tgindex
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

Статистика

ឆានែលតេឡេក្រាមផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ផ្សព្សផ្សាយអំពីសកម្មភាពគណបក្ស និងទំនាក់ទំនងចូលជាសមាជិក។

Последний пост
23 июл.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
km
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
252
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
158
18 постов
Вовлечённость
62,7%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
69
1/48двое суток
79
1/72трое суток
85

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • https://youtu.be/OrRY_5Yhr4g?si=jf57RsapZ2X4Sz3-

  • កម្មវិធីស្ម័គ្រចិត្ត យុវជន គបម មានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំនយោបាយរបស់យុវជន ​តាមរយៈ​​​ការបន្ត​សិក្សា ចុះធ្វើការ និងបង្កើតមិត្ត ដើម្បីឲ្យប្រទេសកម្ពុជាមានអ្នក​ដឹកនាំល្អ​​ តាមបែបប្រជាធិបតេយ្យសេរីពហុនិយម ជាច្រើន។  ព័ត៌មានលំអិត៖ forms.gle/AjT2N9kk3PEKaj9Q6

  • សូមស្តាប់បទសម្ភាសន៍លោកអគ្គលេខាធិការបក្ស អំពីបញ្ហាហិរញ្ញវត្ថុគណបក្ស៖ https://youtu.be/_cPLRg7CRNA?si=ozTMUzLQtbZsBTEN

  • ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអញ្ជើញទៅទទួលលោកស្រី សែម សុផល សកម្មជនគបម ដែលត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីរងការចោទប្រកាន់ និងជាប់ពន្ធនាគារដោយអយុត្តិធម៌រយៈពេល២២ខែ។

  • សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា។

  • នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មាធិការនាយក ដែលជាអង្គការកំពូលទី២របស់គណបក្ស បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ដោយមានការចូលរួមពីប្រតិភូតំណាងសមាជិកមកពីថ្នាក់ក្រោមជាតិ ក្រុមយុវជន និងក្រុមប្រឹក្សាគោលនយោបាយរបស់គណបក្ស។ កិច្ចប្រជុំបានផ្តោតលើការវិវត្តន៍នៃស្ថានភាពនយោបាយកម្ពុជា បទបង្ហាញអំពីរបាយការណ៍ការងារ និងពិភាក្សាអំពីទិសដៅរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខនេះ។

  • ២៦ ឧសភា ២០២៦ - សេចក្តីថ្លែងការណ៍ ស្តីពី ការស្វាគមន៍ចំពោះការលើកលែងទោស លោក កឹម សុខា និងការអំពាវនាវឱ្យមានការសន្ទនានយោបាយដើម្បីឯកភាពជាតិ

  • без подписи

  • без подписи

  • без подписи

  • ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រួមមានលោក សេក សុខា ប្រធានគណបក្ស, លោក ធួក បូណា ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ, លោក លីម ប៊ុងគា អគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្តពោធិ៍សាត់ និងសកម្មជននៃសាខាគណបក្សមូលដ្ឋាន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរៀបចំពិធីបុណ្យសព លោក សោ ឡាង សកម្មជន គបម ឃុំរំលេច ស្រុកបាកាន ដែលទទួលមរណភាពដោយរោគាពាធ។ ​ ក្នុងឱកាសនោះដែរ លោក សេក សុខា តំណាងឱ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាននាំយកថវិកាសាមគ្គីមូលដ្ឋាន ទៅចូលរួមបុណ្យសព លោក សោ ឡាង ដើម្បីជួយសម្រាលបន្ទុកចំណាយផ្សេងៗរបស់ក្រុមគ្រួសារសព។

  • លទ្ធផលសមាជ! គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានសេចក្តីរីករាយសូមជម្រាបជូនសមាជិកគណបក្ស និងសាធារណជនមេត្តាជ្រាបថា ក្រសួងមហាផ្ទៃបានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញាថ្នាក់ជាតិរបស់ «គបម» ដែលបានប្រារព្ធធ្វើ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ។ សូមអានលិខិតខាងក្រោម សម្រាប់ខ្លឹមសារលំអិត។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្តេជ្ញាចិត្តអនុវត្តគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុងពីក្រោមមកលើ សមាជិកមានភាពជាម្ចាស់ និងបណ្តុះបណ្ដាលអ្នកដឹកនាំបែបប្រជាធិបតេយ្យជាច្រើននៅតាមមូលដ្ឋាន និងតាមវិស័យ ក្នុងគោលបំណងរួមចំណែកកសាងសង្គមប្រជាធិបតេយ្យដ៏ពិតប្រាកដ និងល្អប្រពៃមួយ ដែលប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យពេញលេញ។

  • នៅក្នុងវរោកាសដ៏ឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមក្រាបបង្គំទូលថ្វាយព្រះពរសព្ទសាធុការ និងថ្វាយ ព្រះរាជកុសលចំពោះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរម សិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។

  • គណបក្សប្រជាធិបតេយ្យមូលដ្ឋាន pinned a photo

  • без подписи

  • без подписи

  • без подписи

  • ក្រុមការងារ គបម ខេត្តសៀមរាប និងក្រុមការងារ គបម ឃុំស្រែណូយ បានរៀបចំកិច្ចជំនួបមួយ ដើម្បីស្វែងយល់អំពីតម្រូវការរបស់ប្រជាពលរដ្ឋ។ កិច្ចការនេះមានសារៈសំខាន់ណាស់ ដើម្បីឲ្យបេក្ខជនមេឃុំ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រៀមខ្លួនដោះស្រាយបញ្ហារបស់អង្គបោះឆ្នោតរបស់ខ្លួនឲ្យបានល្អ។ កម្មវិធីនេះបានរៀបចំឡើងក្នុងភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។

  • គណបក្សប្រជាធិបតេយ្យមូលដ្ឋាន pinned «តើដល់ពេលដែលយើង ត្រូវឈប់ជឿលើ "បុគ្គលនិយម" ហើយប្តូរមកជឿលើ "ប្រព័ន្ធនិយម" វិញឬនៅ? ​ក្នុងប្រវត្តិសាស្ត្រនយោបាយកម្ពុជា យើងធ្លាប់ឆ្លងកាត់ការផ្អែកលើបុគ្គលម្នាក់ៗ ឬមេដឹកនាំខ្លាំងៗជាច្រើនជំនាន់មកហើយ។ ប៉ុន្តែ តើយើងសង្កេតឃើញទេថា នៅពេលបុគ្គលនោះអវត្តមាន ស្ថាប័នក៏ចុះខ្សោយ…»

  • តើដល់ពេលដែលយើង ត្រូវឈប់ជឿលើ "បុគ្គលនិយម" ហើយប្តូរមកជឿលើ "ប្រព័ន្ធនិយម" វិញឬនៅ? ​ក្នុងប្រវត្តិសាស្ត្រនយោបាយកម្ពុជា យើងធ្លាប់ឆ្លងកាត់ការផ្អែកលើបុគ្គលម្នាក់ៗ ឬមេដឹកនាំខ្លាំងៗជាច្រើនជំនាន់មកហើយ។ ប៉ុន្តែ តើយើងសង្កេតឃើញទេថា នៅពេលបុគ្គលនោះអវត្តមាន ស្ថាប័នក៏ចុះខ្សោយ ឬរលាយទៅតាមនោះដែរ? គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បង្កើតជម្រើសថ្មីតាមរយៈ "ប្រការ១០" នៃលក្ខន្តិកៈរបស់ខ្លួន ដែលជាបេះដូងនៃនយោបាយបែបវិទ្យាសាស្ត្រ និងតម្លាភាព។ ​ខាងក្រោមនេះ ជាហេតុផល៦យ៉ាង ដែលអ្នកគួរមកសាងអនាគតជាតិ ជាមួយគ្នា៖ ​១. បក្សជារបស់អ្នក មិនមែនជារបស់ "មេ" (សមាជិកាធិបតេយ្យ) ​យើងមិនមែនជាបក្សដែលចាំស្ដាប់តែបញ្ជាពីលើចុះក្រោមនោះទេ។ នៅទីនេះ យើងប្រើប្រព័ន្ធ "សមាជិកាធិបតេយ្យ"។ សមាជិកគឺជាម្ចាស់អំណាចពិតប្រាកដ មានសិទ្ធិសម្រេចលើវាសនាបក្ស និងជ្រើសរើសថ្នាក់ដឹកនាំដោយតម្លាភាព។ បើអ្នកចង់បាននយោបាយដែល "សំឡេងរបស់អ្នកមានតម្លៃ" ទីនេះគឺជាកន្លែងរបស់អ្នក។ ​២. នយោបាយដែលផ្ដើមចេញពី "មូលដ្ឋាន" (វិមជ្ឈការ) ​យើងជឿជាក់លើសមត្ថភាពរបស់ពលរដ្ឋនៅមូលដ្ឋាន។ តាមរយៈគោលការណ៍ "វិមជ្ឈការ" យើងផ្ទេរសិទ្ធិសម្រេចទៅឱ្យថ្នាក់ក្រោមជាតិ។ អ្នកដែលដឹងសុខទុក្ខភូមិឃុំច្បាស់ជាងគេ គឺជាអ្នកសម្រេចចិត្ត មិនមែនអង្គុយចាំតែក្រដាសបង្គាប់ការពីលើឡើយ។ ​៣. អ្នកដឹកនាំគឺជា "អ្នកបម្រើ" មិនមែនជា "ចៅហ្វាយ" ​នៅ គបម យើងផ្លាស់ប្តូរផ្នត់គំនិតអ្នកដឹកនាំ។ មេដឹកនាំរបស់យើង ដើរតួនាទីជា "អ្នកសម្របសម្រួល" និង "អ្នកពង្រឹងសមត្ថភាព"។ យើងមិនត្រូវការ អ្នកដឹកនាំដែលមកគៀបសង្កត់ ឬបង្គាប់បញ្ជានោះទេ។ យើងត្រូវការ អ្នកដឹកនាំដែលចេះជួយជ្រោមជ្រែងឱ្យសមាជិក និងយុវជនក្លាយជាមេដឹកនាំបន្តវេនដោយខ្លួនឯង។ ​៤. ឯករាជ្យភាពចេញពី "ភាពជាម្ចាស់" (ស្វ័យភាពហិរញ្ញវត្ថុ) ​ដើម្បីជៀសផុតពីឥទ្ធិពលខុសច្បាប់ ឬម្ចាស់ជំនួយផ្ដាច់ការ យើងពង្រឹង "ស្វ័យភាពហិរញ្ញវត្ថុ"។ ការចូលរួមវិភាគទានពីសមាជិកម្នាក់ៗ គឺជាខែលការពារឯករាជ្យភាពរបស់បក្ស និងធានាថា គោលនយោបាយរបស់យើង ធ្វើឡើងដើម្បីផលប្រយោជន៍ជាតិសុទ្ធសាធ។ ​៥. ឱកាសសម្រាប់យុវជន និងស្ត្រី (សមធម៌) ​យើងមិនត្រឹមតែនិយាយអំពីសិទ្ធិស្ត្រី និងយុវជននៅក្នុងសុន្ទរកថានោះទេ ប៉ុន្តែយើងដាក់បញ្ចូលក្នុង "រចនាសម្ព័ន្ធសម្រេចចិត្ត" តែម្ដង។ យើងផ្តល់ឱកាសស្មើគ្នា ដើម្បីឱ្យថាមពលយុវជន និងភាពហ្មត់ចត់របស់ស្ត្រី ក្លាយជាកម្លាំងរុញច្រានសង្គមឱ្យមានតុល្យភាព។ ​៦. ការបើកចំហ និង ភាពស្ម័គ្រចិត្ត ​យើងស្វាគមន៍រាល់ពលរដ្ឋ ដែលមានឆន្ទៈចង់ឃើញការផ្លាស់ប្តូរជាប្រព័ន្ធ។ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង។ អ្នកមកចូលរួមជាមួយយើងដោយ "បេះដូង" និង "បញ្ញា"។ ​យុវជន និងបងប្អូនរួមជាតិជាទីគោរព! នយោបាយបែប "ជឿលើប្រព័ន្ធ" គឺរឹងមាំជាងនយោបាយបែប "ជឿលើបុគ្គល"។ ប្រព័ន្ធដែលល្អ នឹងបង្កើតបានអ្នកដឹកនាំដែលល្អជាបន្តបន្ទាប់។ ទោះបីជាបុគ្គលប្រែប្រួល ក៏ស្ថាប័ននៅតែរឹងមាំ។ ​សូមអញ្ជើញមកចូលរួមជាមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីរួមគ្នាសាង "អនាគតជាតិ" ដែលមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ!