សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
СтатистикаProviding learning opportunities, scholarship information to youth in Cambodia
- Последний пост
- 11 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 1
- Всего постов
- 21
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 675
- 1/48двое суток
- 773
- 1/72трое суток
- 834
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
សមាគមបណ្តាញយុវជនកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងទៅដល់ សិស្ស-និស្សិត ដែលមានចំណាប់អារម្មណ៍ចង់រៀនថ្នាក់កុំព្យូទ័ររដ្ឋបាលឱ្យបានជ្រាបថា សមាគមនឹងផ្តល់ឱកាសអាហារូបករណ៍100% សម្រាប់សិស្ស និស្សិតទាំងអស់លើជំនាញកុំព្យូទ័ររដ្ឋបាលវគ្គចុងសប្តារហ៍ ដែលនឹងបើកសម្រាប់ការចុះឈ្មោះចូលរៀនចាប់ពីការផ្សាយដំណឹងនេះតទៅ។ - ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ - ចូលរៀននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ រយៈពេល ៥ខែ។ សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម https://forms.gle/w8EG4ALspFczjmGd8 ឬមកកាន់ការិយាល័យសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដោយផ្ទាល់ដើម្បីបំពេញពាក្យចុះឈ្មោះចូលរៀន ដែលមានទីតាំងនៅ ផ្ទះលេខ ៣៥ ផ្លូវលេខ ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ https://maps.app.goo.gl/fpBKsWM6Bhnep79NA?g_st=atm សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 0៩៧២២៧១៧២៦ ឬផ្ញើរសារមកកាន់ប្រអប់សារនៃផេកផ្លូវការរបស់សមាគម ក្រុមការងារនឹងធ្វើការផ្តល់ព័ត៌មានលម្អិតជូន។ JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត
без подписи
[PROJECT PH'ARNG - គម្រោងផង់] 📸 DOMDEY WORKSHOP & PHOTOWALK 📸 🤔ធ្លាប់ជិះកាត់អគារចាស់ៗនៅភ្នំពេញ ហេីយឆ្ងល់ពីរឿងរ៉ាវរបស់អគារនីមួយៗអត់? ឥឡូវនេះយេីងមានឱកាសដ៏ល្អមួយចង់មកប្រាប់អ្នកទាំងអស់គ្នា! 🤩 សិក្ខាសាលាដុំដី គឺជាកម្មវិធីចែករំលែកអំពីប្រធានបទថតរូបច្នៃប្រឌិតសម្រាប់យុវជន ហើយឆាប់ៗនេះ សិក្ខាសាលាដុំដី នឹងនាំអ្នកចូលរួមទាំងអស់ឲ្យមានឱកាសស្វែងយល់ពីមូលដ្ឋានគ្រឹះនៃការថតរូប ការថតរូបដែលប្រកបដោយរឿងរ៉ាវតាមរយៈការប្រេីប្រាស់ទូរសព្ទ និងយល់ដឹងបន្ថែមពីប្រវត្តិអគារចាស់ៗ និងជីវិតប្រចាំថ្ងៃនៅរាជធានីភ្នំពេញ។ 🤳✨ សិក្ខាសាលាយើងក៏មាន កញ្ញា ខុន រក្សា ដែលជាអ្នកថតរូបនិងដឹកនាំភាពយន្តវ័យក្មេង ដែលនឹងមកធ្វេីការចែករំលែកអំពីប្រធានបទខាងលេី ហេីយនឹងធ្វើការចំណាយពេលវេលាជាមួយយើង ក្នុងការដេីរថតរូបនៅរាជធានីភ្នំពេញដែលមានមគ្គុទ្ទេសជួយសម្របសម្រួលផងដែរ។ 😉🧡 🗓 ការបរិច្ឆេទ ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ 📍ទីតាំង: FILMO Coffee 📩ចំនួនមានកំណត់ ចុចទីនេះដេីម្បីដាក់ពាក្យចូលរួម៖ → https://forms.gle/MYrDsgvpinZboqC98
📣តស់ៗ ចូលរួម ទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទាំងអស់គ្នា! មូលបទសម្រាប់ឆ្នាំនេះគឺ៖ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» 🎉អ្នកចូលរួមមានឱកាស ជួបជាមួយវាគ្មិនជំនាញៗ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងយុវជនផ្សេងទៀត។ សូមរួសរាន់ឡើង អ្នកចូលរួមត្រឹមតែ ១០០អង្គនាក់ប៉ុណ្ណោះ! ✍️កុំភ្លេចចុះឈ្មោះចូលរួមតាមតំណភ្ជាប់នេះ៖ 👉៖https://forms.gle/Un8XyQZfEXXfuoMu6 ពេលវេលា៖ ចាប់ពីម៉ោង ១:០០ រសៀល ដល់ ម៉ោង ៦ល្ងាច 🎯ទីកន្លែង៖ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ ⏰ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សូមអរគុណ! #NGOCEDAW #CYN #CFSWF #PED #TI #CIYA #InternationalYouthDay #YouthEmpowerment #ActiveYouth #YouthandDigital
🌿 វគ្គចែករំលែកស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ (Sharing Session on Forest Disturbance Alert Platform) វគ្គចែករំលែកនេះរៀបចំឡើងដើម្បីចែករំលែកចំណេះដឹងអំពី Forest Disturbance Alert Platform និងបង្កើនសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធជូនដំណឹង ដើម្បីតាមដាន និងទទួលព័ត៌មានអំពីការរំខានព្រៃឈើដោយប្រើប្រាស់ទិន្នន័យផ្កាយរណប។ 👉គោលបំណង 📍ចែករំលែកចំណេះដឹងអំពីវេទិកាជូនដំណឹងអំពីការរំខានព្រៃឈើ និងសារៈសំខាន់នៃការប្រើប្រាស់ទិន្នន័យផ្កាយរណប។ 📍បង្កើនសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធ ដើម្បីតាមដាន និងទទួលព័ត៌មានជូនដំណឹងអំពីការរំខានព្រៃឈើ។ 📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ 🕘 ម៉ោង៖ ០៩:០០–១១:០០ ព្រឹក 💻 វេទិកា៖ Google Meet (អនឡាញ) 📝 ចុះឈ្មោះចូលរួមតាមរយៈ QR Code ឬតំណភ្ជាប់ https://forms.gle/Vex77pZGC1pnCYzh7 🤝 រៀបចំដោយ៖ PED Cambodia គាំទ្របច្ចេកទេសដោយ៖អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)
Chevening Scholarships Are Now Open! Are you passionate about driving positive change in your country? A Chevening Scholarship offers an outstanding opportunity to develop your leadership potential while studying in the UK. Successful scholars will receive: 🎓 A world-class education at a UK university 🤝 Lifelong ties with the UK 🌎 Access to a prestigious global community of leaders and professionals Applications close on Tuesday 6 October at 11:00 (UTC). https://www.chevening.org/scholarships/why-study-in-the-uk/ JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត
без подписи
ឱកាសសម្រាប់យុវជនចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី "ការកសាងសមត្ថភាព និងសក្តានុពលអ្នកដឹកនាំវ័យក្មេង" វគ្គបណ្តុះបណ្តាលនេះជាស៊េរីមានគោលបំណង៖ ដើម្បីយុវជនបានយល់ដឹង និងមានសមត្ថភាព តាមរយៈការផ្តល់ចំណេះដឹង អំពីប្រវត្តិនៃសិទ្ធិមនុស្ស សិទ្ធិមនុស្សជាមូលដ្ឋាន, គោលការណ៍សំខាន់ៗនៃរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋាន, តួនាទីសម្រាប់អ្នកការពារសិទ្ធមនុស្ស។ យុវជនក៏បានឈ្វេងយល់បន្ថែមពីវិធីសាស្រ្ដនៃការចរចា និងប្រព័ន្ធផ្សព្វផ្សាយ។ លក្ខខណ្ឌនៃការជ្រើសរើស៖ -យុវជនត្រូវមានការប្ដេជ្ញាចិត្ដខ្ពស់ និងសកម្មក្នុងការឈ្វេងយល់ពីការរៀនសូត្រ -ត្រូវតែចូលរួមបានពេញលេញទាំង៣ វគ្គ (៣ សប្ដាហ៍) - ចូលរួមបង់ភាគទានចំនួន ២០០០០ រៀល។ អត្ថប្រយោជន៍៖ -វិញ្ញាបនបត្របញ្ចប់វគ្គ -យុវជនមានចំណេះដឹងថ្មីៗពីសិទ្ធិមនុស្ស និងការបង្កើតទំនាក់ទំនងជាមួយយុវជនថ្មីៗ -បង្កើនសមត្ថភាពជាពលរដ្ឋសកម្ម -ទទួលបានចំណេះដឹងផ្នែកចរចា -ទទួលបានជំនាញប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ដាក់ពាក្យនៅទីនេះ៖ https://forms.gle/cmUQs9wj1ZauCUPM7 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ៖០៩៦ ៨២ ៨៦ ១៤៤ / ០១២ ២៨ ៥៨ ៦១ JOIN (https://t.me/cyncambodia): សម្រាប់ឱកាសផ្សេងទៀត
Fully Funded Residence Programme at Hong Kong Baptist University 📅 Programme Dates: 26 February – 25 March 2027 📍 Venue: Hong Kong Baptist University, Hong Kong The residency will conclude with the IWW Literary Festival 2027, centered on the theme “Inheritance.” While applicants are encouraged to explore this theme in their work, it is not a requirement. ✨ Selected writers will receive: • Roundtrip economy airfare • Four weeks of on-campus accommodation at HKBU • A daily living allowance (per diem) 🗓 Application Deadline: 14 August 2026 For more information or to apply, contact the International Writers’Workshop at iww@hkbu.edu.hk. https://culture360.asef.org/opportunities/hong-kong-international-writers-workshop-2027/ JOIN ( https://t.me/cyncambodia ) សម្រាប់ឱកាសផ្សេងទៀត
គម្រោងការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI READY ASEAN) ដែលអនុវត្តគម្រោងដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប-KAPE) សហការជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថល (Department of Digital Transformation - DDT) នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ យុទ្ធនាការផ្សព្វផ្សាយបញ្ញាសិប្បនិម្មិត (AI Campaign) តាមប្រព័ន្ធអនឡាញ (Google Meet) 🗓 កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ⏰ ពេលវេលា (អាចចូលរួមបាន មាន ២ជម្រើស)៖ -ពេលព្រឹក៖ ម៉ោង ០៩:០០ ដល់ ១១:០០ -ពេលរសៀល៖ ម៉ោង ០២:០០ ដល់ ០៣:០០ 📌 ព័ត៌មាន និងតំណភ្ជាប់ចូលរួម៖ 🔗 ចុះឈ្មោះ៖ https://forms.gle/Ks6hLLVCSfBNynpd6 🔗ក្រុមតេឡេក្រាម (Telegram)៖ https://t.me/+V6K9NPuvOZczNzc1 🔗 តំណភ្ជាប់ចូលរួមតាមអនឡាញ៖ https://meet.google.com/kei-qpso-xbf គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia JOIN ( https://t.me/cyncambodia ) សម្រាប់ឱកាសផ្សេងទៀត
ឱកាសចូលរួមវគ្គបណ្តុះបណ្តាល! មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ជ្រើសរើសបេក្ខជនចំនួន ២៥ រូប ដើម្បីចូលរួម «វគ្គបណ្តុះបណ្តាលរយៈពេល ០៣ ថ្ងៃ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖ · ចំណេះដឹងលើផ្នែកសិទ្ធិមនុស្ស សេរីភាពមូលដ្ឋាន និងការតស៊ូមតិ · ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ⏰ កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥ ល្ងាច។ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញប្រវត្តិរូបសង្ខេប និងឆ្លើយនូវកម្រងសំណួរតាមរយៈតំណភ្ជាប់នេះ៖https://forms.cloud.microsoft/Pages/DesignPageV2.aspx?prevorigin=shell&origin=NeoPortalPage&subpage=design&id=JFHVLnR-ZkG-wUiH6TnmWcHFzZVnrBRFpebSTGYx29ZUQjJORzZHRTgzMlA3UDgyQTlQSzlBUUxFMC4u JOIN ( https://t.me/cyncambodia ) សម្រាប់ឱកាសផ្សេងទៀត
[ឱកាសការងារ] អូឌីស៊ី កំពុងស្វែងរក៖ 🔍 «មន្រ្ដីគម្រោងផ្នែកការគ្រប់គ្រងធនធានធម្មជាតិ» លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ 🔍 «អ្នកប្រតិបត្តិការបច្ចេកទេសថ្នាក់មូលដ្ឋាន» លោកអ្នកអាចផ្ញើឯកសារតម្រូវទាំងអស់មកកាន់ recruitment@opendevcam.net ត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ JOIN ( https://t.me/cyncambodia ) សម្រាប់ឱកាសផ្សេងទៀត
តើអ្នកមានចំណេះដឹងក្នុងការគ្រប់គ្រងមិនឱ្យមានការជ្រៀតចូល (Hack) គណនីបណ្ដាញសង្គមរបស់អ្នកហើយឬនៅ ? ___ អង្គការកម្មវិធីអភិវឌ្ឍអាស៊ីអាគ្នេយ៍ ( SADP ) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ ជំនាញស្រាវជ្រាវ និងសុវត្ថិភាពឌិជីថល ” សម្រាប់និស្សិតសាកលវិទ្យាល័យ ( ដោយឥតគិតថ្លៃ ) ! កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ / ពីម៉ោង ៨:០០ នាទីព្រឹក ដល់ ៤:០០នាទីរសៀល។ ចុះឈ្មោះតាមតំណរភ្ជាប់៖ https://forms.gle/Kxkxb3hxQphk5GQA9 ទីតាំង៖ ImpactHub Phnom Penh (https://www.google.com/maps?um=1&ie=UTF-8&fb=1&gl=kh&sa=X&geocode=KStA1mElUQkxMfQHSVTR0UG9&daddr=Bldg+65,+12310+St+123,+Phnom+Penh+12310) ទំនាក់ទំនង៖ 010 862 327 (តេលេក្រាម) ***ចំនួនមានកំណត់ ២៥អង្គ/នាក់ប៉ុណ្ណោះ JOIN ( https://t.me/cyncambodia ) សម្រាប់ឱកាសផ្សេងទៀត
✨ Program Highlight – Final Conference in Bali, Indonesia Wrap up your AYNEF journey with an exciting 5-day experience where you will: ▪️ Complete your group Policy Proposal ▪️ Turn virtual teamwork into real-life collaboration ▪️ Join field visits, expert sessions, and a Mock ASEAN simulation ▪️ Reflect on your growth and build meaningful regional connections ▪️ Celebrate your achievements at the Closing & Awards Ceremony 📅 Application Deadline: 30 July 2026 💻 Online Phase: 19 Sept 2026 – 23 Jan 2027 📍 In-Person Phase (Bali): 28 Jan – 2 Feb 2027 Apply here: https://docs.google.com/forms/d/e/1FAIpQLSf5dQHzrvS5bQPHkf9A56GvU--P8ZKqR1hmyGgAirDJrIL8Wg/viewform?pli=1 JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត
📢 WE ARE HIRING! PED Cambodia is seeking for a qualified English Translation Consultant to translate a 104-pages Khmer book into English. 🔍 Scope: Khmer to English Book Translation 💡 How to Apply: Check out the full details and requirements here: https://drive.google.com/file/d/1K-ME4tE22OdNjx6ysaXKUrjphfdzc0Qo/view?usp=sharing 📩 Submit your application to: ed@ped-cambodia.org 🕐 Application deadline: 30th August 2026 Join us in bringing this important work to a wider audience! JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត
ឱកាសទទួលបានការរៀនសូត្រពី វិធីសាស្រ្តហ្វឹកហាត់ការសម្ដែង និងក្លាយជាតួសម្ដែងក្នុងវេទិកាល្ខោនជីវិត ជាមួយកម្មវិធីអប់រំច្បាប់ និងពង្រឹងសិទ្ធិអំណាចសហគមន៍ នៃអង្គការសមធម៌កម្ពុជា សហការណ៍ជាមួយសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យសុំចូលរួម តាមរយៈតំណរភ្ជាប់នេះ https://forms.cloud.microsoft/r/DHVvBEyxFN ដោយគ្រាន់តែចុចពាក្យ "ស្នើ ឬ Submit" ជាការស្រេច នោះពាក្យសុំចូលរួមរបស់អ្នកទាំងអស់គ្នានឹងមកដល់ក្រុមការងារយើងខ្ញុំ។ ការដាក់ពាក្យសុំចូលរួមកម្មវិធីនេះ គឺផ្ដល់ឱកាសស្មើគ្នាសម្រាប់អ្នកទាំងអស់គ្នា ដោយគ្មានការរើសអើង។ ស្រ្តី ជនជាតិដើមភាគតិច អ្នកដែលមានពិការភាព និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTIQ+) ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យចូលរួមក្នុងវេទិកាល្ខោនជីវិតនេះ។ JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត
ឆាប់ៗខាងមុខនេះ! យុវជនទទួលបានឱកាសចូលរួម សិក្ខាសាលាប្រឹក្សាអាជីព ដើម្បីបង្កើនចំណេះដឹង ស្វែងយល់ពីឱកាសការងារ និងរៀនពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនឈានចូលទីផ្សារការងារ។ តាមរយៈ វគ្គចែករំលែក៖ បច្ចេកទេសសម្ភាសការងារប្រកបដោយទំនុកចិត្ត -កាលបរិច្ឆេទ៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ -ពេលវេលា៖ ម៉ោង ០៨: ០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ -ទីតាំង៖ រាជធានីភ្នំពេញ ចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈ៖ https://forms.gle/PMo5DppaDVACoiCT8 ទំនាក់ទំនងព័ត៌មានបន្ថែម៖ 0៩៦៣៦១៣២៥៣ ✨ កុំខកខានឱកាសដ៏ល្អនេះ! ចូលរួមរៀន បង្កើនជំនាញ និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់អាជីពនាពេលអនាគត។ #CYNcambodia #YHRD #CYN JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត
ឱកាសពិសេសសម្រាប់អ្នកស្រឡាញ់ការសិក្សា និងការចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន! មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមអញ្ជើញអ្នកដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីសិក្សា និងបំពាក់បំប៉នសម្រាប់សកម្មជនជាស្រ្តី និងអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ ➡️ អ្វីដែលអ្នកនឹងទទួលបាន៖ 🎯ចំណេះដឹងទាក់ទងនឹងសិទ្ធិស្រ្តី និន្នាការភេទអត្តសញ្ញាណនិងការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ការតស៊ូមតិ ការនិយាយជាសាធារណៈនិងការអនុវត្តន៍គម្រោង 🎯 ការបំពាក់បំប៉ន និងណែនាំបន្ថែមពីអ្នកជំនាញ 🎯 ទទួលបានថវិកាខ្នាតតូចសម្រាប់ការអនុវត្តន៍គម្រោង 🎯 វិញ្ញាបនបត្របញ្ជាក់ពីការចូលរួម បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សា និងបំពាក់បំប៉ននេះ ។ 🕒 ផុតកំណត់ទទួលពាក្យ៖ ថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ម៉ោង១២.០០ ថ្ងៃត្រង់ ។ 📋 សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមស្គេនតាមរយៈ QR តំណរភ្ជាប់នេះ៖ https://forms.cloud.microsoft/r/RjLjKYBPzh ☎️ បន្ថែម សូមទាក់ទងតាមរយៈទូរសព្ទ៖ (+៨៥៥) ២៣ ៧២៦ ៩០១ ឬ អ៊ីម៉ែល៖info@cchrcambodia.org JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត
👇🏻អ្នកអាចដាក់ពាក្យមកបានទាំងអស់! 🎁 អត្ថប្រយោជន៍ដែលទទួលបាន៖ ✅ទទួលបានថវិកាឧបត្ថម្ភរហូតដល់ $1,000 💸 ✅វគ្គបណ្តុះបណ្តាលពីក្រុមការងារ Stop Online Harm ផ្ទាល់ ✅ឱកាសផ្សព្វផ្សាយស្នាដៃរបស់អ្នកទៅកាន់សាធារណជន លក្ខខណ្ឌរបស់អ្នកដាក់ពាក្យ 📌ត្រូវតែជាជនជាតិខ្មែរ 📌មានអាយុចន្លោះពី ១៥ ដល់ ៣០ ឆ្នាំ 📌អាចដាក់ពាក្យជាបុគ្គលម្នាក់ឯង ឬជាក្រុម 👉🏻ពួកយើងលើកទឹកចិត្តយ៉ាងខ្លាំងដល់ ស្ត្រី ក្រុមLGBTQIA+ ជនមានពិការភាព និងជនជាតិដើមភាគតិចក្នុងការដាក់ពាក្យ! លក្ខខណ្ឌសម្រាប់ការជ្រើសរើស 📌មានភាពច្នៃប្រឌិត និងជាគំនិតបង្កើតថ្មីផ្ទាល់ខ្លួន 📌មានលទ្ធភាពផ្សព្វផ្សាយទៅដល់សាធារណជនបានច្រើន ជាពិសេសអ្នកដែលត្រូវការជំនួយបំផុត 📌អាចអនុវត្តឱ្យចប់រួចរាល់ទៅតាមពេលវេលាកំណត់ 📌ផ្តោតលើជនរងគ្រោះជាចម្បង (Survivor-centered) និងបំផុសគំនិតឱ្យគាត់ហ៊ានស្វែងរកការគាំទ្រ។ ចំណុចនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង។ ⏰ ឈប់ទទួលពាក្យ៖ ថ្ងៃអាទិត្យ ទី ៣០ ខែសីហា ឆ្នាំ ២០២៦ 📝 ដាក់ពាក្យនៅទីនេះ (ភាសាខ្មែរ/អង់គ្លេស)៖ https://forms.gle/kviHvJcTz9fq9Aio9 🌐 វេបសាយ: www.stoponlineharm.org/innovation-fund JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត
ឆាប់ៗខាងមុខនេះ! យុវជនទទួលបានឱកាសចូលរួម សិក្ខាសាលាប្រឹក្សាអាជីព ដើម្បីបង្កើនចំណេះដឹង ស្វែងយល់ពីឱកាសការងារ និងរៀនពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនឈានចូលទីផ្សារការងារ។ តាមរយៈ វគ្គចែករំលែក៖ ការត្រៀមខ្លួនចូលទីផ្សារការងាររបស់យុវជន - កាលបរិច្ឆេទ៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ - ពេលវេលា៖ ម៉ោង ០៨: ០០ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់ - ទីតាំង៖ រាជធានីភ្នំពេញ ចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈ៖ https://forms.gle/PMo5DppaDVACoiCT8 ទំនាក់ទំនងព័ត៌មានបន្ថែម៖ 0៩៦៣៦១៣២៥៣ ✨ កុំខកខានឱកាសដ៏ល្អនេះ! ចូលរួមរៀន បង្កើនជំនាញ និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់អាជីពនាពេលអនាគត។ JOIN ( https://t.me/cyncambodia) សម្រាប់ឱកាសផ្សេងទៀត