The Web3 Perspective
описание
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
2 852
подписчиков
Охват к подписчикам
8,2%
ERR
Реакции к просмотрам
0,69%
92 на 47 постов
Пересылки к просмотрам
0,18%
24
Постов в день
3,4
всего 76
Где отзываются чаще
доля реакций к просмотрам- 14 авг.Thanks you EDX 👀 ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR4,92%
- 13 авг.🌐 RealityFinance RWA & Web3 Meetup 🤝 សូមចូលរួមជាមួយពួកយើងសម្រាប់រាត្រីនៃ ការសិក្សា ការភ្ជាប់ទំនាក់ទំនង និងការស្វែងយល់ពីអនាគតនៃ Real-World Assets (RWA) 🚀 📚 ស្វែងយល់អំពី RWA, Tokenization និង Tokenized Stocks 💬 ជួបជាមួយ Builders និងអ្នកចូលចិត្ត Web3 🍻 រីករាយជាមួយអាហារ ភេសជ្ជៈ និងការជួបជុំសហគមន៍ 🗓 ថ្ងៃសៅរ៍ ទី 15 ខែសីហា ⏰ ម៉ោង 4:00 PM – 9:00 PM 📍 Botanico Craft Beer Garden, Phnom Penh ➡️ ចុចចុះឈ្មោះ https://luma.com/za3ll2fr រៀនជាមួយគ្នា 🤝 ភ្ជាប់ជាមួយសហគមន៍ 🌐 ស្វែងយល់ពីអនាគត RWA 🚀 #RealityFinance #BGBKH #RWA #Web3 #CryptoCambodia #Web3Cambodia3,16%
- 11 авг.យើងអាចកាន់ Governance Token ក្នង Wallet ហើយនៅតែមិនមាន Voting Power។ នេះមិនមែនជាបញ្ហារបស់ Wallet រឺ Token ទេ។ វាជារបៀបដែលប្រព័ន្ធ Web3 Voting ជាច្រើនត្រូវបានរចនា។ Governance Token គឺជា Token ដែលអាចប្រើសម្រាប់ Voting Power ឬ Delegation តាមច្បាប់ដែល Protocol ឬ DAO បានកំណត់។ ពាក្យ Governance នៅលើឈ្មោះមិនប្រាប់យើងថា Holder មានសិទ្ធិអ្វីខ្លះទេ យើងត្រូវទៅមើលឯកសារលំអិតបន្ថែម។ ឧទាហរណ៍ Uniswap បញ្ជាក់ថា UNI ជា Token ធម្មតាមួយរហូតដល់ម្ចាស់វា Delegate ទើបមាន Voting Power។ Delegate ទៅខ្លួនឯង គេហៅថា Self-delegation រឺ យើងអាច Delegate អោយអ្នកដ៏ទៃដើម្បីទទួលបាន Voting power ពី Token យើងក៏បាន។ ហើយវាត្រូវធ្វើមុនរយៈពេលបោះឆ្នោត ទៅលើ Proposal ណាមួយ មិនមែនចាំដល់ថ្ងៃបោះឆ្នោតទេ។ ត្រូវយល់ច្បាស់មួយចំណុច។ ការ Delegate មិនមែនជាការផ្ទេរ Token ទេ។ ក្នុងការរចនាជាច្រើន Holder នៅតែកាន់ Token ដដែលក្នុង Wallet ខ្លួន, ត្រឹមតែ Voting Power ប៉ុណ្ណោះដែលត្រូវបានប្រើដោយ Delegate តាមច្បាប់របស់ Contract។ ហើយប្រព័ន្ធខ្លះមិនរាប់សំឡេងតាម Balance តែថ្ងៃណាមួយទេ។ គេអាចរ៉ាប់ Voting Power ពី Block ឬ ពេលវេលាកំណត់ណាមួយ ដែលគេហៅថា Snapshot ឬ Timepoint។ ទិញ Token បន្ថែមក្រោយចំណុចនោះ ក៏មិនបន្ថែមសំឡេងសម្រាប់ Proposal នោះដែរ។ ច្បាប់ទាំងនេះខុសគ្នាតាមការរចនារបស់ DAO នីមួយៗ។ Arbitrum ដាក់រឿងនេះចូលក្នុងឯកសារផ្លូវការតែម្ដង។ Token ដែលរាប់ក្នុងការបោះឆ្នោតគេហៅថា Delegated Votable Tokens។ Token ដែលមិនទាន់ Delegate គ្រាន់តែជា Token ធម្មតា។ ចឹង 4 ចំណុចនេះសំខាន់សំរាប់ការស្វែងយល់ពី Governance Token 1. មាន Token មិនស្មើនឹងអាចស្នើ Proposal DAO អាចកំណត់ Proposal Threshold ដាច់ដោយឡែក។ Holder ម្នាក់អាចមានសំឡេងគ្រប់សម្រាប់បោះឆ្នោត ប៉ុន្តែមិនគ្រប់សម្រាប់បង្កើត Proposal ដោយខ្លួនឯង។ 2. មិនមានមនុស្សម្នាក់ ស្មើរនឹង One Vote ទេ នៅក្នុងប្រពន្ធ DAO ជាច្រើនគឺគេយក Voting Power ពីចំនួន Token ដែលបាន Delegate ជាគោល ដោយមិនមែនយកចំនួនមនុស្ស រឺ ចំនួន Wallet ជាសិទ្ធសំរេចទេ។ 3. Governance Token មិនមែនជាភាគហ៊ុនដោយស្វ័យប្រវត្តិ ឈ្មោះ Governance មួយមុខមិនបង្កើតសិទ្ធិជាភាគហ៊ុន, សិទ្ធិទទួលចំណេញ ឬសិទ្ធិផ្លូវច្បាប់លើ Business ទេ។ រឿងទាំងនោះត្រូវមើលឯកសារ និងរចនាសម្ព័ន្ធពិតរបស់ Project ដាច់ដោយឡែក។ 4. Voting Power មិនស្មើនឹងការគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង សំឡេងអាចគ្រប់គ្រងតែ Proposal ប្រភេទខ្លះ។ សិទ្ធិ Pause, Upgrade, Execute ឬផ្លាស់ប្ដូរ Role អាចនៅជាមួយ Smart Contract, Timelock, Multisig ឬ Privileged Role ផ្សេង។ មុនទិញ Governance Token ព្រោះគិតថាវាផ្ដល់អំណាច សូមបើក Governance Docs របស់ Project នោះ រកពាក្យ Delegate រួចមើលថាតើ Token នោះអាច មានសិទ្ធិ បង្កើត Proposal, Vote ដោយវិធីណាខ្លះ ហើយអ្នកណានឹងជាអ្នក Execute នៅពេល Proposal Pass។ ចម្លើយមិនមែននៅក្នុងឈ្មោះ Token ឈ្មោះ Projects ទេ។ វានៅក្នុង Governance Docs, Smart Contract និងសិទ្ធិពិតរបស់ Protocol។ #Web3GM #GovernanceToken #DAO #Web3Glossary ————————— Presented to you by Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR2,24%
- 31 июл.без подписи2,10%
- 12 авг.យើងកាន់ Governance Token រួចហើយ។ សំណួរបន្ទាប់គឺ តើយើងបោះឆ្នោតដោយខ្លួនឯង ឬប្រគល់សំឡេងឲ្យអ្នកតំណាង? បោះឆ្នោតដោយខ្លួនឯង ក៏ត្រូវ Delegate ទៅ Address របស់ខ្លួនឯងជាមុនដែរ។ គេហៅវាថា Self-delegation។ បើយើងចង់ប្រគល់សំឡេងឲ្យអ្នកតំណាង យើងត្រូវ Delegate voting power របស់យើងទៅ Address របស់បុគ្គលនោះ។ ហើយទាំង 2 ជម្រើសនេះ Token គឺនៅដដែលក្នុង Wallet របស់យើង។ អ្វីដែលផ្លាស់ទីគឺសិទ្ធិបោះឆ្នោត មិនមែន Token ទេ។ ប្រៀបធៀបតាម 3 ចំណុចនេះ ដើម្បីយល់ច្បាស់បន្ថែម 1. អ្នកណាសម្រេចចិត្តលើ Proposal នីមួយៗ? បោះឆ្នោតដោយខ្លួនឯង យើងអានរាល់ Proposal ហើយសម្រេចដោយខ្លួនឯង។ Delegate ឲ្យអ្នកតំណាងសម្រេចជំនួសយើងគឺយើងប្រគល់សិទ្ធិទៅឲ្យគេក្នុងការ Vote ជំនួសយើង។ 2. អ្វីដែលពាក់ព័ន្ធនឹងចំណុចទាំងពីរនេះ? បោះឆ្នោតដោយខ្លួនឯង តម្លៃគឺពេលវេលា និងការតាមដាន។ ត្រូវអានឯកសារ, យល់បរិបទ និងចូលបោះឆ្នោតទាន់រយៈពេលកំណត់។ Delegate ឲ្យអ្នកតំណាង តម្លៃគឺការទុកចិត្តបុគ្គលម្នាក់នោះថានឹង Vote លើ Proposal ដោយគិតពិចារណាច្បាស់លាស់។ យើងមិនចាំបាច់អានគ្រប់ Proposal ទេ តែយើងត្រូវជ្រើសមនុស្សឲ្យបានត្រឹមត្រូវ។ 3. មានអ្វីកើតឡើងពេលយើងរវល់? នេះជាចំណុចដែលកំណត់ការសម្រេចចិត្ត។ បើយើងគ្រោងបោះឆ្នោតដោយខ្លួនឯង តែខកខានរយៈពេលបោះឆ្នោត នោះសំឡេងនោះបាត់សម្រាប់ Proposal នោះ។ បើយើង Delegate រួច ហើយអ្នកតំណាងគាត់បានបោះឆ្នោត សំឡេងនៅតែត្រូវបានរាប់ ទោះយើងមិនបានមើលក៏ដោយ។ បើជ្រើស Delegate តើមើលអ្វីខ្លះ? ឯកសាររបស់ Arbitrum ណែនាំ 4 ចំណុច៖ តម្លៃនិងជំហររបស់គេលើ Proposal, ប្រវត្តិការបោះឆ្នោតកន្លងមក, កម្រិតចូលរួមនិងការឆ្លើយតបនឹងសហគមន៍ និងចំណេះដឹងបច្ចេកទេស។ Delegator ជាច្រើនសរសេរជំហររបស់ខ្លួននៅលើ Forum របស់ Project។ អានវាមុនសម្រេច។ ការ Delegate មិនមែនជាការសម្រេចចិត្តអចិន្ត្រៃយ៍ទេ។ បើយើងប្ដូរចិត្ត យើងអាច Delegate ម្ដងទៀតទៅ Address ផ្សេងបាន។ មួយណាសមនឹងយើង? បើយើងតាមដាន Project នោះជាប្រចាំ ហើយចង់សម្រេចដោយខ្លួនឯង បោះឆ្នោតដោយខ្លួនឯងសមជាង។ បើយើងគាំទ្រ Project តែមិនអាចអានរាល់ Proposal បាន Delegate ធ្វើឲ្យសំឡេងរបស់យើងនៅតែមានតម្លៃ។ #Web3GM #DAOVoting #Delegation #Web3Compare ————————— Presented to you by Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR1,88%
- 5 авг.без подписи1,87%
- 13 авг.ថ្ងៃនេះ យើងមកមើលថា មុនចុច Confirm Vote ត្រូវអានអ្វីខ្លះក្នុង Wallet។ គ្រាន់តែ Website សរសេរថា Vote មិនមានន័យថា Wallet Popup នោះជាការបោះឆ្នោតដែលមានសុវត្ថិភាពទេ។ Website ក្លែងបន្លំអាចចម្លង Logo, ចំណងជើង Proposal និងពណ៌របស់ Project ដើម្បីឲ្យយើង Connect Wallet រួច Sign សកម្មភាពដែលមិនទាក់ទងនឹងការបោះឆ្នោតសោះ។ មុនចុច Confirm យើងត្រូវដឹងថា Wallet កំពុងស្នើអ្វីពិតប្រាកដ។ 1. ផ្ទៀងផ្ទាត់ Domain ផ្លូវការ និង Proposal ID កុំចាប់ផ្ដើមពី Link ក្នុង DM, Comment ឬ Sponsored Ad។ ចូលពី Website ផ្លូវការ ឬ Governance Docs ផ្លូវការ ហើយផ្ទៀងផ្ទាត់ជាមួយប្រភពផ្លូវការមួយទៀត។ ពិនិត្យ Proposal ID, ចំណងជើង, រយៈពេលបោះឆ្នោត និងជម្រើសឲ្យត្រូវគ្នា។ Page ក្លែងបន្លំអាចចម្លងចំណងជើងចាស់ ប៉ុន្តែបញ្ជូន Wallet ទៅ Domain ឬ Contract ផ្សេង។ បើ Page ឬ DM បង្ខំឲ្យប្រញាប់ កុំចុច Confirm ភ្លាមៗអោយសោះ។ ត្រឡប់ទៅ Governance Docs ផ្លូវការ ហើយផ្ទៀងផ្ទាត់ម្ដងទៀត។ ការប្រញាប់អាចនឹងបង្កបញ្ហាច្រើន។ 2. ដឹងថាវាជា Message Signature ឬ Transaction Governance Tool មិនមានផ្លូវតែមួយទេ។ Tool ខ្លះស្នើឲ្យ Sign Message។ Tool ខ្លះធ្វើ On-chain Vote ដែលត្រូវ Confirm Transaction។ Arbitrum ជាឧទាហរណ៍មួយ។ Temperature Check ប្រើ Snapshot ចំណែក Proposal ផ្លូវការខ្លះបោះឆ្នោត On-chain។ DAO តែមួយ ប៉ុន្តែ Wallet Popup អាចខុសគ្នា។ ចឹង កុំសន្មត់ថាការបោះឆ្នោតទាំងអស់ Gasless ឬទាំងអស់ត្រូវបង់ Gas Fee។ មើលចំណងជើងក្នុង Wallet ឲ្យច្បាស់ថា វាស្នើ Sign Message, Sign Typed Data ឬ Confirm Transaction។ 3. បើជា Message សូមអានបរិបទ ពិនិត្យ Domain ឬ App ដែលស្នើ Signature, Proposal, ជម្រើស, Network និងពេលផុតកំណត់ បើ Wallet បង្ហាញ។ Message Signature មិនមែនជា Token Transfer ភ្លាមៗទេ។ តែនោះមិនមានន័យថាគ្មានហានិភ័យទេ។ Signature អាចត្រូវបានប្រើជាការអនុញ្ញាតនៅក្នុងប្រព័ន្ធមួយ។ បើ Message អានមិនបាន ឬបរិបទមិនត្រូវនឹង Vote ដែលយើងចង់ធ្វើ សូម Reject។ 4. បើជា Transaction សូមអាន Network និងសកម្មភាព ពិនិត្យ Network, Target Contract, Value និង Function ដែល Wallet បង្ហាញ។ Token Approval គឺជាការផ្ដល់សិទ្ធិឲ្យ Contract ចំណាយ Token តាមលក្ខខណ្ឌដែលបានកំណត់។ Vote មួយមិនគួរលាក់ Token Transfer, Approve ឬ Unlimited Approve ដែលមិនទាក់ទងនឹង Proposal ទេ។ បើ Wallet ប្ដូរ Network មិនត្រូវ, Target មិនស្គាល់ ឬសកម្មភាពខុសពីជម្រើសដែលយើងបានជ្រើស សូមបិទ Page ហើយត្រឡប់ទៅ Link ផ្លូវការ។ 5. Clear Signing ជួយ ប៉ុន្តែមិនធានាសុវត្ថិភាព Wallet ដែលបង្ហាញសកម្មភាពជាភាសាអានបាន ជួយយើងយល់ថាកំពុង Sign អ្វី។ តែ UI ច្បាស់មិនធានាថា Website, Contract ឬ Proposal នោះត្រឹមត្រូវទេ។ យើងនៅតែត្រូវផ្ទៀងផ្ទាត់ប្រភព និងសកម្មភាព។ 6. Vote មិនត្រូវការ Seed Phrase ឬ Private Key កុំបញ្ចូល Seed Phrase ឬ Private Key ក្នុង Governance Page, Form, Telegram Support ឬ DM ឲ្យសោះ។ Wallet ប្រើ Secret ទាំងនេះនៅខាងក្នុងដើម្បីគ្រប់គ្រង Access។ គ្មាន Project ណាត្រូវការឲ្យយើងផ្ញើវាដើម្បីបញ្ជាក់សិទ្ធិបោះឆ្នោតទេ។ បញ្ជីត្រួតពិនិត្យមុន Confirm៖ - Domain ផ្លូវការត្រឹមត្រូវឬទេ? - Proposal ID និងជម្រើសត្រូវគ្នាឬទេ? - Wallet ស្នើ Message ឬ Transaction? - Network, Target, Value និងសកម្មភាពត្រឹមត្រូវឬទេ? - មាន Approve, Transfer ឬសិទ្ធិដែលមិនទាក់ទងដែរឬទេ? - បរិបទអាចអាន និងយល់បានឬទេ? បើ Confirm ខុសរួច កុំបោះបង់។ ឈប់ប្រើ Page នោះ រួចពិនិត្យថាអ្វីដែលបាន Confirm ជា Signature, Transaction ឬ Token Approval។ បើមាន Token Approval ដែលមិនចង់បាន ត្រូវ Revoke វា ព្រោះការ Disconnect Wallet មួយមុខមិនដកសិទ្ធិនោះវិញទេ។ បើ Seed Phrase ឬ Private Key ត្រូវបានបង្ហាញ ឬសង្ស័យថាត្រូវបានលួច ត្រូវផ្លាស់ Digital Asset ដែលនៅសល់ទៅ Wallet ថ្មីដែលប្រើ Secret ថ្មី។ Transaction ដែល Confirm និងដំណើរការរួចនៅលើ Chain មិនអាចត្រឡប់វិញបានទេ។ កុំជឿអ្នកដែល DM មកថាអាចយកលុយត្រឡប់មកវិញដោយគិតថ្លៃសេវា។ នោះជាការក្លែងបន្លំជាន់ទី 2 លើមនុស្សដែលទើបខាតរួច។ បើអ្វីមួយមិនច្បាស់ កុំចុច Confirm។ ខកខាន Vote មួយប្រសើរជាងផ្ដល់សិទ្ធិទៅសកម្មភាពដែលយើងមិនយល់។ #Web3GM #WalletSafety #DAOVoting #ClearSigning ————————— Presented to you by Hay Cafe ☕️ ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR1,86%
- 23 июл.без подписи1,84%
- 2 авг.без подписи1,52%
- 10 авг.ភាគហ៊ុន SpaceX បានកើនឡើង 20% នៅថ្ងៃដែលមានភាគហ៊ុនថ្មីបានធ្វើការ Unlock បើទោះបីជាមានការ Unlock ភាគហ៊ុនថ្មីចាក់ចូលទីផ្សារធ្វើឲ្យភាគហ៊ុនដែលអាច Trade បានឡើងដល់ x2 ក៏ដោយ តែបែរជាភាគហ៊ុន SpaceX កើនឡើងដល់ទៅ 20% ទៅវិញ? កត្តាដែលយើងអាចមើលឃើញ គឺមាន៣៖ 1. ភាគហ៊ុនបានធ្លាក់ថ្លៃដល់ទៅ 50% បន្ទាប់ពី IPO All-Time High ដែលការធ្លាក់ថ្លៃ នេះអាចដោយសារតែ អ្នកវិនិយោគ ឬអ្នកមានភាគហ៊ុនពីមុនមក បានធ្វើការ Short Hedge ដូចនេះនៅពេលដែលដល់ថ្ងៃ Unlock ជាក់ស្តែង ពួកគាត់មិនចាំបាច់ធ្វើការលក់ទៀតនោះទេ មានតែបិទ Short ដើម្បី TP 2. Elon ប្រកាស់ពីការបង្កើត Terafab ដែលជារោងចក្រផលិត AI Chip នៅ Texas, USA 3. គ្រប់គ្នាបានដឹងច្បាស់ពីថ្ងៃ Unlock នេះ កត្តាទាំង៣នេះ គឺល្មមគ្រប់គ្រាន់សំរាប់ការ Short Squeeze ដោយយើងមាន៖ តំលៃធ្លាក់ 50% + Investor បិទ Short Position + Elon Musk News + Retail Investor រង់ចាំការ Unlock ដើម្បីបើក Short ។ -KhmerXBT #stock #spacex ————————— ⚡️@web3perspective 🔗All Social Media: https://linktr.ee/web3perspective ————————— ⚠️ Disclaimer: NFA, DYOR1,49%
- 26 июл.без подписи1,34%
- 3 авг.без подписи1,32%