Bun Park
Статистикаស្ថាបនិក WERead Asia 📚 លើកទឹកចិត្ត និងចែករំលែកចំណេះដឹងថ្មីៗរាល់ថ្ងៃ 📍បេសកកម្មខ្ញុំគឺសង្ខេបសៀវភៅ 52ក្បាល/ឆ្នាំជូនអ្នកស្តាប់ 👉🏽 ចុះឈ្មោះស្តាប់សៀវភៅ @bunpark
- Последний пост
- 13 дек.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
យន្តហោះយោធា Vs យន្តហោះស៊ីវិល ខុសគ្នាយ៉ាងណាខ្លះ?
📚សៀវភៅ 200 ក្បាល តម្លៃត្រឹមតែ 30$! ✅ សៀវភៅមួយក្បាលសង្ខេបជាសំឡេងត្រឹម 20 នាទី ✅ សង្ខេបខ្លី ខ្លឹម ងាយយល់ ✅ ដោនឡូតបាន មិនមានអុីនធឺណេតក៏អាចស្តាប់បាន សៀវភៅសរុបចំនួន 200 ក្បាលរួមមាន៖ • អភិវឌ្ឍខ្លួន • អាជីវកម្ម • ហិរញ្ញវត្ថុ • ចិត្តវិទ្យា • ទីផ្សារ និងការលក់ • គ្រប់គ្រង • ការងារ • បច្ចេកវិទ្យា 👉🏽 ចុះឈ្មោះស្តាប់ @bunpark
ការខិតខំក្លែងក្លាយ «假努力» ជ្រើសផ្លូវខុស ខំយ៉ាងណាក៏គ្មានលទ្ធផល
គិតខុស ឬខំមិនដល់ ☕️
"Thinking Fast & Slow" គិតលឿនគិតយឺត ស្វែងយល់ពីដំណើរការ និងលក្ខណៈពិសេសរបស់ប្រព័ន្ធនៃការគិត ព្រមជាមួយនឹងវិធីសាស្ត្រនៅក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ អ្នកនិពន្ធ៖ Daniel Kahneman សង្ខេប និងអត្ថាធិប្បាយ៖ Bun Park 👉🏽ចូលគ្រុបស្តាប់សៀវភៅ 200 ក្បាលជាមួយ @bunpark
នៅក្នុងសៀវភៅនេះ អ្នកនឹងបានរៀនសូត្រពីព្រឹទ្ធិបុរសវ័យ 90 ឆ្នាំមួយរូប ពីរបៀបគ្រប់គ្រង និងទស្សនៈវិទ្យារបស់លោកជុំវិញការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។ 1- អាមីបាជាអ្វី? នៅក្នុងអាជីវកម្ម តើវាមានអត្ថប្រយោជន៍អ្វីខ្លះ? 2- ធ្វើបែបណាទើបអាចលើកទឹកចិត្តឱ្យបុគ្គលិកមានភាពសកម្មនឹងការងារ និងមានទំនួលខុសត្រូវរៀងៗខ្លួន? 3- វិធីក្នុងការគណនាចំណូលចំណាយដែលសាមញ្ញ និងងាយយល់បំផុត 4- របៀបពង្រីក និងគ្រប់គ្រងអាជីវកម្មខ្នាតធំ ឱ្យមានតម្លាភាព និងមានភាពបត់បែនរហ័សតាមតម្រូវការទីផ្សារ ចំណងជើងដើម៖ Amoeba Management អ្នកនិពន្ធ៖ Kazuo Inamori (កាស៊ូអូ អ៊ីណាម៉ូរី) ចំណងជើងជាភាសាខ្មែរ៖ អាមីបា អ្នកអត្ថាធិប្បាយ៖ Bun Park
បច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គមសព្វថ្ងៃនេះ អាចធ្វើឱ្យយើងងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយមិត្តភក្តិ បងប្អូន ក្រុមការងារ និងមនុស្សជុំវិញខ្លួន។ កាលពីម្ភៃឆ្នាំមុនការធ្វើទំនាក់ទំនងឆ្លងប្រទេសនៅតែជាបញ្ហានៅឡើយ តែពេលនេះវាមិនមែនជាឧបសគ្គសម្រាប់យើងទៀតនោះទេ។ ប៉ុន្តែជាមួយគ្នានេះដែររបស់ទាំងនេះក៏ធ្វើឱ្យយើងកាន់តែឃ្លាតឆ្ងាយពីគ្នាដែរ វាអាចធ្វើឱ្យយើងទំនាក់ទំនងជាមួយនឹងអ្នកដទៃឆ្លងទ្វីប តែអ្នកដែលនៅផ្ទះជាមួយគ្នាបែរជាហៅមិនចង់ឮទៅវិញ។ ឯអ្នកខ្លះវិញនៅតាមអ៊ីនធឺណេត នៅលើបណ្តាញសង្គមអាចនិយាយគ្នាបានជាហូរហែ តែពេលជួបគ្នានៅខាងក្រៅវិញ បែរជារកអ្វីនិយាយមិនចេញ មិនត្រឹមតែប៉ុណ្ណោះបច្ចេកវិទ្យាកាន់តែរីកចម្រើនទៅ បែរជាធ្វើឱ្យមនុស្សមួយចំនួនក្លាយជាមនុស្សខ្លាចសង្គមទៅវិញ។ ដូច្នេះហើយ បានជាសប្តាហ៍នេះយើងលើកយកសៀវភៅល្អមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នា ដើម្បីឱ្យអ្នកទាំងអស់គ្នាក្លាយជាមនុស្សពូកែទំនាក់ទំនង និងមិនមានអារម្មណ៍ចាញ់ច្រាបគេទៀតនោះទេនៅក្នុងការរស់នៅ និងការងារជាក់ស្តែងក្នុងសង្គម។ នៅក្នុងសៀវភៅនេះ អ្នកនឹងបានស្តាប់៖ 1- របៀបវិភាគដៃគូសន្ទនា និងស្វែងយល់ពីអ្វីដែលគេចង់ស្តាប់ 2- វិធីរៀបចំពាក្យពេចន៍និយាយឱ្យបានត្រឹមត្រូវ 3- ធ្វើយ៉ាងណាឱ្យគេចងចាំនូវអ្វីដែលយើងនិយាយ 4- តិចនិចជៀសវាងជម្លោះ និងវិធីដោះស្រាយពេលជួបបញ្ហាក្នុងពេលសន្ទនា ចំណងជើងដើម៖ Loud & Clear, 5 Steps to Say What You Mean and Get What You Want អ្នកនិពន្ធ៖ Karen Berg(ខារ៉េន ប៊ឺគ) ចំណងជើងជាភាសាខ្មែរ៖ និយាយឮ ហើយច្បាស់ អ្នកអត្ថាធិប្បាយ៖ Bun Park
“ច្បាប់ទាំង 48 នៃអំណាច”គឺជាការគាស់កកាយឡើងវិញនៃការកសាងអំណាច និងឥទ្ធិពលរបស់ឥស្សរជន អ្នកនយោបាយ និងបុគ្គលល្បីៗក្នុងលោកជាង 3000 ឆ្នាំមកនេះ។ អ្នកនិពន្ធបានបង្ហាញប្រាប់យើងពីគោលការណ៍ក្នុងការកសាងអំណាច និងប្រការគួរប្រយ័ត្នដើម្បីរក្សាឥទ្ធិពលរបស់អ្នកទៅលើអ្នកដទៃ។ លឺគេនិយាយថា នេះគឺជាសៀវភៅមួយក្បាលដែលគេហាមឃាត់មិនឱ្យអ្នកទោសអាននៅក្នុងគុក។ សៀវភៅនេះប្រៀបដូចជាគម្ពីនាំផ្លូវមួយក្បាលដែលបានចែងពីច្បាប់ទាំងឡាយដែលអ្នកគួរដឹងទាំងពីការធ្វើទំនាក់ទំនងសង្គម ការដឹកនាំ ការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្ត ការដុសខាត់ផ្នត់គំនិត ចំណេះដឹងចិត្តសាស្ត្រ និងមនុស្សសាស្ត្រជាដើម អមមកជាមួយនឹងឧទាហរណ៍ជាក់ស្តែងដែលមានក្នុងប្រវត្តិសាស្ត្រ ដែលអាចឱ្យយើងមកមកធ្វើការអនុវត្តបាននៅក្នុងការរស់នៅសម័យទំនើបនេះ។ ចំណងជើងដើម៖ “The 48 Laws of Power” អ្នកនិពន្ធ៖ Robert Greene (រ៉ូប៊ឺត គ្រីន) ចំណងជើងជាភាសាខ្មែរ៖ ច្បាប់នៃអំណាចទាំង 48 អ្នកអត្ថាធិប្បាយ៖ Bun Park
“ស្តេចចុងក្រោយនៅសៀងហៃ” ជាសៀវភៅមួយក្បាលដែលនិយាយពីការប្រកួតប្រជែងរវាងគ្រួសារត្រកូលអភិជនជនជាតិជ្វីបពីរក្រុមនៅលើទឹកដីក្រុងសៀងហៃកាលពីជាង 100 ឆ្នាំមុន។ សៀងហៃមានសន្ទុះនៃការរីកចម្រើនខ្លាំងតាំងពីឆ្នាំ 1990 មក តែវប្បធម៌របស់ទីក្រុងនេះ បានសាយភាយទៅកាន់ពិភពលោកតាំងពីជាង 100 ឆ្នាំមុនមកម៉្លេះ។ សៀងហៃជាទីក្រុងដ៏ស៊ីវីល័យ ជាតំណាងឱ្យសាកលភាវូបនីយកម្មប្រទេសចិនសម័យទំនើប មានក្រឡាផ្ទៃប្រមាណតែជាង 6000 គីឡូម៉ែត្រការ៉េប៉ុណ្ណោះ តែមានប្រជាជនរហូតដល់ជាង 30លាននាក់ 2 ដងច្រើនជាងប្រជាជនប្រទេសកម្ពុជាទាំងមូល។ វាមានវប្បធម៌ប្លែក និងលេចធ្លោជាងគេ ក្នុងចំណោមទីក្រុងខ្លាំងៗផ្សេងទៀតរបស់ចិនដូចជាប៉េកាំង ស៊ិនជិន និងក្វាងទុងជាដើម។ សៀងហៃមានប្រព័ន្ធរថភ្លើង និងប្រព័ន្ធគ្រប់គ្រងហ្គាសតាំងពីឆ្នាំ 1895 មកប្រហែលគ្នានឹងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសដែរ។ កាលពីជាង 100 ឆ្នាំមុនមកម៉្លេះ នៅទីនេះគេឃើញមានការលេចឡើងនូវអាគារខ្ពស់ៗរីកស្គុះស្គាយរួចទៅហើយ ដែលគេហៅទីក្រុងនេះថាជាគ្រាប់គុជនៅអាស៊ី។ មានគេនិយាយថាជ្វីប គឺជាជនជាតិដ៏ឈ្លាសវៃជាងគេ និងពូកែខាងរកស៊ី ហើយបើនិយាយពីប្រវត្តិនៃការបើកចំហរសេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃជាង 180ឆ្នាំមកនេះ គេមិនអាចបំភ្លេចបានទេពីដានជើងដែលជនជាតិជ្វីបបន្សល់ទុកនៅលើទឹកដីដ៏ក្មេងខ្ចីមួយនេះ គឺជម្លោះរវាងគ្រួសារអភិជនពីរគឺ គ្រួសារត្រកូល Sassoon និងគ្រួសារត្រកូល Kadoories នៅលើទឹកដីសៀងហៃ ដែលបង្កើតបានជាចំណងជើងសៀវភៅនេះ “ស្តេចចុងក្រោយនៅសៀងហៃ”។ នៅក្នុងសៀវភៅនេះ អ្នកនឹងបានស្តាប់៖ 1- អ្នកណាជាស្តេចចុងក្រោយនៅសៀងហៃ តើគេមានប្រវត្តិមកពីណា? 2- កាលពីជាង 100 ឆ្នាំមុន តើវិស័យអ្វីដែលមានការរីកចម្រើនខ្លាំង ដែលអាចធ្វើឱ្យសៀងហៃ ហុងកុងជាដើម ក្លាយជាទីក្រុងដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងនេះ? 3- ត្រកូលអភិជនជំនាន់មុនមានយន្តការក្នុងការបន្តវេនបែបណា ដើម្បីបន្តគ្រប់គ្រងអាណាចក្រជំនួញបានច្រើនជំនាន់? 4- តើសមត្ថភាពអ្វីទៅ ដែលធ្វើឱ្យជនជាតិជ្វីបចំណាកស្រុកមួយក្រុម អាចកាន់កាប់អាណាចក្រជំនួញពីមជ្ឈឹមបូព៌ា ដល់អាស៊ីខាងកើតបានយ៉ាងរឹងមាំយ៉ាងនេះ? ចំណងជើងសៀវភៅដើម៖ The Last Kind of Shanghai អ្នកនិពន្ធ៖ Jonathan Kaufman(ចូណាថាន់ ខូហ្វមេន) ចំណងជើងជាភាសាខ្មែរ៖ ស្តេចចុងក្រោយនៅសៀងហៃ អ្នកអត្ថាធិប្បាយ៖ Bun Park
បណ្តុំទិន្នន័យ Big Data បញ្ញាសិប្បនិម្មិត Ai និងការគណនាស្វ័យប្រវតិ្ត Machine Learning គឺជាអ្វីដែលមនុស្សគ្រប់គ្នាយកចិត្តទុកដាក់នៅក្នុងយុគសម័យអ៊ីនធឺណេតនេះ។ ទោះបីជាអ្នកមិនទាន់យល់ច្បាស់ថាវាជាអ្វីក៏ដោយ តែនៅពេលណាដែលមានបច្ចេកវិទ្យាថ្មីៗចូលមកម្តងៗ វាចាំបាច់ណាស់ដែលអ្នកត្រូវស្វែងយល់ពីវា ទោះអ្នកមិនមានឱកាស ឬចំណូលចិត្តរៀនពីវា ប្រើប្រាស់វា ដើម្បីសម្រួលដល់ការរស់នៅរបស់អ្នកក៏ដោយ តែអ្នកត្រូវតែយល់ពីវាខ្លះ ដើម្បីការពារខ្លួន កុំឱ្យគេគេងចំណេញលើអ្នកបាន។ សៀវភៅ “Everybody Lies” មួយក្បាលនេះ នឹងបកស្រាយប្រាប់យើងថា សម្តីរបស់អ្នកជំនាញ អ្នកស្រាវជ្រាវទាំងនោះមិនប្រាកដថាជាពាក្យពិតដែលអ្នកត្រូវជឿនោះទេ ព្រោះឱ្យតែមនុស្សសុទ្ធតែអាចនិយាយកុហក មានតែ Big Data ប៉ុណ្ណោះ ដែលអាចជឿទុកចិត្តបាន អាចយកធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តរបស់អ្នក។ នៅក្នុងសៀវភៅនេះ អ្នកនឹងបានស្តាប់៖ 1- អ្វីទៅជា Big Data ហើយវាមានអត្ថប្រយោជន៍អ្វីខ្លះ? 2- ហេតុអ្វីបានជាគេនិយាយថា មនុស្សគ្រប់គ្នាសុទ្ធតែកុហក? 3- អ្វីទៅជាបណ្តុំទិន្នន័យដែលមានប្រយោជន៍? 4- តើ Big Data មានផលល្អ និងផលអាក្រក់ដល់យើងយ៉ាងណាខ្លះ? ចំណងជើងដើម៖ Everybody Lies អ្នកនិពន្ធ៖ Seth Stephens-Davidowitz(សេធ ស្ទេហ្វេនស៍-ដេវីដូវីតហ្ស៍) ចំណងជើងជាភាសាខ្មែរ៖ គ្រប់គ្នាសុទ្ធតែកុហក អ្នកអត្ថាធិប្បាយ៖ Bun Park
នេះ Link ចូលរួម 👇🏽 "How to write Business Plan for Startup" Thursday, February 27 · 1:00 – 3:00pm Time zone: Asia/Bangkok Google Meet joining info Video call link: https://meet.google.com/zji-ibzx-krp
មានគំនិតអាជីវកម្មល្អហើយ តែមិនទាន់ដឹងពីរបៀបសរសេរផែនការអាជីវកម្មមែនទេ? តើសរសេរបែបណាទើបត្រឹមត្រូវ? តើរៀបចំបែបណាទើបមានប្រសិទ្ធភាព? ចូលរួមជាមួយយើង ដើម្បីទទួលបានគន្លឺះក្នុងការសរសេរផែនការអាជីវកម្ម និងការណែនាំពីការរៀបចំផែនការអាជីវកម្មឲ្យបានត្រឹមត្រូវ ជាមួយវាគ្មិនពិសេសរបស់យើង ដែលមានបទពិសោធន៍ក្នុងការរៀបចំផែនការអាជីវកម្មជាច្រើនឆ្នាំ។ Topic: "How to write Business Plan for Startup" Date: Thursday 27th February, 2025 Time: 1:15PM to 3:00PM Tool: Google Meet ចុះឈ្មោះឥឡូវនេះ តាមរយៈ Link ខាងក្រោម៖ https://forms.gle/UNZmFEBfWf4CrRfD8 Link សម្រាប់ការចូលរួម៖ https://calendar.app.google/eQZkeJktoaPcmzXz7
មួយថ្ងៃរីកចំរើន 1% ទាំងអស់គ្នាដឹងថា មួយឆ្នាំ 365 ថ្ងៃ យើងទទួលបានលទ្ធផលប៉ុនណាទេ? គឺ 3778 ដង 💯 គ្មានពេលអានសៀវភៅ 🤔? ខ្ជិលអាន មិនដឹងអានសៀវភៅអ្វី អាចចុះឈ្មោះស្តាប់សៀវភៅនៅលើ WERead 📚 👉🏽ចូលស្តាប់ www.weread.asia
ចង់បង្កើតមុខរបរទីពីរ តែមិនដឹងថាត្រូវចាប់ផ្តើមយ៉ាងម៉េច ☕️
ចូលសម្ភាសន៍ដំបូង ណែនាំខ្លួនយ៉ាងម៉េច? ☕️
យើងមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាពេលខ្លះយើងអានអត្ថបទមួយ គ្រាន់តែអានខ្សឹបៗក្នុងចិត្តក៏អាចយល់បានយ៉ាងងាយ តែពេលខ្លះទៀតទាល់តែអានឮៗម្តងមួយអក្សរៗយ៉ាងយកចិត្តទុកដាក់ ទើបអាចយល់ពីអត្ថន័យរបស់វាបាន? ហេតុអ្វីបានជាពាក្យខ្លះគ្រាន់តែឃើញ គឺអាចដឹងពីអត្ថន័យរបស់វាភ្លាម ឯពាក្យខ្លះទៀតជួបច្រើនដងមកហើយ តែនៅតែមិនចាំ? នៅសប្តាហ៍នេះ យើងសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនដែលមានចំណងជើងថា “ខួរក្បាលដ៏អស្ចារ្យ” ដែលនឹងបកស្រាយប្រាប់យើងថា តើខួរក្បាលរបស់យើងដំណើរការយ៉ាងម៉េច ហើយវាមានទំនាក់ទំនងអ្វីខ្លះទៅនឹងការអាន? ហេតុអ្វីបានជាមនុស្សចេះនិយាយពីធម្មជាតិ តែចំពោះការអានវិញ ទាល់តែឆ្លងកាត់ការសិក្សារៀនសូត្រ? អ្នកនិពន្ធសៀវភៅនេះជាអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបារាំង College De France និងបានបោះពុម្ពទស្សនាវដ្តីជាង 300 ច្បាប់ពាក់ព័ន្ធនឹងធម្មជាតិ និងវិទ្យាសាស្ត្រខួរក្បាល និងបានទទួលពានរង្វាន់ណូបែលពិភពលោកផ្នែកប្រព័ន្ធប្រសាទកាលពីឆ្នាំ 2014។ នៅក្នុងសៀវភៅនេះអ្នកនឹងបានស្តាប់ខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ 1- តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ល្បឿននៃការអានរបស់យើង? 2- តើគួរហ្វឹកហាត់ខួរក្បាលបែបណាឱ្យចងចាំពាក្យដែលយើងបានរៀនហើយ? 3- តើភ្នែក ខួរក្បាល និងការអាន មានទំនាក់ទំនងនឹងគ្នាយ៉ាងណាខ្លះ? 4- ដើម្បីអានឱ្យមានប្រសិទ្ធភាព តើគួរអានខ្សឹបៗ ឬអានឮៗ? 5- សិក្សាពីបីដំណាក់កាលនៃការវិវឌ្ឍខួរក្បាលរបស់មនុស្ស។ ចំណងជើងដើម៖ Reading in the Brain “The New Science of How to Read” អ្នកនិពន្ធ៖ Stanislas Deheane (ស្ទេនីសឡាស់ ឌីហេណេ) ចំណងជើងជាភាសាខ្មែរ៖ ខួរក្បាលដ៏អស្ចារ្យ អ្នកអត្ថាធិប្បាយ៖ Bun Par
អាមីបាគឺជាអ្វី? នៅក្នុងភាសាគីមីវិទ្យា អាមីបា គឺជាកោសិកាមួយប្រភេទដែលមានទំហំតូច និងមានរូបរាងមិនប្រាកដប្រជា វាអាចកែប្រែរូបរាងរបស់ខ្លួនទៅជាអ្វីក៏បានទៅតាមកាលៈទេសៈ និងបរិបទជុំវិញខ្លួនវា។ ពាក្យនេះមានអ្វីពាក់ព័ន្ធនឹងការដឹកនាំអាជីវកម្មទៅ? បិតាស្ថាបនិកជនជាតិជប៉ុនលោក Kazuo Inamori បានប្រើពាក្យ “អាមីបា” នេះមកជំនួសឱ្យវិធីសាស្រ្តគ្រប់គ្រងមួយប្រភេទដែលសំដៅទៅលើក្រុមការងារតូចៗ ឬដេប៉ាត់ម៉ង់មួយដែលអាចប្រតិបត្តិដោយឯករាជ្យ ដំណើរការដោយខ្លួនឯង និងអាចអភិវឌ្ឍន៍ខ្លួនឥតដែនកំណត់។ ការរៀបចំរចនាសម្ព័ន្ធបែបនេះអាចធ្វើឱ្យអាជីវកម្មមានការបត់បែនរហ័ស ប្រៀបដូចជាកោសិកាអាមីបាអ៊ីចឹង ប្តូររូបរាងបានគ្រប់យ៉ាងតាមកាលៈទេសៈ។ របៀបគ្រប់គ្រង ឬការរៀបចំរចនាសម្ព័ន្ធបែបអាមីបានេះ អស្ចារ្យប៉ុនណាទៅ? Kazuo Inamori ប្រើប្រាស់របៀបគ្រប់គ្រងនេះដឹកនាំក្រុមហ៊ុនធំៗពីរឱ្យក្លាយជាក្រុមហ៊ុនដែលរកប្រាក់ចំណេញបានច្រើនជាងគេបំផុតក្នុងលោកគឺ ក្រុមហ៊ុនប៉សឺឡែន Kyocera & ក្រុមហ៊ុនទូរគមនាគមន៍ KDDI។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានដាក់បញ្ចូលរបៀបគ្រប់គ្រងនេះទៅក្នុងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល Japan Airlines ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយពីក្រុមហ៊ុនដែលស្ទើរនឹងក្ស័យធនទៅហើយ ទៅជាក្រុមហ៊ុនដែលអាចសាងប្រាក់ចំណេញឡើងវិញ រហូតដល់ឡើង IPO បានជោគជ័យនៅឆ្នាំ 2012។ នៅក្នុងសៀវភៅនេះ អ្នកនឹងបានរៀនសូត្រពីព្រឹទ្ធិបុរសវ័យ 90 ឆ្នាំមួយរូប ពីរបៀបគ្រប់គ្រង និងទស្សនៈវិទ្យារបស់លោកជុំវិញការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ។ 1- អាមីបាជាអ្វី? នៅក្នុងអាជីវកម្ម តើវាមានអត្ថប្រយោជន៍អ្វីខ្លះ? 2- ធ្វើបែបណាទើបអាចលើកទឹកចិត្តឱ្យបុគ្គលិកមានភាពសកម្មនឹងការងារ និងមានទំនួលខុសត្រូវរៀងៗខ្លួន? 3- វិធីក្នុងការគណនាចំណូលចំណាយដែលសាមញ្ញ និងងាយយល់បំផុត 4- របៀបពង្រីក និងគ្រប់គ្រងអាជីវកម្មខ្នាតធំ ឱ្យមានតម្លាភាព និងមានភាពបត់បែនរហ័សតាមតម្រូវការទីផ្សារ ចំណងជើងដើម៖ Amoeba Management អ្នកនិពន្ធ៖ Kazuo Inamori (កាស៊ូអូ អ៊ីណាម៉ូរី) ចំណងជើងជាភាសាខ្មែរ៖ អាមីបា អ្នកអត្ថាធិប្បាយ៖ Bun Park
នៅពេលដែលឆ្នាំថ្មីចូលមកដល់ គ្រប់គ្នាតែងតែកំណត់គោលដៅជីវិតរៀងៗខ្លួន បង្កើតផែនការសកម្មភាព ផ្លាស់ប្តូរទម្លាប់ថ្មី ដោយសង្ឃឹមថានឹងទទួលបានជីវិតល្អប្រសើរជាងនេះ។ ប៉ុន្តែទម្លាប់ខ្លះវាពិតជាពិបាកនឹងកែប្រែខ្លាំងណាស់ ទោះបីជាអ្នកមានការតាំងចិត្តយ៉ាងណា តែខួរក្បាលហាក់បីដូចជាមិនសហការសោះ។ កំណត់គោលដៅខ្លួនឯងថាមួយថ្ងៃអានសៀវភៅឱ្យបាន 10 ទំព័រ តែអានបានតែ 2-3 ទំព័រ ងងុយគេងបាត់ទៅហើយ។ ដាក់គោលដៅឱ្យខ្លួនឯងហាត់ប្រាណ 3-4 ដងក្នុងមួយសប្តាហ៍ រហូតមកដល់ពេលនេះនៅតែមិនទាន់បានចាប់ផ្តើមនៅឡើយ។ ហេតុអ្វីបានជាទម្លាប់ល្អពិបាកធ្វើយ៉ាងនេះ ចុះហេតុអ្វីបានជា លេងហ្គេម អូសតីកតុក មើលរឿងភាគ មិនចាំបាច់តាំងចិត្តក៏អាចធ្វើបានដែរ ហើយធ្វើបានយូរទៀតផង។ អ្នកនិពន្ធលើកឡើងថា នេះមកពីមនុស្សគ្រប់គ្នាមានខួរក្បាលដ៏កម្រ និងលោភលន់មួយ ដែលជាចំណងជើងនៃសៀវភៅនេះតែម្តង “ខួរក្បាលដ៏លោភលន់”។ នៅក្នុងសៀវភៅនេះ យើងនឹងបានស្តាប់ខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ 1- ហេតុអ្វីបានជាគេថា ភាពលោភលន់ចង់បានមិនចេះចប់មិនចេះហើយ ជាហ៊្សែនពីធម្មជាតិរបស់មនុស្ស? 2- ហេតុអ្វីបានជាយើងងាយនឹងញៀននឹងរឿងអ្វីមួយដកខ្លួនមិនបាន តើវាមានយន្តការអ្វីខ្លះ ដើម្បីពង្វក់យើងឱ្យញៀននឹងវា? 3- ដើម្បីដកខ្លួនចេញពីការញៀនឈ្លក់វង្វេងនឹងរឿងអ្វីមួយ តើយើងគួរហ្វឹកហាត់ខួរក្បាលរបស់យើងយ៉ាងណាខ្លះ? 4- វិធីក្នុងការបំបាត់ទម្លាប់អាក្រក់ បណ្តុះទម្លាប់ល្អ តើគេចាប់ផ្តើមចេញពីជំហានណាខ្លះ? 5- ធ្វើបែបណាទើបអាចគ្រប់គ្រង និងបញ្ជាខួរក្បាលរបស់យើងធ្វើរឿងអ្វីមួយដែលយើងចង់បាន? ចំណងជើងដើម៖ Scarcity Brain អ្នកនិពន្ធ៖ Michael Easter (ម៉ៃខល អៀសស្ទឺ) ចំណងជើងជាភាសាខ្មែរ៖ ខួរក្បាលដ៏លោភលន់ រៀនទប់ចំណង់ បណ្តុះទម្លាប់ល្អ ដើម្បីជីវិតរុងរឿង អ្នកអត្ថាធិប្បាយ៖ Bun Park
សៀវភៅដែលត្រូវអានសម្រាប់ឆ្នាំ 2025 📚 • អភិវឌ្ឍខ្លួន 1- The 5am Club - ម៉ោង 5 ព្រឹក (Link: https://www.weread.asia/#/detail?id=85) 2- Triggers - វិន័យ (Link: https://www.weread.asia/#/detail?id=107) 3- GRIT - ថាមពលជម្រុញចិត្ត (Link: https://www.weread.asia/#/detail?id=38) • អាជីវកម្ម 1- The Minimalist Entrepreneur - ស្ថាបនិកតូចតាច (Link: https://www.weread.asia/#/detail?id=183) 2- Side Hustle - មុខរបរទីពីរ (Link: https://www.weread.asia/#/detail?id=168) 3- Titan - ទីតាន់ (Link: https://www.weread.asia/#/detail?id=16) • ហិរញ្ញវត្ថុ 1- A Dog Called Money (Link: https://www.weread.asia/#/detail?id=84) 2- The Richest Man in Babylon (Link: https://www.weread.asia/#/detail?id=117) 3- 学会花钱 - រៀនចាយលុយ (Link: https://www.weread.asia/#/detail?id=47) • ចិត្តវិទ្យា 1- Looking Out Looking In – សិល្បៈក្នុងការទំនាក់ទំនង (Link: https://www.weread.asia/#/detail?id=222) 2- Overcome Social Anxiety - យកឈ្នះភាពភ័យខ្លាច (Link: https://www.weread.asia/#/detail?id=214) 3- The Marshmallow Test - ទប់ចំណង់ (Link: https://www.weread.asia/#/detail?id=187) • ទីផ្សារ 1- Marketing Warfare - សង្គ្រាមទីផ្សារ (Link: https://www.weread.asia/#/detail?id=147) 2- Purple Cow - គោពណ៌ស្វាយ (Link: https://www.weread.asia/#/detail?id=21) 3- Judo Strategy - យុទ្ធសាស្ត្រយូដូ (Link: https://www.weread.asia/#/detail?id=111) WERead 🎧📚
без подписи