសហគមន៍ ការប្រម៉ូតដោយបុគ្គលល្បីៗ ជាជាងផ្អែកលើគុណសម្បត្តិ ឬការប្រើប្រាស់បច្ចេកវិទ្យា។ Meme Coin ច្រើនតែមានឈ្មោះ និង Logo ដែលរចនាឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបង្កើតការចាប់អារម្មណ៍តែមួយភ្លែតៗប៉ុណ្ណោះ។ 🔹 គម្រោងពិត៖ គម្រោងពិតប្រាកដសំដៅទៅលើរូបិយប័ណ្ណគ្រីបតូ ឬគម្រោង Blockchain ដែលត្រូវបានបង្កើតឡើងដោយមាន បច្ចេកវិទ្យាពិតប្រាកដ និងមានគោលបំណងក្នុងការប្រើប្រាស់ច្បាស់លាស់។ គម្រោងពិតប្រាកដតែងតែមាន White Paper ដែលរៀបរាប់លម្អិតអំពីគោលបំណង លក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រអនុវត្តរបស់ពួកគេ។ ជាធម្មតា គម្រោងដែលពិតប្រាកដតែងតែមានក្រុមអ្នកអភិវឌ្ឍន៍ (Developer) អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកអាជីវកម្មដែលខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍ និងកែលម្អគម្រោងតាម Roadmap របស់គេ។ 💥 សរុបមក ការវិនិយោគលើ Meme Coin អាចផ្តល់នូវការកម្សាន្ត ឱកាសរយៈពេលខ្លី និងមានការប្រថុយប្រថានដោយសារតែភាពប្រែប្រួល និងភាពល្បីល្បាញតែមួយភ្លែតប៉ុណ្ណោះ។ ចំណែកឯ ការវិនិយោគលើគម្រោងពិតអាចផ្តល់នូវស្ថេរភាព និងសក្តានុពលបន្ថែមទៀតសម្រាប់ការ Hold ឬវិនិយោគក្នុងរយៈពេលវែង។ វិនិយោគិនគួរតែស្រាវជ្រាវ វាយតម្លៃដោយប្រុងប្រយ័ត្នទាំងបច្ចេកវិទ្យា និងសហគមន៍ដែលនៅពីក្រោយរូបិយប័ណ្ណគ្រីបតូណាមួយ មុនពេលវិនិយោគ។ 📌 អត្ថបទនេះគ្រាន់តែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះ Not Financial Advice ។ សូមធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ និងវិនិយោគដោយការទទួលខុសត្រូវ។ សូមអរគុណ!
📈 ការវិនិយោគលើទ្រព្យឌីជីថលគឺជារឿងល្អឬអត់ វាអាស្រ័យលើកត្តា និងការគិតផ្សេងៗគ្នា រួមទាំងគោលដៅហិរញ្ញវត្ថុ ការទទួលយកហានិភ័យ និងយុទ្ធសាស្ត្រវិនិយោគរបស់អ្នកផងដែរ។ 📊 ទ្រព្យឌីជីថល ដូចជារូបិយប័ណ្ណគ្រីបតូ កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកវិនិយោគខ្លះចាត់ទុករូបិយប័ណ្ណគ្រីបតូ ថាជាឱកាសវិនិយោគមួយដែលល្អ នឹងទទួលបានប្រាក់ចំណេញខ្ពស់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវទទួលស្គាល់ថា ការវិនិយោគជាមួយគ្រីបតូក៏មានហានិភ័យក្នុងការខាតបង់ខ្ពស់ដូចគ្នាដែរ ព្រោះតម្លៃវាអាចប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ✔️ ចំណុចល្អក្នុងការវិនិយោគជាមួយទ្រព្យឌីជីថល ៖ អនុញ្ញាតឱ្យអ្នកមានឱកាសចូលរួមក្នុងការអភិវឌ្ឍន៍ និងការទទួលយកបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗដូចជា បច្ចេកវិទ្យា Blockchain ហិរញ្ញវត្ថុវិមជ្ឈការ (DeFi) និង NFT ជាដើម។ បច្ចេកវិទ្យាទាំងនេះមានសក្តានុពលជួយពន្លឿនក្នុងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល , សេដ្ឋកិច្ច , ឧស្សាហកម្ម , សង្គមឌីជីថល និងបង្កើតឱកាសវិនិយោគថ្មីៗផងដែរ។ មុនពេលវិនិយោគលើទ្រព្យឌីជីថល អ្នកទាំងអស់គ្នាត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះទាក់ទងនឹងបច្ចេកវិទ្យា សក្ដានុពលទីផ្សារ និងហានិភ័យដែលអាចកើតមាន។ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់ ស្វែងរកដំបូន្មានពីអ្នកជំនាញ ហើយត្រូវវិនិយោគតាមលទ្ធភាពដែលអ្នកមាន។ ❌ ចំណុចមិនល្អក្នុងការវិនិយោគជាមួយទ្រព្យឌីជីថល ៖ ទ្រព្យឌីជីថល ដូចជារូបិយប័ណ្ណគ្រីបតូគឺមានតម្លៃប្រែប្រួលលឿនខ្លាំងណាស់(ឡើងលឿន ចុះលឿន) ដោយសារទំហំទីផ្សារនៅតូច បើប្រៀបធៀបទៅទីផ្សាររបស់ភាគហ៊ុន (Stock) និងមាស (Gold) ជាដើម។ ងាយប្រឈមនឹងហានិភ័យផ្នែកសុវត្ថិភាពដូចជាការលួចចូល និងការក្លែងបន្លំ ការប្រើប្រាស់មិនទាន់ទូលំទូលាយ និងស្ថានភាពបទប្បញ្ញត្តិនៃរូបិយប័ណ្ណគ្រីបតូមួយចំនួននៅតែមិនទាន់ច្បាស់លាស់ ដោយសាររដ្ឋាភិបាលកំពុងស្វែងរកវិធីសាស្ត្រក្នុងការគ្រប់គ្រង ហើយប្រទេសមួយចំនួនមិនទាន់ទទួលយករូបិយប័ណ្ណគ្រីបតួនៅឡើយ ដែលអាចធ្វើឱ្យវាពិបាកក្នុងការទិញ លក់ ឬបណ្តាលឱ្យមានការធ្លាក់ចុះតម្លៃក្នុងទីផ្សារជាដើម។ 📌 ជាចុងក្រោយ ការវិនិយោគលើទ្រព្យឌីជីថលគឺជារឿងល្អ ឬអត់ គឺអាស្រ័យលើកាលៈទេសៈជាក់ស្ដែង គោលបំណងក្នុងការវិនិយោគ និងការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នា។ ព្រោះនៅពេលអ្នកទាំងអស់គ្នាចង់វិនិយោគនៅក្នុងវិស័យគ្រីបតូ អ្នកទាំងអស់គ្នាត្រូវប្រាកដថាខ្លួនបានដឹងពីលក្ខណៈពិសេស អត្ថប្រយោជន៍ និងហានិភ័យទាំងអស់របស់វា ហើយជៀសវាងដាច់ខាតក្នុងការវិនិយោគបែប FOMO ។ ប្រសិនបើអ្នកមិនប្រាកដទេ សូមធ្វើការពិគ្រោះជាមួយអ្នកមានចំណេះដឹង ឬអ្នកជំនាញផ្នែកវិនិយោគដែលអាចជួយផ្តល់ការណែនាំ ឬចូលក្នុងគ្រុបចែករំលែកចំណេះដឹងទាក់ទងនឹងគ្រីបតូ ដើម្បីស្វែងយល់បន្ថែម ។ 📣 អត្ថបទនេះគ្រាន់តែជាការចែករំលែកចំណេះដឹងតែប៉ុណ្ណោះ Not Financial Advice។ សូមធ្វើការស្រាវជ្រាវ និងវិនិយោគដោយការទទួលខុសត្រូវ។ សូមអរគុណ!
💸 បច្ចុប្បន្នរូបិយប័ណ្ណឌីជីថល ឬទ្រព្យឌីជីថល គឺជាបរិបទថ្មីមួយដែលមនុស្សជាច្រើនកំពុងចាប់អារម្មណ៍ និងប្រើប្រាស់វា។ ⚠️ ដោយបច្ចេកវិទ្យាកាន់តែជឿនលឿន ឧក្រិដ្ឋកម្មតាមអ៉ីនធឺណិតក៏វិវត្តលឿនដូចគ្នា ដូច្នេះយើងត្រូវរៀនពីវិធីក្នុងការការពារ និងផ្ទុកវាក្នុងការបូបឌីជីថលដែលមានសុវត្ថិភាព។ 🛡 កាបូបឌីជីថល មានជាប្រភេទ Cold & Hot Wallet។ Hot Wallet មានទាំងនៅក្នុងទីផ្សារជួញដូរ និងនៅដាច់ដោយឡែក ដូចជា MetaMask និង Trust Wallet។ រីឯ Cold Wallet វាមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់ ដោយសារវាមិនប្រើប្រាស់បណ្តាញអ៉ីនធើណិតដើម្បីដំណើរការទេ វាមានរូបរាងដូចជា USB Flash។ 🌐 ទោះជាយ៉ាងណា យើងត្រូវប្រុងប្រយ័ត្នប្រសិនបើយើងប្រើប្រាស់ Hot Wallet គួរជៀសវាងក្នុងការប្រើប្រាស់ Wi-Fi សាធារណៈ ជាពិសេស កុំចុចចូលតំណភ្ជាប់ផ្តេសផ្តាស និងជៀសវាងការឆ្លើយតបសារជាមួយបុគ្គលណាដែលព្យាយាមទាញយកព័ត៌មានឯកជនរបស់យើង ដើម្បីយកទៅប្រើប្រាស់។ ✔️ ចំពោះបងប្អូនដែលមានទ្រព្យឌីជីថលទាំងអស់ សូមធ្វើការបែងចែក និងទុកដាក់ឲ្យបានច្រើនកាបូប តាមដែលយើងអាចគ្រប់គ្រងបាន ជៀសវាងការដាក់ទ្រព្យទាំងអស់ក្នុងកាបូបតែមួយ ព្រោះប្រសិនបើមានបញ្ហា វានឹងបាត់បង់ទាំងអស់។
✍️ នៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ ពាក្យ Cycle សំដៅទៅលើលំនាំ ឬដំណាក់កាលដែលកើតឡើងដដែលៗនៅក្នុងទីផ្សារគ្រីបតូ។ ✅ Cycle មួយដែលត្រូវបានគេនិយាយច្រើនបំផុតនៅក្នុងទីផ្សារគ្រីបតូគឺ Cycle Bitcoin Halving ដែលពាក់ព័ន្ធនឹងការកាត់បន្ថយរង្វាន់ (Reward) ពាក់កណ្តាល សម្រាប់អ្នកដែលធ្វើការ Mining នៅលើបណ្តាញរបស់ Bitcoin ។ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងវិស័យគ្រីបតូដែលទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនជាច្រើន ដោយគេគិតថាបន្ទាប់ពីមានព្រឹត្តិការណ៍ Bitcoin Halving នេះ តម្លៃរបស់ Bitcoin នឹងមានការប្រែប្រួល ដែលកើតឡើងរៀងរាល់បួនឆ្នាំម្តង។ ✅ បើយោងទៅតាម Cycle 4 ឆ្នាំម្ដង ឱកាសក្នុងការវិនិយោគនៅពេលដែលកាក់ធ្លាក់ចុះតម្លៃច្រើន គឺនៅឆ្នាំ 2027 ទើបមានឱកាសល្អ និងមានតម្លៃទាបបែបនេះម្ដងទៀត។ 🟢 ការសិក្សាអំពី Cycle នៃទីផ្សារគ្រីបតូគឺចាំបាច់សម្រាប់វិនិយោគិន ដើម្បីទទួលបានការយល់ដឹង និងចេះគ្រប់គ្រងហានិភ័យ ។ គួរកត់សម្គាល់ថា Cycle នីមួយៗមិនមានលក្ខណៈដូចគ្នា ឬអាចព្យាករណ៍បាននោះទេ ។ ✍️ ដូច្នេះ វិនិយោគិនគួរតែធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់ និងត្រូវមានការប្រុងប្រយ័ត្ននៅពេលអ្នកចូលទៅវិនិយោគក្នុងទីផ្សារគ្រីបតូ។
👉 បើអ្នកទើបតែចាប់ផ្តើមវិនិយោគនៅក្នុងវិស័យគ្រីបតូ ហើយមិនដឹងថា គួរចាប់ផ្តើមពីចំណុចណាទៅមុន។ ខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាសិក្សាស្រាវជ្រាវ និងប្រឹងប្រែងរៀនសូត្រ ពីចំណុចតូចៗទៅមុន ដើម្បីពង្រឹងចំណេះដឹងមូលដ្ឋាន របស់អ្នកទាំងអស់គ្នាឲ្យបានសមល្មមអាចប្រើប្រាស់ជាប្រយោជន៍ សម្រាប់ការចាប់យកឱកាសវិនិយោគធំៗជាច្រើន។ជៀសជាងការចាប់ផ្តើមវិនិយោគទាំងប្រថុយ ឬវិនិយោគតាមគ្នា ដោយមិនមានចំណេះដឹងមូលដ្ឋាន ដែលអាចនាំឲ្យអ្នកទាំងអស់គ្នា ជួបនឹងហានិភ័យខ្ពស់។ 📌 ខ្ញុំសូមណែនាំឲ្យអ្នកទាំងអស់គ្នា តាមដានការចែករំលែកចំណេះដឹងគ្រីបតូ ពីអ្នកដែលមានបទពិសោធន៍យូរឆ្នាំ តាមរយៈ Group community ក្នុង Telegram, Facebook, Twitter និង YouTube ជាដើម ដើម្បីតាមដានពីការចែករំលែកចំណេះដឹង និងព័ត៌មានគ្រីបតូថ្មីៗជាប្រចាំ។ ✅ ឱកាសវិនិយោគក្នុងគ្រីបតូ គឺមានច្រើន។ ដូច្នេះ សូមអ្នកទាំងអស់គ្នា កុំមានអារម្មណ៍ភ័យខ្លាចថាវិនិយោគមិនទាន់គេ (FOMO) ឬឆាប់ជឿតាមគេ ហើយវិនិយោគលើគម្រោងផ្សេងៗដោយមិនបានសិក្សាច្បាស់លាស់ និងចុចលើតំណភ្ជាប់ (Link) ផ្តេសផ្តាស ធ្វើឲ្យមានការហេក ឬលួចយកទិន្នន័យរបស់អ្នកទាំងអស់គ្នា។ ត្រូវចាំថា មានតែការព្យាយាមរៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯងទេ ដែលអាចជួយអ្នកទាំងអស់បាន៕
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи