- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 3
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 14
- 1/48двое суток
- 16
- 1/72трое суток
- 17
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
🟣 ផ្សាយផ្ទាល់៖ កម្មវិធីប្រដាល់ « កំពូលអ្នកចម្បាំងកម្ពុជា_CAMBODIA SPORT+ » 👉 facebook.com/CambodiaWaterOfficial/videos/1546555350270879 🤜គូទី១ - រៀប វណ្ណដា 🇰🇭 Vs 🇰🇭 ស៊ុម ខេមរា ~ គូម៉ារ៉ាតុនដណ្តើមពាន វគ្គជម្រុះ 🤜គូទី២ - ប្ញទ្ធិ សេនាអាទិត្យ 🇰🇭 Vs 🇰🇭 គឿម សុវណ្ណង៉ា ~ គូម៉ារ៉ាតុនដណ្តើមពាន វគ្គជម្រុះ 🤜គូទី៣ - ឃួន ឡាំងកូស៊ីន 🇰🇭 Vs 🇺🇿 រូហ្ស៊ីប៊យ សាត់តូរូវ ~ គូមិត្តភាពអន្តរជាតិ (ឃីកបុកស៊ីង) 🤜គូទី៤ - សោម វិឆ័យ 🇰🇭 Vs 🇺🇿 សាឃ្រី យ័រ ជូរ៉ាយេវ ~ គូមិត្តភាពអន្តរជាតិ (ឃីកបុកស៊ីង) 🤜គូទី៥ - អ្នកឈ្នះគូម៉ារ៉ាតុនទី១ 🇰🇭 Vs 🇰🇭 អ្នកឈ្នះគូម៉ារ៉ាតុនទី២ ~ គូម៉ារ៉ាតុនដណ្តើមពាន វគ្គផ្តាច់ព្រ័ត្រ 🤜គូទី៦ - ធន់ រិទ្ធី 🇰🇭 Vs 🇮🇷 អាមៀរេហ្សា អារេហ្វ ~ គូមិត្តភាពអន្តរជាតិ (ឃីកបុកស៊ីង) ⏰ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
без подписи
ផ្ទុះការភ្ញាក់ផ្អើលជាថ្មី ក្រោយពេលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WORLDBRIDGE GROUP) របស់អ្នកឧកញ៉ា សៀ ឬទ្ធី ប្រកាសថាមិនមានភាគហ៊ុនក្នុងក្រុមហ៊ុន DRSB។ ជាពិសេសអ្នកមានបញ្ហាលុយកាក់ជាមួយលោក គឹម សម្បត្តិ ម្ចាស់ក្រុមហ៊ុន DRSB។ ការចុះ MoU ជាមួយគ្នាកាលពីពេលថ្មីៗនេះ គ្រាន់តែដើម្បីស្វែងយល់ពីឱកាសក្នុងការធ្វើសហប្រតិបត្តិការរវាងក្រុមហ៊ុនតែប៉ុណ្ណោះ ដូច្នេះក្រុមរបស់លោកឧកញ៉ា មិនមានហ៊ុនរកស៊ីជាមួយលោក គឹម សម្បត្តិ នោះឡើយ។ សូមបញ្ជាក់ថា លោក គឹម សម្បត្តិ កំពុងរងបណ្ដឹងពាក់ព័ន្ធលុយកាក់រាប់រយលានដុល្លារ។
facebook.com/CambodiaWaterOfficial/videos/27679904448344922.
សមត្ថកិច្ចប្រាប់ថា តារាសម្តែង ទ្រី សក្កដា ប្រើថ្នាំប្រភេទ អ៊ិចតាស៊ីល
លោក សក្កដា បើកឡានថយក្រោយ បុក/ឡាន២គ្រឿង និង កិ/នម៉ូតូថែមទៀត បណ្តាលអោយក្មេ/ងម្នា/ក់ស្លា/ប់ និងម្តាយរបួសកំពុងសង្គ្រោះនៅពេទ្យលោកសង្ឃ កើតហេតុនៅផ្លូវ598 ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាយការណ៍ដោយសារព័ត៌មានដើមអំពិល (DAP NEWS) 👉 facebook.com/share/v/1HpdjeHBVc/
без подписи
без подписи
без подписи
без подписи
មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាចម្រៀងនិងជាតួសម្តែងលោក សក្កដា សមាជិកក្រុម Peypey Da ថយឡានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ គ្រុបផ្តល់ដំណឹង 👉🏻 t.me/highstarnews ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៧ សីហា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបំបែកលេខ៥៩៨ កែងផ្លូវទាល់១កន្លែង ស្ថិតក្នុងមូលដ្ឋាននៃសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ យោងតាមប្រភពបឋម បុគ្គលម្ចាស់រថយន្តបានគេងនៅក្នុងរថយន្ត ទើបកម្លាំងមានសមត្ថកិច្ចទៅដាស់គាត់ ស្រាប់តែបុគ្គលខាងលើភ្ញាក់រួច ព្យាយាមបើករថយន្តថយក្រោយ ជ្រុលទៅបុករះរថយន្ត២គ្រឿង រួចបន្តថយក្រោយ១ទំហឹង បណ្តាលឲ្យជ្រុលទៅបុកម៉ូតូ Zoomer-X ១គ្រឿងទៀតដែលជិះដោយម្តាយនិងកូន២នាក់ កល់ម៉ូតូជាប់ក្រោមកង់រថយន្ត បង្កអោយម្តាយ និងកូនរងរបួសធ្ងន់ខ្លាំង ។ ប្រភពដដែលបានបន្តថា ម្តាយនិងកូនត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល កូនត្រូវបានបាត់បង់ជីវិត ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន ម្ចាស់រថយន្តទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕
без подписи
без подписи
без подписи
без подписи
без подписи
លុយសុទ្ធ នេះវីដេអូជាភស្តុតាងដែលមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលយកលុយពីជនរងគ្រោះចំនួន ៩០០០ ដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់ ២គ្រឿង នៅល្ងាចថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៦ ។ ប្រភពលោក ផែង វណ្ណៈ ————————————————————————————— គ្រុបផ្តល់ដំណឹង 👉🏻 https://t.me/topnewsofcambodia ចង់ផ្សព្វផ្សាយពីអាជីវកម្ម, ផលិតផល, និងដាក់ផ្សាយពាណិជ្ជកម្មប្រចាំខែ សូមទំនាក់ទំនងមកតេឡេក្រាម៖ 097 444 2341 (Telegram)
Update‼️អ្នកស្លាប់កើនដល់៦នាក់ ខេត្តពោធិ៍សាត់៖ អ្នកស្លាប់កើនដល់ ៦នាក់ ក្នុងការបង្ក្រាបករណីហិង្សានិងប្រើប្រាស់គ្រឿងញៀន ក្នុងនោះ សមត្ថកិច្ច ២នាក់ ប្រជាការពារ៣នាក់ និង ជនបង្កម្នាក់។ វិឌីអូ👉🏻 t.me/topnewsofcambodia/4305 សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា ដើមហេតុដំបូង គឺមានហិង្សាក្នុងគ្រួសារ រួចប្រពន្ធរត់ទៅប្ដឹងសមត្ថកិច្ច ហើយសមត្ថកិច្ចក៏ចុះបង្ក្រាប តែជនសង្ស័យជាប្តីប្រើប្រាស់គ្រឿងញៀន និង គ្រាប់បែកកែច្នៃ ក៏បានបោកផ្ទុះក្នុងហេតុការណ៍នេះតែម្តង។ 📰សង្ខេបហេតុការណ៍: ក្នុងករណីបង្ក្រាបគ្រឿងញៀននេះ ដោយអ្នកទី៥ បានផុតពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ដោយជនល្មើសមានគ្រាប់បែក បណ្តាលឱ្យសមត្ថកិច្ច ស្លាប់និងរបួស។ ពេលនោះសមត្ថកិច្ចកំពុងធ្វើការបង្ក្រាបករណីគ្រឿងញៀននៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចនេះ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។ សាក្សីកន្លែងកើតហេតុ បានឱ្យដឹងថា ប្រតិបត្តិការនេះក៏មានកងកម្លាំងស្លាប់និងរបួសផងដែរ។ មុនដំបូងករណីខាងលើនេះជា អំពើហិង្សាក្នុងគ្រួសារ និងប្រើគ្រឿងញៀននៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពេលចុះចាប់ ជនដៃដល់បោកគ្រាប់បែកស្លាប់មេប៉ុស្តិ៍ ប្រជាការពារ៣នាក់ និង របួសធ្ងន់២នាក់ (បញ្ជូនទៅដល់មន្ទីពេទ្យស្លាប់ម្នាក់ថែមទៀត)៕
🚨Breaking News‼️ មានមនុស្ស៦នាក់ស្លាប់ក្នុងហេតុការណ៍បង្ក្រាបករណីពាក់ព័ន្ធគ្រឿងញៀន (វិឌីអូក្នុងតេឡេក្រាម) t.me/topnewsofcambodia/4305 ព័ត៌មាននឋម: មានមនុស្ស៦នាក់ស្លាប់ក្នុងហេតុការណ៍បង្ក្រាបករណីពាក់ព័ន្ធគ្រឿងញៀននៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៥ ខែសីហានេះ សមត្ថកិច្ចបានចុះបង្ក្រាបករណីពាក់ព័ន្ធគ្រឿងញៀននៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើតាមសេចក្ដីរាយការណ៍បឋមពីមូលដ្ឋាន ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបជនសង្ស័យបានគប់គ្រាប់បែក បណ្ដាលឱ្យមនុស្សចំនួន៦នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្នុងនោះនគរបាលចំនួន២នាក់ ប្រជាការពារចំនួន៣នាក់ និងជនសង្ស័យម្នាក់ទៀត៕
без подписи