tgindex

ខុមហ្រ្វែល - COMFREL

описание

នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)

2 545
подписчиков
Охват к подписчикам
8,6%
ERR
Реакции к просмотрам
0,00%
0 на 25 постов
Пересылки к просмотрам
0,27%
16
Постов в день
2,4
всего 28

Где отзываются чаще

доля реакций к просмотрам
  • 14 авг.ពលរដ្ឋភៀស​សឹក​​ប្រមាណ​ជាង​ ១ម៉ឺន​នាក់​អាច​ជួប​ការលំបាក​ក្នុងការចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ លោក​ ហង្ស​ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​អះអាងថា ក្នុងកាលៈទេសៈ​ដែលការចុះឈ្មោះបោះឆ្នោត​បានខិតជិតមកដល់ ពលរដ្ឋបន្តភៀសសឹក​នៅតែអាច​ចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បាន​ដដែល នៅ​តាម​ឃុំ​-សង្កាត់​ដែល​ខ្លួនកំពុងតាំងទីលំនៅ។ https://www.facebook.com/photo/?fbid=1556331489869307&set=a.4920953362929330,00%
  • 14 авг.សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃព្រហស្បតិ៍​ បាន​អំពាវ​នាវ​ឲ្យ​ក្រ​សួង​ដែនដីបញ្ចប់​នីតិ​វិធី​ដើម្បី​ប្រគល់​ដី​ជាង​៧០០​ហិកតា ​ជូន​ពួក​គាត់​វិញ និង​ថា​ដី​ទាំង​នោះ​ត្រូវ​បាន​ក្រុម​ហ៊ុន​វៀតណាម​​ឈូស​ឆាយ​យក​។​ https://www.facebook.com/photo/?fbid=1556220473213742&set=a.4920953362929330,00%
  • 14 авг.ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួប​លើក​ទី២៨ នៃ​ទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ​។ យុវជនមួយចំនួនដែលចូលរួមក្នុងវេទិកានេះ​បាននិយាយថា ពួកគេទទួលបានការងារធ្វើដែលខុសជំនាញ។ ក្នុងន័យនេះ យុវជនជំរុញឱ្យក្រសួងការងារ និងក្រសួងអប់រំបង្កើនការផ្សព្វផ្សាយពីការតម្រង់ទិសសិក្សា ដើម្បីកសាងភាពធន់ សមស្របទៅនឹងទីផ្សារការងារបច្ចុប្បន្ន៕ https://www.facebook.com/photo/?fbid=1556110556558067&set=a.4920953362929330,00%
  • 14 авг.ចិនបានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការលើសម្ភារការពារជាតិរបស់ខ្លួនជាមួយកម្ពុជា និងថៃ មិនសំដៅលើការលម្អៀង​ទៅកាន់​ភាគី​ណាមួយឡើយ ខណៈមន្ត្រីយោធាថៃបន្តលើកឡើងពីការព្រួយបារម្ភចំពោះការកើនឡើងនៃសម្ភារយោធាផលិតដោយចិន​លើទឹក​ដី​កម្ពុជា ដែលថ្មីៗនេះផ្តោតលើនាវាចម្បាំងប្រភេទ Corvette ថ្មីរបស់កងទ័ពជើងទឹកកម្ពុជា។​ https://www.facebook.com/photo/?fbid=1556053139897142&set=a.4920953362929330,00%
  • 13 авг.សារព័ត៌មាន Mongabay បានចុះផ្សាយអត្ថបទស្រាវជ្រាវដែលបង្ហាញថា អាជីវកម្មបូមខ្សាច់សមុទ្រ នៅប្រទេសកម្ពុជាលក់ទៅឱ្យ​ប្រទេសសិង្ហបុរី ហាក់ចាប់ដំណើរការឡើងវិញ ក្រោយពីផ្អាកអស់ជាច្រើនឆ្នាំ។ សារព័ត៌មាន Mongabay បានសម្ភាសប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដោយបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានទទួលគោលការណ៍ពីថ្នាក់ជាតិ ដើម្បីអនុញ្ញាតឲ្យមានដំណើរការអាជីវកម្មបូមខ្សាច់សមុទ្រលក់នាំចេញទៅប្រទេសសិង្ហបុរី។ https://www.facebook.com/photo/?fbid=1555419873293802&set=a.4920953362929330,00%
  • 13 авг.រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក្រោយច្បាប់នេះត្រូវបានលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទីចុះហត្ថលេខាលើរាជក្រមដាក់ឱ្យប្រើប្រាស់កាលពីចុងខែឧសភា ឆ្នាំ២០២៦។ អនុក្រឹត្យនេះ​មាន ៨ជំពូក និង ៤១មាត្រា ដោយកំណត់ពីលក្ខខណ្ឌ ការធ្វើជំរឿន នីតិវិធីជ្រើសរើស ប្រាក់ឧបត្ថម្ភ គោលរបប និងការពន្យារពេលចូលបំពេញកាតព្វកិច្ចជាដើម។ គួរជម្រាបថា គ្រប់យោធិនចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែម្នាក់ៗចំនួន ៤០ម៉ឺនរៀល បូកនឹងរបបគោលផ្សេងៗទៀតដូចយោធិនអាជីពដែរ។ https://www.facebook.com/photo/?fbid=1555314746637648&set=a.4920953362929330,00%
  • 13 авг.ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖ បច្ចុប្បន្នភាពនៃលំហការងារសង្គមស៊ីវិល វាគ្មិនកិត្តិយស៖ 1. លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ 2. លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​https://web.facebook.com/share/v/19DALTMR3j/0,00%
  • 13 авг.លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរខេត្តស្ទឹងត្រែងបន្តពង្រឹងការទប់ស្កាត់បទល្មើសឆ្លងព្រំដែន ដើម្បីធានាថាខេត្តនេះមិនពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ និងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ https://www.facebook.com/photo/?fbid=1555152603320529&set=a.4920953362929330,00%
  • 12 авг.អ៊ីស្រាអែលបាននាំយកដ្រូនឃ្លាំមើល មកសាកល្បងនៅតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃដើម្បីបង្ហាញប្រាប់ពីបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនទៅកាន់កងទ័ពថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែត Defence Blog នៅថ្ងៃអង្គារទី១១សីហា។ គួរកត់សម្គាល់ថា ការសាកល្បងសមត្ថភាពយាន​គ្មានមនុស្សបើករបស់អ៊ីស្រាអែល​ពេលនេះ ធ្វើឡើងអំឡុង​​ព្រំដែនថៃ និងកម្ពុជាបន្តស្ថិតក្នុងស្ថានភាពជម្លោះជាងមួយឆ្នាំមកហើយ​។ https://www.facebook.com/photo/?fbid=1554524420050014&set=a.4920953362929330,00%
  • 12 авг.ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC) សម្រាប់ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច» ========================== ប្រធានបទ៖ បច្ចុប្បន្នភាពនៃលំហការងារសង្គមស៊ីវិល វាគ្មិនកិត្តិយស៖ 1. លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ 2. លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា ========================== កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1J3PUCf6og/0,00%
  • 12 авг.លោក​ រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​អះអាង​ថា លោក​នឹង​បន្ត​សកម្ម​ភាព​​តស៊ូ​មតិ​ដោយ​សន្តិវិធី​ ដើម្បី​ទាម​ទារ​សេរីភាព​​និង​យុត្តិធម៌​​ បន្ទាប់ក្រសួង​យុត្តិធម៌ខកខាន​មិន​បាន​​ឆ្លើយ​តប​ទៅ​តាម​ការស្នើសុំរបស់​​លោក​ឱ្យ​ពិនិត្យ​សើ​រើ​លើ​សាលដីកា​របស់​តុលាការ​កំពូល​​។​ https://www.facebook.com/photo/?fbid=1554399450062511&set=a.4920953362929330,00%
  • 12 авг.ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា AOT-KH ដឹកនាំ​ដោយ​ហ្វីលីពីន ចុះទៅ​ទីតាំង​ផ្ទះប្រជាជនស៊ីវិលចំនួន ១១៤ខ្នង ដែល​រងផលប៉ះពាល់ទាំងស្រុង ហើយប្រជាជនសរុបចំនួន ៥១១នាក់ (ស្រីចំនួន ២៦៨នាក់) នៅមិនទាន់អាចត្រលប់ទៅលំនៅឋានវិញបាន នៅ​ខេត្ត​ព្រះវិហារ។ https://www.facebook.com/photo/?fbid=1554274990074957&set=a.4920953362929330,00%