ព្រះខ័ន
Статистикаឆានែលចែករំលែកព័ត៌មាន និងចំណេះដឹង ស្តីអំពីច្បាប់ និងនយោបាយកម្ពុជា និងអន្តរជាតិ
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 75
- Всего постов
- 75
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 225
- 1/48двое суток
- 257
- 1/72трое суток
- 278
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
📣យោធិនបំពេញកាតព្វកិច្ចយោធា ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៤០ម៉ឺនរៀល និងគោលរបបផ្សេងៗដូចយោធិនអាជីព រួមមាន ៖ - ប្រាក់ម្ហូបប្រចាំថ្ងៃ - ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ - ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន - របបអង្ករប្រចាំថ្ងៃ - របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
ចែករំលែកអំពីច្បាប់ចុងសប្តាហ៍៖ ជនណាដែលទទួលបានសិទ្ធិអនុវត្តគម្រោងអភិវឌ្ឍន៍ ឬគម្រោងថែទាំផ្លូវថ្នល់ ដោយយកថ្លៃប្រើប្រាស់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ លានរៀល។ ក្នុងករណីដែលទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល១២ ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។ (មាត្រា៥៦ថ្មី ចំណុច១ នៃច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
ប្រទេសចិនដាក់វិធានការរឹតបន្តឹង សម្រាប់អ្នកដំណើរចេញចូលប្រទេស ចាប់ពីថ្ងៃទី១៥ ខែកញ្ញា -- ប្រទេសចិននឹងដាក់ចេញនូវវិធានការត្រួតពិនិត្យកាន់តែម៉ត់ចត់លើប្រជាជនដែលចូល និងចាកចេញពីប្រទេស ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ក្រោមបទប្បញ្ញត្តិថ្មីរបស់ក្រុមប្រឹក្សារដ្ឋ ដែលគ្របដណ្តប់លើពាក្យសុំធ្វើដំណើរ និងសេវាកម្មផ្លូវការ ដែលពាក់ព័ន្ធនឹងអន្តោប្រវេសន៍។ បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សារដ្ឋស្តីពីការគ្រប់គ្រងការចេញចូល ដែលមាន ១៩មាត្រា ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី២៩ ខែមិថុនា និងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) កាលពីថ្ងៃទី២២ ខែកក្កដា។ បទប្បញ្ញត្តិនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។ ក្រោមវិធានការថ្មីនេះ គោលបំណង ដែលបានបញ្ជាក់នៅក្នុងពាក្យសុំចូល ឬចាកចេញពីប្រទេសចិន ឬការស្នាក់នៅ ឬរស់នៅក្នុងប្រទេស ត្រូវតែពិតប្រាកដ និងស្របច្បាប់។ អាជ្ញាធរអន្តោប្រវេសន៍ និងទិដ្ឋាការ អាចសាកសួរអ្នកដាក់ពាក្យ និងតម្រូវឱ្យពួកគេបង្ហាញ ឬផ្តល់នូវឯកសារ សម្ភារៈ និងទិន្នន័យអេឡិចត្រូនិក ក្នុងអំឡុងពេលនៃការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងគោលបំណងដែលបានបញ្ជាក់។ ឯកសារ ឬការប្រកាសមិនពិត អាចនាំឱ្យមានការបដិសេធមិនផ្តល់ឯកសារធ្វើដំណើរ ឬមិនអនុញ្ញាតឱ្យចូល ឬចាកចេញពីប្រទេសចិន។ អាជ្ញាធរចិននឹងចេញសារព្រមានដល់ប្រជាពលរដ្ឋ ដែលមានផែនការទៅទស្សនាក្នុងបណ្តាប្រទេស ឬតំបន់ ដែលកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីជម្លោះប្រដាប់អាវុធ បទល្មើស គ្រោះធម្មជាតិ គ្រោះថ្នាក់ធំៗ ឬការផ្ទុះឡើងនៃជំងឺឆ្លងជាដើម។ សម្រាប់ជនបរទេស ដែលផ្តល់ឯកសារមិនពិត នៅពេលដាក់ពាក្យសុំទិដ្ឋាការចិន ឬនៅពេលសុំចូលប្រទេសនៅច្រកទ្វារព្រំដែន អាចនឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសចិនពី ១ ទៅ ៥ ឆ្នាំ៕ ប្រភព៖ The Straits Times 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
សហរដ្ឋអាមេរិកអះអាងថា ខ្លួនអាចបន្តបិទផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ «ដោយគ្មានការកំណត់» អមដោយសម្ពាធសេដ្ឋកិច្ចផង -- សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា បានថ្លែងថា ខ្លួនអាចបន្តការបិទផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ដោយគ្មានទីបញ្ចប់ ហើយនឹងបង្កើនសម្ពាធសេដ្ឋកិច្ចលើក្រុងតេហេរ៉ង់ ផង។ ជាការអះអាង ខណៈដែលការចរចាបទឈប់បាញ់មិនទៅមុខ ហើយការផ្គត់ផ្គង់ប្រេងពិភពលោកកំពុងធ្លាក់ចុះ អមដោយភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់អ្នកសារព័ត៌មានថា កងទ័ពអាមេរិកមានសមត្ថភាពក្នុងការបន្តវត្តមាននៅក្នុងតំបន់ ដើម្បីអនុវត្តការបិទផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ ដើម្បីបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ។ លោក Hegseth បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសប៉ាណាម៉ាថា «កងទ័ពជើងទឹកសហរដ្ឋអាមេរិកអាចបន្តការបិទផ្លូវទឹកបែបនេះ ដោយគ្មានកំណត់ ព្រោះយើងនឹងផ្លាស់ប្តូរវេននាវាចូល និងចេញ ដូចដែលយើងធ្លាប់បានធ្វើ ហើយយើងនឹងបន្តធ្វើវាទៀត»។ ដោយឡែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរថា សហរដ្ឋអាមេរិកមានផែនការធ្វើឱ្យខូចខាតផ្នែកហិរញ្ញវត្ថុបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់។ លោកបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា«សូមរង់ចាំតាមដានការប្រកាសបន្ថែមទៀត នាសប្តាហ៍ខាងមុខ ព្រោះយើងនឹងអនុវត្តវិធានការ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាមួយ»។ បច្ចុប្បន្ននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្រោមសម្ពាធពីក្នុងប្រទេស ជំរុញឱ្យបញ្ចប់សង្គ្រាមនេះ។ សង្រ្គាមជាមួយអ៊ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ ហើយបានធ្វើឱ្យអត្រាគាំទ្ររូបលោកធ្លាក់ចុះ និងអាចធ្វើឱ្យបាត់បង់សំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋក្នុងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកាខាងមុខ៕ ប្រភព៖ Reuters 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
📣ចែករំលែកអំពីច្បាប់៖ គ្រឹះស្ថានសិក្សា ឬ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវទទួលឱ្យសិស្សនិស្សិត ដែលបានបញ្ចប់កាតព្វកិច្ចយោធាបន្តការសិក្សាវិញ ដោយរក្សាលទ្ធផលនៃការសិក្សាកន្លងមករបស់សាមីជន។ (ប្រភព៖ មាត្រា១៥ នៃអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
កម្ពុជា ប្រកាសស្វាគមន៍លោកស្រី Katrina Cooper ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាក្រោម UNCLOS សម្រាប់កម្ពុជា-ថៃ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
BREAKING: លោកស្រី Katrina Cooper ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាក្រោម UNCLOS សម្រាប់វិវាទដែនសមុទ្រកម្ពុជា-ថៃ --- នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី Katrina Cooper (ជនជាតិអូស្រ្តាលី) ត្រូវបានតែងតាំងជាប្រធានគណៈកម្មការផ្សះផ្សាក្រោម UNCLOS សម្រាប់វិវាទដែនសមុទ្រកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (Permanent Court of Arbitration - PCA)។ គួរបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោម UNCLOS សម្រាប់វិវាទដែនសមុទ្រកម្ពុជា-ថៃ មានសមាជិកសរុប ៥រូប ក្នុងនោះ ២រូប (លោក Jean-Marc Thouvenin, លោក Peter Taksoe-Jensen) ត្រូវបានតែងតាំងដោយកម្ពុជា, ២រូប (លោក Rüdiger Wolfrum, លោក Albert Hoffman) តែងតាំងដោយថៃ ហើយសមាជិកទាំង៤រូប បានតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការ ក្រោយពីបានពិគ្រោះយោបល់ជាមួយកម្ពុជា និងថៃ។ ប្រភព៖ PCA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
📣ចែករំលែកអំពីច្បាប់៖ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវទទួលបានការលើកទឹកចិត្ត។ ការលើកទឹកចិត្ត រួមមាន៖ ១. មានអាទិភាពទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ។ ២. មានអាទិភាពក្នុងការជ្រើសរើសចូលបម្រើជាយោធិនអាជីពក្នុងកងយោធពលខេមរភូមិន្ទ។ (ប្រភព៖ មាត្រា១៩ នៃអនុក្រឹត្យ ស្ដីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា) 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
без подписи
без подписи
без подписи
без подписи
🌎 ទាំងនេះជាព័ត៌មានសំខាន់ៗជុំវិញពិភពលោក ប្រចាំថ្ងៃទី១៤ ខែសីហានេះ! 📽 សូមចូលលីងនេះ ដើម្បីទស្សនាជាវីដេអូ! 👉 Link 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
សង្ខេបព័ត៌មានអន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ១. ក្រោយបែកធ្លាយ! នាយករដ្ឋមន្ត្រីថៃថាទំនាក់ទំនងការពារជាតិជាមួយអាមេរិកនឹងមិនត្រូវយកទៅប្រើ ដើម្បីចរចាពន្ធគយឡើយ ២. លោក អនុធីន បដិសេធថាអាមេរិកមិនមានផែនការបង្កើតមូលដ្ឋានផលិតដ្រូននៅថៃទេ ៣.លោក ដូណាល់ ត្រាំ ដំឡើងពន្ធរហូតដល់ ១០០% លើការនាំចូលដ្រូន ៤. ប្រទេសចិនដាក់វិធានការរឹតបន្តឹង សម្រាប់អ្នកដំណើរចេញចូលប្រទេស ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ៥. សហរដ្ឋអាមេរិកអះអាងថា ខ្លួនអាចបន្តបិទផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ «ដោយគ្មានការកំណត់» អមដោយសម្ពាធសេដ្ឋកិច្ចផង -- ១. នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន បានប្រាប់មន្ត្រីជាន់ខ្ពស់ផ្នែកការពារជាតិអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហាថា ប្រទេសថៃនឹងមិនប្រើប្រាស់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាមេរិកធ្វើជាឧបករណ៍សម្រាប់តថ្លៃក្នុងការចរចាពាណិជ្ជកម្មនោះទេ។ ជាការអះអាងបន្ទាប់ពីមានព័ត៌មានបែកធ្លាយថា ថៃគ្រោងប្រើទំនាក់ទំនងផ្នែកយោធា ដើម្បីចរចាពាណិជ្ជកម្ម ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធ១២.៥%លើទំនិញថៃ។ លោក អនុធីន បានជួបពិភាក្សាជាមួយលោក អែលប្រ៊ីដ កូលប៊ី (Elbridge Colby) អនុរដ្ឋមន្ត្រី ទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅទីក្រុងបាងកក កាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក កូលប៊ី មកកាន់ប្រទេសថៃ៕ ប្រភព៖ Khaosod ២. នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន បានបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា សហរដ្ឋអាមេរិកមានផែនការបង្កើតមូលដ្ឋានផលិតដ្រូននៅក្នុងប្រទេសថៃ ដោយលោកបានបញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍បែបនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នាថ្ងៃទី១៤ ខែសីហានេះ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្រោយពីលោកបានជួបពិភាក្សាជាមួយលោក អែលប្រ៊ីដ កូលប៊ី (Elbridge Colby) អនុរដ្ឋមន្ត្រី ទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅទីក្រុងបាងកក កាលពីរសៀលថ្ងៃព្រហស្បតិ៍៕ ប្រភព៖ Khaosod ៣. ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងដំឡើងពន្ធលើការនាំចូលដ្រូន និងគ្រឿងបង្គុំរបស់ដ្រូន ហើយមិនលែកលែងបើទោះជាការនាំចូលនោះមានប្រភពមកពីប្រទេសជាសម្ព័ន្ធមិត្តសំខាន់ៗ ក៏ដោយ។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសនេះ "ពឹងផ្អែកខ្លាំងពេក" លើប្រភពដ្រូនពីបរទេស។ សេតវិមានបានឱ្យដឹងថា សេចក្តីប្រកាសដែលត្រូវ បានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ បានដំឡើងអត្រាពន្ធ ១០០% លើដ្រូនដែលមានទំហំកំណត់ ឬមានសមត្ថភាពពិសេស ដែលងាយប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ហើយអត្រាពន្ធចំនួន ២៥% នឹងត្រូវអនុវត្តចំពោះដ្រូនដែលមានខ្នាតតូច៕ ប្រភព៖ France24 ៤. ប្រទេសចិននឹងដាក់ចេញនូវវិធានការត្រួតពិនិត្យកាន់តែម៉ត់ចត់លើប្រជាជនដែលចូល និងចាកចេញពីប្រទេស ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ក្រោមបទប្បញ្ញត្តិថ្មីរបស់ក្រុមប្រឹក្សារដ្ឋ ដែលគ្របដណ្តប់លើពាក្យសុំធ្វើដំណើរ និងសេវាកម្មផ្លូវការ ដែលពាក់ព័ន្ធនឹងអន្តោប្រវេសន៍។ បទប្បញ្ញត្តិរបស់ក្រុមប្រឹក្សារដ្ឋស្តីពីការគ្រប់គ្រងការចេញចូល ដែលមាន ១៩មាត្រា ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី២៩ ខែមិថុនា និងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) កាលពីថ្ងៃទី២២ ខែកក្កដា។ បទប្បញ្ញត្តិនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា កន្លងទៅ។ សម្រាប់ជនបរទេស ដែលផ្តល់ឯកសារមិនពិត នៅពេលដាក់ពាក្យសុំទិដ្ឋាការចិន ឬនៅពេលសុំចូលប្រទេសនៅច្រកទ្វារព្រំដែន អាចនឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសចិនពី ១ ទៅ ៥ ឆ្នាំ៕ ប្រភព៖ The Straits Times ៥. សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា បានថ្លែងថា ខ្លួនអាចបន្តការបិទផ្លូវទឹកលើប្រទេសអ៊ីរ៉ង់ដោយគ្មានទីបញ្ចប់ ហើយនឹងបង្កើនសម្ពាធសេដ្ឋកិច្ចលើក្រុងតេហេរ៉ង់ ផង។ ជាការអះអាង ខណៈដែលការចរចាបទឈប់បាញ់មិនទៅមុខ ហើយការផ្គត់ផ្គង់ប្រេងពិភពលោកកំពុងធ្លាក់ចុះ អមដោយភាពតានតឹងក្នុងតំបន់កំពុងកើនឡើង។ បច្ចុប្បន្ននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្រោមសម្ពាធពីក្នុងប្រទេស ជំរុញឱ្យបញ្ចប់សង្គ្រាមនេះ។ សង្រ្គាមជាមួយអ៊ីរ៉ង់ ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ ហើយបានធ្វើឱ្យអត្រាគាំទ្ររូបលោកធ្លាក់ចុះ និងអាចធ្វើឱ្យបាត់បង់សំឡេងភាគច្រើនរបស់គណបក្សសាធារណរដ្ឋក្នុងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកាខាងមុខ៕ ប្រភព៖ Reuters https://youtu.be/415WaQdMFk8 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
សង្ខេបព័ត៌មានជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ១. សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រសួងកិច្ចការនារីប្ដឹងអ្នកដែលបំផ្លាញតម្លៃស្ត្រី និងសីលធម៌សង្គម ២. សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យវិទ្យុ ABC បញ្ឈប់ការសម្ភាសជជីកសួរប្រិយមិត្ត រហូតនាំឱ្យមានការហែកកេរ្តិ៍គ្រួសារ ៣. ក្រសួងសង្គមកិច្ចព្រមានចាត់ការអ្នកបង្កើតមាតិកាតាមបណ្តាញសង្គមដែលកេងប្រវ័ញ្ចកុមារ ៤. សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបកូនស្រីច្បង លោក កឹម សុខា ៥. អាម៉េរិកថា កម្ពុជាជាដៃគូសំខាន់របស់ខ្លួន និងប្ដេជ្ញាបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត —- ១. សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ជាពិសេសក្រសួងកិច្ចការនារី ដើរតួជាដើមបណ្ដឹងក្នុងការប្ដឹងបុគ្គលដែលជេរប្រមាថដោយប្រើពាក្យអាក្រក់ៗ ប៉ះដល់តម្លៃស្ត្រី និងសីលធម៌សង្គមខ្មែរ។ ក្នុងនោះសម្ដេចតេជោ ណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើការជាមួយក្រសួងពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ ក្រសួងប្រៃយណីយ៍ រៀបចំយន្តការ ដើម្បីការពារសេចក្ដីថ្លៃថ្នូរ និងតម្លៃនៃស្ត្រីខ្មែរ។ សម្ដេចតេជោ ក៏ស្នើឲ្យតុលាការពិនិត្យមើលលើសំណុំរឿងនានាដែលត្រូវបានប្ដឹងលើ «បុគ្គលដែលបំផ្លាញសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម»។ សម្ដេចតេជោថ្លែងថា ចំណាត់ការនេះធ្វើដើម្បីតម្លៃស្ត្រីនិងសីលធម៌សង្គមមិនគួរត្រូវបានមើលឃើញថាជាអំពើផ្ដាច់ការនោះទេ ព្រោះថា សូម្បីក្រុមហ៊ុនបណ្ដាញសង្គមនានាក៏មានគោលការណ៍ក្រមសីលធម៌របស់គេដែរ។ សម្ដេចតេជោ ហ៊ុន សែន អះអាងថា វិធានការនេះមិនមែនជាការបិទសិទ្ធិនោះទេ ប៉ុន្តែ ជាការការពារសេចក្ដីថ្លៃថ្នូរជាតិ៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ២. សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យវិទ្យុ ABC បញ្ឈប់ការសម្ភាសជជីកសួរប្រិយមិត្ត រហូតនាំឱ្យមានការហែកកេរ្តិ៍គ្រួសារ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ប្រភព៖ ព្រះខ័ន ៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកបង្កើតមាតិកា ឬសាធារណៈជនដែលនៅតែបន្តយកកុមារទៅថតរូបភាព ឬវីដេអូទៅប្រើប្រាស់តាមបណ្តាញសង្គម និងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ។ ក្នុងសេចក្តីណែនាំចុះនៅថ្ងៃទី១៣សីហា ក្រសួងសង្គមកិច្ចចាត់ទុកការយកកុមារទៅបង្កើតមាតិកាមិនសមរម្យលើបណ្តាញសង្គម ជាសកម្មភាពផ្ទុយពីអនុសញ្ញាអន្តរជាតិ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ ក្រសួងសង្គមកិច្ចអះអាងថានឹងចាត់វិធានការតាមច្បាប់លើអ្នកដែលនៅតែបន្តយករូបភាព ឬវីដេអូកុមារទៅប្រើប្រាស់តាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ច្បាប់ និងឧត្តមប្រយោជន៍របស់កុមារ៕ ប្រភព៖ វិទ្យុបារាំង ៤. សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបអ្នកនាង កឹម មនោវិទ្យា ដែលជាកូនស្រីច្បង របស់លោក កឹម សុខា នៅថ្ងៃទី១៤ ខែសីហានេះ។ សម្តេច ហ៊ុន ម៉ាណែត បង្ហោះដំណឹងជំនួបនេះ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបញ្ជាក់បន្ថែមដូច្នេះ៖« ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ។»។ ប្រភព៖ ថ្មីៗ ៥. កម្ពុជាជាប្រទេសសំខាន់មួយក្នុងភាពជាដៃគូជាមួយសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិក នឹងបន្តពូនជ្រំកិច្ចសហប្រតិបត្តិការការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត។ នេះជាការថ្លែងរបស់ លោក អែលប្រ៊ីដ កូលប៊ី (Elbridge A. Colby) អនុរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាម សហរដ្ឋអាម៉េរិកក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ លោក Elbridge A. Colby បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក, គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ ព្រមទាំងបានប្ដេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃដំណើរការត្រៀមរៀបចំសមយុទ្ធយោធា «ឆ្មាំអង្គរ» (Angkor Sentinel) ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៧ ក៏ដូចជាការបន្តកិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត https://youtu.be/f788O_bSSfo 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
ស្រ្តីដែលប្រមាថកងទ័ពត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ --- នេះបើការបញ្ជាក់របស់លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានព្រះខ័ន នៅថ្ងៃទី១៤ ខែសីហានេះ។ គួរបញ្ជាក់ថា យោងតាមមាត្រា ៤៧២ នៃក្រមព្រហ្មទណ្ឌ, បទធ្វើឱ្យខូចទឹកចិត្តកងទ័ព ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ ចំណែកយោងតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ, បទប្រមាថចំពោះអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ថ្ងៃ ទៅ ៦ថ្ងៃ និងពិន័យជាប្រាក់ពី ១ពាន់រៀល ទៅ ១សែនរៀល៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
🎥សម្ដេចតេជោណែនាំឱ្យកុំព្រងើយកន្តើយនឹងករណី ស្រ្តីលក់ទូរសព្ទជេរកងទ័ព ដោយត្រូវតែនាំស្រ្តីរូបនោះទៅវាស់កម្ពស់ជាដាច់ខាត —- ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ អំឡុងពេលដែលសម្ដេចអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា។ សូមស្ដាប់ដូចតទៅ៖ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
🎥សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យវិទ្យុ ABC បញ្ឈប់ការសម្ភាសជជីកសួរប្រិយមិត្ត រហូតនាំឱ្យមានការហែកកេរ្តិ៍គ្រួសារ —- សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបសម្ដែងការគួរសម នៅព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
🎥ទម្រាំសម្រេចបានសៀវភៅមេរៀនស្ដីពី «ការលែងលះ» តើក្រុមការងារបច្ចេកទេស ត្រូវគិតគូរ និង ឆ្លងកាត់ដំណាក់កាលសំខាន់ៗអ្វីខ្លះ? —- ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស (TWG) ដើម្បីអនុវត្តផែនការប្រតិបត្តិការ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៦ លើកឡើងថា ក្រុមការងារបច្ចេកទេស បានចំណាយពេល២ឆ្នាំកន្លះក្នុងការរៀបចំ និងតាក់តែងសៀវភៅមេរៀនស្ដីពី «ការលែងលះ» នេះឡើង និងបានឆ្លងកាត់នូវដំណាក់កាលសំខាន់ៗចំនួន៥ រួមមាន៖ ១. ការជ្រើសរើសប្រធានបទដែលមានភាពចាំបាច់ និងមានសារៈសំខាន់ ដែលកើតឡើងយ៉ាងញឹកញាប់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ២. ការគិតគូរទៅលើប្លង់នៃការរៀបចំតាក់តែងដើម្បីឲ្យសៀវភៅមេរៀនស្ដីពី «ការលែងលះ» មានភាពទាក់ទាញពីអ្នកអាន ៣. ការគិតគូរយ៉ាងល្អិតល្អន់ក្នុងការសរសេរ និងរៀបចំពីក្រុមការងារបច្ចេកទេស ដែលមានទាំងជំនាញការខ្មែរ និងជប៉ុន ៤. ការប្រមូលចងក្រងឯកសារគម្រូក្នុងរឿងក្ដីរដ្ឋប្បវេណីជាក់ស្ដែងពីសាលាជម្រះក្ដី និងឯកសារដែលត្រូវបានផ្សព្វផ្សាយតាមរយៈគេហទំព័រក្រសួងយុត្តិធម៌ ៥. ការតាក់តែងនូវករណីសិក្សាជាក់ស្តែងពាក់ព័ន្ធនឹងប្រធានបទស្តីពី “ការលែងលះ” ដើម្បីដាក់ឱ្យអ្នកសិក្សាអាច ធ្វើការវិភាគ និងដោះស្រាយចំណោទបញ្ហាតាមផ្លូវច្បាប់។ គួរជម្រាបជូនថា សៀវភៅមេរៀនស្តីពី «ការលែងលះ» គឺជាសមិទ្ធផលដ៏មានសារៈសំខាន់ និងជាវណ្ណកម្មដំបូងមួយ ដែលត្រូវបានតាក់តែងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៦ ហើយត្រូវបានរៀបចំឡើងដោយ ក្រុមការងារបច្ចេកទេសដើម្បី អនុវត្តផែនការប្រតិបត្តិការ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ជំហានទី៦ (TWG) ដែលត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan
លោក អនុធីន បដិសេធថាអាមេរិកមិនមានផែនការបង្កើតមូលដ្ឋានផលិតដ្រូននៅថៃទេ -- នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុន បានបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា សហរដ្ឋអាមេរិកមានផែនការបង្កើតមូលដ្ឋានផលិតដ្រូននៅក្នុងប្រទេសថៃ ដោយលោកបានបញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍បែបនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នាថ្ងៃទី១៤ ខែសីហានេះ។ ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្រោយពីលោកបានជួបពិភាក្សាជាមួយលោក អែលប្រ៊ីដ កូលប៊ី (Elbridge Colby) អនុរដ្ឋមន្ត្រី ទទួលបន្ទុកគោលនយោបាយ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅទីក្រុងបាងកក កាលពីរសៀលថ្ងៃព្រហស្បតិ៍។ លោក អុនធីន ក៏បានទាត់ចោលដែរនូវការលើកឡើងដែលថា បញ្ហាយោធាកំពុងត្រូវបានយកមកប្រើប្រាស់ក្នុងការចរចាពន្ធគយរវាងអាមេរិក និងថៃ ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសន្តិសុខ គឺជាកិច្ចការដាច់ដោយឡែកពីគ្នា។ បើតាមនាយករដ្ឋមន្រ្តីថៃរូបនេះ លំហាត់យោធារួមគ្នា ដែលគេស្គាល់ថា Cobra Gold នឹងបន្តប្រព្រឹត្តទៅជាធម្មតា ខណៈដែលការចរចាពន្ធគយនៅតែស្ថិតក្នុងក្របខ័ណ្ឌពេលវេលា ដែលបានកំណត់ដោយក្រុមការងារចរចា។ សូមជម្រាបជូនថា ប្រទេសថៃ គឺជាប្រទេសមួយក្នុងចំណោមសម្ព័ន្ធយោធារបស់សហរដ្ឋអាមេរិកដែលមានតែពីរគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (មួយទៀតគឺហ្វីលីពីន)។ សម្ព័ន្ធភាពនេះ បានក្លាយជាគ្រឹះទ្រទ្រង់ការចូលរួមផ្នែកយោធារបស់អាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកជាយូរណាស់មកហើយ៕ ប្រភព៖ Khaosod 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន 🫥 ព្រះខ័ន_PreahKhan