tgindex
KONG LYVA

សូមស្វាគមន៏មកកាន់ Channels Telegram របស់ ឯកឧត្តម គង់ លីវ៉ា ជំនួយការសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ

Последний пост
14 авг.
Последнее чтение
13 авг.
Постов за неделю
1
Всего постов
23
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
185
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
138
22 постов
Вовлечённость
74,6%
к подписчикам
Постов в день
0,1
всего 23
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
18
1/48двое суток
20
1/72трое суток
22

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃ ខួបចម្រើនអាយុវឌ្ឍនមង្គល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលឈានចូលវ័យ ៧៥ ឆ្នាំ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៦។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និង គុណបុណ្យព្រះរតនត្រ័យ សូមប្រោសប្រទានពរជ័យដ៏ប្រសើរជូនសម្តេច ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ និងជួបតែសេចក្តីជោគជ័យក្នុងគ្រប់ភារកិច្ច។ សូមជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមប្រកបដោយសេចក្តីសុខ សុភមង្គល រុងរឿង និងទទួលបានព្រះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🏻🙏🏻🙏🏻❤️❤️❤️

  • សម្តេចធិបតី ហ៊ុន ម៉ាណែត​ បានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងស្កេម ការអភិវឌ្ឍសេដ្ខកិច្ច

  • без подписи

  • без подписи

  • សេចក្ដីជូនដំណឹង ស្តីពីការសាកល្បងជ្រើសរើសជនទេសន្តរប្រវេសន៍ការងារខ្មែរទៅធ្វើការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងវិស័យសំណង់

  • 13 июл.13114из EWS1294Alerts

    без подписи

  • 13 июл.12522из EWS1294Alerts

    ⚠️⚠️ នេះគឺជាសារប្រកាសអាសន្នផ្ញើចេញពីប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤។ ⚠️⚠️ សារប្រកាសអាសន្ននេះគឺត្រូវបានផ្ញើចេញទៅឃុំទាំងអស់នៅក្នុងស្រុកអណ្ដូងមាស, ស្រុកបានលុង, ស្រុកបរកែវ, ស្រុកកូនមុំ, ស្រុកលំផាត់, ស្រុកអូរជុំ, ស្រុកអូរយ៉ាដាវ, ស្រុកតាវែង និង ស្រុកវើនសៃ, ល់ខេត្ត រតនគិរី។ ចាត់វិធានការឥឡូវនេះ ហើយធ្វើតាមសេចក្តីណែនាំអំពីសុវត្ថិភាព។ សូមចែករំលែកព័ត៌មាននេះជាមួយមិត្តភក្តិរបស់អ្នក មិត្តរួមការងារ សមាជិកគ្រួសារ និងអ្នកដែល ជួបការលំបាកនៅក្នុងសហគមន៍របស់អ្នក។ សូមអរគុណ៕

  • 13 июл.100из EWS1294Alerts

    ⚠️⚠️ This is an emergency message from Early Warning System 1294 ⚠️⚠️ This warning is sent out for all communes in Andoung Meas, Ban Lung, Bar Kaev, Koun Mom, Lumphat, Ou Chum, Ou Ya Dav, Ta Veaeng and Veun Sai districts, Ratanak Kiri province. Take action now and follow the recommended safety instructions. Please share this information with your friends, colleagues, members of your family and disadvantaged members in your community. Thank you.

  • 11 июл.10321из Viseth88

    ⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖ • .exe • .bat • .vbs • .ps1 • .sh • .msi • .scr

  • 11 июл.9722из mptcgovkh

    🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ —- បច្ចុប្បន្ន ចោរព័ត៌មានវិទ្យាកំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។ ⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖ • .exe • .bat • .vbs • .ps1 • .sh • .msi • .scr ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។ ដើម្បីការពារខ្លួន សូមអនុវត្ត៖ ✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។ ✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។ ✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។ ✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។ 📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។ សូមចុចអាន៖ https://go.gov.kh/mptc/st2i64 #posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia ***** ✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm 📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp 📲 ទាញយក MPTC Speed Test: iOS | Android

  • ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្ដីពីស្ថានភាពព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609

  • без подписи

  • без подписи

  • 30 июн.11052из spmhunsen

    បាល់មូលពិតមែនព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូងនិងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅ តំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើ ឲ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ មនុស្សធ្វើការពេលព្រឹកមិនសូវសកម្ម ព្រោះងងុយផងនិងមើលបាល់ទាត់ផង ព្រោះគេទាត់ក្រោយម៉ោង១២យប់ រហូតម៉ោង១០ព្រឹក។ សូមបងប្អូនអ្នកបើកយានយន្តគ្រប់ ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

  • без подписи

  • без подписи

  • សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

  • 13 июн.1813из spmhunsen

    អាចមានការបកស្រាយខុសឬយល់តែ ធ្វើមិនយល់ឬជាការបំពានឬជាអំពើ ពុករលួយឬជាប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។ ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅ ទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។ សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវ អាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។ ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិន អាចបិទព្រំដែនគោកហើយទំនិញចូល បាននោះឡើយនិងសូមកុំនិយាយថា ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។ ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយ ទាំងសាមីខ្លួនទាំងជាតិសាសន៍៕ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

  • без подписи