tgindex

Cosmology Daily

описание

Created on 23/12/2019 *ព័ត៌មានខ្លីៗពីអវកាស និង វិទ្យាសាស្ត្រ* —:https://www.youtube.com/channel/UCJHdCJ2P8d4ZYSGI8Og9kbg

1 061
подписчиков
Охват к подписчикам
28,3%
ERR
Реакции к просмотрам
0,30%
23 на 25 постов
Пересылки к просмотрам
0,03%
2
Постов в день
0,1
всего 25

Где отзываются чаще

доля реакций к просмотрам
  • 12 авг.ទិដ្ឋភាពនេះ ត្រូវបានថតដោយយានអវកាស Juno របស់យើងនៅឯភពព្រហស្បតិ៍ក្នុងឆ្នាំ២០១៩។ ប្រសិនបើអ្នកឈរនៅក្រោមស្រមោលដែលបាំងដោយព្រះច័ន្ទ Io នេះ ហើយសម្លឹងមើលទៅលើ អ្នកនឹងឃើញបាតុភូតសូរ្យគ្រាសពេញលេញតែម្តង។1,57%
  • 5 авг.នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៣០ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Neil Alden Armstrong ជាអវកាសយានិក និងវិស្វករអាកាសចរណ៍ជនជាតិអាមេរិក ហើយជាមនុស្សដំបូងគេដែលដើរលើឋានព្រះច័ន្ទ។ លោកក៏ជាអាកាសយានិកកងទ័ពជើងទឹក អ្នកបើកយន្តហោះសាកល្បង និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យផងដែរ។ លោក​ Neil Armstrong មានមានចិត្តស្រឡាញ់​ការ​ហោះហើរ​តាំង​ពី​នៅ​កុមារ ហើយលោក​​បានទទួលអាជ្ញាប័ណ្ណ​ជា​អ្នក​បើកបរ​យន្តហោះ តាំង​ពី​អាយុ ១៦ឆ្នាំ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​​សកលវិទ្យាល័យ ​ខាង​ផ្នែក​វិស្វកម្ម​យន្តហោះ និង​​ធ្លាប់​​​​បើកបរ​យន្តហោះ​ចម្បាំង ក្នុង​កងទ័ពជើងទឹកអាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​កូរ៉េ មុននឹង​ចូលបម្រើ​ការងារ​ឲ្យ​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) នៅ​ឆ្នាំ​១៩៦២។#Birthday #USA ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 6661,02%
  • 11 апр.без подписи0,94%
  • 24 апр.នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩០ តេឡេស្កុបអវកាសហឺបល (Hubble Space Telescope) ត្រូវបានបាញ់បង្ហោះចេញពីផែនដី ទៅដាក់ក្នុងគន្លងតារាវិថីជុំវិញផែនដី។ ខុសពី​តេឡេស្កុប​ដែល​នៅ​លើដី តេឡេស្កុប​អវកាស​ហឺបល​ ដែល​ស្ថិត​ក្នុង​គន្លង​តារាវិថី ផុត​ពី​ភាព​រំខាន​នៃ​ស្រទាប់​បរិយាកាស​របស់​ផែនដី អាច​ឲ្យ​គេ​មើល​ឃើញ​បាន​យ៉ាង​ច្បាស់ និង​លម្អិត ទៅ​ក្នុង​ចម្ងាយ​​រហូត​ទៅ​រាប់​ពាន់លាន​ឆ្នាំ​ពន្លឺ។ រូបភាព​អវកាស ដែល​ថត​ដោយ​តេឡេស្កុប​អវកាស​ហឺបល​បាន​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​អាច​សិក្សា​ដឹង​កាន់តែ​លម្អិត​អំពី​ចក្រវាល រាប់ចាប់តាំង​ពី​ការ​សិក្សា​លម្អិត​ អំពី​ការចាប់កំណើត និង​ការ​ស្លាប់​របស់​ផ្កាយ អំពី​វត្តមាន​នៃ​ប្រហោងខ្មៅ​ធំៗ​នៅ​ចំណុចកណ្តាល​នៃ​ចក្រវាល វត្តមាន​នៃ​ថាមពល​ងងឹត (Dark Energy) និង​ជាពិសេស អំពី​អាយុ​របស់​ចក្រវាល និង​​ល្បឿន​នៃ​ការ​រីកប៉ោង​នៃ​ចក្រវាលនៅ​ក្នុង​ពេល​បច្ចុប្បន្ន។ #Space © ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily0,75%
  • 25 июн.មុនពេលដែលយាន Perseverance របស់ទីភ្នាក់ងារអវកាសណាសា (NASA) បានបញ្ចប់ "ការរត់ម៉ារ៉ាតុង" នៅលើភពអង្គារ ដោយធ្វើដំណើរឆ្លងកាត់ចម្ងាយជាង ៤២ គីឡូម៉ែត្រ យានគន្លងគោចរ Mars Reconnaissance Orbiter បានថតជាប់រូបភាពយាន Perseverance នេះពីទីអវកាស! អ្នកថែមទាំងអាចមើលឃើញដានកង់ដែលយាននេះបានបន្សល់ទុក ពេលវាបើកបរមកកាន់ទីតាំងនេះទៀតផង។ ហើយវានៅមានចម្ងាយផ្លូវជាច្រើនម៉ាយល៍ទៀតដែលត្រូវបន្តដំណើរទៅមុខ។ កាមេរ៉ា HiRISE ដ៏មានថាមពល រួមជាមួយនឹងឧបករណ៍ផ្សេងៗទៀតនៅលើបេសកកម្មយានគោចរនេះ កំពុងបង្ហាញពីរូបភាពភពអង្គារយ៉ាងលម្អិតនិងស្រស់ស្អាតបំផុត ស្របពេលដែលកំពុងជួយគូសផែនទីភពនេះសម្រាប់ការរុករកនាពេលអនាគត។0,68%
  • 26 июн.យើងមិនអាចបញ្ជាឲ្យមហាសមុទ្រឈប់មានរលកបានទេ តែយើងអាចរៀនពីរបៀប "ជិះរលក" នោះបាន។ ដូចគ្នានេះដែរ ការរញ្ជួយដី គឺជាការក្រើនរំលឹកដ៏រឹងមាំមួយថា មនុស្សជាតិគ្រាន់តែជាអ្នកស្នាក់នៅលើភពផែនដីនេះប៉ុណ្ណោះ មិនមែនជាម្ចាស់របស់ផែនដីឡើយ។ ភាពអស្ចារ្យរបស់មនុស្ស មិនមែនស្ថិតនៅលើការបញ្ឈប់ធម្មជាតិនោះទេ ប៉ុន្តែស្ថិតនៅលើការប្រើប្រាស់បញ្ញាញាណ ដើម្បីកសាងភាពធន់រឹងមាំ និងរស់នៅប្រកបដោយភាពសុខដុមជាមួយ "ដង្ហើម" របស់ធម្មជាតិ។0,65%
  • 29 маяទិដ្ឋភាពថ្មីពីតេឡេទស្សន៍អវកាស Hubble នេះបង្ហាញពីកាឡាក់ស៊ីរាងគូទខ្យងមួយមានឈ្មោះថា M88 ដែលមានទីតាំងនៅចម្ងាយប្រមាណ ៦៣ លានឆ្នាំពន្លឺ។ M88 គឺជាកាឡាក់ស៊ីសកម្ម ដែលមានន័យថានៅចំកណ្តាលរបស់វាមានប្រហោងខ្មៅដ៏ធំសម្បើម (Supermassive black hole) ដែលកំពុងលេបត្របាក់ឧស្ម័ន និងធូលីអវកាស។ ក្រុមតារាវិទូបានប៉ាន់ប្រមាណថា ប្រហោងខ្មៅនេះមានម៉ាស់ធំជាងព្រះអាទិត្យរបស់យើងដល់ទៅប្រហែល ១០០ លានដង! ផ្កាយចាស់ៗដែលនៅជុំវិញប្រហោងខ្មៅ ធ្វើឱ្យផ្ចិតកណ្តាលរបស់កាឡាក់ស៊ី M88 បញ្ចេញពន្លឺយ៉ាងខ្លាំង។ ស្នូលរបស់កាឡាក់ស៊ីនេះ ត្រូវបានហ៊ុំព័ទ្ធដោយដៃរាងគូទខ្យងដែលរុំយ៉ាងណែន និងស៊ីមេទ្រីគ្នា ព្រមទាំងត្រូវបានរំលេចដោយបណ្តុំតារាពណ៌ផ្កាឈូក និងពណ៌ខៀវភ្លឺផ្លេក និងដុំពពកធូលីយ៉ាងក្រាស់។ ស្វែងយល់បន្ថែម៖ https://go.nasa.gov/4dMIiuJ ប្រភពរូបភាព៖ ESA/Hubble & NASA, D. Thilker0,56%
  • 23 нояб. 2024 г.без подписи0,46%
  • 23 июл.ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៥ ផ្កាយដុះកន្ទុយ Hale-Bopp ត្រូវបានរកឃើញដោយតារាវិទូអាមេរិក២រូប គឺលោក Alan Hale និងលោក Thomas Bopp។ ផ្កាយដុះកន្ទុយនេះរកឃើញកាលនោះមានចម្ងាយ ៧.២ AU ពីព្រះអាទិត្យ ហើយតារាវិទូទាំងពីរនាក់ខាងលើបានដាក់ឈ្មោះថា C/1995 O1។ ហើយអ្វីដែលធ្វើឱ្យគេរកវាឃើញបាន ដោយសារពន្លឺភ្លឺខ្លាំងជាងផ្កាយដុះកន្ទុយដទៃទៀត សូម្បីតែផ្កាយដុះកន្ទុយហាឡីដ៏ល្បីល្បាញក៏មានពន្លឺចាញ់ផ្កាយដុះកន្ទុយនេះដែរ។ មូលហេតុដែលនាំឱ្យវាមានពន្លឺខ្លាំងនេះ គឺត្រូវបានគេបកស្រាយថា មកពីទំហំតួផ្កាយផ្ទាល់ ពោលវាមានទំហំធំចន្លោះពី៤០ ទៅ៦០ គីឡូម៉ែត្រ។ លើសពីនេះទៅទៀត ភពព្រហស្បតិ៍ទំនងជាមានឥទ្ធិពលលើគន្លងផ្កាយដុះកន្ទុយមួយនេះ ហើយត្រូវបានគេគណនាថា វាធ្លាប់បង្ហាញលើផ្ទៃមេឃផែនដីកាលពី៤២០០ឆ្នាំមុន។ #Space ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 6660,45%
  • 22 июн.ប្រទេសរុស្ស៊ីមានទំហំផ្ទៃដីធំជាងភពភ្លុយតុង (Pluto) ទៅទៀត។ រុស្ស៊ីមានផ្ទៃដីប្រមាណ ១៧លានគីឡូម៉ែត្រការ៉េ ខណៈភ្លុយតុងមានផ្ទៃដីប្រហែល ១៦.៦លានគីឡូម៉ែត្រការ៉េ។ 🤔JOIN: https://t.me/DYKtoday0,39%
  • 24 мая 2025 г.без подписи0,28%
  • 16 июл.នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៤ ផ្កាយដុះកន្ទុយ Shoemaker–Levy 9 បានបុកទង្គិចនឹងភពព្រហស្បតិ៍។ ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញនៅឆ្នាំ១៩៩៣ ដោយប្ដីប្រពន្ធតារាវិទូអាមេរិកមួយគូគឺលោក Eugene Shoemaker និងលោកស្រី Carolyn Shoemaker ជាមួយនឹងតារាវិទូជនជាតិកាណាដាម្នាក់ឈ្មោះ David Levy។ ផ្កាយដុះកន្ទុយនេះ ត្រូវបានចាប់ដោយទំនាញរបស់ភពព្រហស្បតិ៍ និងក៏ត្រូវបំបែកដោយកម្លាំងទំនាញរបស់ភពនេះជា២១បំណែក ធ្លាក់ទៅលើប៉ូលខាងត្បូងរបស់វានិងត្រូវតាមដានដោយតេឡេស្កុបពីផែនដីកាលពីឆ្នាំ១៩៩៤។ ឥទ្ធិពលនៃការប៉ះទង្គិចនេះស្មើនឹង៦០០ដង នៃគ្រាប់បែកអាតូមិកនៅលើផែនដីទាំងអស់។ ដូច្នេះភពព្រហស្បតិ៍ត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនបូមធូលី របស់ប្រព័ន្ធព្រះអាទិត្យ និងក៏ជាអ្នកមានគុណរបស់ផែនដីផងដែរ ប្រសិនបើបំណែកទាំងនោះធ្លាក់លើផែនដីវិញ ប្រាកដជាមហន្តរាយដ៏សម្បើមមិនខាន។ #Space ©ប្រវត្តិសាស្ត្រពិភពលោក https://t.me/WorldHistoryDaily ☕️ Admin ABA :500 578 6660,00%