អ្នកនិពន្ធ រិន វិចិត្រ
СтатистикаChannel Telegramផ្លូវការរបស់អ្នកនិពន្ធ រិន វិចិត្រ Facebook Page៖ https://www.facebook.com/share/12EmaKFXC1s/
- Последний пост
- 13 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 9
- Всего постов
- 21
- Тип
- открытый
- Язык
- km
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 345
- 1/48двое суток
- 395
- 1/72трое суток
- 426
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
видео или голосовое, без подписи
វ័យម្ភៃជាងគឺជាវ័យដែលមនុស្សជាច្រើនចាប់ផ្តើមសួរខ្លួនឯងថា «តើខ្ញុំកំពុងដើរត្រូវផ្លូវឬទេ?»។ មនុស្សមួយចំនួនបានចាប់ផ្តើមការងារល្អ មានចំណូល មានទំនាក់ទំនងល្អ ឬកំពុងសម្រេចបាននូវក្តីស្រមៃរបស់ពួកគេ។ នៅពេលមើលឃើញរឿងទាំងនេះ យើងអាចចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនឯងនៅតែឈរនៅកន្លែងដដែល គ្មានអ្វីអភិវឌ្ឈសោះ!។ ការភ័យខ្លាចថាខ្លួនឯងមិនទាន់ជោគជ័យ អាចធ្វើឱ្យយើងមើលរំលងការរីកចម្រើនតូចៗរបស់ខ្លួន។ យើងអាចគិតថា អាយុប៉ុណ្ណេះហើយ គួរតែមានអ្វីមួយជារបស់ខ្លួនឯង គួរតែមានប្រាក់ច្រើន ឬគួរតែដឹងច្បាស់ថាអនាគតត្រូវទៅណា។ ប៉ុន្តែការពិត គ្មានពេលវេលាដែលកំណត់ថា មនុស្សគ្រប់គ្នាត្រូវជោគជ័យនៅអាយុដូចគ្នានោះទេ។ មនុស្សម្នាក់ៗមានចំណុចចាប់ផ្តើម ឱកាស និងល្បឿនខុសគ្នា។ ការដើរយឺត មិនមានន័យថាអ្នកបរាជ័យទេ។ ពេលខ្លះ អ្វីដែលអ្នកត្រូវការមិនមែនជាការប្រញាប់ប្រជែងជាមួយអ្នកដទៃទេ ប៉ុន្តែជាការបន្តដើរទៅមុខក្នុងល្បឿនដែលសមនឹងជីវិតរបស់អ្នក។ ជោគជ័យមិនមែនជាការមកដល់មុនគេទេ ប៉ុន្តែជាការមិនបោះបង់ផ្លូវរបស់ខ្លួន។
видео или голосовое, без подписи
រឿងសម្រាប់សប្តាហ៍នេះសរសេរចប់ ក្របក៏ធ្វើរួច តែអត់ទាន់មានចំណងជើង....មានតែពឹងមិត្តអ្នក អានជួយដាក់ចំណងជើងឱ្យហើយ... ប្រភេទរឿងមនោសញ្ចេនា និង healing vibe
ស្គាល់ខ្លួនឯង ដើម្បីបង្កើតខ្លួនឯង...
ក្រោយសម្រាកជាយូរមកហើយ បញ្ហាធំពេលសរសេររឿងថ្មីគឺ សរសេររឿងចប់ តែអត់ដឹងដាក់ចំណងជើងបែបណា...😄
видео или голосовое, без подписи
ហេតុអ្វីយុវជនវ័យ២០ឆ្នាំជាងតែងមានអារម្មណ៍ថាវង្វេងគោលដៅនិងមិនដឹងថាខ្លួនឯងចង់បានអ្វីពិតប្រាកដ? នៅពេលឈានដល់វ័យ ២០ ឆ្នាំជាង យុវជនជាច្រើនតែងមានអារម្មណ៍ថា វង្វេងគោលដៅ និងមិនដឹងថាខ្លួនឯងចង់បានអ្វីពិតប្រាកដ។ បញ្ហានេះមិនមែនដោយសារពួកគេខ្សោយ ឬខ្វះសមត្ថភាពនោះទេ ប៉ុន្តែដោយសារវ័យនេះគឺជាដំណាក់កាលមួយដែលមនុស្សកំពុងស្វែងរកអត្តសញ្ញាណ និងទិសដៅជីវិតរបស់ខ្លួន។ មូលហេតុទីមួយដែលនាំឱ្យកើតបញ្ហានេះគឺ ពួកគេមិនទាន់ស្គាល់ខ្លួនឯងច្បាស់។ មនុស្សម្នាក់អាចដឹងថាខ្លួនចង់បានជោគជ័យ ប៉ុន្តែមិនទាន់ដឹងថា ជោគជ័យសម្រាប់ខ្លួនមានន័យយ៉ាងដូចម្តេច។ តើចង់បានប្រាក់? ការងារដែលខ្លួនស្រឡាញ់? សេរីភាព? ឬជីវិតដែលមានសន្តិភាព? ទីពីរ គឺ សម្ពាធពីគ្រួសារ និងសង្គម។ ពេលឃើញមិត្តភក្តិខ្លះមានការងារល្អ មានអាជីវកម្ម ឬរកចំណូលបានច្រើន យុវជនមួយចំនួនចាប់ផ្តើមសួរខ្លួនឯងថា «ហេតុអ្វីខ្ញុំនៅមិនទាន់បានដូចគេ?»។ ការប្រៀបធៀបបែបនេះអាចធ្វើឱ្យពួកគេបាត់បង់ទំនុកចិត្ត និងច្រឡំរវាង អ្វីដែលខ្លួនចង់បាន និង អ្វីដែលអ្នកដទៃរំពឹងឱ្យខ្លួនមាន។ ទីបី គឺ ការភ័យខ្លាចចំពោះការសម្រេចចិត្តខុស។ យុវជនជាច្រើនគិតថា ជ្រើសរើសមុខវិជ្ជាខុស ធ្វើការងារខុស ឬដើរផ្លូវខុស មានន័យថាជីវិតនឹងបរាជ័យ។ ដូច្នេះ ពួកគេជ្រើសរើសមិនដើរ ជំនួសឱ្យការសាកល្បង។ ប៉ុន្តែការពិតគឺ វ័យ ២០ ឆ្នាំមិនមែនជាវ័យដែលយើងត្រូវមានចម្លើយគ្រប់យ៉ាងទេ។ វាជាវ័យសម្រាប់សាកល្បង ស្វែងយល់ យើងអាចកំហុសហើយអាចរៀនកែប្រែ និងកំណត់ទិសដៅពិតប្រាកដ។ យើងមិនចាំបាច់ដឹងថាចង់ទៅដល់ទីណាក្នុងរយៈពេល ១០ ឆ្នាំទៀតឡើយ។ ពេលខ្លះ គ្រាន់តែដឹងថា ជំហានបន្ទាប់ដែលគួរធ្វើគឺអ្វី ក៏គ្រប់គ្រាន់សម្រាប់ចាប់ផ្តើមហើយ។ ដូច្នេះ បើអ្នកកំពុងមានអារម្មណ៍ថាវង្វេងគោលដៅ កុំប្រញាប់គិតថាខ្លួនកំពុងបរាជ័យ។ ចាប់ផ្តើមពីរឿងតូចៗដែលអាចធ្វើបាន៖ -ឈ្វេងយល់ពីខ្លួនឯង៖ សួរខ្លួនឯងថា «ខ្ញុំចូលចិត្តអ្វី? ពូកែអ្វី? និងចង់ក្លាយជាមនុស្សបែបណា?» -ឈប់ប្រៀបធៀបខ្លួនជាមួយអ្នកដទៃ៖ មនុស្សម្នាក់ៗមានពេលវេលា និងផ្លូវជីវិតខុសគ្នា។ -សាកល្បងអ្វីថ្មីៗ៖ កុំរង់ចាំរហូតដឹងច្បាស់ ទើបចាប់ផ្តើម។ ពេលខ្លះយើងអាចស្គាល់ខ្លួនឯងតាមរយៈការសាកល្បង។ -កំណត់គោលដៅរយៈពេលខ្លី៖ មិនចាំបាច់ដឹងពីគោលដៅក្នុងពេលវែងទេ អ្នកគ្រាន់តែដឹងថា «ខែក្រោយ ឬឆ្នាំក្រោយ ខ្ញុំចង់ឱ្យខ្លួនឯងប្រសើរឡើងត្រង់ណា?» គឺគោលដៅដ៏ល្អបំផុតហើយ។ -ទទួលយកការផ្លាស់ប្តូរ៖ បើផ្លូវដែលជ្រើសរើសមិនសម អ្នកអាចកែទិស បាន។ ការផ្លាស់ប្តូរផ្លូវដើរមិនមែនជាការបរាជ័យទេ។ រឿងដែលសំខាន់បំផុតគឺកុំរង់ចាំឱ្យរកឃើញគោលដៅជីវិត ទើបចាប់ផ្តើម ដើរ។ ពេលខ្លះ យើងត្រូវចាប់ផ្តើមដើរ ទើបយើងដឹងថាផ្លូវណាជាផ្លូវរបស់យើង។
видео или голосовое, без подписи
ជូនពរប្អូនៗបេក្ខភាពបាក់ឌុប: - ធ្វើដំណើរទៅនិងត្រឡប់មកវិញប្រកបដោយសុវត្ថិភាព - មានសុខភាពល្អ - ជោគជ័យលើគ្រប់វិញ្ញាសា
គម្រោងសរសេរឿងខ្លីត្រឹម៣០ទំព័រ តែឥឡូវហួសដល់១៥០ទំព័រហើយ គួរផុសឬចាំចេញជារឿងវែងតែម្តង...😄
សូមអនុញ្ញាតសម្រាកមួយសប្តាហ៍ មុននឹងវិលទៅសរសរប្រលោមលោកវិញ....មាតិកាលើកទឹកចិត្តនៅតែបន្ត ហើយរឿងថ្មីនឹងមកដល់ឆាប់ៗនេះ
សុំយោបល់មិត្តអ្នកអាន សប្ដាហ៍ក្រោយចង់អានរឿងបែបណា?
видео или голосовое, без подписи
ពេលវេលាដែលកន្លងផុតទៅហើយ គ្មានអំណាច ឬវេទមន្តណាមួយអាចទាញវាមកវិញដើម្បីកែតម្រូវបានឡើយ។ ការជាប់ជំពាក់នឹងវិប្បដិសារី និងកំហុសកាលពីអតីតកាល ធ្វើឱ្យយើងបាត់បង់ឱកាសក្នុងការរីករាយជាមួយជីវិតនៅពេលបច្ចុប្បន្ន។ ចូរការទម្លាក់ចោល ភាពសោកស្តាយនោះ ហើយផ្លាស់ប្តូរពីការកើតទុក្ខព្រោះអ្វីដែលបានបាត់បង់ មកជា រីករាយអ្វីដែលយើងកំពុងមាន និងអាចធ្វើបាននៅថ្ងៃនេះវិញ។ បច្ចុប្បន្នកាលគឺជាពេលវេលាដ៏មានតម្លៃបំផុតដែលយើងអាចគ្រប់គ្រងបានទាំងស្រុង។ ចូរជំនួសការអង្គុយសោកសោកស្តាយ ដោយក្រោកឈរឡើង ហើយសួរបញ្ជាក់ខ្លួនឯងថា «តើខ្ញុំអាចធ្វើអ្វីបានខ្លះនៅថ្ងៃនេះ ដើម្បីកុំឱ្យមានកំហុសដដែលៗកើតឡើងទៀត?»។ ការចាប់ផ្តើមធ្វើសកម្មភាពវិជ្ជមាន ទោះបីជាតូចតាចយ៉ាងណាក្តី ក៏ជាជំហានដ៏ចាំបាច់សម្រាប់ព្យាបាលរបួសផ្លូវចិត្ត។ សូមចងចាំជានិច្ចថា ជីវិតគឺប្រៀបដូចជាសៀវភៅមួយក្បាល។ កំហុសឆ្គងកាលពីមុនគ្រាន់តែជាទំព័រចាស់មួយដែលបញ្ចប់ដោយសោកសៅ ប៉ុន្តែវាមិនបានបញ្ជាក់ថាសាច់រឿងនៃជីវិតរបស់អ្នកសុទ្ធតែបញ្ចប់ដោយបែបនេះនោះទេ។ អ្នកមានសិទ្ធិគ្រប់គ្រាន់ដើម្បីសរសេរទំព័របន្ទាប់ឱ្យកាន់តែអស្ចារ្យ និងមានអត្ថន័យ។ អតីតកាលគ្រាន់តែជាមេរៀន អនាគតគ្រាន់តែជារឿងមិនទាន់មកដល់ ចំណែកឯបច្ចុប្បន្នទើបជាជីវិតពិតប្រាកដរបស់អ្នក។
ថ្ងៃនេះឆ្នាំមុនគឺជាការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃ ដោយខុសច្បាប់មកលើកម្ពុជា!🇰🇭
"កំហុសអតីតកាលបានបញ្ចប់ទៅហើយ ចំណែកឯការមិនព្រមបំភ្លេចនិងនៅតែគិតខ្វល់ខ្វាយពីវាមានតែធ្វើឱ្យជីវិតបច្ចុប្បន្នមិនអាចមានក្តីសុខនិងរីកចម្រើនទៅមុខបានប៉ុណ្ណោះ" រឿងខ្លីៈ សម្ពាយជីវិត និពន្ធដោយ៖ រិន វិចិត្រ
ពេលខ្លះមិនមែនមិនចង់អានសៀវភៅទេ តែខួរក្បាលអត់សហការ...
видео или голосовое, без подписи
ជូនចំពោះអ្នកដែលកំពុងមានវិប្បសារី និងកំពុងបន្ទោសខ្លួនឯងព្រោះកំហុសពីអតីតកាល...💙 នៅក្នុងជីវិតមនុស្សយើងម្នាក់ៗតែងតែជួបប្រទះនូវកំហុសឆ្គងជានិច្ច គ្មាននរណាម្នាក់ដែលកើតមកល្អឥតខ្ចោះនោះទេ។ ការសាងកំហុសក្នុងអតីតកាល មិនមែនជាទីបញ្ចប់នៃជីវិត ឬជាវិប្បដិសារីដែលអ្នកត្រូវរែកពុនរហូតដល់ថ្ងៃស្លាប់នោះឡើយ។ កំហុសឆ្គងទាំងនោះគឺជាមេរៀនជីវិតដ៏មានតម្លៃបំផុតដែលបង្រៀនយើងឱ្យចេះរឹងមាំ និងមានភាពចាស់ទុំជាងមុន។ វិប្បដិសារីដែលចេះតែកើតមានក្នុងចិត្ត គឺជារឿងធម្មតាដែលបង្ហាញថាយើងមាន ការទទួលខុសត្រូវ និងមានមនសិការ។ ប៉ុន្តែ ការបណ្តោយឱ្យវិប្បដិសារីនោះមកគ្រប់គ្រងបច្ចុប្បន្នកាលរបស់អ្នក គឺជាការបំផ្លាញអនាគតខ្លួនឯង។ ដើម្បីដោះលែងខ្លួនឯងពី អារម្មណ៍ខុសឆ្គង ជាដំបូងយើងត្រូវរៀនទទួលស្គាល់ការពិត ហើយអភ័យទោសឱ្យខ្លួនឯង។ សូមចងចាំថា អ្នកកាលពីម្សិលមិញ និងអ្នកនៅថ្ងៃនេះ គឺជាមនុស្សពីរនាក់ផ្សេងគ្នា។ អ្នកនៅថ្ងៃនេះមានការយល់ដឹងច្រើនជាងមុន និងរឹងមាំជាងមុន ដោយសារតែកំហុសកាលពីម្សិលមិញ។ ដូច្នេះ សូមចាត់ទុកអតីតកាលជាមេរៀនដើម្បីក្រេបយកបទពិសោធ មិនមែនជាគុកដែលឃុំឃាំងសេចក្តីសុខរបស់អ្នកឡើយ។ ចូរផ្តល់ឱកាសឱ្យខ្លួនឯងចាប់ផ្តើមជាថ្មីដោយក្តីសង្ឃឹម និងថាមពលវិជ្ជមាន ដើម្បី ឈានទៅរកភាពជោគជ័យ។✨