កម្រងវិស័យពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា&ផ្សេងៗ (ច្បាប់)
Статистика❤️️ចែករំលែកឥតគិតថ្លៃ👋សូមកុំយកទៅបោះពុម្ភះឬចែកចាយក្នុងន័យទាញផលចំនេញ ឬកែច្នៃ ឬធ្វេីអោយប៉ះពាល់កម្មសិទ្ធិម្ចាស់ដេីម👌 ក្រុបដៃគូ 👉និស្សិតច្បាប់ https://t.me/Daravanlaw https://t.me/studentelaw04rule https://t.me/khmeradminstrationstudy
- Последний пост
- 12 авг.
- Последнее чтение
- 13 авг.
- Постов за неделю
- 1
- Всего постов
- 22
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 83
- 1/48двое суток
- 95
- 1/72трое суток
- 102
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
ធនាគារចំនួន ៣ បន្ថែមទៀត ត្រូវបានដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារ --- ធនាគារជាតិនៃកម្ពុជា បានសម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួនបី រួមមាន៖ ធនាគារ ស៊ីស៊ីយូ ខបមើសល ម.ក, ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ដោយផ្អែកលើអនុលោមភាពដែលកំណត់ក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា បានតែងតាំងក្រុមហ៊ុនជម្រះបញ្ជីចំនួនពីរ រួមមាន ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ជាអ្នកជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសសល ម.ក. និងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ជាអ្នកជម្រះបញ្ជី ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក។ ក្រុមហ៊ុនទាំងពីរនេះ នឹងបន្ដនីតិវិធីជម្រះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមានចាប់ពីថ្ងៃតែងតាំងតទៅ។ នេះបើតាមសេចក្ដីជូនដំណឹង។ ប្រភព៖ ធនាគារជាតិនៃកម្ពុជា 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
តើការបើកនីតិវិធីក្ស័យធនមានគោលបំណង និងអត្ថប្រយោជន៍អ្វីខ្លះ? ជាគោលការណ៍ ក្ស័យធន គឺជានីតិវិធីផ្លូវច្បាប់ដែលអនុវត្តចំពោះកូនបំណុល ឬសហគ្រាសដែលមិនអាចបំពេញកាតព្វកិច្ចសងបំណុលបាន ដោយតុលាការបើកនីតិវិធី ដើម្បីគ្រប់គ្រង ប្រមូល និងបែងចែកទ្រព្យសម្បត្តិទៅម្ចាស់បំណុលតាមលំដាប់អាទិភាពដែលច្បាប់បានកំណត់។ ជាទូទៅ នីតិវិធីនេះអាចត្រូវបានស្នើសុំ នៅពេលកូនបំណុលមិនអាចសងបំណុលតាមកាលកំណត់ មានម្ចាស់បំណុលច្រើន និងមានភស្តុតាងបង្ហាញពីស្ថានភាពហិរញ្ញវត្ថុដែលសមស្រប។ បន្ទាប់ពីតុលាការសម្រេចបើកនីតិវិធី អ្នកគ្រប់គ្រងក្ស័យធននឹងត្រូវបានតែងតាំង ដើម្បីប្រមូល និងវាយតម្លៃទ្រព្យសម្បត្តិ ផ្ទៀងផ្ទាត់បំណុល និងបែងចែកទ្រព្យសម្បត្តិជូនម្ចាស់បំណុលតាមច្បាប់។ សម្រាប់ម្ចាស់បំណុល នីតិវិធីនេះជួយបង្កើតប្រព័ន្ធទូទាត់បំណុលប្រកបដោយតម្លាភាព សមធម៌ និងកាត់បន្ថយជម្លោះរវាងម្ចាស់បំណុល។ សម្រាប់កូនបំណុល វាអាចផ្តល់ក្របខណ្ឌផ្លូវច្បាប់សម្រាប់ការរៀបចំបំណុល និងទ្រព្យសម្បត្តិឡើងវិញ ឬបញ្ចប់អាជីវកម្មដោយមានសណ្តាប់ធ្នាប់ ស្របតាមច្បាប់។ ជារួម នីតិវិធីក្ស័យធនក៏រួមចំណែកការពារសិទ្ធិរបស់ម្ចាស់បំណុល កម្មករនិយោជិត និងអ្នកពាក់ព័ន្ធ បង្កើនវិន័យពាណិជ្ជកម្ម រក្សាស្ថិរភាពទីផ្សារ និងពង្រឹងទំនុកចិត្តលើប្រព័ន្ធច្បាប់ និងបរិយាកាសធុរកិច្ចផងដែរ។ 🔔នេតិភាល័យ 🔔https://t.me/nephealay 🔔អេតមីន
ចំនួនសហគ្រាសធុនតូច និងមធ្យមកើនឡើង៤០%ក្នុងរយៈពេល៦ខែឆ្នាំនេះ អានបន្ត https://ams.com.kh/c/1323237 📰 Join AMS News
без подписи
លោកស្រី ចម និម្មល៖ ការប្រឹងប្រែងចរចារបស់មន្រ្តីខ្មែរបានធ្វើឲ្យអាមេរិកដាក់ពន្ធគយថ្មីលើកម្ពុជាត្រឹម១០% តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់ពន្ធគយថ្មីលើកម្ពុជាក្នុងអត្រាត្រឹម ១០% និងផ្តល់ការលើកលែងពិសេសដល់វិស័យកាត់ដេរ បើសិនប្រើកប្បាសអាមេរិក។ ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតអាមេរិក Bloomberg នៅថ្ងៃទី២៤ កក្កដានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាយល់ថា ការដែលអាមេរិកដាក់ពន្ធគយថ្មីលើកម្ពុជាក្នុងអត្រាតែ ១០% ដោយសារតែមានកិច្ចប្រឹងប្រែងចរចារបស់មន្ត្រីខ្មែរនាពេលកន្លងមក។ គឺជាកិច្ចចរចាជុំវិញការដោះស្រាយបញ្ហាពលកម្មដោយបង្ខំ និងសមត្ថភាពពាណិជ្ជកម្មរវាងប្រទេសទាំង២។ ទោះជាយ៉ាងណា លោកស្រី ចម និម្មលអះអាងថា កម្ពុជាកំពុងដើរលើផ្លូវចរចាជាមួយអាមេរិកដើម្បីកែច្នៃ និងនាំចូលទំនិញទៅអាមេរិកដោយគ្មានកូតា និងគ្មានពន្ធ។ សូមស្តាប់លោកស្រី ចម និម្មលដែលប្រែសម្រួលដោយ អោ ស្រីពេជ្រ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CuLK.g
без подписи
без подписи
без подписи
без подписи
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ សភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) និង WorldBridge Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កូរ៉េ-កម្ពុជា ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ»។ ជាមួយគ្នានេះ គណៈប្រតិភូវិនិយោគិនកូរ៉េសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ គណៈប្រតិភូវិនិយោគិនកូរ៉េ បានបញ្ជាក់ថា គណៈប្រតិភូនេះ មានតំណាងក្រុមហ៊ុនចំនួន ១៥ មកពីវិស័យគន្លឹះៗដូចជា៖ យានយន្ត, អេឡិចត្រូនិក, វាយនភណ្ឌ, ការចែកចាយ និងម្ហូបអាហារ, ហិរញ្ញវត្ថុ និងធនាគារ, សំណង់, ព្រមទាំងការកម្សាន្ត និងវប្បធម៌ ។ ដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ គឺដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង កូរ៉េ-កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងមានគោលបំណងស្វែងយល់ពីស្ថានភាពទីផ្សារនៅកម្ពុជា ដើម្បីកំណត់ទិសដៅពង្រីកអាជីវកម្មបន្ថែម ក៏ដូចជាចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េថ្មីៗផ្សេងទៀត ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងចំណោមក្រុមហ៊ុនទាំង១៥, មានក្រុមហ៊ុនចំនួន ៧ កំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និង ៦ក្រុមហ៊ុនទៀត កំពុងវិនិយោគនៅប្រទេសវៀតណាម ដែលមានចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជា។ គណៈប្រតិភូវិនិយោគិនកូរ៉េ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងសកម្មដល់ក្រុមហ៊ុនកូរ៉េ ដើម្បីទទួលបាននូវការរីកចម្រើន និងជោគជ័យនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូវិនិយោគិនកូរ៉េ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ KOCHAM និង WorldBridge Group ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ។ សម្តេចធិបតីបានបញ្ជាក់ថា នៅឆ្នាំក្រោយ ជាខួបលេីកទី៣០ នៃការបង្កេីតទំនាក់ទំនងការទូតឡេីងវិញ រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលជិត ៣ទសវត្សរ៍នៃការបង្កេីតទំនាក់ទំនងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ, ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះក្រុមហ៊ុនកូរ៉េក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនកូរ៉េក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគ ក៏ដូចជាការស្វែងរកឱកាសការវិនិយោគថ្មីៗទៀត លើវិស័យសក្កានុពលជាច្រើនទៀតនៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់វិនិយោគិន, ការកែទម្រង់ស្ថាប័ន, ការធ្វេីសាមញ្ញកម្មនីតិវិធីនានាព្រមទាំងការផ្តល់ការអនុគ្រោះពន្ធជាដេីម។ បន្ថែមលើនេះ សម្តេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងប្តេជ្ញាចិត្តយ៉ាងមុតមាំ និងខិតខំក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ព្រមទាំងការបន្តអភិវឌ្ឍន៍វិស័យថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូន សំដៅធានាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិ។ ជាទីបញ្ចប់ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ និងលេីកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនកូរ៉េ បន្តសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសជាក់ស្តែងក្នុងការពង្រីកការវិនិយោគ ក៏ដូចជាការវិនិយោគថ្មីៗនៅកម្ពុជា៕ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។ ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។ នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។ ក្នុងគោលដៅនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។ ក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលំអិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។ ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា, ខ្ញុំសូមស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចឬមធ្យមកំពុងជួបប្រទះ។ មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ៣៩៩៤/២៦ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្អាកដំណេីរការបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៥:០០ នាទី។ សូមអរគុណ សូមចូលរួមជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តាមតំណដូចខាងក្រោម៖ Joint with General Department of Customs and Excise of Cambodia: 🌐Website 🌐Facebook 🌐YouTube 🌐TELEGRAM
без подписи
без подписи
без подписи
без подписи
без подписи
សេចក្តីជូនដំណឹង៖ ស្តីពីករណីពាក់ព័ន្ធនឹងនីតិវិធីចុះបញ្ជីកែប្រែក្រុមហ៊ុនឯកជនមួយនៅកម្ពុជាក្នុងអំទ្បុងឆ្នាំ២០២១ចុះផ្សាយដោយ សារព័ត៌មានជប៉ុន The Japanese Times នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ និងការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌៎មានវិទ្យា ក្នុងការផ្តល់សេវាសាធារណៈលើការងារចុះបញ្ជីពាណិជ្ជកម្ម តាមថ្នាល www.registrationservices.gov.kh ឱ្យឈានដល់១០០% ... ភ្ជាប់ទំនាក់ទំនងមកកាន់៖ 🌐 Facebook Page 🌐 Telegram 🌐 X (Twitter)
https://youtu.be/4JLCji4N1OE