ទីភ្នាក់ងារសារព័ត៌កម្ពុជា ខេត្តតាកែវ
Статистикаចែករំលែករាល់ ព័ត៌មាន ព្រឹត្តិការណ៍ថ្មីៗ សិល្បៈ កម្សាន្ត សុខភាព និងចំណេះដឹងទូទៅ ប្រកបដោយប្រភពច្បាស់លាស់ 📝
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 67
- Всего постов
- 81
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 44
- 1/48двое суток
- 50
- 1/72трое суток
- 54
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS
видео или голосовое, без подписи
កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS —————— Connect with AKP: 🌐Telegram 🌐Facebook 🌐Website 👉X (Twitter) 🌐Instagram 🌐TikTok 🌐YouTube #CambodiaWantsPeace #JusticeForCambodia
មន្ទីរសុខាភិបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញការថែទាំសុខភាពបឋម សម្រាប់ត្រីមាសទី២ តាកែវ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ មន្ទីរសុខាភិបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញការថែទាំសុខភាពបឋម ខេត្តតាកែវ ស្តីពី «ការជំរុញការងារថែទាំសុខភាពបឋម សម្រាប់ត្រីមាសទី២»។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តតាកែវ។ មានការអញ្ជើញចូលរួមពី៖ លោក អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង១០ លោក-លោកស្រី តំណាងមន្ទីរ និងអង្គភាពនានាជុំវិញខេត្ត ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំរបស់មន្ទីរសុខាភិបាលខេត្តតាកែវ ក្នុងគោលបំណងពង្រឹង និងជំរុញប្រសិទ្ធភាពនៃសេវាថែទាំសុខភាពបឋម ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានគុណភាព និងគ្របដណ្តប់បានកាន់តែទូលំទូលាយ៕
видео или голосовое, без подписи
видео или голосовое, без подписи
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ពាក់ព័ន្ធនិងសីលធម៌ ការជេរប្រទេច តាមបណ្តាញសង្គម ជាពិសេសស្ត្រីដែលបានជេរប្រមាថវីរៈកងទ័ព ត្រូវតែចាត់វិធានការក្តៅជាបន្ទាន់ទៅលើបុគ្គលទាំងនោះ។
ព័ត៌មានបឋម៖ អាជ្ញាធរស្រុកបាទី និងមន្ទីរការងារ កំពុងចុះសម្របសម្រួលដោះស្រាយយ៉ាងយកចិត្តទុកដាក់ជាមួយនឹងកម្មករជាង ២០នាក់ តវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួល តាកែវ៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅវេលាម៉ោងប្រមាណ ១១:០០ នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ ដោយក្រុមកម្មករជាង ២០នាក់ បាននាំគ្នាតវ៉ាធ្វើកូដកម្ម និងបិទផ្លូវ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ឈ្នួលជូនពួកគេ ដែលត្រូវបានអះអាងថា មិនទាន់បានទទួលបានតាមការកំណត់នៅឡើយ។ ហេតុការណ៍តវ៉ានេះ បានកើតឡើងនៅចំណុចអគារសំណង់រោងចក្រមួយកន្លែង ស្ថិតនៅក្នុង ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ អាជ្ញាធរស្រុកបាទី សហការជាមួយ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ បានចុះទៅដល់ទីតាំងកើតហេតុជាប្រញាប់ ដើម្បីធ្វើការសម្របសម្រួល សម្រួលចរាចរណ៍ និងកំពុងបើកការដោះស្រាយរវាងភាគីកម្មករ និងតំណាងថៅកែរោងចក្រ ដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងធានាបាននូវយុត្តិធម៌ជូនបងប្អូនកម្មករ កម្មការិនី ៕
រដ្ឋបាលក្រុងដូនកែវ ពាំនាំថវិកាបេឡាមរណៈសង្គ្រោះ និងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពពលី នៅក្នុងសង្កាត់រកាក្រៅ តាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ក្រុងដូនកែវ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ រួមជាមួយគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនគ្រួសារសពលោកស្រី សោ វណ្ណា ដែលជាគ្រួសារពលី ស្ថិតនៅភូមិបិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ឌឹម គឹមសាន បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងការសួរសុខទុក្ខប្រកបដោយក្តីអាណិតអាសូរ និងយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះគ្រួសារសព និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាព និងគុណូបការៈរបស់វីរយុទ្ធជនដែលបានលះបង់ និងបម្រើជាតិមាតុភូមិ។ តំណាងគ្រួសារសព បានសម្តែងនូវសេចក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងអាជ្ញាធរក្រុងដូនកែវគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងមិនបោះបង់ចោលគ្រួសារអតីតយុទ្ធជន និងគ្រួសារពលី ក្នុងគ្រាមានទុក្ខលំបាកបែបនេះឡើយ ។ អំណោយដែលបានពាំនាំមកប្រគល់ជូនគ្រួសារសពនាពេលនេះ រួមមាន ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) អង្ករ ចំនួន ០១ បាវ ទឹកស៊ីអ៊ីវ ចំនួន ០១ យួរ ទឹកត្រី ចំនួន ០១ យួរ ទឹកបរិសុទ្ធ ចំនួន ០១ កេស មី ចំនួន ០១ កេស ៕
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
видео или голосовое, без подписи
អភិបាលស្រុកទ្រាំង អញ្ជើញនាំយកថវិកាបេឡាមរណៈសង្គ្រោះ និងថវិកា សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារសពសមាជិក អ.ន.ក. ចំនួន ២គ្រួសារ តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង បានអញ្ជើញនាំយកថវិកាបេឡាមរណៈសង្គ្រោះ និងថវិកា សម្តេចតេជោ ហ៊ុន សែន ចំនួន ៨.០០០.០០០រៀល ទៅប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) ស្រុកទ្រាំង ចំនួន ២គ្រួសារ។ គ្រួសារសពទាំងពីរដែលទទួលបានអត្ថប្រយោជន៍ រួមមាន៖ ទី១៖ គ្រួសារសពឈ្មោះ មាស សំណាង ភេទប្រុស ប្រភេទនិវត្តជន រស់នៅភូមិសូភី ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ ទី២៖ គ្រួសារសពលោកស្រី ក្រៀល ពឹម ភេទស្រី ប្រភេទគ្រួសារពលី រស់នៅភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ព្រំ ឆាត អនុប្រធានអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកទ្រាំង លោក សោភ័ណ្ឌ ផល្លា អភិបាលរងស្រុក លោក កប សេម អនុប្រធានប្រចាំការ និងសហការី លោក ទឹម អ៊ុយ និងលោក ខេន សុខន ប្រធានសាខា អ.ន.ក. ឃុំ និងសហការី ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំខ្វាវ ឃុំរនាម លោកមេភូមិតាសឹង និងលោកមេភូមិសូភីផងដែរ។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក រួមទាំងក្រុមការងារ និងសហការី ក៏បាននាំយកនូវសម្ភារៈមួយចំនួនបន្ថែមទៀត ជូនដល់ក្រុមគ្រួសារសពទាំងពីរ ដើម្បីជួយសម្រាលការខ្វះខាតក្នុងគ្រាដ៏ក្រៀមក្រំនេះ៕