Police Academy of Cambodia-PAC
Статистика- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 67
- Всего постов
- 67
- Тип
- открытый
- Язык
- km
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 70
- 1/48двое суток
- 80
- 1/72трое суток
- 86
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការគ្រប់គ្រងបទល្មើសកម្រិតធ្ងន់» នៅបណ្ឌិត្យសភានគរបាលកម្ពុជា ...................................... នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការគ្រប់គ្រងបទល្មើសកម្រិតធ្ងន់» មានសិក្ខាកាម ចំនួន៦០នាក់ នារី១៨នាក់ ដែលមានការអញ្ជើញចូលរួមពី លោក ជេមស៍ ម៉ាខេប (Mr. James McCabe) នាយកអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា និងក្រុមការងារ ឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាល ប្រធាន-នាយកអង្គភាពចំណុះ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាល សន្និសីទ -ព្រះរាម (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ជាកិច្ចដំបូង តាងនាម បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានស្វាគមន៍និងថ្លែងអំណរគុណចំពោះ លោក ជេមស៍ ម៉ាខេប នាយកអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជានិងក្រុមការងារ ដែលបានសហការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការគ្រប់គ្រងបទល្មើសកម្រិតធ្ងន់» បន្ទាប់ពីបានដំណើរការបណ្តុះបណ្តាលអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានថ្លែងឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក បណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា ដែលដឹកនាំដោយលោក ជេមស៍ ម៉ាខេប ក្នុងការអញ្ជើញមកធ្វើការបណ្តុះបណ្តាលដល់គ្រូនគរបាលជាតិនៃបណ្ឌិត្យសភាជាបន្តបន្ទាប់ ប្រកបដោយជោគជ័យ ចំនួន២វគ្គ រួចមកហើយ លើជំនាញស្តីពី «ការឆ្លើយតបបឋមទៅលើបទល្មើសទូទៅ វគ្គទី១និងវគ្គទី២» ។ ជាក់ស្តែងនៅរសៀលនេះ អង្គភាពទាំងពីរបានបន្តសហការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការគ្រប់គ្រងបទល្មើសកម្រិតធ្ងន់» ដែលមានសិក្ខាកាមចូលរួមចំនួន៦០នាក់ (ស្រី១៨នាក់) នារសៀល នេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានគណៈអធិបតី បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងបទល្មើសកម្រិតធ្ងន់» ពិតជាមានសារៈសំខាន់ក្នុងការបង្កើនចំណេះដឹងមូលដ្ឋានដល់គ្រូនគរបាលជាតិ ទាក់ទងនឹងមេរៀនមួយចំនួន រួមមាន៖ វិធីសាស្ត្រស៊ើបអង្កេតក្នុងការងារនគរបាលបែបទំនើប ករណីសិក្សាពាក់ព័ន្ធនឹងឃាតកម្ម ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង បទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ការពិនិត្យកន្លែងកើតហេតុ បទល្មើសសម្អាតប្រាក់ដែលមានអង្គការចាត់តាំង ការស៊ើបអង្កេតបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស បទល្មើសតាមប្រព័ន្ធអនឡាញ កោសល្យវិច័យឌីជីថលនិងភស្តុតាងផ្អែកលើបច្ចេកវិទ្យា ការស៊ើបការណ៍តាមប្រភពព័ត៌មាន បច្ចេកវិទ្យានិងប្រភពព័ត៌មានបើកចំហ ការស៊ើបអង្កេតករណីអគ្គិភ័យនិងគ្រឿងផ្ទុះ ការស៊ើបអង្កេតគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ មុននឹងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ពិតជាបានទទួលចំណេះដឹងនិងបទពិសោធល្អៗពីគ្រូជំនាញ ដើម្បីយកទៅអនុវត្តការងារជាក់ស្តែង ប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ៕ ...................................... #បណ្ឌិត្យសភានគរបាលកម្ពុជា #ឯកមនោសែន #EkMonosen
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи