- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 35
- Всего постов
- 47
- Тип
- открытый
- Язык
- km
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 53
- 1/48двое суток
- 60
- 1/72трое суток
- 65
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
រីករាយថ្ងៃខួបកំណើត លោកស្រី ពិន គីណា ប្រធានផ្នែករដ្ឋបាល នៃលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នេះ🎂🎉🎁 សូមជូនពរលោកស្រី មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ព្រឹត្តិការណ៍សកម្មភាពស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ប្រចាំសប្ដាហ៍ទី២ ខែសីហា ឆ្នាំ២០២៦ ..................... ក្នុងសប្ដាហ៍ទី២ ដែលគិតចាប់ពីថ្ងៃទី៨ ដល់១៤ ខែសីហា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បាននៅតែបន្តបង្ហាញវត្តមានយ៉ាងសកម្មក្នុងបេសកកម្មបម្រើសង្គម និងមនុស្សធម៌។ ក្រោមស្មារតីសាមគ្គីភាព ក្រុមការងារបានចុះសួរសុខទុក្ខ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងនាំយកថវិកា ក៏ដូចជាសម្ភារៈប្រើប្រាស់ចាំបាច់ ដែលឧបត្ថម្ភដោយលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្ត និងលោកស្រី ព្រហ្ម រដ្ឋា និងអំណោយរបស់សប្បុរសជនផ្សេងៗទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត បន្ថែមពីនេះនៅក្នុងសប្ដាហ៍នេះ ស.ស.យ.ក. ខេត្ត ក៏បានចូលរួមជួយសម្របសម្រួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ និងសកម្មភាពផ្សេងៗទៀត ជូនបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ ផងដែរ។ សកម្មភាពទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីស្មារតី "រួមសុខរួមទុក្ខ" របស់យុវជនខេត្តបន្ទាយមានជ័យ ដែលជានិច្ចកាលតែងតែបរិច្ចាគកម្លាំងកាយចិត្ត និងធនធាន ដើម្បីឈរនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ៕
ព្រឹត្តិការណ៍សកម្មភាពស.ស.យ.ក. ខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
без подписи
រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ចូលរួមសម្របសម្រួលសួរសុខទុក្ខ សំណេះសំណាល និងចែកជូនអាហាររបស់សប្បុរសជនមកពីក្រុងសិរីសោភ័ណដល់កុមារៗ នៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្រុកព្រះនេត្រព្រះ ………………. ព្រះនេត្រព្រះ៖ លោកស្រី អ៊ុង សុគន្ធរចនា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រះនេត្រព្រះ បានដឹកនាំសមាជិក សមាជិកាស.ស.យ.ក. ស្រុក ចូលរួមសម្របសម្រួលសួរសុខទុក្ខ ជួបសំណេះសំណាល និងចែកជូនអាហាររបស់សប្បុរសជនមកពីក្រុងសិរីសោភ័ណដល់កុមារៗ នៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ៕
без подписи
без подписи
без подписи
без подписи
រសៀល ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៦ ចូលរួមសម្របសម្រួលនាំយកទឹកផ្លែឈើ Yeo's ប្រគល់ជូនបងៗវីរកងទ័ព ...................... បន្ទាយមានជ័យ៖ លោក ស្រី ពាក សិលា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្ត បានដឹកនំាសមាជិក សមាជិកា សហការជាមួយក្រុមហ៊ុនទឹកផ្លែឈើ Yeo's ចូលរួមសម្របសម្រួលនាំយកទឹកផ្លែឈើ Yeo's ប្រគល់ជូនបងៗវីរកងទ័ព។ រួមមាន ១/-ទឹកផ្លែសណ្ដែក Yeo's black ១០០កេស ២/-ទឹកផ្លែឈើ Yeo's ៦០កេស ៣/-ត្រីខ Yeo's ៥កេស ៤/-ម្សៅស៊ុបមាន់Yeo's ៤០កញ្ចប់ ៥/-ប្រេងខ្យងYeo's ២៤ដប ៦/-ទឹកដោះគោខាប់ ៤៨កំប៉ុង ៧/-កាហ្វេ Yeo's ៣០កញ្ចប់ធំ ៨/-កាហ្វេ Yeo's Espresso និងកាហ្វេ Latte ៤កេស៕
без подписи
без подписи
ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយរួមមានគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាមួយចំនួនរបស់លោក កែ សួន សុភាព និងលោកស្រី ប្រគល់ជូនគ្រួសារសព នៅឃុំតាគង់ ស្រុកម៉ាឡៃ .……………….. ម៉ាឡៃ៖ លោក នូផៃ សូផា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំតាគង់ ស្រុកម៉ាឡៃ បានដឹកនាំសមាជិក សមាជិកា ចូលរួមរំលែកទុក្ខ និងនាំយកអំណោយរួមមានគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកាមួយចំនួនរបស់លោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកស្រី ព្រហ្ម រដ្ឋា ប្រគល់ជូនគ្រួសារសព ឧបាសកឈ្មោះ ម៉ង់ យួក បានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨១ឆ្នាំ ស្ថិតនៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃ។ អំណោយរួមមាន៖ ១/-អង្ករចំនួន ៦០គីឡូក្រាម ២/-ទឹកបរិសុទ្ធ ៣/-ទឹកស៊ីអ៉ីវចំនួន ២យួរ ៤/-មីជាតិចំនួន ២កេស ៥/-ទឹកត្រីចំនួន ១យួរ ៦/-ថវិកាចំនួន ១០០,០០០រៀល៕
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи