tgindex
NGAUV Borina

ភាពស្មោះត្រង់ជាទិសដៅជីវិត អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (ភាពស្អាត ភាពបៃតង និង ចីរភាព)

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
21
Всего постов
30
Тип
открытый
Язык
km
В каталоге с
13 авг.
Подписчики
309
−1 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
105
30 постов
Вовлечённость
34,0%
к подписчикам
Постов в день
3,0
всего 30
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
33
1/48двое суток
37
1/72трое суток
40

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ខ្យល់ស្អាតមកពីព្រៃឈើ និងធម្មជាតិជុំវិញខ្លួនយើង។ ប៉ុន្តែផ្សែង និងការបំពុលផ្សេងៗ អាចធ្វើឱ្យខ្យល់មិនល្អ ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ យើងអាចជួយបាន តាមរបៀបសាមញ្ញៗ៖ ✅ កុំដុតសំរាម ✅ ថែទាំរថយន្តឱ្យបានទៀងទាត់ ✅ កុំខ្ជះខ្ជាយថាមពល តើអ្នកមានវិធីអ្វីខ្លះ ដើម្បីជួយឱ្យខ្យល់ស្អាត?

  • តំបន់រ៉ាមសារព្រែកទាល់ ត្រូវបានគាំទ្រជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ានទីបីរបស់កម្ពុជា 📅 ថ្ងៃទី១០ដល់១១ សីហា ២០២៦ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ រដ្ឋសមាជិកអាស៊ានទាំង១១ បានឯកភាពគាំទ្រតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង ជាបេក្ខភាពឧទ្យានបេតិកភណ្ឌអាស៊ានឆ្នាំ២០២៦ បច្ចុប្បន្នកម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួន២ គឺឧទ្យានជាតិវីរៈជ័យ និងឧទ្យានជាតិព្រះមុនីវង្ស "បូកគោ" ដែលអនុម័តតាំងពីឆ្នាំ២០០៣។ ក្រសួងបរិស្ថានក៏កំពុងសិក្សាវាយតម្លៃឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីដាក់ស្នើជាបេក្ខភាពនាពេលអនាគតផងដែរ។

  • ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៧ព្រឹក ថ្ងៃទី១៤ សីហា ២០២៦។ ✅ កំហាប់ភាគល្អិតនិចលជាមធ្យម ៥.៧៧ µg/m3 (ស្តង់ដារ ៥០ µg/m3) ✅ សន្ទស្សន៍គុណភាពខ្យល់ (AQI) ថ្នាក់ "ល្អណាស់" ទូទាំងប្រទេស ខេត្តក្រុងទាំង២០ ដែលមានគុណភាពខ្យល់ល្អណាស់ រួមមាន បន្ទាយមានជ័យ បាត់ដំបង កណ្តាល ព្រៃវែង រាជធានីភ្នំពេញ រតនគិរី សៀមរាប កោះកុង កំពង់ស្ពឺ កែប ព្រះវិហារ កំពង់ធំ កំពត មណ្ឌលគីរី ក្រចេះ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន ស្វាយរៀង និងស្ទឹងត្រែង។ ក្រសួងបរិស្ថាន នឹងបន្តតាមដាន និងជូនដំណឹងជាប្រចាំ ដើម្បីធានាបរិយាកាសស្អាត និងសុខភាពល្អដល់ប្រជាពលរដ្ឋ

  • សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់៧៣ឆ្នាំ ឈានចូល៧៤ឆ្នាំ ដែលនឹងចូលមកដល់នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំបាទ ង៉ូវ បូរីណា និងក្រុមគ្រួសារ 🙏

  • តើដឹងទេ រាល់ដង្ហើមរបស់យើង គឺជាធម្មជាតិមួយផ្នែក? ខ្យល់ដែលយើងដកដង្ហើម ទឹកដែលយើងផឹក អាហារដែលយើងញ៉ាំ សុទ្ធតែមកពីធម្មជាតិទាំងអស់។ យើងមិនមែនរស់នៅដាច់ដោយឡែកពីធម្មជាតិទេ យើងគឺជាផ្នែកមួយរបស់ធម្មជាតិ។ នេះហើយជាមូលហេតុ ដែលការថែរក្សាបរិស្ថាន គឺជាការថែរក្សាខ្លួនយើងផ្ទាល់។ ថ្ងៃនេះ សាកល្បងគិតមើល៎៖ តើមានអ្វីខ្លះនៅជុំវិញខ្លួនយើង ដែលមកពីធម្មជាតិ?

  • មន្ទីរបរិស្ថានខេត្តសៀមរាបបង្ក្រាបបទល្មើសទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិចំនួន៣ 📅 ថ្ងៃទី២៦ មិថុនា ដល់ថ្ងៃទី២៦ កក្កដា ២០២៦ ក្រុមការងារបានចុះល្បាតដែនជម្រកសត្វព្រៃបឹងពែរ ភ្នំត្នោតភ្នំពក និងគូលែនព្រហ្មទេព លទ្ធផលបង្ក្រាប៖ 🌲 ដីព្រៃរងកាប់ថ្មី ១ទីតាំង (១,១៣ហិកតា) 🌾 ដីអាស្រ័យផលដាំដំណាំ ៥១ទីតាំង (១០៤,២០ហិកតា) ☠️ ការប្រើប្រាស់ថ្នាំពុល ២ទីតាំង (២,៩៦ហិកតា) 🚜 ដីទន្ទ្រានភ្នំត្នោតភ្នំពក ៥ទីតាំង (១៧,២៥ហិកតា) សំណុំរឿងភាគច្រើនត្រូវបានបញ្ជូនទៅតុលាការរួចរាល់ ដោយផ្អែកលើក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា៨៤៩ដល់៨៥២។ មន្ទីរបរិស្ថានខេត្តសៀមរាបនឹងបន្តពង្រឹងការអនុវត្តច្បាប់ និងបង្កើនការចែកដើមឈើដល់ប្រជាពលរដ្ឋ

  • 🌏 ក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៧ 📅 ថ្ងៃទី១១ សីហា ២០២៦ ឯកឧត្តម វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការ និងប្រធានឧត្តមមន្ត្រីបរិស្ថានអាស៊ាន បានចូលរួមកិច្ចប្រជុំតាមអនឡាញ ជាមួយរដ្ឋសមាជិកអាស៊ានទាំង១១ និងអគ្គលេខាធិការរងអាស៊ាន អង្គប្រជុំបានឯកភាពលើឯកសារសំខាន់ៗ 📜 សេចក្តីថ្លែងការណ៍រួមស្តីពីអាកាសធាតុ សម្រាប់ COP31 🌿 សេចក្តីថ្លែងការណ៍រួមស្តីពីជីវៈចម្រុះ សម្រាប់ COP17 📋 ផែនការយុទ្ធសាស្ត្រអាស៊ានបរិស្ថាន ២០២៦ដល់២០៣៥ 🏫 គោលការណ៍ណែនាំសាលាមេត្រីភាពបរិស្ថាន 💨 ក្របខណ្ឌគ្រប់គ្រងគុណភាពខ្យល់ 🏞️ សំណើដាក់ឧទ្យានជាតិកម្ពុជា និងហ្វីលីពីនជាឧទ្យានបេតិកភណ្ឌអាស៊ាន ក្រសួងបរិស្ថាន នឹងបន្តចូលរួមកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីជំរុញការអភិវឌ្ឍបរិស្ថានប្រកបដោយចីរភាព

  • មន្ទីរបរិស្ថានខេត្តព្រះវិហារបង្ក្រាបបទល្មើសដឹកឈើ និងទប់ស្កាត់ការទន្ទ្រានដីខុសច្បាប់ 🗓 ថ្ងៃទី១០ដល់១២ សីហា ២០២៦ លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ដឹកនាំចុះល្បាតនៅដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងឆែបព្រះរការ រួមជាមួយ WCS និងសហគមន៍។ លទ្ធផលរកឃើញ៖ 🏛️ ការទន្ទ្រានដីនៅចំណុចស្រះព្រីង ស្រះបុរាណ និងប្រាសាទបុរាណ 🪵 គល់ឈើលួច៨គល់ 🪤 អន្ទាក់សត្វព្រៃ និងឧបករណ៍នេសាទ២ឈុត 🚛 រថយន្តដឹកឈើ២គ្រឿង សរុប៧៥សន្លឹក ជនសង្ស័យរត់គេច ក្រុមការងារក៏បានប្រទះឃើញស្នាមជើងដំរី ជ្រូកព្រៃ ស្វា និងសត្វស្លាបកម្រនៅចំណុចស្រះខ្នា តំបន់សំខាន់នៃការអភិរក្សសត្វព្រៃ 🐘 មន្ទីរបរិស្ថានខេត្តព្រះវិហារនឹងបន្តអភិរក្សសត្វព្រៃសម្រាប់ជំនាន់ក្រោយ។

  • គុណភាពខ្យល់ភាគច្រើននៅកម្ពុជានៅតែស្ថិតក្នុងកម្រិតល្អណាស់ ជួយធានាសុខភាពល្អដល់ប្រជាពលរដ្ឋគ្រប់ខេត្តក្រុង ក្រសួងបរិស្ថានបន្តត្រួតពិនិត្យស្ថានភាពគុណភាពខ្យល់ថ្ងៃទី១២ដល់១៣ សីហា ២០២៦ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិយាកាសឱ្យបានស្អាតជានិច្ច

  • 🎙️ ចក្រា Podcast Episode 3 ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅក្នុងមូលដ្ឋានខេត្តកោះកុង តើផែនការ និងយុទ្ធសាស្ត្រ ដើម្បីបន្តពង្រឹង "ខេត្តស្អាត បៃតង និងមានចីរភាព" មានអ្វីខ្លះ? សូមអញ្ជើញទស្សនិកជនទស្សនា និងស្តាប់នូវការបង្ហាញរបស់លោកប្រធានមន្ទីរបរិស្ថានខេត្តកោះកុង សូមទស្សនិកជនអញ្ជើញទស្សនាដោយរីករាយ

  • 🐦 ក្រសួងបរិស្ថានអំពាវនាវការពារសត្វចាបព្រៃវែងជិតផុតពូជ សត្វចាបព្រៃវែង (Yellow-breasted Bunting) ជាសត្វស្លាបទេសន្តរប្រវេសន៍ក្នុងបញ្ជីក្រហម IUCN ជិតផុតពូជបំផុតលើពិភពលោក ដែលនៅតែវិលត្រឡប់មកកម្ពុជារាប់ពាន់ក្បាល ថ្មីៗនេះ បន្ទាប់ពីវីដេអូ TikTok មួយអំពីសត្វនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវឱ្យអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយអប់រំការការពារសត្វព្រៃកម្រ ជាជាងលើកទឹកចិត្តការបរិភោគ និងចាប់សត្វ ⚠️ ការបរិភោគសាច់សត្វព្រៃគ្មានអត្ថប្រយោជន៍ដល់សុខភាព ផ្ទុយទៅវិញអាចបង្កគ្រោះថ្នាក់ និងធ្វើឱ្យបាត់បង់សត្វព្រៃកម្រ ក្រសួងបរិស្ថាន សូមអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ទិញ និងឈប់ហូបសត្វព្រៃ។

  • មន្ទីរបរិស្ថានខេត្តក្រចេះចុះល្បាត៩៣២លើក បង្ក្រាបបទល្មើសធនធានធម្មជាតិ១៩៥ករណី 📅 ឆមាសទី១ (មករាដល់មិថុនា) ២០២៦ មន្ត្រីឧទ្យានុរក្សសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានចុះល្បាតតំបន់ការពារធម្មជាតិទាំង៦ ផ្ទៃដីសរុប២៨៣,៤០២ហិកតា ⚖️ បទល្មើសបានបង្ក្រាប រួមមាន៖ • ទន្ទ្រានដីព្រៃ ៨៩ករណី • ព្រៃឈើ ២៤ករណី • សត្វព្រៃ ៣៧ករណី • ឡធ្យូងខុសច្បាប់ ២៩ករណី • សាងសង់រោងខុសច្បាប់ ២៤ករណី បានកសាងសំណុំរឿង៤២ ជនសង្ស័យ៦នាក់ត្រូវចាប់ខ្លួន និងបញ្ជូនតុលាការ។ មន្ទីរបរិស្ថានខេត្តក្រចេះប្តេជ្ញាបន្តពង្រឹងច្បាប់ ដើម្បីអភិរក្សធនធានធម្មជាតិ។

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានអំពាវនាវឱ្យកៀរគរធនធាន ការពារធនធានធម្មជាតិប្រកបដោយចីរភាព 📅 ថ្ងៃទី១០ដល់១១ សីហា ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំបើកវេទិកា "ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ" សហការជាមួយ WWF-កម្ពុជា នៅរាជធានីភ្នំពេញ ឯកឧត្តមអំពាវនាវឱ្យសហការគ្នាកៀរគរធនធាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ លោក Janes Imanuel Ginting នាយក WWF-កម្ពុជា វាយតម្លៃថា វេទិកានេះជាជំហានសំខាន់ ក្នុងការសម្របសម្រួលហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អនាគត

  • មន្ទីរបរិស្ថានខេត្តព្រះសីហនុចាត់វិធានការក្រុមហ៊ុន២ បញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលសមុទ្រ 📅 ថ្ងៃទី៨ សីហា ២០២៦ មន្ត្រីជំនាញសហការជាមួយអាជ្ញាធរសង្កាត់លេខ១ ចុះស្រាវជ្រាវករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក ស្ពានឆ្នេរព្រែកត្រែង ក្រុងព្រះសីហនុ រកឃើញក្រុមហ៊ុន HUN KIM HONG 86 Logistics និង TNT VN ជារោងចក្រកិនកំទេចឈើអាកាស្យា បានទុកដាក់សំណល់មិនត្រឹមត្រូវគ្មានដំបូលគ្រប ធ្វើឱ្យទឹកភ្លៀងជ្រាបចូល និងហូរចូលប្រភពទឹកសាធារណៈ។ ក្រុមការងារបានបញ្ជាឱ្យបញ្ឈប់ភ្លាមៗ តម្រូវឱ្យកែលម្អបរិស្ថាន និងយកសំណាកទឹកទៅវិភាគនៅមន្ទីរពិសោធន៍

  • 🐘 រីករាយទិវាសត្វដំរីពិភពលោក ថ្ងៃទី១២ សីហា ២០២៦ តើអ្នកណាខ្លះដឹងពីលក្ខណៈពិសេសរបស់ដំរី? 🧠 ខួរក្បាលធំរហូតដល់៥គីឡូក្រាម ជួយឱ្យវាគិត រៀបចំផែនការ និងចងចាំកន្លែងទឹកក្នុងអំឡុងពេលរាំងស្ងួតបានយូរឆ្នាំ 🪞 អាចស្គាល់ខ្លួនឯងក្នុងកញ្ចក់ និងប្រើវត្ថុដោះស្រាយបញ្ហា 🌳 ជា "វិស្វករប្រព័ន្ធអេកូឡូស៊ី" កាត់ផ្លូវក្នុងព្រៃ និងសាយភាយគ្រាប់ពូជ ❤️ រស់នៅជាហ្វូង ជួយគ្នាទៅវិញទៅមក និងបង្ហាញអារម្មណ៍កើតទុក្ខពេលបាត់បង់សមាជិក បច្ចុប្បន្ន កម្ពុជានៅសល់ដំរីព្រៃប្រមាណ៤០០ដល់៦០០ក្បាល រស់នៅភ្នំក្រវាញ ព្រៃឡង់ មណ្ឌលគីរី និងរតនគិរី ក្រសួងបរិស្ថាន សូមអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាអភិរក្ស និងការពារដំរីព្រៃឱ្យបានគង់វង្ស

  • ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្មរួមគ្នាជំរុញកិច្ចគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម 📅 ថ្ងៃទី១១ សីហា ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ចម និម្មល បានចុះហត្ថលេខារួម លើអនុស្សរណៈយោគយល់គ្នា នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ អនុស្សរណៈនេះជួយឱ្យក្រសួងទាំងពីរ ⚖️ ពង្រឹងការអនុវត្តច្បាប់ តាមរយៈផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា 📋 ចាត់វិធានការរដ្ឋបាលច្បាស់លាស់ ចាប់ពីព្រមានដល់ដាក់បញ្ជីខ្មៅ 🔍 តាមដាន និងវាយតម្លៃអនុលោមភាពក្រុមហ៊ុនរួមគ្នា គោលដៅចម្បងគឺលើកទឹកចិត្តធុរកិច្ចបៃតង និងកសាងកម្ពុជាឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព

  • ក្រសួងបរិស្ថាន និងក្រសួងពាណិជ្ជកម្មចុះហត្ថលេខាលើ MoU ជំរុញកិច្ចគាំពារបរិស្ថានក្នុងវិស័យពាណិជ្ជកម្ម 📅 ថ្ងៃទី១១ សីហា ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) នៅទីស្តីការក្រសួងពាណិជ្ជកម្ម MoU នេះមានសុពលភាព៥ឆ្នាំ ធានាថាការអភិវឌ្ឍសេដ្ឋកិច្ចដើរទន្ទឹមនឹងកិច្ចគាំពារបរិស្ថាន ស្របតាមស្តង់ដារអន្តរជាតិ GSP+ ដោយការពារធុរកិច្ចស្មោះត្រង់ និងចាត់វិធានការលើក្រុមហ៊ុនល្មើស។ កិច្ចសហការនេះឆ្ពោះទៅឧស្សាហកម្មស្អាត បៃតង និងចីរភាព ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

  • 🔬 មន្ទីរពិសោធន៍ក្រសួងបរិស្ថានទទួលនិស្សិត៦១នាក់ចុះកម្មសិក្សា 📅 គិតត្រឹមថ្ងៃទី១០ សីហា ២០២៦ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានជាតិបច្ចេកវិទ្យាប្រទេសជប៉ុន សរុប៦១នាក់ បានចុះកម្មសិក្សានៅមន្ទីរពិសោធន៍ក្រសួង និស្សិតបានស្វែងយល់អំពីប្រភពការបំពុលបរិស្ថាន និងវិភាគគុណភាពទឹកលើប៉ារ៉ាម៉ែត្រ pH TSS BOD COD អាសូតសរុប ផូស្វ័រសរុប និងប្រេងខ្លាញ់ក្នុងទឹក។ ព្រមទាំងអនុវត្តការយក និងវិភាគសំណាកដី បន្លែ និងផ្លែឈើ ជាបទពិសោធន៍ជាក់ស្តែងសម្រាប់ពង្រឹងធនធានមនុស្សវិស័យបរិស្ថាន 🌿

  • មន្ទីរបរិស្ថានខេត្តកោះកុងបង្ក្រាបការកាប់រុករានដីព្រៃ ក្នុងឧទ្យានជាតិបទុមសាគរ 📅 ថ្ងៃទី១ ឧសភា ២០២៦ ក្រុមការងារបានចុះពិនិត្យនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង រកឃើញការកាប់គាស់ដីព្រៃខុសច្បាប់ទំហំ១៨,៥០៨៧ម៉ែត្រក្រឡា ជនល្មើសបានរៀបចំធ្វើស្រះទឹក ផ្លូវ និងដាំដូងខ្លះៗរួចហើយ ⚠️ ករណីនេះត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមអនុក្រឹត្យលេខ១០៦ អនក្រ.បក ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ។ មន្ទីរបរិស្ថានខេត្តកោះកុង នឹងបន្តប្រចាំការចុះល្បាត ដើម្បីការពារធនធានធម្មជាតិ និងជីវៈចម្រុះក្នុងខេត្ត

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានអំពាវនាវឱ្យកៀរគរធនធាន ការពារធនធានធម្មជាតិប្រកបដោយចីរភាព 📅 ថ្ងៃទី១០ដល់១១ សីហា ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំបើកវេទិកា "ហិរញ្ញប្បទានសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងកសិកម្មអំណោយផលដល់ធម្មជាតិ" សហការជាមួយ WWF-កម្ពុជា នៅរាជធានីភ្នំពេញ ឯកឧត្តមអំពាវនាវឱ្យសហការគ្នាកៀរគរធនធាន ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ លោក Janes Imanuel Ginting នាយក WWF-កម្ពុជា វាយតម្លៃថា វេទិកានេះជាជំហានសំខាន់ ក្នុងការសម្របសម្រួលហិរញ្ញប្បទាន និងភាពជាដៃគូសម្រាប់អនាគត