tgindex
Vong Reaksmey_វង់ រស្មី

Vong Reaksmey_វង់ រស្មី

Статистика

នៅទីនេះ ខ្ញុំនឹងចែករំលែក ចំណេះដឹង ក្នុងការអភិវឌ្ឍន៏ខ្លួនឯងក្លាយជាយុវជនដែលមានសក្តានុពល។

Последний пост
5 авг.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
11 052
−4 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
2 163
20 постов
Вовлечённость
19,6%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1 749
1/48двое суток
2 004
1/72трое суток
2 161

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 5 авг.1 612477

    ចាប់ផ្ដើមសាកល្បងធ្វើរឿងថ្មីអោយបានច្រើន មិនមែនដើម្បីលុយតែដើម្បីបទពិសោធន៏ ដើម្បីក្តីស្រឡាញ់និង សុភមង្គលផ្ទាល់ខ្លួន •ចាប់ផ្តើមផលិតវីដេអូ •សិល្ប:ការតែងនិពន្ធ •ចាប់ផ្តើមការគូរគំនូរ ឬសិល្បៈនានា •ចាប់ផ្តើម លែងតន្ត្រី មិនមែនដើម្បីក្លាយជាតន្ត្រីករ តែយ៉ាងហោចធ្វើអោយអ្នកមានអារម្មណ៍សុភមង្គល •ចាប់ផ្តើមរៀនប្រដាល់ កាយវប្បកម្ម បុរសត្រូវតែខ្លាំងយ៉ាងហោចណាស់អាចការពារខ្លួនឯងនិងមនុស្សដែលអ្នកស្រឡាញ់។

  • 2 авг.2 3335625

    បើអ្នកជានិស្សិតនៅសកលវិទ្យាល័យអ្នកគួរតែ •រៀនពីរបៀបគ្រប់គ្រងពេលវេលាឲ្យមានប្រសិទ្ធភាព សិស្សជាច្រើនស្រ្តេសមិនមែនមកពីលំបាកនោះទេ តែមកពីគ្រប់គ្រងពេលវេលាមិនបានល្អ ហើយពន្យារពេល •លែងទូរសព្ទឪ្យតិច ហើយរៀនឲ្យច្រើន •ត្រូវតែបង្កើតពេលវេលា 30នាទីទៅ 1 ម៉ោងក្នុងការធ្វើលំហាត់ប្រាណ •ផ្តោតអារម្មណ៍លើកិច្ចការដែលអ្នកត្រូវសម្រេចមុន ជាពិសេស Assignment មុន Chill •ផ្តោតលើជំនាញមួយ ហើយពង្រឹងវាអោយខ្លាំង • ពេលនៅរៀនកុំខំសន្សុំពេកអីព្រោះយើងគ្មានលុយសន្សុំទេ តែគួរស្វែងរកវិធីរកលុយបន្ថែម ទំនេរពីការសិក្សា ចំណាយពេលបង្កើតគម្រោងផ្ទាល់ខ្លួន ឬ Side Hustle បង្កើតមាតិកា ធ្វើយូធូបជាដើម ធ្វើអ្វីមួយប្រសើរជាងមិនធ្វើអ្វីសោះ។ •អានសៀវភៅឲ្យច្រើនតាមដែលអាចធ្វើទៅបាន •កន្លែងដែលអ្នកត្រូវតែចំណាយពេលឲ្យច្រើនគឺបណ្ណាល័យ •កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ តែត្រូវតែធ្វើវាឲ្យបានល្អក្នុងកែវភ្នែករបស់ខ្លួនឯង •កន្លែងសិក្សាមានរបៀបរាបរយ ធ្វើឲ្យអារម្មណ៍ស្រស់ថ្លា។ •ដើរលែង ទទួលបទពិសោធន៍ថ្មីៗ សាកល្បងអ្វីដែលថ្មី

  • 10 июл.3 0533712

    អ្នកនឹងនៅតែជាប់គាំងនៅមួយកន្លែង បើអ្នកខ្លាចភាពឯការ ភាពឯការគឺជាតម្លៃដែលអ្នកត្រូវចំណាយក្នុងការធ្វើបច្ចុប្បន្នភាពជីវិតរបស់អ្នក វាជាពេលដ៏មានតម្លៃដែលអ្នកអាចចំណាយក្នុងការផ្តោតធ្វើរឿងសំខាន់ ផ្តោតលើ •ការងារ •រៀនជំនាញថ្មី •កសាងគម្រោងផ្ទាល់ខ្លួន •កសាងរាងកាយរបស់អ្នក ធ្វើវាម្នាក់ឯង បរាជ័យម្នាក់ឯង ដួល ១០ដង ក្រោកឡើងម្តងទៀត ២០ ដង បាត់ខ្លួនមួយរយៈហើយត្រលប់មកវិញជាមួយកំណែបច្ចុប្បន្នភាពថ្មីនៃអ្នក ដែលធ្វើអោយមនុស្សដែលស្គាល់អ្នកមានភាពភ្ញាក់ផ្អើល។ បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិករបស់ខ្ញុំតាមតេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 7 июл.2 4072517

    ផ្តល់ពេលវេលាឲ្យខ្លួនឯង ១ ឆ្នាំក្នុងកសាងខ្លួនពីចំណុចដុនដាបបំផុត 1. អភិវឌ្ឍការផ្សះភ្ជាប់នឹងគោលបំណង ក្នុងនាមជាបុរស យើងត្រូវតែមានរបេសកកម្មស្របតាមតម្លៃរបស់យើងដើម្បីរស់នៅជីវិតដែលពោរពេញដោយសក្តានុពល និង អត្ថន័យ។ • ឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នក • ស្រមៃមើល និង ដាក់គោលដៅរយៈពេលវែង • បំបែកវាទៅជាសកម្មភាពប្រចាំថ្ងៃ តាមរយៈការឱបក្រសោបនូវគោលបំណង នោះយើងនឹងក្លាយជាមនុស្សដែលមានតម្លៃខ្ពស់សម្រាប់ខ្លួនឯង និងសង្គម ហើយក៏នាំអ្នកដទៃមកជាមួយផងដែរ។ 2. បដិសេធន៍ការសប្បាយបណ្តោះអាសន្ន (Cheap Dopamine) ជៀសវាងអ្វីដែលផ្តល់នូវការ រំញោចអារម្មណ៍រីករាយភ្លាមៗ៖ • ញាំអាហារមិនល្អ •ការលែងបណ្តាញសង្គមច្រើន • វីដេអូហ្គេម • រឿង 18+ ផ្ទុយទៅវិញ ផ្តោតលើ៖ • ការអាន • លំហាត់ប្រាណ • ការកសាងអាជីវកម្ម •ការកសាងជំនាញ 3. អនុវត្តការគ្រប់គ្រងអារម្មណ៍និងខ្លួនអ្នក បើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍អ្នកនោះទេ នោះអារម្មណ៍អ្នកនឹងគ្រប់គ្រងអ្នក។ បុរសមិនមែនមិនមានអារម្មណ៍នោះទេ គាត់គ្រាន់តែមិនអនុញ្ញាតឱ្យពួកវាប៉ះពាល់ដល់សកម្មភាពរបស់គាត់។ ធ្វើដូច្នេះ • សមាធិ •Journaling • អាន stoicism • គ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ 4.ផ្តល់អាទិភាពដល់សុខភាព និងកាយសម្បទា អ្នកមិនអាចរំពឹងថានឹងត្រូវបានគេមកគោរពនោះទេ បើអ្នកមិនគោរពខ្លួនឯង មើលថែសុខភាពនិងរាងកាយអ្នកនោះទេ។ ការសម្បទារឹង និងសុខភាពល្អមិនមែនបានមកដោយងាយស្រួលនោះទេ វាត្រូវតែទទួលបានតាមរយៈវិន័យ ការខិតខំប្រឹងប្រែង និងការលះបង់ •Hit the gym •ដើរ ឬ រត់ 10000 ជំហានរៀងរាល់ថ្ងៃ • ញាំអាហារមានផាសុខភាព •គេងបានគ្រប់គ្រាន់ •មានទម្លាប់ល្អ 4. បុរសគឺជាអ្នកទទួលខុសត្រូវលើ គ្រួសារ និង ជោគវាសនាខ្លួនឯង បុរសសម័យថ្មី មានទំនុកចិត្ត និងឯករាជ្យ។ គាត់មិនរំពឹងទទួលកេរមត៌កពីឪពុកម្តាយ គាត់មិនពឹងតែលើថៅកែ ឬរដ្ឋាភិបាលដើម្បីផ្តល់ថវិកាដល់ជីវិតគាត់នោះទេ។ • ចាប់ផ្តើមការការអភិវឌ្ឍខ្លួនឯង • រៀនជំនាញដែលមានតម្លៃខ្ពស់ • ស្វែងរកទម្រង់ចំណូលជំនួសលើសពីពីរប្រភព អ្នកត្រូវតែក្លាយជាមនុស្សឯករាជ្យ។ បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិករបស់ខ្ញុំតាមតេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 6 июл.1 9194015

    «អ្នកមិនមែនក្រនោះទេ អ្នកគ្រាន់តែគ្មានឪពុកម្តាយជាអ្នកមានតែប៉ុណ្ណោះ» ប្រសិនបើអ្នកកើតមកក្នុងគ្រួសារក្រីក្រ នោះមិនមែនជាកំហុសរបស់អ្នកនោះទេ។ អ្នកមិនបានជ្រើសរើសកន្លែងចាប់កំណើត គ្រួសារ ឬស្ថានភាពជីវភាពរបស់ខ្លួនឯងឡើយ។ ប៉ុន្តែអ្នកអាចជ្រើសរើសថា តើអ្នកចង់ក្លាយជាមនុស្សបែបណានៅថ្ងៃអនាគត។ សូមកុំអន់ចិត្តពេលឃើញអ្នកដទៃមានឡានជិះនៅវ័យប្រហែលអ្នក មានផ្ទះធំ ឬចាប់ផ្តើមជីវិតដោយមានអ្វីៗគ្រប់យ៉ាង។ មនុស្សម្នាក់ៗចាប់ផ្តើមពីចំណុចខុសគ្នា។ អ្នកខ្លះទទួលបានឱកាសពីគ្រួសារ ខណៈដែលអ្នកខ្លះទៀតត្រូវបង្កើតឱកាសដោយខ្លួនឯង។ ការចាប់ផ្តើមខុសគ្នា មិនមានន័យថា លទ្ធផលចុងក្រោយនឹងដូចគ្នាដែរ។ កុំប្រៀបធៀបជីវិតរបស់អ្នកទៅនឹងមនុស្សដែលបានចាប់ផ្តើមពីចំណុចផ្សេងពីអ្នក។ ផ្ទុយទៅវិញ ចូរប្រៀបធៀបខ្លួនអ្នកនៅថ្ងៃនេះ ជាមួយខ្លួនអ្នកកាលពីម្សិលមិញ។ ប្រសិនបើអ្នករៀនបានច្រើនជាងមុន ខិតខំជាងមុន និងមានវិន័យជាងមុន នោះមានន័យថា អ្នកកំពុងដើរទៅមុខហើយ។ កុំឱ្យភាពក្រីក្រកំណត់អត្តសញ្ញាណរបស់អ្នក។ ភាពក្រីក្រគ្រាន់តែជាស្ថានភាពបច្ចុប្បន្ន មិនមែនជាវាសនារបស់អ្នកអស់មួយជីវិតនោះទេ។ មនុស្សជាច្រើនដែលទទួលបានភាពជោគជ័យដ៏អស្ចារ្យ ក៏ធ្លាប់ចាប់ផ្តើមពីគ្រួសារដែលគ្មានអ្វីសោះដែរ។ អ្វីដែលធ្វើឱ្យពួកគេខុសពីអ្នកដទៃ គឺពួកគេមិនអនុញ្ញាតឱ្យស្ថានភាពបច្ចុប្បន្ន សម្រេចអនាគតរបស់ពួកគេឡើយ។ សូមចងចាំថា កេរមរតកដ៏មានតម្លៃបំផុត មិនមែនជាលុយ ឬទ្រព្យសម្បត្តិនោះទេ ប៉ុន្តែគឺចំណេះដឹង វិន័យ ការអត់ធ្មត់ និងភាពក្លាហានក្នុងការបន្តដំណើរ ទោះបីជាជីវិតលំបាកប៉ុណ្ណាក៏ដោយ។ ថ្ងៃណាមួយ ប្រសិនបើអ្នកនៅតែបន្តរៀន បន្តខិតខំ និងមិនបោះបង់ក្តីស្រមៃ អ្នកអាចក្លាយជាមនុស្សដំបូងគេនៅក្នុងគ្រួសាររបស់អ្នក ដែលផ្លាស់ប្តូរជីវិតមនុស្សជំនាន់ក្រោយ។ ហើយនៅថ្ងៃនោះ កូនរបស់អ្នកនឹងមិនត្រូវនិយាយថា «ខ្ញុំកើតក្នុងគ្រួសារក្រីក្រ» ទៀតឡើយ ព្រោះការលះបង់របស់អ្នកថ្ងៃនេះ បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់ពួកគេ។ កុំអន់ចិត្តនឹងកន្លែងដែលអ្នកចាប់ផ្តើម។ ចូរផ្តោតលើកន្លែងដែលអ្នកកំពុងធ្វើដំណើរទៅ។ ព្រោះអនាគតរបស់អ្នក ត្រូវបានសម្រេចដោយការសម្រេចចិត្ត និងការខិតខំប្រឹងប្រែងរបស់អ្នក មិនមែនដោយស្ថានភាពដែលអ្នកបានកើតមកនោះទេ។ អត្ថបទដោយ៖ វង់ រស្មី

  • 4 июл.1 8622819

    ចាប់ពីពេលនេះ ក្នុងពេល ៣ ទៅ ៦ខែខាងមុខងប់ងល់នឹងទម្លាប់ទាំង ៩ នេះ ហើយអ្នកក្លាយជាមនុស្សដែលរីកចម្រើនជាងមនុស្ស ៩៩% ផ្សេងទៀត៖ ១.ភ្ញាក់ពីព្រលឹម នៅពេលអ្នកក្រោកពីព្រលឹម អ្នកបាននាំមុខមនុស្សភាគច្រើនរួចទៅហើយ។ ដើម្បីក្លាយជាមនុស្សពេលព្រឹក៖ • អ្នកត្រូវកំណត់ផែនការពេលយប់មុនចូលគេងថាស្អែកអ្នកត្រូវធ្វើអ្វីខ្លះ • បន្ទាប់ពីក្រោកផឹកទឹកមួយកែវ ធ្វើសមាធិ ធ្វើលំហាត់ប្រាណ •ធ្វើអាហារពេលព្រឹក ឆុងកាហ្វេ • ងូតទឹករៀបចំខ្លួន ហើយចាប់ផ្តើមនៅធ្វើការ រកស៊ីរបស់អ្នក។ ២.កែលម្អដំណេករបស់អ្នក ការគេងមិនគ្រប់គ្រាន់ប៉ះពាល់ដល់ចិត្ត រាងកាយ និងស្មារតីរបស់អ្នក។ នៅពេលដែលអ្នកគេងបាន 8 ម៉ោងរាល់ថ្ងៃវានឹង៖ • ធ្វើអោយរាងកាយស្ងប់ និងធ្វើអោយរាងកាយមានថាមពលឡើងវិញ • ធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ • ធ្វើអោយការវិនិច្ឆ័យបានកាន់តែច្បាស់លាស់ • ធ្វើអោយប្រសើរឡើងនូវការសម្រេចចិត្ត • គ្រប់គ្រងអារម្មណ៍តានតឹង ស្រ្តេសបានល្អ។ ៣. លំហាត់ប្រាណ អ្នកត្រូវបញ្ចេញញើសឱ្យច្រើន៖ • រត់ • រាំ • ធ្វើយូហ្គា • លើកទម្ងន់ • ប្រដាល់ បន្ទាប់ពីហាត់ប្រាណរយៈពេលប្រាំមួយខែ អ្នកនឹងស្រកខ្លាញ់ក្នុងខ្លួន សម្រករាង ហើយអ្នកនឹង • មានរាងកាយកាន់តែទាក់ទាញ • បង្កើនទំនុកចិត្ត ៤. ដើរ 10 - 15k ជំហាន ការដើរ និង ការធ្វើចលនាហើយការបង្កើនសម្បទាគឺជាអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ពេលដើរអាចដើរតាមសួនហើយ៖ ស្តាប់ផតខាស ឬសៀវភៅជាសំឡេង និងការស្តាប់ចម្រៀងជាដើម។ ៥. វិនិយោគលើការរៀននិង ការកសាងខ្លួនអ្នក អ្នកត្រូវបន្តការរៀនអ្វីជានិច្ច៖ • សៀវភៅ • ចុះឈ្មោះវគ្គសិក្សាតាមអ៊ីនធឺណិត • ចំណាយពេលរៀនជំនាញរកលុយ ការធ្វើជំនួញ ។ ៦. អានសៀវភៅ ចំណេះដឹងគឺជាថាមពល។ ចំណេះដឹងភាគច្រើននៅលើពិភពលោកគឺស្ថិតនៅក្នុងសៀវភៅ ហើយវាអាចជារបស់អ្នកដោយឥតគិតថ្លៃ។ កំណត់គោលដៅរបស់អ្នកដើម្បីអាន 15 ទៅ 30 ទំព័រក្នុងមួយថ្ងៃ។ ៧. ផ្លាស់ប្តូរការគិតរបស់អ្នក អ្នកគឺជាអ្វីដែលអ្នកគិត ៨. បង្កើតរង្វង់មិត្តភក្តិរបស់អ្នក រង្វង់មិត្តភក្តិរបស់អ្នកគឺជាតម្លៃសុទ្ធរបស់អ្នកព្រោះមនុស្សដែលអ្នកតែងតែចំណាយពេលជាមួយនឹងជះឥទ្ធិពលដល់ការគិត និង អនាគតរបស់អ្នក។ ហ៊ុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សដែលបានសម្រេចនូវអ្វីដែលអ្នកចង់បានក្នុងជីវិត ហើយអ្នកនឹងឃើញថាខ្លួនអ្នកឈានដល់គោលដៅរបស់អ្នកកាន់តែជិត។ ៩. ជ្រើសរើស Side Hustle ហើយចាប់ផ្តើម Side Hustle គឺជាប្រាក់ចំណូលដែលអ្នករកបាននៅខាងក្រៅការងារ 9 - 5 របស់អ្នក។ ដើម្បីបង្កើតប្រាក់ចំណូលក្រៅម៉ោងនេះ អ្វីដែលអ្នកត្រូវការគឺ៖ • គោលដៅច្បាស់លាស់មួយថាអ្នកចង់ធ្វើអ្វី • ជំនាញដែលស្ទាត់ជំនាញមួយ បើមិនទាន់ចេះទេ ត្រូវចំណាយពេលរៀន • ទូរស័ព្ទ/កុំព្យូទ័រយួរដៃ ក្នុងការបង្កើតផលិតផល ចេញពីការច្នៃប្រឌិត និង ជំនាញរបស់អ្នក ការធ្វើជំនួញក្នុងសម័យនេះគឺពឹងផ្អែកច្រើនលើការធ្វើទីផ្សារលើបណ្តាញសង្គម ដូច្នេះបើមានផលិតផលហើយអ្នកត្រូវចេះរបៀបធ្វើទីផ្សារលើបណ្តាញសង្គមដូចជាការធ្វើវីដេអូជាដើម។ គាំទ្រការផលិតមាតិការបស់ខ្ញុំតាមការទិញសៀវភៅអេឡិចត្រូនិក កសាងជំនាញនិងការផ្លាស់ប្តូរខ្លួនឯងក្នុងពេល ៦ ខែ អានលើទូរសព្ទដៃ ទិញភ្លាមបានអានភ្លាម ទាក់ទងមកខ្ញុំ👇 t.me/Vongreaksmey

  • 3 июл.1 9764810

    ហេតុអ្វីអ្នកត្រូវខ្មាស់គេ នៅពេល… •អ្នកមានការងារដែលសមរម្យមួយ និង ថ្លៃថ្នូរ •មានកន្លែងរស់នៅសមរម្យមួយ •អ្នកមានមធ្យោបាយធ្វើដំណើរសមរម្យមួយ •អ្នកអាចរកលុយចញ្ចឹមខ្លួនឯងបាន •ឪពុកម្តាយអ្នកអាចគេងលក់ស្រួល មានតម្រូវការដែលចាំបាច់ដែលមនុស្សទូទៅគួរមាន មានអាហារបីពេល ដោយមិនចាំបាច់ធ្វើការដោយសារតែអ្នក •ឪពុុកម្តាយអ្នកតែងតែនិយាយរឿងល្អៗអំពីអ្នកទៅកាន់អ្នកដទៃ ព្រោះពួកគាត់មានមោទភាពលើអ្នក ចក្ខុវិស័យរបស់អ្នក និង ការខិតខំប្រឹងប្រែងរបស់អ្នកទោះបីជាអ្នកមិនទាន់សម្រេចអ្វីដែលអ្នកចង់បានក៏ដោយ ប៉ុន្តែអ្នកអាចសម្រេចនូវតម្រូវការចាំបាច់របស់អ្នកបាត់ទៅហើយ អ្នកសាកស្រមៃកាលពី ៥ ឆ្នាំមុននៃអ្នក នឹង បច្ចុប្បន្ននៃអ្នក តើមានការផ្លាស់ប្តូរប៉ុណ្ណា? ដូច្នេះរៀនក្នុងការរីករាយចំពោះអ្វីដែលអ្នកកំពុងមាន កុំប្រៀបខ្លួនឯងទៅនឹងជីវិតអ្នកដទៃ ហើយប្រឹងប្រែងសម្រាប់អ្វីដែលអ្នកចង់បាន។

  • 2 июл.2 04119

    បើបងប្អូនទាំងអស់គ្នាចូលចិត្តការចែករំលែករបស់ខ្ញុំ និង ការសរសេររបស់ខ្ញុំ បងប្អូនក៏អាចនឹងពេញចិត្តស្នាដៃនិពន្ធ សៀវភៅអេឡិចត្រូនិករបស់ខ្ញុំ អានលើទូរស័ព្ទ ទិញភ្លាមបានអានភ្លាម! នឹងថែមជូនសៀវភៅ Template សម្រាប់ធ្វើកំណត់ហេតុ និង កំណត់គោលដៅ តេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 2 июл.2 3414213

    ទម្លាប់ល្អដើម្បីបង្កើនផលិតភាព និង ចៀសវាងការបាក់ទឹកចិត្ត 1. ឆាប់ចូលគេង: សម្រាកឪ្យបានគ្រប់គ្រាន់ (7-8 ម៉ោង) ជួយឲ្យខួរក្បាលសម្រាកល្អ និងបង្កើនផលិតភាព។ 2. ភ្ញាក់ពីគេង 2 ម៉ោងមុនទៅសាលាឬទៅធ្វើការងារ : មានពេលគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួន នេះនឹងជួយអោយអ្នកមានពេល ងូតទឹក ធ្វើអាហារពេលព្រឹក និង ឆុងកាហ្វេជាដើម និងចៀសវាងការស្ទុះផ្លូវអីជាដើម។ 3. ផឹកទឹកឪ្យបានគ្រប់គ្រាន់ 2 ទៅ 3 លីត្រ 4. ហាត់ប្រាណស្រាលៗ: ឆ្ពោះទៅសុខភាពល្អ និងជួយបង្កើនកម្រិតថាមពល។ 5. អាហារពេលព្រឹកត្រឹមត្រូវ: សម្បូរទៅដោយពហុសារធាតុចិញ្ចឹម និងជួយឲ្យខួរក្បាលដំណើរការល្អ។ 6. ធ្វើសមាធិ ឬសកម្មភាពកំសាន្ត: បណ្តុះបណ្តាលកម្រិតផ្តោត និងធ្វើឲ្យផ្លូវចិត្តមានសភាពស្ងប់។ 7. តែងតែសរសេរកិច្ចការចាំបាច់ដែលត្រូវសម្រេច សរសេរ គម្រោង និងកិច្ចការដែលត្រូវធ្វើក្នុងថ្ងៃនេះ វានឹងជួយអ្នកបង្កើនផលិតភាព ការគ្រប់គ្រងពេលវេលាឪ្យបានល្អ និង ចៀសវាងការភ្លេចការងារសំខាន់។ 8. ចាប់ផ្ដើមការងារដ៏សំខាន់បំផុតមុនគេ: ផ្តោតទៅលើកិច្ចការដែលមានអាទិភាពខ្ពស់ ក្នុងពេលដែលមានថាមពលច្រើន និងធ្វើអោយមានកម្លាំងចិត្តធ្វើរឿងបន្តទៀតផងដែរ។

  • 28 июн.2 4422713

    អ្នកនឹងអរគុណខ្លួនឯងនៅ ៦ ខែបន្ទាប់បើសិនជាអ្នកចាប់ផ្តើមធ្វើរឿងទាំងនេះ! •ចាប់ផ្តើមធ្វើលំហាត់ប្រាណអោយទៀងទាត់ •ផ្តោតធ្វើការអោយស៊ីជម្រៅ ៤ ម៉ោងក្នុងថ្ងៃលើកិច្ចចាំបាច់ •រកពេលរៀនជំនាញថ្មី ( Design, Video editing, business, Management skill) •ចាប់ផ្តើមរៀនថតវីដេអូ បង្ហាញស្នាដៃរបស់អ្នកលើបណ្តាញសង្គម អ្នកមានជំនាញអ្វីបង្ហាញនឹងទៅ អ្នកនឹងរីកចម្រើនទ្វេដង ពេលអ្នកហ៊ានបង្ហាញស្នាដៃ ( សិល្បៈ,ការនិពន្ធ,វិធីសាស្ត្រអ្វីមួយ) ហើយអ្នកអភិវឌ្ឍន៍វារាល់ថ្ងៃ ព្រោះអ្នកមិនមែនត្រឹមតែធ្វើវាអោយខ្លួនឯងនោះទេ អ្នកធ្វើវាសម្រាប់មនុស្សច្រើនទៀត ដូច្នេះអ្នកនឹងចេះផ្ចិតផ្ចង់ជាងមុន។ បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិករបស់ខ្ញុំតាមតេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 28 июн.2 0605

    បើបងប្អូនទាំងអស់គ្នាចូលចិត្តការចែករំលែករបស់ខ្ញុំ និង ការសរសេររបស់ខ្ញុំ បងប្អូនក៏អាចនឹងពេញចិត្តស្នាដៃនិពន្ធ សៀវភៅអេឡិចត្រូនិករបស់ខ្ញុំ អានលើទូរស័ព្ទ ទិញភ្លាមបានអានភ្លាម! នឹងថែមជូនសៀវភៅ Template សម្រាប់ធ្វើកំណត់ហេតុ និង កំណត់គោលដៅ តេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 28 июн.2 105228

    ធ្វើជាមនុស្សដែលចំណាយលុយលើការអភិវឌ្ឍ និង លើខ្លួនឯង •បង់ Gym membership ធ្វើអោយអ្នកមានរាងកាយរឹងមាំជានិច្ច អ្នកនឹងមើលទៅសមសួនគ្រប់ Outfits ទាំងអស់ •មានសំលៀកបំពាក់ដែលសមនឹងរាងកាយអ្នក គ្មាន Brand Logo ច្រើនពេក ប៉ុន្តែត្រូវតែមានគុណភាពល្អ •មានក្លិនក្រអូបជានិច្ច វិនិយោគលើទឹកអប់ដែលមានគុណភាព •ញុំាអាហារមានផាសុកភាព និង មានអនាម័យ •ចំណាយលុយ និង ពេលវេលាក្នុងការរៀនសូត្រ ក្រេបយកចំណេះដឹង និង Update ជំនាញរបស់អ្នក។

  • 27 июн.2 097215

    មុនពេលអ្នកខ្វល់ខ្វាយអំពីគំនិតអ្នកដទៃ ការយល់ឃើញពីអ្នកដទៃមកលើជីវិតអ្នកដែលមិនអោយអ្នកទៅកាន់សក្តានុពលនៃជីវិតអ្នក ព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នានោះ ត្រូវចាំថា មនុស្សនឹងនឹកឃើញអ្នកនៅពេល •ពួកគេត្រូវការអ្នក •ពេលអ្នកក្លាយជាអ្នកមានឬក៏(មានអំណាច មានឥទ្ធិពលដែលពួកគេអាចពឹងផ្អែកបាន) •និង នៅពេលដែលអ្នកស្លាប់តែប៉ុណ្ណោះ។ មនុស្សស្រីដែលស្រឡាញ់អ្នកបំផុតគឺ ម្តាយរបស់អ្នក មនុស្សប្រុសដែលចង់ឃើញអ្នកល្អជាងគាត់គឺមានតែ ឪពុករបស់អ្នក។ មនុស្សពីរនាក់នេះហើយដែលអ្នកត្រូវផ្គាប់ចិត្ត និង ធ្វើអោយពួកគាត់មានមោទនភាពលើអ្នក។ មនុស្សចង់ឃើញអ្នកល្អ ប៉ុន្តែមិនមែនល្អជាងពួកគេនោះទេ។ បើអ្នកកំពុងលំបាកក្នុងផ្លាស់ប្តូរជីវិតខ្លួនឯងអោយប្រសើរឡើង បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិក អានលើទូរស័ព្ទដៃនិពន្ធដោយខ្ញុំផ្ទាល់ សៀវភៅផ្លាស់ប្តូរជីវិតអ្នកក្នុង ៦ខែ ,កសាងជំនាញ និង សៀវភៅស្វែងរកចំណង់ចំណូលចិត្ត នឹងថែមជូនសៀវភៅ Template សម្រាប់ធ្វើកំណត់ហេតុ និង សរសេរគោលដៅផងដែរ តេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 26 июн.2 1183121

    សៀវភៅ ៦ ក្បាលខ្ញុំនឹងអានម្តងទៀត បើថ្ងៃមួយខ្ញុំធ្លាក់ខ្លួន ជាប់បំណុល គ្មានគោលដៅ គ្មានជំនាញ គ្មានអ្វីទាំងអស់។ 1. គំនិតបង្កើតភាពស្តុកស្តម្ភ 2.ទម្លាប់អាតូមិច 3.អ្នកមានបំផុតនៅក្រុងបាប៊ីឡូន 4.គោលការណ៍ 5. ចិត្តវិទ្យានៃលុយ 6.ច្បាប់ទាំង ៤៨ នៃអំណាច បងប្អូនអាចណែនាំសៀវភៅល្អៗក្នុងខមិនបាន អោយបងប្អូនផ្សេងទៀតបានដឹងផង បើខ្ញុំមិនទាន់អានខ្ញុំនឹងទិញមកអាន!

  • 26 июн.1 9632114

    រឿងដែលអ្នកមិនគួរចែករំលែកទៅកាន់មិត្តល្អរបស់អ្នក ព្រោះថាមិត្តល្អរបស់មិត្តល្អរបស់អ្នកអាចជាសត្រូវរបស់អ្នក •អាថ៍កំបាំងរបស់អ្នក •ភាពទន់ខ្សោយឬភាពងាយរងគ្រោះរបស់អ្នក •បញ្ហាគ្រួសាររបស់អ្នក •ជំហានបន្ទាប់ និង ផែនការធំរបស់អ្នក •ការបរាជ័យរបស់អ្នក •ទស្សនៈយល់ឃើញអំពីពួកគេរបស់អ្នក។

  • 25 июн.2 7087112

    បុរសមិនគួរប្រើប្រាស់ពេលវេលាបង្ហាញឲ្យអ្នកដទៃថាអ្នកជាមនុស្សឡូយនោះទេ ជាពិសេសគឺការទាមទាចំណាប់អារម្មណ៍ពីមនុស្សដែលមិនចូលចិត្តអ្នក និង មនុស្សដែលអ្នកមិនចូលចិត្ត។ កុំព្យាយាមផ្តោតឬយកចិត្តអ្នកដទៃពេក រហូតភ្លេចផ្តោតលើការបង្កើនតម្លៃខ្លួនឯង បើអ្នកគ្មានសមត្ថភាពទេទោះស្គាល់ដល់ទេវតាក៏គ្មានប្រយោជន៍ដែរ ផ្តោតលើខ្លួនឯង។ បុរសគួរតែផ្តោតលើការអភិវឌ្ឍខ្លួនឯង •ពង្រឹងសុខភាព (លំហាត់ប្រាណ) •វិនិយោគលើ សៀវភៅ ចំណេះដឹង •បង្កើតបទពិសោធន៍ ដើរទៅកន្លែងដែលអ្នកមិនធ្លាប់ទៅ ធ្វើរឿងដែលអ្នកមិនធ្លាប់បានធ្វើ •រៀនជំនាញច្បាស់លាស់មួយ •ចាប់ផ្តើម Side hustle។

  • 24 июн.2 1638

    ប្រូម៉ូសិន ទិញបី ថែមបី បើបងប្អូនទាំងអស់គ្នាចូលចិត្តការចែករំលែករបស់ខ្ញុំ និង ការសរសេររបស់ខ្ញុំ បងប្អូនក៏អាចនឹងពេញចិត្តស្នាដៃនិពន្ធ សៀវភៅអេឡិចត្រូនិករបស់ខ្ញុំ អានលើទូរស័ព្ទ ទិញភ្លាមបានអានភ្លាម! នឹងថែមជូនសៀវភៅ Template សម្រាប់ធ្វើកំណត់ហេតុ និង កំណត់គោលដៅ តេលេក្រាមខ្ញុំ t.me/Vongreaksmey

  • 24 июн.2 164183

    រឿងពីរយ៉ាងដែលអាចកំណត់អ្នកបាន •ភាពអត់ធ្មត់ដែលអ្នកអាចទ្រាំបាននៅពេលអ្នកបរាជ័យ រងការប្រមាថ និង ការមើលងាយ។ • អត្តចរិតនិងភាពអំណួតរបស់អ្នកពេលអ្នកជោគជ័យ។

  • 23 июн.2 031247

    តាមការសិក្សាបានបង្ហាញថា •មនុស្ស 83% មិនបានកំណត់គោលដៅជីវិតច្បាស់លាស់ទេ •មនុស្ស 14% មានគោលដៅតែអត់សរសេរចុះលើសៀវភៅឬលើក្រដាស •មានតែមនុស្ស 3% ប៉ុណ្ណោះដែលមានគោលដៅច្បាស់លាស់ ហើយ សរសេរវាចុះលើសៀវភៅយ៉ាងលម្អិត ឈប់ឆ្ងល់ថាហេតុអ្វីមានមនុស្សជោគជ័យតិចជាងមនុស្សបរាជ័យ ចម្លើយគឺសាមញ្ញនោះទេ មនុស្ស 3 % គឺពួកគេមានគោលដៅច្បាស់លាស់ និងសរសេរយ៉ាងលម្អិតលើសៀវភៅ។ មនុស្ស 83% គឺងាយស្រួលនឹងគេអូសទាញ ធ្វើអ្វីតាមគេតាមឯង គ្មានកោះគ្មានត្រើយ ប្រឹងប្រែងធ្វើការអោយគេ សម្រាប់សម្រេចក្តីស្រមៃអោយអ្នកដទៃប៉ុណ្ណោះ មនុស្ស 14% ទៀតមានគោលដៅតែអត់សរសេរចុះអត់ដឹងចាប់ផ្តើមបែបណា ខ្វះភាពច្បាស់លាស់លើអ្វីដែលខ្លួនចង់សម្រេច និង ខ្វះការណែនាំ កុំមើលស្រាលការសរសេរគោលដៅរបស់អ្នកអោយសោះ។ បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិករបស់ខ្ញុំទាក់ទៅនឹងប្រធានបទខាងលើតាមរយៈតេលេក្រាមខ្ញុំ t.me/Vongreaksmey t.me/Vongreaksmey

  • 23 июн.1 8552212

    រៀនទទួលយកភាពអវិជ្ជមានក្នុងជីវិតអ្នក •គ្មានអ្នកណាម្នាក់អាចកែប្រែជីវិតដ៏រ៉ោករ៉ាក់របស់អ្នកក្រៅពីខ្លួនអ្នកនោះទេ •កុំរំពឹងច្រើនពេកពីអ្នកដទៃថាគេនឹងមិនធ្វើអោយអ្នកខកចិត្ត និង ចាកចេញពីជីវិតអ្នក ព្រោះពេលខ្លះសូម្បីតែការគិត និង ការរំពឹងទុករបស់ខ្លួនឯងក៏ធ្វើអោយអ្នកខកចិត្ត និង ឈឺចាប់ច្រើនដងដែរ។ •មានតែការផ្លាស់ប្តូរទេ ដែលមិនដែលផ្លាស់ប្តូរ រៀនសម្របខ្លួននឹងការផ្លាស់ប្តូរ មានតែការផ្លាស់ប្ដូរទេទើបអាចផ្លាស់ប្ដូរជីវិតអ្នកបាន •គ្រប់រឿងអាក្រក់ដែលកើតឡើងក្នុងជីវិតអ្នកមិនមែនជាកំហុសរបស់អ្នកនោះទេ តែអ្វីៗទាំងអស់ដែល កើតឡើងគឺជាទំនួលខុសត្រូវរបស់អ្នក។ កើតមកក្នុងគ្រូសារក្រីក្រមិនមែនជាកំហុសអ្នក ឬ កំហុសឪពុកម្តាយអ្នកនោះទេ តែជាទំនួលខុសត្រូវរបស់អ្នកត្រូវផ្លាស់ប្តូរជោគវាសនារបស់អនាគតគ្រួសារអ្នក។ បងប្អូនអាចទាក់ទងទិញសៀវភៅអេឡិចត្រូនិករបស់ខ្ញុំតាមតេលេក្រាមខ្ញុំ t.me/Vongreaksmey

Vong Reaksmey_វង់ រស្មី — tgindex